Monday, March 16, 2015

វិធី​បង្រៀន​កូន ឱ្យ​ចេះ​ក្រឡាប់​

​អ្នក​អាច​បង្រៀន​កូន​អ្នក តាមរយៈ​ជំនាញ​ថ្មី​មួយទៀត​នោះ គឺ​ការលេង​។
​អ្នក​អាច​កត់សម្គាល់​ឃើញថា កូន​អ្នក​អាច​ក្រឡាប់​បាន​ដោយ​ឯកឯង ឬ​នៅ​ពេល​ដែល​កូន​អ្នក​ព្យាយាម​ក្រឡាប់ តាម​យក​របស់​អ្វីមួយ ដែល​គេ​ចង់បាន ជាមួយនឹង​ស្នាមញញឹម​។
​អ្នក​ត្រូវ​ចាប់ផ្ដើម ដោយ​ការលេង​នៅលើ​ពោះ​របស់​កូន​អ្នក ដើម្បី​ជួយ​ពង្រឹង​សាច់ដុំ​ដែល​ត្រូវការ​សម្រាប់​ជា​ជំនួយ នៅ​ក្នុង​ការ​ក្រឡាប់ ជាជាង​ការ​អង្គុយ និង​វៀរ​។​
​ការ​ក្រឡាប់ គឺជា​ការ​ខំប្រឹងប្រែង​មួយ ដែល​អាច​ធ្វើ​ឱ្យ​កូន​អ្នក​ដឹងថា គេ​អាច​មាន​សមត្ថភាព​ថ្មី​ដ៏​អស្ចារ្យ​មួយ​បាន​។
​ជា​ការពិត​ណាស់ ខណៈពេល​ដែល​កូន​អ្នករៀន​ក្រឡាប់ ធ្វើឱ្យ​គេ​មាន​ភាពសប្បាយ​រីករាយ​ហើយ​អ្នក​មិន​ត្រូវ​ធ្វើ​ឱ្យ​អាក់ខាន​ដល់​កូន​អ្នកនោះ​ទេ​។ បន្ទាប់​ពី​កូនអ្នកមាន​អាយុ​បាន​ប្រហែល ៣ ខែ អ្នក​ត្រូវ​ដាក់​ដៃ​លើ​ពី​លើ​កូន​អ្នក នៅ​អំឡុង​ពេល​ផ្លាស់ប្តូរ​ខោ​ទឹកនោម ដើម្បី​ការពា​រការ​ក្រឡាប់​៕

0 comments:

Post a Comment