ការឈឺខ្នងកើតឡើងដោយសារតែជំហរមិនត្រឹមត្រូវ និងដាក់សម្ពាធលើចង្កេះច្រើនពេក។ ប៉ុន្តែវាក៏អាចកើតឡើងដោយការស្ត្រេស ឬអស់កម្លាំងបានដែរ។
យើងមានការហាត់ប្រាណដែលលឿន និងសាមញ្ញមួយប្រភេទដែលអាចជួយដោះស្រាយការឈឺខ្នងបានខណៈពេលដែល ពួកគេមិនបាច់ចំណាយពេលច្រើនឡើយ គឺតែ ៦០វិនាទីប៉ុណ្ណោះ។
- អង្គុយក្នុងជំហរមួយដ៏មានផាសុកភាព។ ចូរបិទភ្នែក និងព្យាយាមបន្ធូរអារម្មណ៍
- ចូរដាក់ចុងអណ្តាតនៅពីក្រោយធ្មេញថ្គាមខាងលើ
- ដកដង្ហើមចូលតាមច្រមុះយឺតៗ ដោយរាប់រហូតដល់៧ ហើយទប់ដង្ហើមវិញ បន្ទាប់មកដកដង្ហើមចេញតាមមាត់ នៅពេលរាប់ដល់ ៨។ ចូរព្យាយាមបង្កើតជាសម្លេងអ្វីមួយបើសិនជាអ្នកមានអារម្មណ៍ថា ធូរស្រាលនៅពេលដកដង្ហើមចេញ។
- ចូរព្យាយាមធ្វើបែបនេះបីរដងទៀត។
- ចូរគេងផ្កាប់មុខ តែត្រូវដាក់ដៃកល់ទ្រខ្លួនផង (ដូចរូប)
-
- អ្នកក៏អាចលើករាងកាយផ្នែកខាងលើឡើងបានដោយការច្រត់បាតដៃ នឹងកម្រាល។ ចូរងើយក្បាលឡើង ហើយទប់ឱ្យជាប់រយៈពេល ៨វីនាទី បន្ទាប់មកចាំត្រឡប់មកសភាពដើមវិញ។ ចូរធ្វើបែបនេះឱ្យបានច្រើនដង។
- ចូរគេងផ្ងា បន្ទុចជង្គង់ និងដាក់ដៃនៅជាប់រាងកាយ (ដូចរូប)។ ចូរលើកដងខ្លួនឡើង ហើយទប់រយៈពេល ៨វិនាទី ហើយចាំត្រឡប់មកជំហរដើមវិញ។ ចូរធ្វើលំហាត់ប្រាណបែបនេះឱ្យបានច្រើនដងផង។ ចូរគេងផ្ងាដដែល បន្ទាប់មកចូរបន្ទុចជង្គង់ចូលគ្នា ដោយលើកនេះត្រូវទាញជង្គង់នោះឱ្យអឹបជាប់នឹងទ្រូង ឬយកដៃអប់ជង្គង់នោះជាប់នឹងទ្រូង (ដូចរូប)។ ចូរធ្វើបែបនេះជាប់រយៈពេល ៨វិនាទី ចាំត្រឡប់ទៅភាពដើមវិញ។ ចូរធ្វើលំហាត់នេះពីរដងបន្ថែមទៀត៕