ជាមួយនឹងលំហាត់ប្រាណសាមញ្ញនេះ អ្នកវិទ្យាសាស្ត្រប្រេស៊ីលបានទស្សន៍ទាយឃើញលទ្ធភាពនៃការស្លាប់របស់មនុស្សបាន។
រាល់ការធ្វើលំហាត់ប្រាណរបៀបនេះ គឺគ្មានការទប់ជញ្ជាំងឬក៏កៅអីទេ។ ហើយធ្វើបែបនេះសាឡើងវិញឱ្យបាន ១០ ដង។
តេស្ដនេះគឺត្រូវបានធ្វើឡើងសម្រាប់អត្តពលិកដើម្បីវាស់វែងបំលាស់ទីរបស់ពួកគេ ប៉ុន្ដែយោងតាមអ្នកវិទ្យាសាស្ត្រ អ្នកទាំងអស់គ្នាអាចសាកល្បងវាបាន។ យោងទៅលើវេជ្ជបណ្ឌិតលោក Mark Gilinovu អ្នកជំនាញរោគបេះដូងមកពីទីក្រុង Cleveland សហរដ្ឋអាមេរិកបានឱ្យដឹងថា ការធ្វើតេស្ដនេះគឺជាវិធីដ៏អស្ចារ្យដើម្បីសាកល្បងមើលសុខភាពរួមរបស់យើង។
យោងទៅលើការសិក្សា ធ្វើឡើងដោយអ្នកស្ម័គ្រចិត្ត ២០០០នាក់ វេជ្ជបណ្ឌិតសញ្ជាតិប្រេស៊ីលអាចតេស្តមើលឃើញហានិភ័យនៃការស្លាប់បាន។
គ្រប់ពេលដែលអ្នកពឹងលើជង្គង់ ឬ ដៃ ពេលធ្វើលំហាត់ប្រាណក្នុងចលនាទាំង ៤ ប្រភេទនេះ មានន័យថាបានពិន្ទុ ០។ ប្រសិនបើអ្នកបាត់បង់លំនឹងខ្លួនតែមួយភ្លែត មានន័យថាអ្នកទទួលបាន ១ ពិន្ទុ។ ក្នុងករណីល្អបំផុតគឺនៅពេលអ្នកធ្វើវា ១០ ដងបាត់លំនឹងទាំង ១០ ដងបានន័យថាទទួលបាន ១០ ពិន្ទុ។
- ប្រសិនបើអ្នកធ្វើបាន ៨ ពិន្ទុ ឬច្រើនជាងនេះ មានន័យថាអ្នកមិនត្រូវបារម្ភទេ អ្នកនឹងមានអាយុវែង។
- ពិន្ទុតិចជាង ៨ អ្នកប្រឈមការស្លាប់មុនអាយុទ្វេដង។
- ប្រសិនបើអ្នកធ្វើតិចជាង ៣ ពិន្ទុ ច្បាស់ណាស់ប្រាំមួយឆ្នាំទៀតអ្នកនឹងស្លាប់ហើយ។
- ពិន្ទុតិចជាង ៨ អ្នកប្រឈមការស្លាប់មុនអាយុទ្វេដង។
- ប្រសិនបើអ្នកធ្វើតិចជាង ៣ ពិន្ទុ ច្បាស់ណាស់ប្រាំមួយឆ្នាំទៀតអ្នកនឹងស្លាប់ហើយ។
នេះជាទម្រង់នៃលំហាត់ប្រាណដើម្បីវាស់ការស្លាប់របស់អ្នក៖
១. ឈរជើងទទេរ ស្លៀកពាក់រលុង
២. បន្ទាប់មកឈរចំកោងខ្លួនក្នុងចលនាអង្គុយចុះដោយគ្មានអ្វីតោងឡើយ
៣. រួចបន្ទន់ជង្គង់អង្គុយពែនភ្នែន
៤. ព្យាយាមក្រោកឈរ ដោយមិនពឹងដៃ ជង្គង់ កំភួនដៃ ឬសងខាងជើងរបស់អ្នក
១. ឈរជើងទទេរ ស្លៀកពាក់រលុង
២. បន្ទាប់មកឈរចំកោងខ្លួនក្នុងចលនាអង្គុយចុះដោយគ្មានអ្វីតោងឡើយ
៣. រួចបន្ទន់ជង្គង់អង្គុយពែនភ្នែន
៤. ព្យាយាមក្រោកឈរ ដោយមិនពឹងដៃ ជង្គង់ កំភួនដៃ ឬសងខាងជើងរបស់អ្នក
ធ្វើចលនាទាំង ៤ នេះឱ្យគ្រប់ ១០ ដង។ ប្រសិនបើអ្នកក្រោកឡើងរួចហើយបាត់លំនឹងទៅវិញភ្លាមទាំង ១០ ដងមានន័យថាទទួលបាន ១០ ពិន្ទុពេញ។ ករណីដែលលោកអ្នកពឹងលើជើង ដៃ ជង្គង់ ដើម្បីក្រោកឡើងក្នុងចលនានីមួយៗមានន័យថា មិនទទួលបានពិន្ទុទេ (ឬមានន័យម្យ៉ាងទៀតថា ងើបមិនរួចតែម្តង)៕
0 comments:
Post a Comment