Tuesday, August 18, 2015

វិធី​ធម្មជាតិបណ្ដុះ​សក់​ឱ្យ​ក្រាស់​ជាង​មុន

តើ​អ្នក​កំពុង​មាន​បញ្ហា​រឿង​សក់​ស្ដើង ឬ​សក់​ជ្រុះ​មែន​ទេ​? បើ​ពិត​មែន​នោះ អ្នក​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ទៅ​រក​ថ្នាំ​បណ្ដុះ​សក់ ឬ​ទៅ​ចំណាយ​ប្រាក់​ចូល​ហាង​កែ​សម្ផស្ស​អ្វី​នោះ​ទេ ព្រោះ​ត្រឹម​តែ​គ្រឿង​ផ្សំ​នៅ​ផ្ទះ ក៏​អ្នក​អាច​កែ​ខៃ​បញ្ហា​សក់​របស់​អ្នក​ឱ្យ​ដុះ​ក្រាស់​ជាង​មុន​បាន​ដែរ​។


hedjhj
 
១. អ្វី​ដែល​អ្នក​ត្រូវ​ការ​៖
 
​-ប្រេង​ល្ហុង​ខ្វង ឬ​ប្រេង​ដូង ២​ស្លាប​ព្រា​បាយ​
-ផ្នែក​លឿង​នៃ​ស៊ុត ១​គ្រាប់​
-ទឹក​ឃ្មុំ ១​ស្លាប​ព្រា​បាយ

២. វិធី​ធ្វើ​៖
 
-លាយ​គ្រឿង​ផ្សំ​ទាំង​បី​បញ្ចូល​គ្នា ហើយ​កូរ​ឱ្យ​សព្វ​​
-យក​វា​មក​លាប​នៅ​គល់​សក់ និង​លាប​ឱ្យ​សព្វ​សរសៃ​សក់​ រួច​គ្រប​ក្បាល​ដោយ​មួក​ងូត​ទឹក ឬ​ថង់​ប្លាស្ទិក ទុក​ចោល​ ២ទៅ​៤​ម៉ោង​
-បន្ទាប់​មក​ លាង​សក់​ចេញ​ដោយ​ប្រើ​សាប៊ូ និង​ប្រេង​បន្ទន់​សក់​ ឬ​ថ្នាំ​អប់​សក់​
-អនុវត្ត​បែប​នេះ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ និង​បន្ត​រហូត​ដល់​២​ខែ ដើម្បី​ឃើញ​លទ្ធផល​



ចាប់អារម្មណ៍មែនទេ? តោះសាកល្បងទាំងអស់គ្នា!

0 comments:

Post a Comment