This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, April 19, 2015

មូលហេតុ​ដែល​នាំ​មក​នូវ​ផល​អាក្រក់​បំផុត​សំរាប់​អ្នក​ទម្លាប់​ទំពារ​ស្ករកៅស៊ូ!

តើអ្នកនឹងឈប់ទំពារស្ករកៅស៊ូដែរឬទេ? បើ​សិន​ជា​អ្នក​បាន​យល់​ពី​ផល​ប៉ះ​ពាល់ និង​គ្រឿង​ផ្សំ​របស់​ស្ករ​កៅ​ស៊ូនេះ​ហើយ។ ស្ករ​កៅស៊ូ​គ្រាន់​តែ​របស់​មួយ​ប្រភេទ​ដែល​មាន​លក្ខណៈ​យឺតៗ មាន​រស់ជាតិហិល, ផ្លែ​ឈើ​ខុសគ្នាៗ តាម​ការ​ផលិត ហើយ​អ្នក​អាច​វា​យក​មក​ទំពារ​បាន ប៉ុន្តែ​មិន​អាច​លេប​វា​ចូល​បាន​នោះ​ទេ ហើយ​ក៏​មិន​អាច​ទំពារ​នៅ​ក្នុង​មាត់​បាន​យូរនោះដែរ។
cover ​​
នៅពេលនេះយើងនឹងសំរាយពីផលប៉ះពាល់ និង​គ្រឿង​ផ្សំ​របស់​ស្ករ​កៅស៊ូ ដែល​អាច​បំផ្លាញ​សុខភាព​នៅ​ថ្ងៃ​ណាមួយ ដោយ​មិន​ដឹង​ខ្លួន​នៅ​ពេល​ដែល​អ្នក​ទំពារ​ស្ករ​កៅ​ស៊ូលើស​ពី 2 ដង​ក្នុង​មួយ​ថ្ងៃ។ នៅ​ខាង​ក្រោម​នេះ​ជា​គ្រឿង​ផ្សំ​ដែល​មាន​ក្នុង​ស្ករ​កៅស៊ូ៖
  ​​1
បន្ទាប់ពីអ្នកបានឃើញគ្រឿងផ្សំរបស់​ស្ករ​កៅស៊ូ​ខាង​លើ​នេះ​រួច យើង​និង​បក​ស្រាយ​ពី​គ្រឿង​ផ្សំ​មួយ​ចំនួន​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព នៅ​ខាងក្រោម៖
• Aspartame (មានជាតិស្ករខ្លាំង ប៉ុន្តែមានកាឡូរីទាប)
ក្នុងសារធាតុ Aspartame ប្រភេទនេះ​មាន 50 ភាគ​រយ​នៃ Phenylalanine (អាស៊ីត​អាមីណូ), មាន 40 ភាគ​រយ​នៃ Aspartic Acid (អាស៊ីត​អាមីណូ​មួយ​ប្រភេទ​ដែល​មាន​នៅ​ក្នុង​អំពៅ) និង​មាន 10 ភាគ​រយនៃ Methanol (មេតានុល​ជា​គ្រឿង​ពុល, គ្មាន​ពណ៌, ហើយ​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង) ដូចនេះ​នៅ​ពេល​ដែល​អ្នក​ទំពារ​សារ​ជាតិ​ទាំង​នេះ វា​នឹង​ចូល​ក្នុង​ខ្លួន​អ្នក​តាម​រយៈ​ចលនា​ឈាម​ឆ្អឹង​ខ្នង ទៅ​ខួរ​ក្បាល ហើយ​នឹង​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​អ្នក​នៅ​ថ្ងៃ​ណា​មួយ។
• Gum Base
ជាសារធាតុដែលសំខាន់មួយសំរាប់បង្កើតស្ករកៅស៊ូ ហើយ​មាន​សារ​ជាតិ​ជា​ច្រើន​នៅ​ក្នុង​នោះ​ទៀត​ដូចជា Petroleum, lanolin, glycerin, polyethylene, polyvinyl acetate, petroleum wax, stearic acid និង latex ហើយ​មាន​សារ​ជាតិ​ច្រើនទៀត ប៉ុន្តែ​ជា​អាថ៌​កំបាំង​របស់​ក្រុមហ៊ុន​ផលិត​ស្ករ​កៅស៊ូ។ សារ​ជាតិ​ទាំង​នេះ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យស្ករ​កៅ​ស៊ូស្វិត និង​ទន់។ ដូចដែលបាន​ឃើញ​សារ​ជាតិ Polyvinyl acetate ដែល​មាន​នៅ​ក្នុង​ស្ករ​កៅ​ស៊ូនេះ ក៏មាន​នៅ​ក្នុងកាវ​បិទ ដែរ។
• Sorbitol, Mannitol, Maltitol
សារធាតុទាំងសុទ្ធតែមានជាតិស្ករខ្ពស់ហើយ ពេលរួម​បញ្ចូល​គ្នាទៀត ក្លាយជា​គ្រួសារ​ជាតិស្ករ​តែម្តង ដែល​អាច​ដឹកនាំ​បង្កើន​ជាតិស្ករ​កាន់​តែ​ខ្ពស់ និង​អាច​បណ្តា​ឲ្យ​អ្នក​ទំពារ​ស្ករ​កៅស៊ូ​កើត​ជំងឺ​ដូចជា បញ្ហា​សរសៃ​ឈាម​បេះដូង, ឈឺ​ពោះ, ជំងឺ​រាគរូស, មាន​ប្រតិកម្ម​អាឡែស៊ី, ជំងឺ​ទឹកនោម​ផ្អែម និង​ងាយ​ឡើង​ទំងន់។
ដូចនេះសូមមិត្តអ្នកអានយល់ដឹងឲ្យបានច្បាស់ ដោយ​សារតែ​នៅ​ក្នុង​ស្ករ​កៅស៊ូ​មាន​ការ​ផលិត​ឡើង​ដោយ​គ្រឿង​ផ្សំ មាន​ផល​ប៉ះពាល់​ខ្លាំង​ពេក​ដល់​សុខភាព​មនុស្ស​គ្រប់​គ្នា។ សំរាប់​មិត្ត​អ្នក​អាន​ដែល​ឧស្សាហ៍​ទំពារស្ករ​កៅស៊ូ គួរតែ​កាត់​បន្ថយ ដើម្បី​ឲ្យ​សារ​ជាតិ​ទាំង​រលាយ​បាន​ខ្លះ ប៉ុន្តែ​បើ​សិន​ជា​នៅ​តែ​ទំពារ​ជា​ញឹកញាប់ សារ​ជាតិ​ទាំង​នោះ​នឹង​ប្រមូល​ផ្តុំ ហើយ​បង្ក​ជា​ជំងឺ​កាន់​តែច្រើន។

Thursday, April 9, 2015

នៅ​ពេល​ឃ្លាន មិន​ត្រូវ​បរិភោគ​អ្វីខ្លះ​?

​នៅពេល​ដែល​ឃ្លាន​ម្តងៗ គឺ​ពិបាក​ទ្រាំ​ណាស់ ហើយ​អ្នក​តែងតែ​រក​ចំណី​ផ្សេងៗ ដែល​មាន​ក្នុង​ផ្ទះ​មក​បរិភោគ​បណ្តោះអាសន្ន​ជានិច្ច​។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា តើ​មាន​របស់​អ្វីខ្លះ ដែល​មិន​អាច​បរិភោគ​នោះ ទោះបីជា​ឃ្លាន​យ៉ាងណាក៏ដោយ​?
1.​    ​អ្នក​មិន​ត្រូវ​ពិសារ​ចេក នៅ​ពោះ​ទទេរ​នោះទេ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​បេះដូង ក្រពះ ឬ​សុខភាព​អ្នក​ជា​ខ្លាំង​។​
2.​    ​អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​ម្នា​ស់ នៅ​ពេល​ឃ្លាន​នោះទេ ព្រោះ​វា​មាន​អង់ស៊ីម​ដ៏​ខ្លាំង​មួយ​ដែល​អាច​ធ្វើឱ្យ​ក្រពះ​អ្នក​ខូច ប៉ុន្តែ អ្នក​អាច​បរិភោគ​ក្រោយពេល​បាយ​រួច​។​
3.​    ​អ្នក​មិន​ត្រូវ​ផឹក​ភេសជ្ជៈ ដែល​ត្រជាក់​ពេក​ច្រើន នៅពេល​ដែល​ឃ្លាន​នោះទេ ព្រោះ​វា​មិន​ត្រឹមតែ​មិន​អាច​បំបាត់​ការ​ឃ្លាន ហើយ​ថែមទាំង​ធ្វើ​ឱ្យ​ជាតិ​ស្ករ​អ្នក ឡើង​ខ្ពស់​ទៀតផង​៕

Wednesday, April 1, 2015

ផ្លែឈើ ដែល​ជួយ​ដល់​សុខភាព​នារី​

​នារី​ដែល​ចង់​ទទួលបាន​សុខភាព​ល្អ សូម​ពិសារ​ផ្លែឈើ​ខាងក្រោម​នេះ វា​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​នោះទេ វា​ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដល់​អ្នក​ទៀតផង​។​
1.​    ​បើ​អ្នក​ពិសារ​ផ្លែ​ស្ត្របឺ​រី នោះ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​ចិត្ត​អំណ​ត់ ដោយសារ​ដំណាក់កាល​នៃ​ការលាង​សម្អាត​វា គឺ​លំបាក​ណាស់ ហើយ​វា​ថែម​ទាំង​ផ្តល់​វីតាមីន ដល់​រាងកាយ​អ្នក​ទៀតផង​។​
2.​    ​ចេក គឺជា​ផ្លែឈើ ដែល​ពេល​អ្នក​បរិភោគ​វា​ហើយ វា​ធ្វើឱ្យ​អ្នក​មាន​ចិត្ត​សប្បាយរីករាយ​។​
3.​    ​បើ​អ្នក​បរិភោគ​ផ្លែ​ទំពាំងបាយជូរ អ្នក​នឹង​អាច​រក្សា​សម្ជស្ស​អ្នក ឱ្យ​នៅ​ក្មេង​រហូត មិន​ចាស់​ឡើយ​។​
4.​    ​ក្រូចថ្លុង គឺជា​ផ្លែឈើ​ដែល​អាច​ការពារ​សរសៃ​ឈាម​អ្នក ឱ្យមាន​ដំណើរការ​ល្អ​។​
5.​    ​បើ​ផ្លែ​ប៉ោម​វិញ អាច​ការពារ​អ្នក​ឱ្យ​ចៀសផុត ពី​ជំងឺ​មហារីក​។​
6.​    ​ឳ​ឡឹ​ក ជួយ​បញ្ចេញ​ជាតិពុល​ទាំងអស់​ក្នុង​រាងកាយ ឱ្យ​ចេញ​មក​ក្រៅ​តាមរយៈ​ការ​បត់ជើងតូច​។​
7.​    ​ម្នា​ស់ ជួយ​ក្រពះ​ឱ្យ​រំលាយ​អាហារ​បានល្អ​៕

​ចង់ឱ្យ​កូន​ស្អាត ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួល​ទាន​អ្វីខ្លះ​?

​តើ​អ្នក​ចង់​ឱ្យ​កូន​អ្នក កើត​មក​ស្អាត និង​គួរឱ្យ​ស្រឡាញ់​ទេ​? បើ​ចង់ អ្នក​អាច​បរិភោគ​អាហារ​ទាំងឡាយ ខាងក្រោម​នេះ​បាន​។​
1.​    ​បើ​ចង់ឱ្យ​កូន​មាន​ស្បែក​រលោង និង​មាន​ភ្នែក​ល្អ អ្នក​អាច​បរិភោគ​អាហារ ដែល​មាន​វីតាមីន A ឱ្យបាន​ច្រើន​ដូចជា ថ្លើម​សត្វ ពង​លឿង ដែល​មាន​ក្នុង​ពង​មាន់ ទឹកដោះគោ ការ៉ុត ផ្លែ​ប៉ោម ប៉េង​ប៉ោះ ឬ​បន្លែ​ពណ៌​បៃតង​ជាដើម​។​
2.​    ​ប្រសិនបើ​អ្នក​ចង់​ឱ្យ​សក់​កូន​ស្អាត ភ្លឺរលោង និង​មិន​ងាយ​ជ្រុះ អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​វីតាមីន B ដូចជា ត្រី ថ្លើម​សត្វ ទឹកដោះគោ នំ​បុ័ង សណ្តែក ពង​មាន់ ល្ងខ្មៅ ពោត ឬ​បន្លែ​ពណ៌​បៃតង​។​
3.​    ​បើ​ចង់ឱ្យ​កូន​អ្នក​មាន​កម្ពស់​ខ្ពស់ អ្នក​អាច​ពិសារ​អាហារ ដែល​មាន​វីតាមីន​D ដូចជា​សំបក​បង្គា ពង​លឿង​ដែល​មាន​ក្នុង​ពង​មាន់ ថ្លើម​សត្វ ព្រមទាំង​បន្លែ​ជាដើម​៕