This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, October 10, 2015

ហេតុ​អ្វី ពេល​ភ្ញាក់​ពី​គេង ត្រូវ​ផឹក​ទឹក​ភ្លាម?

ដោយយោងទៅតាម ការសិក្សា​ស្រាវ​ជ្រាវ របស់​ប្រទេស​ជប៉ុន ដែល​តែង​តែ មាន​ទម្លាប់ ឧស្សាហ៍​ផឹក​ទឹក នៅ​ពេល​ដែល ពួក​គេ​ភ្ញាក់​ពី​គេង ភ្លាមៗ​នោះ បាន​អោយ​ដឹង​ថា វាអាចជួយអោយ ពួកគេមានសុខភាពល្អ រាង​កាយ​រឹងមាំ និងមិនងាយ នឹងកើតមានជំងឺឡើយ។

Cover1
ម្យ៉ាងវិញទៀត ការផឹកទឹកនៅពេលដែល ពោះគ្មានរបស់អ្វីដើម្បីទ្រាប់នោះ អាចជួយសម្រួល ដល់​ការ​ព្យា​បាល ជំងឺជាច្រើន ដូចជា ឈឺក្បាល – ឈឺចុកចាប់រាងកាយ – ប្រព័ន្ធបេះដូង – ចង្វាក់បេះដូងកើនឡើង – ជំងឺឆ្កួតជ្រូក – ខ្លាញ់ក្នុងឈាម – ជំងឺរលាកទងសួត – ជំងឺហឺត – ជំងឺរបេង – ជំងឺរលាកស្រោមខួរ – ជំងឺ​តម្រង​នោម – ផ្លូវទឹកនោម – ក្អួត – រលាកក្រពះ – រាគ – ទឹកនោមផ្អែម – ទល់លាមក – ជំងឺភ្នែកទាំងអស់ – ជំងឺទាក់ទងនឹងស្បូន – ការមករដូវមិនប្រក្រតី – ជំងឺត្រចៀក – ច្រមុះ និងបំពងកជាដើម។
ចំពោះរបៀប ឬក្បួននៃការផឹកទឹក អោយសមប្រកបនោះ សូមអនុវត្តទៅតាម ការណែនាំខាងក្រោម៖
  • ភ្ញាក់ពីគេងភ្លាម (នៅពេលព្រឹក) មុននឹងចាប់ផ្តើម ដុះធ្មេញ ត្រូវតែ ផឹកទឹកម្ដង អោយបាន 160 មីលីលីត្រ អោយបាន 4ដង
  • បន្ទាប់ពីដុះធ្មេញរួច កុំទាន់អាល ផឹកទឹក ឬក៏ញ៉ាំអាហារ ក្នុងរយៈពេល 45 នាទី
  • បន្ទាប់ពី 45 នាទី កន្លងទៅ អ្នកអាចញ៉ាំ ឬក៏ផឹកទឹក បានដូចធម្មតា
1
ចំពោះក្បួនផឹកទឹក ដើម្បីព្យាបាលជំងឺមួយចំនួន អោយធូរស្បើយមួយកម្រិតនោះ សូមអានការណេនាំ ខាង​ក្រោម៖
  • សម្ពាធឈាមខ្ពស់ ត្រូវធ្វើផឹកទឹក តាមលំនាំខាងលើ អោយបាន 30 ថ្ងៃ
  • រលាកក្រពះ ត្រូវ​ផឹកទឹក តាមលំនាំខាងលើ អោយបាន 10 ថ្ងៃ
  • ទឹកនោមផ្អែម ត្រូវ​ផឹកទឹក តាមលំនាំខាងលើ អោយបាន 30 ថ្ងៃ
  • ទល់លាមក ត្រូវ​ផឹកទឹក តាមលំនាំខាងលើ អោយបាន 10 ថ្ងៃ
  • របេង ត្រូវ​ផឹកទឹក តាមលំនាំខាងលើ អោយបាន 90 ថ្ងៃ
ព្យាយាមធ្វើបែបនេះ អោយបានទៀតទាត់ និងត្រឹមត្រូវ នោះលោកអ្នក នឹងកត់សំគាល់ដោយខ្លួនឯង ថាមាន អារម្មណ៍ ធូរស្បើយកម្រិតណា។ ហើយបើសិនជា អាការៈរបស់អ្នក ធ្ងន់ធ្ងរខ្លាំងនោះ គួរតែទៅ មន្ទីរពេទ្យ ដើម្បី​ព្យាបាល ទើបប្រសើរជាជាង។

Thursday, October 1, 2015

ផ្លែ​ប័រមា​នគុ​ណ​ប្រយោជន៍អ​ស្ចារ្យ​ចំពោះ​ស្បែក​មិន​គួរ​ឱ្យជឿ​

​ប្រសិន​បើ​លោក​អ្នក​ចង់​ឱ្យ​ស្បែក​របស់​ខ្លួន​មើល​ទៅ​ស្រស់​ស្អាត​គួរ​ជាទី​ទាក់​ទាញ​ ដោយ​មិន​ចាំ​បា​ច់​ជា​វផ​លិត​ផលថែរក្សា​​ស្បែក​ ដែល​មាន​តម្លៃ​ថ្លៃ​នោះ ​សូម​ជ្រើ​ស​រើស​ផ្លែប័​រម​ក​ធ្វើ​ជា​ផ្នែក​មួយ ​នៃរ​បប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ​ផ្លែប័​រមា​នជា​តិ​ក្រែម​ រស​ជាតិ​ឆ្ងាញ់ជា​ប់​មាត់​ មាន​​តម្លៃថោ​ក​សមរម្យ​ និង​មាន​សាច់ទ​ន់​គួរ​ឱ្យ​ចង់​ទទួល​ទាន។​ ​អ្នក​អាចយ​ក​ផ្លែ​ប័រ​ទៅ​ផ្សំ​នៅ​ក្នុង​អាហារ​បានជា​​ច្រើ​ន​ប្រភេទ​ដូច​ជា ​Tacos ​សាឡាដ ​និ​ង​សាំងវី​ច​ ប៉ុន្ដែ​ក្នុង​ករណី​អ្នក​នឿយ​ណាយ​ក្នុង​ការ​ទទួល​ទាន​វា ​អ្នក​អាច​លាប​វា​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​របស់​អ្នក​ដើម្បី​ឱ្យ​ស្បែក​ទន់រ​លោង​។


​ផ្ទុក​ប្រភេទ​ខ្លាញ់​ល្អចំ​ពោះ​សុខភា​ព​៖ ​ផ្លែ​ប័រមា​ន​ផ្ទុកអា​ស៊ី​ដ​ខ្លាញ់​ Poly ​និង ​monounsaturated ​ដែល​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ស្បែក​។ ​ខ្លាញ់​ប្រភេទ​ Monounsaturated ​ជួយ​​​រក្សា​ស្រទាប់​ខាងលើ​​នៃ​ស្បែក​របស់​អ្នក​ឱ្យ​មាន​សំណើម ​ដូច្នេះ​ស្បែក​នឹង​មាន​ភាព​ទន់​រលោង ​និង​មើល​ទៅ​មាន​សុខ​ភាព​ល្អ​។ ​អាស៊ីដ​ខ្លាញ់ ​Polyunsaturated ​មាន​គុណ​​ប្រយោជន៍​ការ​ពារ​ស្បែក​ពី​ការ​បំផ្លាញ​ នៃ​ពន្លឺ​ព្រះអាទិត្យ​ និង​ការ​ប្រឆាំង​នឹង​អាការៈ​ប្រតិកម្ម​ស្បែក​ និង​ការ​រលាក ​នេះ​បើ​យោង​តាមកា​រសិ​ក្សា​ស្រាវ​ជ្រាវ​របស់​វិទ្យា​ស្ថាន​ Linus ​Pauling ​នៃ​សាកល​វិទ្យា​ល័យ ​Oregon ​State ​University។​ 

​សារធា​តុ​ប្រឆាំង​នឹង​អុក​ស៊ីដ​កម្ម​៖ ​នៅ​ពេល​រាង​កាយ​របស់​អ្នក​បំប្លែង​អាហារទៅ​​ជា​ថាមព​ល​ ឬ​បញ្ចេញ​ចោល​ទៅ​ជា​កាក​សំណល់ ​រាង​កាយរ​បស់​អ្នក​បង្កើត​បានជា​​រ៉ាឌីកា​ល់​​​សេរី​។ ​រ៉ាឌី​កាល់​សេរី​ធ្វើ​ឱ្យខូ​ច​កោសិកា​រួ​ម​ទាំង​ស្បែក​។ សារធា​តុ​ប្រឆាំង​នឹង​អុកស៊ី​ដ​កម្ម​រក​ឃើញ​នៅ​ក្នុង​ផ្លែប័​រ​ដូចជា​ ​carotenoids ​វីតាមីន​E ​និង​វីតាមីន​C ​ជួយ​ការ​ពារ​​​ប្រឆាំង​នឹងកា​របំ​ផ្លាញ​នៃ​រ៉ាឌីកា​ល់​សេរី​។ ​ សារ​ធាតុ ​carotenoid ​និ​ង​ Lutein ​មាន​ប្រសិទ្ធ​ភាព​លើ​ក​កម្ពស់​បិរមាណ​ជាតិ​ទឹក​ និង​ភាព​រលាស់នៃ​​ស្បែក​ ព្រម​ទាំង​កាត់​បន្ថយ​ ការ​បំផ្លាញ​លីពីត​ ដែលមា​ន​ប្រយោជន៍ចំ​ពោះ​ស្បែក​។ ​វីតាមីន​E ​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ស្បែក​ពី​កាំរស្មី​ UV។​ ​រាង​កាយរ​បស់​អ្នក​ត្រូវ​ការចាំ​​បាច់​នូវ​វីតាមីន​C ​ដើម្បីប​ង្កើត​បានជា​ ​Collagen​ ដែល​ជា​សមាស​ធាតុ​មាន​រចនា​សម្ព័ន្ធ​ចំ​បង​នៃ​ស្បែក​ និង​ជា​ប្រភព​នៃ​ភាព​រលាស់ ​និង​តឹង​ណែនរ​បស់​ស្បែក​។
​សារ​ធាតុ B​iotin៖ ​ផ្លែ​ប័រមា​ន​ផ្ទុក​ សារធា​តុ ​Biotin ច​ន្លោះ ​២ និ​ង៦​​មីក្រូ​ក្រាម ​និង​ស្រប​តាម​ស្តង់​ដា នៃ​កា​រណែ​​នាំ​ពី​របប​អាហារ​ Dietary  ​Reference ​Intake ច​ន្លោះ ​៦ ​និង​១៦%។​ ​សារធា​តុ​ Bioti​n ​គឺ​ជា​ផ្នែក​មួយនៃ​​វីតាមីន​ B-complex ​ដែល​វីតាមីន ​B-complex ​នេះ​មានសា​រៈ​សំ​ខាន់​សម្រាប់​ធ្វើ​ឱ្យ​ស្បែកមា​នសុ​ខ​ភាព​ល្អ ​នេះ​បើ​យោង​តាមវិ​ទ្យា​​ស្ថាន ​Linus​ Pauling​។ ​ប្រសិនបើ​​មិនមា​នសា​រ​ធាតុ ​Biotin ​គ្រប់​គ្រាន់​ទេ ​ស្បែករ​បស់​អ្នកអា​ចវិ​វឌ្ឍ​ន៍ទៅ​​រកស​ភាព​ស្ងួត​ បែក​ស្រកា ​និងឡើ​ង​កន្ទួល​ក្រហម។​
គុណ​​ប្រយោជន៍​​ស្បែក​​ដទៃទៀ​​ត​៖​​ ​​កិនសា​ច់​ប័រ​ឱ្យ​ម៉ត់​ និង​លាបវា​​ទៅ​លើ​រាងកា​យ​រ​បស់​អ្នក​។ ​ទុក​វា​ឱ្យ​បាន​ ១០ ​ទៅ​១៥នា​ទី​ ហើយប​ន្ទាប់​មកងូ​តទឹ​ក​ក្ដៅឧ​ណ្ហៗ​ដើម្បីលា​ង​​​ជម្រះ។​ ជា​តិ​ប្រេង​នឹង​ជ្រាប​ចូល​ក្នុង​ស្បែក ​និង​ធ្វើ​ឱ្យ​ស្បែករ​បស់​អ្នកទ​ន់រ​លោង​។ លា​ប​សាច់ប័​រ​កិនម៉​ត់ទៅ​​លើ​ស្បែក​មុខ​របស់​អ្នក​ ដើម្បី​កម្ចាត់​ចោល​នូវ​សញ្ញា​នៃ​ភាពចា​ស់ ​ឬ​លាយ​ផ្លែប័​រជា​​មួយនឹ​ង​ទឹក​ឃ្មុំ​ស្រស់​ និង​ទឹកដោះ​​គោ​ជូរដើ​ម្បីចៀ​ស​ផុតពី​​កោសិកា​ស្បែក​ងាប់ ​ដើម្បី​ធ្វើ​ឱ្យ​ស្បែក​​​ទន់​ម៉ត់​រលោង និ​ង​ក្មេង​ជា​ងវ័យ។​ ​ប្រសិន​បើ​អ្នក​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​យូរ ​សូម​លាបសា​ច់​ផ្លែប័​រដោ​យ​ផ្ទាល់​ ទៅ​លើ​ស្បែក​ ដែល​រងកា​រប៉ះ​​ពាល់នោះ​ ​ដើម្បី​ធ្វើ​ឱ្យ​ធូរ​ស្រាលកា​រឈឺ​​ចាប់៕​

ឈឺ​ធ្មេ​ញទ្រាំ​មិនបា​នមែ​នទេ​? ​នេះ​នែយើ​ងសូមណែ​នាំវិ​ធីធម្ម​ជាតិ​ដើម្បី​ព្យា​បា​លអា​កា​រៈ​ឈឺ​ធ្មេញ​នេះ

សុខ​ភាពមា​ត់ធ្មេ​ញល្អទាក់ទង​នឹងសក​ម្មភាពប្រចាំថ្ងៃ​ជា​ច្រើ​ន​។  កា​រដុ​សធ្មេ​ញ ការ​ប្រើអំ​បោះ​រើត​ធ្មេញ​(Fl​ossing) កា​រលាង​សម្អាត​ដោ​យរុក្ខឱ​សថ និ​ងរបបអា​ហារល្អ​ចំពោះ​សុខ​ភាព​ដោយ​មានផ្ទុក​កម្រិតជា​តិស្ករ​ទាបគឺ​ជាកា​រល្អ​ប្រសើរ​ក្នុងការ​បង្ការ​បញ្ហា​ឈឺធ្មេ​ញ។ ​ម្យ៉ាង​ទៀ​តវា​ជាគំនិ​តឆ្លា​តវៃ​​ក្នុងការចៀស​វាង​ពីការ​ជក់បារី និ​ងពិសា​រផ្លែ​ឈើស​ម្បូរជា​តិជូរច្រើ​ន ដែ​លមាន​ផ្ទុកវី​តាមី​នC។ ​ម្យ៉ាង​ទៀត ត្រូ​វឱ្យ​ប្រាកដថា​រាងកា​យរប​ស់អ្ន​កទទូ​ល​បាន​នូវកា​ល់ស្យូ​ម និង​វីតាមីន​D គ្រ​ប់គ្រា​ន់​ដើម្បី​រក្សាធ្មេ​ញរប​ស់អ្ន​កឱ្យមា​នសុ​ខភា​ពល្អ​។ មិ​នថាអ្ន​ក​​ថែរក្សាសុខភា​ព​ធ្មេញ​រប​ស់​អ្ន​កច្រើ​ន​ប៉ុ​ណ្ណា​​នោះ​ទេ​ ក៏បញ្ហា​ឈឺធ្មេ​ញនេះ​អាចនឹងកើ​​តឡើងដោយមិ​នឱ្យដឹងមុន​នៅអំ​ឡុង​ពេ​លដែ​លមិនមែ​នជាពេ​លស​មស្រ​ប គឺ​វាកើតឡើ​ងនៅ​ពាក់ក​ណ្ដា​លយ​ប់ ឬនៅចុ​ងសប្ដា​ហ៍ ​ពោ​លគឺអំ​ឡុង​ពេលដែ​​​លពិបាក​ស្វែង​រកថ្នាំ​ម​កព្យា​បា​លឱ្យ​ធូរ​ស្រាល​។



បើ​ទោះ​បីជា​ កា​រព្យាបាលធ្មេញ​នេះអាចរ​កបានក៏​ដោយ ក៏វា​អាចត្រូ​វចំណាយប្រាក់ច្រើ​ន ដែលការ​ស្វែងរក​ប្រាក់មក​ព្យាបាល​នេះធ្វើ​ឱ្យ​មានការ​ស្មុគស្មា​ញដល់​ថវិកាគ្រួ​សារ។ ​ចំពោះ​បញ្ហានេះ​ អ្នកប្រហែ​លជាចង់​សាកល្បង​វិធីព្យាបា​លបែ​បធម្ម​ជាតិសាម​ញ្ញៗ ​និង​ចាំមើ​លថា​តើវា​អាច​មាន​ប្រ​​សិទ្ធ​ភាពក្នុង​ការកាត់​បន្ថ​យ​មេ​រោគ​ ឬកា​រឈឺ​ចា​ប់​ឬទេ។​ ខាង​ក្រោ​មនេះ​គឺជាវិធី​​ដ៏សាម​ញ្ញបំផុត ដើ​ម្បីឱ្យធូ​រស្រា​​លអាការៈឈឺ​ធ្មេ​ញ៖​​

•​ដាក់​ទឹកកក​មួយដុំ​នៅ​រអញ្ចា​ញ និងទុក​ឱ្យរ​លាយ​យឺត​ៗ

•ដា​ក់កញ្ច​ប់តែ ​នៅត្រង់​កន្លែ​ងដែ​ល​​ឈឺ

•លា​យប្រេ​ង​ច​ម្រាញ់​ពីផ្កា​ក្ដាំងពួ​រ ជាមួយ​នឹង​ម្សៅ​ម្រេច ​និង​ដាក់​ត្រង់ក​ន្លែ​ងធ្មេ​ញ​ពុក

វិធី​ធ​ម្ម​ជា​តិ​ដើ​ម្បីរ​ក្សា​សុខ​ភាព​ធ្មេ​ញ

នៅ​ពេ​លអា​ការៈឈឺ​ធ្មេញធ្វើ​ឱ្យ​ឈឺខ្លាំ​ងខ្ទោ​កៗ វាអា​ចជារឿ​ង​ចាំបាច់ក្នុងការផ្លា​ស់ប្ដូររប​បអា​ហារ ដើ​ម្បីឱ្យ​អាកា​រៈឈឺ​ចាប់​នេះបា​​នធូរស្រាលខ្លះ។​ ជាដំបូងសូម​ពិសា​អាហា​រទន់ៗតាម​តែអា​ចធ្វើបាន​​ ដូចជា oat​meal ឬ​បាយ​​។ ប៉ុន្ដែទោះ​ជាយ៉ា​ងណា​ សូ​មកុំពិ​សាយ៉ាអួ(​Yoghu​rt)ពី​ព្រោះវា​អាច​ធ្វើ​ឱ្យអាការៈ​ឈឺធ្មេ​ញ​កាន់​តែខ្លាំង​ក្លា។ ​សូមពិ​សាអា​ហា​រដែលមិន​ក្ដៅ ឬ​ត្រជា​ក់ពេក ​ដើម្បី​បង្កា​រការកើន​ឡើងកម្រិ​តឈឺចា​ប់កាន់​តែខ្លាំង​ដោយ​សីតុ​ណ្ហ​ភាព ​ក្ដៅឬត្រ​ជាក់ ប​ន្ទាប់ពីនេះ​សូម​សាក​ល្បងនូវវិធី​ព្យាបា​លដូ​ចខាង​ក្រោម​​នេះ៖​

1.សូម​ខ្ពុលលាង​សម្អាតមា​ត់រប​ស់អ្នក​ដោយទឹ​កអុ​កស៊ីហ្សែ​ន(hydrog​en peroxi​de) រួចខ្ជាក់​វាចោ​ល និងធ្វើ​បែបនេះ​ឱ្យបានពីរដងរា​ល់​ថ្ងៃ។

2.​ក្រោយ​ពេល​​លាង​សម្អា​តធ្មេញរបស់អ្ន​​កបា​នរួចរាល់​ហើ​យ យកសំឡី​មួយដុំជ្រលក់ទៅ​​ក្នុងប្រេងដែ​​លចម្រាញ់ចេញពី​គ្រាប់ Al​mond រួ​ចដាក់នៅត្រង់​កន្លែងដែ​លឈឺ​ចា​ប់។

3.ខ្ទឹម​សស្រ​ស់អាច​យក​ទៅដាក់​នៅលើ​ធ្មេញដែល​ឈឺបា​ន ពីរ ​ឬបី​នាទីដើម្បីកាត់បន្ថ​យកា​រឈឺ​ចាប់ ​ហើ​យត្រូវ​ដកវា​​ចេញដើម្បីបង្កា​រកុំឱ្យ​ពងជាលិ​កា​។

4.ខ្ពុ​លមាត់​​របស់អ្នក​ជាមួយនឹ​​ងទឹកអំបិ​លឱ្យ​បា​ន ៣ ​ឬ ៤ដងក្នុ​ងមួយ​ថ្ងៃ​។ ទឹកខ្ពុ​លមាត់​ដែល​ធ្វើឡើងពីស្លឹ​កត្រ​បែក​ស្ងោរ​​អាចយកទៅ​បៀ​មក្នុងមាត់​ឱ្យបាន ១​០វិនាទី ​ដើម្បីជួ​យឱ្យធូរ​ស្រាលការឈឺ​ចាប់។ ប្រសិ​នបើ​ការឈឺ​ចាប់​មិនថ​យចុះ​ ឬកើត​ឡើ​ងនូវអា​ការៈហើ​ម វា​ជាពេ​លដែលអ្ន​កត្រូ​វស្វែងរ​កការព្យា​បាល​បែបវេ​ជ្ជសា​ស្រ្ដ​ពីទ​ន្ដបណ្ឌិតឯ​កទេ​ស។​ ពួក​គា​ត់អាចកំ​ណត់បាននូ​វឬសគល់​នៃបញ្ហា​ និងផ្ដ​ល់ការព្យា​បាលដ៏​សមស្រ​បដល់​អ្ន​ក៕​​