Thursday, November 27, 2014

អត្ថប្រយោជន៍ទាំង 6 ចំនុច​របស់​ផ្លែ ក្រូចឆ្មារ ដែល​ប្រជាជន​កម្ពុជា​ទាំង​អស់​គួរ​យល់ដឹង!


ក្រូចឆ្មារត្រូវបានមនុស្សជាច្រើនយកទៅធ្វើជាគ្រឿងផ្សំ ដើម្បី​ធ្វើ​អោយ​ចំនី​អាហារ​មាន​ឱ​ជា​រស​ឈ្ងុយ​ឆ្ងាញ់​ពិសារ បាន​យ៉ាង​ច្រើន​បែប​ច្រើន​យ៉ាង​បំផុត ជាង​នេះ​ទៅ​ទៀត​នោះ​ក្រូច​ឆ្មារ​ក៏​បាន​យក​ទៅ​ធ្វើ​ជា​ភេសជ្ជៈ និង​បង្អែម​ខ្លះៗ​ផង​ដែរ ដែល​យើង​អាច​និយាយ​បាន​ថា វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ទៅ​ដល់​ការ​ហូប​ចុក​របស់​មនុស្ស​ ទូទាំង​ពិភព​លោក។ ទាំង​នោះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ខាង​អាហារ​ញ៉ាំ​តែ​ប៉ុណ្ណោះ បើ​យើង​និយាយ​អោយ​បាន​ស៊ី​ជម្រៅ​ទៅ​ដល់​ផ្នែក​សុខភាព ដែល​ក្រូច​ឆ្មារ​អាច​ផ្ដល់​អោយ​រាង​កាយ​មនុស្ស​យើង​វិញ​ទើប​បាន​ដឹង​ថា វា​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​របស់​យើង​ទាំង​អស់​គ្នា ដូច្នេះ​ថ្ងៃ​នេះ Cambo Report សូម​ធ្វើ​ការ​ណែនាំ​គុណ​សម្បត្តិ​ធំៗ​ទាំង 6 ចំនុច ដែល​ក្រូច​ឆ្មារ​អាច​ជួយ​ទៅ​ដល់​ផ្នែក​សុខភាព​របស់​យើង​បាន​ជូន​ទៅ​ដល់​ ប្រជាជន​កម្ពុជា​ទាំង​អស់​អោយ​បាន​យល់​ដឹង​បន្ថែម ទុក​ជា​ចំនេះ​ដឹង​ទូទៅ​ផ្នែក​សុខភាព។
ក្រូចឆ្មារក៏ស្ថិតនៅក្នុងពពួកផ្លែក្រូចផងដែរ គ្រាន់​តែ​វា​មាន​ទំហំ​តូច​ជាង និង​មាន​រសជាតិ​ជូរ​ប៉ុណ្ណោះ ហេតុ​នេះ ក្រូ​ឆ្មារ​ពោរ​ពេញ​ទៅ​ដោយ​វីតាមីន C កាល់ស្យូម ម៉ាញ៉េស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​សារជាតិ​ដែក ដែល​ខ្លួន​ប្រាណ​មនុស្ស​ត្រូវ​ការ​ទាំង​អស់ អាច​ជួយ​ទៅ​ដល់​សុខភាព​សក់​ក្បាល ស្បែក និង​ក្រចក​របស់​មនុស្ស​បាន​យ៉ាងប្រសើរ។
អត្ថប្រយោជន៍សំខាន់ៗទាំង 6 នៃក្រូចឆ្មាររួមមាន៖
  • ជួយដោះស្រាយបញ្ហាមុនក្បាលខ្មៅ នៅលើផ្ទៃមុខ៖ ក្នុងផ្លែក្រូចឆ្មារបានផ្ទុកទៅដោយសារធាតុ​ម្យ៉ាង​ដែល​ប្រឆាំង​បាក់តេរី និង​មេរោគ​ផ្សិត ដូច្នេះ​វា​គឺ​ជា​ជម្រើស​ល្អ​មួយ​ក្នុង​ការ​ទប់​ស្កាត់ និង​បង្ការ​បញ្ហា​មុន​ក្បាល​ខ្មៅ​នៅ​លើ​ផ្ទៃ​មុខ ឬ​ផ្នែក​មួយ​ចំនួន​របស់​រាង​កាយ​មនុស្ស តាម​បែប​ធម្មជាតិ ដោយ​ចិត្ត​ក្រូច​ឆ្មារ​ស្ដើងៗ​យក​មក​អូស​លាង​ផ្ទៃ​មុខ​របស់​អ្នក តែ​បើ​មាន​ទឹក​ឃ្មុំ​លាយ​ជាមួយ​កាន់​តែ​ល្អ បន្ទាប់​ពី​ធ្វើ​ការ​លាង​មុខ​ចុះ​ឡើង​បាន​ប៉ុន្មាន​នាទី​ក្រោយ​មក អ្នក​អាច​យក​ទឹក​ស្អាត​មក​លាង​មុខ។ (ហាម​ទឹកក្ដៅ)
  • ធ្វើអោយផ្ទៃមុខភ្លឺថ្លា៖ ដោយសារតែក្រូចឆ្មាមានសារជាតិជូរ (អាស៊ីត) ដែល​ផ្ទុក​នៅ​ក្នុង​ផ្លែ​ក្រូច វា​អាច​ជួយ​ទៅ​ដល់​ស្បែក​ខូច ជំរះ​ជាតិ​ខ្មៅៗ ឬ​ដី​ចេញ​ពី​ផ្ទៃ​មុខ​បាន​យ៉ាង​ប្រសើរ។ តែ​បើ​អ្នក​ប្រើ​ប្រាស់​ខ្លាំង​ហួស​ហេតុ​ពេក វា​អាច​ធ្វើ​អោយ​អ្នក​មាន​បញ្ហា​អាស៊ីត​កាត់​មុខ​ផង​ដែរ ហេតុ​នេះ​សូម​ប្រញ៉ាប់​លាង​ទឹក​ស្អាតចេញ!
  • ធ្វើអោយធ្មេញសបែបធម្មជាតិ៖ ក្រូចឆ្មារ ក៏អាចជួយធ្វើអោយធ្មេញរបស់យើងស ដូច​ផ្លែ​ចេក​ផង​ដែរ តែ​របៀប​ធ្វើ​អោយ​ធ្មេញ​ស​បាន​តម្រូវ​អោយ​អ្នក​ធ្វើ​ការ​លាយ​បញ្ចូល​ទឹក​ សូដា ជាមួយ​ទឹក​ក្រូច​ឆ្មារ បន្ទាប់​មក​បៀម​ទឹក​នោះ​ក្នុង​មាត់​របស់​អ្នក​មិន​អោយ​យូរ​ជាង 1 នាទី​ឡើយ។ អ្នក​អាច​សាក​ល្បង​ធ្វើ​បែប​នេះ​ក្នុង​រយៈពេល 3 ដង​ក្នុង​មួយ​សប្ដាហ៍។
  • កាត់បន្ថយផ្ទៃមុខមានខ្លាញ់ច្រើន៖ សម្រាប់អ្នកដែលមានផ្ទៃមុខមានខ្លាញ់ច្រើន អ្នកគប្បី​សាក​ល្បង​ប្រើ​ប្រាស់​ទឹក​ក្រូច​ឆ្មារ លាយ​ជាមួយ​នឹង​សំឡី​សើម​ជូត​ផ្ទៃ​មុខ​របស់​អ្នក​ត្រង់​ចំនុច​មាន​ខ្លាច់​ ច្រើន​ពិសេស​ត្រង់​ច្រមុះ​តែ​ម្ដង។ ការ​ធ្វើ​បែប​នេះ​ពុំ​អាច​បញ្ឈប់​ផ្ទៃ​មុខ​ខ្លាញ់​បាន​រហូត​ឡើយ តែ​វា​នឹង​កាត់​បន្ថយ​ខ្លាញ់​បាន​ច្រើន​គួរ​អោយ​កត់​សំគាល់។
  • ធ្វើអោយសក់មានខុសភាពល្អ និង ស្រស់ស្អាត៖ ការយកទឹកក្រូចឆ្មារ លាយបញ្ចូល​ជាមួយ​នឹង​សាប៊ូ​កក់​សក់​របស់​អ្នក បន្ទាប់​មក​យក​ក្រាស​មក​សិត​សក់​របស់​អ្នក និង​អង្គុយ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ប្រហែល 1-2 ម៉ោង ដោយ​ធ្វើ​បែប​នេះ​អោយ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍ រហូត​បាន 2-3 សប្ដាហ៍ អ្នក​នឹង​ចាប់​អារម្មណ៍​ថា​សក់​អ្នក​ទន់ និង​រលើប​រលោង​ជាង​មុន ថែម​ទាំង​កាត់​បន្ថយ​បញ្ហា​អង្គែ​បាន​ទៀតផង។
  • ធ្វើអោយក្រចកដៃ និង ក្រចកជើងស្អាត រឹងមាំ៖ ការយកខ្លាញ់អូលីវ លាយជាមួយទឹកក្រូចឆ្មារ​ដាក់​សំឡី ហើយ​ធ្វើ​ការ​ជូត​ទៅ​លើ​ក្រចក​ដៃ និង​ក្រចក​ជើង គឺ​ជា​វិធី​សាស្ត្រ​ដ៏​ពិសេស​មួយ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្រចក​លឿង អោយ​ប្រែ​ពណ៌​ដូច​ក្រចក​ពណ៌​ធម្មជាតិ​បាន​យ៉ាង​ប្រសើរ។ ជាង​នេះ​ទៅ​ទៀត​វា​អាច​ជួយ​ធ្វើ​អោយ​ក្រចក​របស់​អ្នក​រឹង​មាំ​មិន​ផុយ​ដូច​ ក្រចក​ធម្មតា​នោះទេ។
សរុបសេចក្ដីមក ក្រូចឆ្មារមានផលប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ របស់​មនុស្ស​គ្រប់​គ្នា ហើយ​ក៏​ជា​គ្រឿង​ផ្សំ​មួយ ដែល​អាច​ធ្វើ​អោយ​អ្នក​មាន​សុខភាព​ល្អ​ទៅ​តាម​ការ​ប្រតិបត្តិ ឬ​ធ្វើ​ទៅ​តាម​ចំនុច​ទាំង 6 ខាង​លើ​នេះ។ ជា​ការ​ពិត​ណាស់​ក្រូច​ឆ្មារ នៅ​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត សម្រាប់​យក​ទៅ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត ដូច្នេះ​បើ​ប្រិយមិត្ត​គិត​ថា​ចង់​សាក​ល្បង​ប្រើ​ប្រាស់​ក្រូច​ឆ្មារ​ជួយ​ជា ​ជំនួយ​ទៅ​ដល់​សុខភាព សូម​ចាប់​ផ្ដើម​ពេល​ណា​ក៏​បាន ដោយ​ពុំ​ចាំបាច់​ព្រួយ​បារម្មណ៍​អ្វី​ច្រើន​ដែរ រី​ឯ​តម្លៃ​ក៏​ធូរ​ថ្លៃ​ងាយ​ស្រួល​រក​នៅ​តាម​ទីផ្សារ​គ្រប់​ច្រកល្ហក។

0 comments:

Post a Comment