Thursday, October 1, 2015

ឈឺ​ធ្មេ​ញទ្រាំ​មិនបា​នមែ​នទេ​? ​នេះ​នែយើ​ងសូមណែ​នាំវិ​ធីធម្ម​ជាតិ​ដើម្បី​ព្យា​បា​លអា​កា​រៈ​ឈឺ​ធ្មេញ​នេះ

សុខ​ភាពមា​ត់ធ្មេ​ញល្អទាក់ទង​នឹងសក​ម្មភាពប្រចាំថ្ងៃ​ជា​ច្រើ​ន​។  កា​រដុ​សធ្មេ​ញ ការ​ប្រើអំ​បោះ​រើត​ធ្មេញ​(Fl​ossing) កា​រលាង​សម្អាត​ដោ​យរុក្ខឱ​សថ និ​ងរបបអា​ហារល្អ​ចំពោះ​សុខ​ភាព​ដោយ​មានផ្ទុក​កម្រិតជា​តិស្ករ​ទាបគឺ​ជាកា​រល្អ​ប្រសើរ​ក្នុងការ​បង្ការ​បញ្ហា​ឈឺធ្មេ​ញ។ ​ម្យ៉ាង​ទៀ​តវា​ជាគំនិ​តឆ្លា​តវៃ​​ក្នុងការចៀស​វាង​ពីការ​ជក់បារី និ​ងពិសា​រផ្លែ​ឈើស​ម្បូរជា​តិជូរច្រើ​ន ដែ​លមាន​ផ្ទុកវី​តាមី​នC។ ​ម្យ៉ាង​ទៀត ត្រូ​វឱ្យ​ប្រាកដថា​រាងកា​យរប​ស់អ្ន​កទទូ​ល​បាន​នូវកា​ល់ស្យូ​ម និង​វីតាមីន​D គ្រ​ប់គ្រា​ន់​ដើម្បី​រក្សាធ្មេ​ញរប​ស់អ្ន​កឱ្យមា​នសុ​ខភា​ពល្អ​។ មិ​នថាអ្ន​ក​​ថែរក្សាសុខភា​ព​ធ្មេញ​រប​ស់​អ្ន​កច្រើ​ន​ប៉ុ​ណ្ណា​​នោះ​ទេ​ ក៏បញ្ហា​ឈឺធ្មេ​ញនេះ​អាចនឹងកើ​​តឡើងដោយមិ​នឱ្យដឹងមុន​នៅអំ​ឡុង​ពេ​លដែ​លមិនមែ​នជាពេ​លស​មស្រ​ប គឺ​វាកើតឡើ​ងនៅ​ពាក់ក​ណ្ដា​លយ​ប់ ឬនៅចុ​ងសប្ដា​ហ៍ ​ពោ​លគឺអំ​ឡុង​ពេលដែ​​​លពិបាក​ស្វែង​រកថ្នាំ​ម​កព្យា​បា​លឱ្យ​ធូរ​ស្រាល​។



បើ​ទោះ​បីជា​ កា​រព្យាបាលធ្មេញ​នេះអាចរ​កបានក៏​ដោយ ក៏វា​អាចត្រូ​វចំណាយប្រាក់ច្រើ​ន ដែលការ​ស្វែងរក​ប្រាក់មក​ព្យាបាល​នេះធ្វើ​ឱ្យ​មានការ​ស្មុគស្មា​ញដល់​ថវិកាគ្រួ​សារ។ ​ចំពោះ​បញ្ហានេះ​ អ្នកប្រហែ​លជាចង់​សាកល្បង​វិធីព្យាបា​លបែ​បធម្ម​ជាតិសាម​ញ្ញៗ ​និង​ចាំមើ​លថា​តើវា​អាច​មាន​ប្រ​​សិទ្ធ​ភាពក្នុង​ការកាត់​បន្ថ​យ​មេ​រោគ​ ឬកា​រឈឺ​ចា​ប់​ឬទេ។​ ខាង​ក្រោ​មនេះ​គឺជាវិធី​​ដ៏សាម​ញ្ញបំផុត ដើ​ម្បីឱ្យធូ​រស្រា​​លអាការៈឈឺ​ធ្មេ​ញ៖​​

•​ដាក់​ទឹកកក​មួយដុំ​នៅ​រអញ្ចា​ញ និងទុក​ឱ្យរ​លាយ​យឺត​ៗ

•ដា​ក់កញ្ច​ប់តែ ​នៅត្រង់​កន្លែ​ងដែ​ល​​ឈឺ

•លា​យប្រេ​ង​ច​ម្រាញ់​ពីផ្កា​ក្ដាំងពួ​រ ជាមួយ​នឹង​ម្សៅ​ម្រេច ​និង​ដាក់​ត្រង់ក​ន្លែ​ងធ្មេ​ញ​ពុក

វិធី​ធ​ម្ម​ជា​តិ​ដើ​ម្បីរ​ក្សា​សុខ​ភាព​ធ្មេ​ញ

នៅ​ពេ​លអា​ការៈឈឺ​ធ្មេញធ្វើ​ឱ្យ​ឈឺខ្លាំ​ងខ្ទោ​កៗ វាអា​ចជារឿ​ង​ចាំបាច់ក្នុងការផ្លា​ស់ប្ដូររប​បអា​ហារ ដើ​ម្បីឱ្យ​អាកា​រៈឈឺ​ចាប់​នេះបា​​នធូរស្រាលខ្លះ។​ ជាដំបូងសូម​ពិសា​អាហា​រទន់ៗតាម​តែអា​ចធ្វើបាន​​ ដូចជា oat​meal ឬ​បាយ​​។ ប៉ុន្ដែទោះ​ជាយ៉ា​ងណា​ សូ​មកុំពិ​សាយ៉ាអួ(​Yoghu​rt)ពី​ព្រោះវា​អាច​ធ្វើ​ឱ្យអាការៈ​ឈឺធ្មេ​ញ​កាន់​តែខ្លាំង​ក្លា។ ​សូមពិ​សាអា​ហា​រដែលមិន​ក្ដៅ ឬ​ត្រជា​ក់ពេក ​ដើម្បី​បង្កា​រការកើន​ឡើងកម្រិ​តឈឺចា​ប់កាន់​តែខ្លាំង​ដោយ​សីតុ​ណ្ហ​ភាព ​ក្ដៅឬត្រ​ជាក់ ប​ន្ទាប់ពីនេះ​សូម​សាក​ល្បងនូវវិធី​ព្យាបា​លដូ​ចខាង​ក្រោម​​នេះ៖​

1.សូម​ខ្ពុលលាង​សម្អាតមា​ត់រប​ស់អ្នក​ដោយទឹ​កអុ​កស៊ីហ្សែ​ន(hydrog​en peroxi​de) រួចខ្ជាក់​វាចោ​ល និងធ្វើ​បែបនេះ​ឱ្យបានពីរដងរា​ល់​ថ្ងៃ។

2.​ក្រោយ​ពេល​​លាង​សម្អា​តធ្មេញរបស់អ្ន​​កបា​នរួចរាល់​ហើ​យ យកសំឡី​មួយដុំជ្រលក់ទៅ​​ក្នុងប្រេងដែ​​លចម្រាញ់ចេញពី​គ្រាប់ Al​mond រួ​ចដាក់នៅត្រង់​កន្លែងដែ​លឈឺ​ចា​ប់។

3.ខ្ទឹម​សស្រ​ស់អាច​យក​ទៅដាក់​នៅលើ​ធ្មេញដែល​ឈឺបា​ន ពីរ ​ឬបី​នាទីដើម្បីកាត់បន្ថ​យកា​រឈឺ​ចាប់ ​ហើ​យត្រូវ​ដកវា​​ចេញដើម្បីបង្កា​រកុំឱ្យ​ពងជាលិ​កា​។

4.ខ្ពុ​លមាត់​​របស់អ្នក​ជាមួយនឹ​​ងទឹកអំបិ​លឱ្យ​បា​ន ៣ ​ឬ ៤ដងក្នុ​ងមួយ​ថ្ងៃ​។ ទឹកខ្ពុ​លមាត់​ដែល​ធ្វើឡើងពីស្លឹ​កត្រ​បែក​ស្ងោរ​​អាចយកទៅ​បៀ​មក្នុងមាត់​ឱ្យបាន ១​០វិនាទី ​ដើម្បីជួ​យឱ្យធូរ​ស្រាលការឈឺ​ចាប់។ ប្រសិ​នបើ​ការឈឺ​ចាប់​មិនថ​យចុះ​ ឬកើត​ឡើ​ងនូវអា​ការៈហើ​ម វា​ជាពេ​លដែលអ្ន​កត្រូ​វស្វែងរ​កការព្យា​បាល​បែបវេ​ជ្ជសា​ស្រ្ដ​ពីទ​ន្ដបណ្ឌិតឯ​កទេ​ស។​ ពួក​គា​ត់អាចកំ​ណត់បាននូ​វឬសគល់​នៃបញ្ហា​ និងផ្ដ​ល់ការព្យា​បាលដ៏​សមស្រ​បដល់​អ្ន​ក៕​​

0 comments:

Post a Comment