Wednesday, October 15, 2014

វិធី ព្យាបាល ជំងឺស្បែករបកក្រហម

ជាធម្មតាមុននឹង ទទួលការព្យាបាល អ្នកជំងឺគួរតែធ្វើការពិនិត្យឲ្យបាន ច្បាស់លាស់ជាមួយ នឹង គ្រូពេទ្យ៖ គ្រូពេទ្យនឹងធ្វើការ ពិនិត្យអ្នកជំងឺ តាមរយៈស្បែក, ស្បែកដែលរបក និង ក្រចក។ ក្នុងករណី ដែលអ្នកមានភាពឈឺចាប់ នៅកន្លែងសន្លាក់ឆ្អឹង នោះអ្នកប្រហែលជា ត្រូវ ពិនិត្យឈាម និងធ្វើ តេស អិចរ៉េ ដើម្បីឆែករកមើល ជំងឺរលាក សន្លាក់ឆ្អឹង។ សម្រាប់ជំងឺនេះផ្ទាល់ មិនអាចធ្វើការ ព្យាបាល ឲ្យសះស្បើយភ្លាមៗបាន នោះទេ គឺមានតែព្យាបាល ម្ដងបន្ដិចៗ ទៅតាមរោគសញ្ញា។

វិធីព្យាបាលបែប Topicals ៖ សម្រាប់អ្នក ដែលមានជំងឺនេះ កម្រិតមធ្យម អាចប្រើប្រាស់ ក្រែម (creams) ឬក្រមួន ដែលអាចជួយ កាត់បន្ថយ ការរលាក , រមាស់ និងកាត់បន្ថយការ លូតលាស់នៃ កោសិកាថ្មី ដែលវា មានផ្ទុកនូវ ស្ដេរ៉ូអ៊ីត, ជាតិសំណើម, អាស៊ីត salicylic, anthralin, retinoids, calcipotriene, វីតាមីន D និងធ្យូងថ្ម។

វិធីព្យាបាល Phototherapy ៖ សម្រាប់អ្នកជំងឺ មានស្ថានភាពមធ្យម ទៅកាន់អាការៈធ្ងន់ធ្ងរនោះ ពួកគេនឹងទទួលការ ព្យាបាលបែប Phototherapy ដែលមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាល និងយុទ្ធសាស្ដ្រនេះ អាចជួយព្យាបាល និងគ្រប់គ្រងស្បែក ពីការរងប៉ះពាល់នៃ ពន្លឺអ៊ុលត្រា UV ផងដែរ។ ចំពោះវិធីព្យាបាលនេះ អាចធ្វើឡើង នៅក្នុងមន្ទីរពេទ្យ ឬនៅផ្ទះរបស់អ្នក ដោយការប្រើប្រាស់ ឧបករណ៍ពន្លឺពិសេស។ តែត្រូវចាំថា វិធីនេះ អាចជួយព្យាបាលជំងឺនេះបាន តែវានឹងផ្ដល់ផល ប៉ះពាល់ មួយផ្សេងទៀត ទៅដល់អ្នក។

វិធីព្យាបាលបែប បាញ់ឡេស៊ែរ ៖ នេះជាវិធីថ្មីមួយ ដោយការបាញ់ឡេស៊ែរ ទៅបាញ់ចំកន្លែង ដែលមាន បញ្ហា (ជំងឺស្បែករបកក្រហម) នេះ និងអ្វីដែល ជាគុណសម្បត្ដិ នោះ គឺវាមិនផ្ដល់ ផលប៉ះពាល់ ទៅកាន់ស្បែក ដែលមិនមានជំងឺនេះ។ សម្រាប់វិធីនេះ មានផលប៉ះពាល់តិចតួចនិង ហានិភ័យ ដែលបង្កឲ្យ កើតមានជំងឺមហារីក ស្បែកក៏ តិចតួចដូចគ្នា បើប្រៀបធៀបនឹង វិធីព្យាបាល ខាងលើ phototherapy តែលទ្ធផលក្រោយ ពេលព្យាបាល ក៏មិនសូវជាទទួលបាន ច្រើនដូចគ្នា។

វិធីព្យាបាល ដោយការលេបថ្នាំ ៖ ការលេបថ្នាំដោយ ផ្ទាល់ មិនត្រូវអនុញ្ញាតឲ្យ ញ៉ាំដោយចិត្ដ ឯងនោះទេ គឺត្រូវការទទួលការ អនុញ្ញាត ពីគ្រូពេទ្យ ក្នុងករណី វិធីព្យាបាលខាង លើទទួល បរាជ័យ និងជំងឺមានសភាព ធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត ការលេបថ្នាំនេះ ក៏សម្ដៅទៅលើ ប្រព័ន្ធភាពស៉ាំ របស់អ្នក មានដំណើរការ លើសពីធម្មតា ដែលមិនត្រឹមតែអ្នក មានជំងឺស្បែករបក ក្រហមនេះនោះទេ។  

វិធីព្យាបាល បែបជីវសាស្ដ្រ ៖ នេះជាវិធីសាស្ដ្រថ្មី ដោយការប្រើប្រាស់ថ្នាំ ធ្វើពី កោសិកានៅរស់ និង ចាក់បញ្ចូល ទៅកាន់ អ្នកជំងឺ។

វិធីព្យាបាលបែបធម្មជាតិ ៖ មានមនុស្ស ៨០ភាគរយ ដែលស្ថិតនៅក្រោម កម្ដៅព្រះអាទិត្យ បាន និយាយថា អាការៈជំងឺរបស់ពួកគេ មានភាពធូរស្រាល តែជាក់ស្ដែងនេះ វិធីនេះអាច ធ្វើឲ្យជំងឺមួយនេះ រឹតតែធ្ងន់ធ្ងរ ដូចនេះគួរកុំ សាកល្បង ធ្វើ។ វិធីធម្មជាតិ មានដូចជា ដើមបន្ទាល កន្ទុយក្រពើ, ប្រេងពី ដើមតែ, ប្រើ oatmeal (រូបខាងក្រោម) នៅពេល ដែលងូតទឹក ដើម្បីកាត់បន្ថយ ពីការរមាស់។ តែទោះជាយ៉ាងណា មិនមានភស្ដុតាង ណាមួយ ច្បាស់លាស់ បង្ហាញថា វិធីព្យាបាលធម្មជាតិ ខាងលើ អាចមាន ប្រសិទ្ធនោះយ៉ាងណាទេ។
ការសេពគ្រឿងស្រវឹងច្រើន ក៏អាចបង្កើត និងមានផលប៉ះពាល់ ទៅលើការព្យាបាល ផងដែរ អ្វីដែល អ្នកជំងឺ គួរតែធ្វើ គឺការមាន របបអាហារដ៏ត្រឹមត្រូវ។
oatmeal 


Climatotherapy ៖ ជាការព្យាបាល ដោយផ្អែកទៅតាម តំបន់ អាកាសធាតុ និងបរិយាកាស ដែលជា អំណោយផល ដ៏ល្អនោះ។ ឧទាហរណ៍ ដូចជា ច្រើនឆ្នាំមកហើយ មានមនុស្សជាច្រើន បានអះអាងថា ការធ្វើដំណើរ ទៅកាន់ សមុទ្រមរណៈ (Dead Sea) ក្នុង អ៊ីស្រាអ៊ែល អាចជួយព្យាបាល ជំងឺនេះ។ ព្រះអាទិត្យ និងទឹក ដែលផ្ទុកនូវជាតិ អំបិល (សមុទ្រមរណៈ) ១០ដងលើសពី សមុទ្រធម្មតា ត្រូវបានគេជឿថា វាអាចជួយព្យាបាល បានយ៉ាងមាន ប្រសិទ្ធភាព។ តាមការសិក្សា បានបង្ហាញថា មានមនុស្ស ៨០ ទៅ ៩០ភាគរយ មានភាពធូរស្រាល ក្រោយពី ធ្វើដំណើរទៅកាន់ សមុទ្រមរណៈនេះរួចមក។

កាត់បន្ថយស្ដ្រេស ៖ ស្ដ្រេសអាច ធ្វើឲ្យជំងឺនេះ កាន់តែធ្ងន់ធ្ងរ ដូចនេះ គួរតែសម្រាក ឬប្រើវិធី តិចនិចណាមួយ ដូចជា ហាត់យូហ្គា, ការដកដង្ហើម ឲ្យវែងៗ ឬការដើរយឺតៗ ដែលអាចជួយគ្រប់គ្រង ក្នុងការបំបាត់ស្ដ្រេសនេះ។
ការទទួលការគាំទ្រពីក្នុងសង្គម ៖ មិនគួរណាលាក់ខ្លួន នៅក្នុងផ្ទះនោះទេ ដែលនេះជាកំហុសដ៏ ធ្ងន់មួយ អ្នកគួរណា ចូលរួមក្នុងសង្គម ដូចជា ណាត់ជួបជាមួយនឹង មិត្ដភិក្ដ ដើរផ្សារ , ការនិយាយទាក់ទង ជាមួយនឹង អ្នកដទៃ ជាដើម៕

0 comments:

Post a Comment