• Aspartame (មានជាតិស្ករខ្លាំង ប៉ុន្តែមានកាឡូរីទាប)
ក្នុងសារធាតុ Aspartame ប្រភេទនេះមាន 50 ភាគរយនៃ Phenylalanine (អាស៊ីតអាមីណូ), មាន 40 ភាគរយនៃ Aspartic Acid (អាស៊ីតអាមីណូមួយប្រភេទដែលមាននៅក្នុងអំពៅ) និងមាន 10 ភាគរយនៃ Methanol (មេតានុលជាគ្រឿងពុល, គ្មានពណ៌, ហើយមាននៅក្នុងគ្រឿងស្រវឹង) ដូចនេះនៅពេលដែលអ្នកទំពារសារជាតិទាំងនេះ វានឹងចូលក្នុងខ្លួនអ្នកតាមរយៈចលនាឈាមឆ្អឹងខ្នង ទៅខួរក្បាល ហើយនឹងអាចប៉ះពាល់ដល់ខួរក្បាលអ្នកនៅថ្ងៃណាមួយ។
• Gum Base
ជាសារធាតុដែលសំខាន់មួយសំរាប់បង្កើតស្ករកៅស៊ូ ហើយមានសារជាតិជាច្រើននៅក្នុងនោះទៀតដូចជា Petroleum, lanolin, glycerin, polyethylene, polyvinyl acetate, petroleum wax, stearic acid និង latex ហើយមានសារជាតិច្រើនទៀត ប៉ុន្តែជាអាថ៌កំបាំងរបស់ក្រុមហ៊ុនផលិតស្ករកៅស៊ូ។ សារជាតិទាំងនេះបង្កើតឡើងដើម្បីធ្វើឲ្យស្ករកៅស៊ូស្វិត និងទន់។ ដូចដែលបានឃើញសារជាតិ Polyvinyl acetate ដែលមាននៅក្នុងស្ករកៅស៊ូនេះ ក៏មាននៅក្នុងកាវបិទ ដែរ។
• Sorbitol, Mannitol, Maltitol
សារធាតុទាំងសុទ្ធតែមានជាតិស្ករខ្ពស់ហើយ ពេលរួមបញ្ចូលគ្នាទៀត ក្លាយជាគ្រួសារជាតិស្ករតែម្តង ដែលអាចដឹកនាំបង្កើនជាតិស្ករកាន់តែខ្ពស់ និងអាចបណ្តាឲ្យអ្នកទំពារស្ករកៅស៊ូកើតជំងឺដូចជា បញ្ហាសរសៃឈាមបេះដូង, ឈឺពោះ, ជំងឺរាគរូស, មានប្រតិកម្មអាឡែស៊ី, ជំងឺទឹកនោមផ្អែម និងងាយឡើងទំងន់។
ដូចនេះសូមមិត្តអ្នកអានយល់ដឹងឲ្យបានច្បាស់ ដោយសារតែនៅក្នុងស្ករកៅស៊ូមានការផលិតឡើងដោយគ្រឿងផ្សំ មានផលប៉ះពាល់ខ្លាំងពេកដល់សុខភាពមនុស្សគ្រប់គ្នា។ សំរាប់មិត្តអ្នកអានដែលឧស្សាហ៍ទំពារស្ករកៅស៊ូ គួរតែកាត់បន្ថយ ដើម្បីឲ្យសារជាតិទាំងរលាយបានខ្លះ ប៉ុន្តែបើសិនជានៅតែទំពារជាញឹកញាប់ សារជាតិទាំងនោះនឹងប្រមូលផ្តុំ ហើយបង្កជាជំងឺកាន់តែច្រើន។
0 comments:
Post a Comment