Thursday, May 26, 2016

៨​ចំនុច​ធ្វើឲ្យ​អ្នក​ចៀស​ពី​ការ​រលូត​កូន និង​សម្រាល​មុន​ខែ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ចេះ​ប្រយ័ត្ន​គ្រប់យ៉ាង​ទើប​អ្នក​អាចរ​ក្សាគ​ក៌​អ្នក​បាន​ល្អ ផ្ទុយទៅវិញ​ប្រសិនជា​អ្នក​ធ្វេសប្រហែស វា​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​កូន​យ៉ាង​ងាយ ហើយ​បើ​សម្រាល​ចេញ​មក​កូន​ក៏​គ្មាន​សុខភាព​ល្អ​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​ទាំង​៨​ដែល​អាច​ធ្វើឲ្យ​អ្នក​ម្តាយ​មិន​ងាយ​រលូត​កូន និង​សម្រាល​មុន​ខែ​។
តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​អ្នក​មិន​ត្រូវ​ឡើង​កន្លែង​ដែល​ខ្ពស់ ហើយ​យួរ​ឥ​វ៉ាត់​ដែល​ធ្ងន់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​គ្រោះថ្នាក់​ដោយ​មិនដឹ​ង​ខ្លួន​បាន​។​
2.​    ​នៅពេល​ដែល​អ្នក​ធ្វើ​អ្វី​ក៏ដោយ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​កុំឲ្យ​ដួល ឬ​របួស​ឲ្យសោះ​។​
3.​    ​អ្នក​មិន​គួរនឿ​ហត់​ពេក​ទេ ដោយ​មិន​ត្រូវ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កន្លែង​ដែល​ឆ្ងាយ ហើយ​មាន​រយៈពេល​ច្រើន​ថ្ងៃ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ថាហត់​ខ្លាំង​ក្រោយពេល​ដែល​ត្រឡប់មកវិញ នោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​ងាយ​បំផុត​។​
4.​    ​អ្នក​គួរតែ​ចៀស​កុំឲ្យ​មាន​ជំងឺ​រាករូស ឬ​ក្តៅខ្លួន​ឲ្យសោះ ដោយ​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​គ្មាន​អនាម័យ​ឡើយ ទើប​អ្នក​អាច​ចៀស​ពី​ជំងឺ​ទាំងនេះ​បាន​។​
5.​    ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ ដោយ​មិន​ត្រូវ​ពិបាកចិត្ត​ច្រើន​ឡើយ​។​
6.​    ​ប្រសិន​ជា​អ្នក​ធ្លាប់រ​លូត​កូន សម្រាល​មុន​ខែ ឬ​ធ្លាប់​ធ្វើ​ការវះកាត់​ដែល​ទាក់ទង​នឹង​ស្បូន នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង និង​ពេល​ដែល​ជិត​សម្រាល អ្នក​គួរតែ​កុំ​រួមភេទ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក​បាន​។​
7.​    ​អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យបាន​ទៀងទាត់ ទើប​អាច​ដឹង​ពី​បញ្ហា​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​។​
8.​    ​ប្រសិន​ជា​អ្នក​មាន​ជំងឺ​ផ្សេងៗ អ្នក​ត្រូវតែទៅ​មន្ទីរពេទ្យ​ដើម្បី​ត្រួតពិនិត្យ ដោយ​មិន​ត្រូវ​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ឡើយ​៕

0 comments:

Post a Comment