Saturday, May 2, 2015

សារៈសំខាន់​ទាំង 11 ដែល​​អ្នក​​គួរ​ពិសារ​ផ្លែ​ល្ហុង!


ផ្លែល្ហុង ពិតជាផ្លៃឈើ​ ធម្មជាតិ​មួយ ប្រភេទ ដែល​មាន រស់​ជាតិ ផ្អែម​ពិសារ ហើយ​​ស្រួល ក្នុង​ការ​ដាំ ឬ​រក​ជាវ​តាម បណ្តា​ផ្សារ​នានា នៅ​​ក្នុង​ប្រទេសកម្ពុជា ចំនែកតម្លៃវិញ ក៏សមរម្យដែរ។ តើអ្នកដែល គិត​ពី​អត្ថប្រយោជន៍ របស់ផ្លៃល្ហុង នេះដែរឬទេ? សំរាប់មិត្តអ្នកអាន មួយចំនួនអាច ដឹងបានតៗគ្នា ពីរាមច្បង តែង​តែប្រាប់ថា ការញុំាផ្លៃល្ហុង ងាយស្រួលក្នុង ការបត់ជើងធំ និងរក្សា សីតុណ្ហភាពក្នុងខ្លួន ជាពិសេស​ល្អ​សំរាប់ក្រពះ និងពោះវៀនទៀតផង។

1-cover
នេះពិតជា ត្រឹមត្រូវ ប៉ុន្តែនេះគ្រាន់តែ អត្ថប្រយោជន៍មួយ ចំនួនតូចរបស់ផ្លែល្ហុងនោះទេ គឺនៅមាន​អត្ថប្រយោជន៍ ជាច្រើនទៀត ដែលយើងគ្រប់គ្នា ត្រូវយល់ឲ្យច្បាស់ បន្ថែមទៀត។ ដើម្បីយល់ដឹង ឲ្យកាន់​តែ​ច្បាស់ មិត្តអ្នកអានអាច អានការណែនាំនៅខាងក្រោម៖
  1. កាត់បន្ថយកូឡេស្តេរ៉ូ
នៅក្នុងផ្លែល្ហុងមាន ជាតិសសៃហ្វាយប៊ឺរច្រើន, មានទាំងវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែល​អាច​ការពារមិនឲ្យឡើងជាតិកូឡេស្តេរ៉ូក្នុងសសែរឈាម ដើម្បីជៀសវាងការគាំងបេះដូង។ អ្វីដែល​កាន់តែ​សំខាន់នោះ ផ្លែល្ហុងអាចកាត់បន្ថយជាតិខ្លាញ់ និងសារធាតុទ្រីគ្លីសេរីនៅក្នុងខ្លួនអ្នកកើត​ជំងឺទឹកនោមផ្អែម​ទៀតផង។
  1. អាចជួយសម្រកទំងន់
នៅក្នុងផ្លែល្ហុងជាមធ្យមមានផ្ទុកសារធាតុកាលូរីប្រមាណ 120 ដូចនេះប្រសិនបើអ្នកដែលកំពុង​សម្រក​ទំងន់ កុំភ្លេចពិសារផ្លែល្ហុងនេះ ដែលជាផ្លៃឈើពោរពេញដោយរបបអាហារដែលមានជាតិសសៃហ្វាយប៊ឺរ ច្រើន អាចគ្រប់គ្រងមិនឲ្យអ្នកញុំាឆាប់ឃ្លាន និងមិនធ្វើឲ្យឡើងទំងន់នៅពេលញុំាច្រើន។
  1. បង្កើនភាពសុំារបស់សារពាង្គកាយ
ប្រព័ន្ធសុំារបស់សារពាង្គកាយ បង្កើតឡើងជាពិសេសសំរាប់ការពារពីជំងឺឆ្លងផ្សេងៗ ដើម្បីបង្កើតភាព​សុំា​របស់សារពាង្គកាយឲ្យកាន់តែមានភាពរឹងមាំ អ្នកអាចបរិភោគផ្លែល្ហុង ដោយសារនៅក្នុងផ្លែល្ហុងមាន​វីតាមីន C អាចធ្វើឲ្យការលូតលាស់ប្រព័ន្ធសុំារបស់សារពាង្គកាយបានល្អ។
  1. ល្អសំរាប់អ្នកកើតជំងឺទឹកនោមផ្អែម
សំរាប់អ្នកដែលមានជំងឺទឹកនោមផ្អែមក៏អាចពិសារផ្លែល្ហុងបានដែរ ដោយសារផ្លែល្ហុងមានជាតិស្ករទាប, មាន​វីតាមីនគ្រប់គ្រាន់ និងមានសារជាតិរុក្ខជាតិ អាចការពារជំងឺបេះដូង ដូចនេះអ្នកកើតជំងឺទឹកនោមផ្អែម មិនបាច់ព្រួយបារម្មណ៍នៅពេលពិសារផ្លែល្ហុងនោះទេ។
  1. ល្អសំរាប់ភ្នែកអ្នក
នៅក្នុងផ្លែល្ហុងក៏មានវីតាមីន A និងសារជាតិ Flavonoids ដូចជា Beta-carotene, zeaxanthin, cyptoxanthin និង Lutein ដែលអាចជំនួដល់សុខភាពភ្នែករបស់មនុស្ស, ការពារពីការវាយប្រហារផ្សេងៗ ហើយវីតាមីន A នេះក៏មាននៅក្នុងប៉េងប៉ោះ និងការ៉ុតផងដែរ។
  1. ប្រឆាំងការរលាកសន្លាក់
អ្នកដែលមានជំងឺរលាកសន្លាក់ត្រូវបានរកឃើញថាមានការកាត់បន្ថយ បន្ទាប់ពីទទួលទានផ្លែល្ហុងច្រើន ដោយសារការបរិភោគផ្លែល្ហុងមានវីតាមីន C ល្អសំរាប់ឆ្អឹងរបស់មនុស្ស ដូចនេះហានិភ័យ​ក៏ទាបនៅ​ពេល​ដែល​អ្នកបរិភោគផ្លែល្ហុងច្រើន។
  1. សំរួលដល់ប្រព័ន្ធរំលាយអាហារ
ត្រង់ចំនុចនេះហើយ ដែលមនុស្សគ្រប់គ្នាបានយល់ដឹងច្រើនពីមុនមកដល់ពេលនេះ ដោយសារនៅក្នុងផ្លែ​ល្ហុង​មានជាតិសសៃហ្វាយប៊ឺរច្រើន អាចសំរួល និងធ្វើឲ្យប្រព័ន្ធរំលាយកាន់តែដំនើរ​ការល្អ​ប្រសើរ​ជាង​ធម្មតា។
  1. ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ
សំរាប់មិត្តនារីមួយចំនួនប្រហែលជាបានដឹងពីការញុំាផ្លែល្ហុង នៅពេលមានរដូវអាចកាត់បន្ថយការឈឺចាប់​បាន ដោយសារផ្លែល្ហុងអាចសំរួលដល់ចលនាឈាមរត់នៅអំឡុងពេលស្រ្តីមានរដូវ ដូចនេះវាក៏អាចកាត់​បន្ថយ​ការ​ឈឺចាប់បានផងដែរ។
  1. ការពារភាពចាស់
មនុស្សសឹងគ្រប់គ្នា តែងតែចង់ឲ្យខ្លួនប្រាណ និងរូបសម្ភស្សនៅក្មេងជាងវ័យ ដូចនេះអ្នកគួរ​តែញុំាផ្លែល្ហុង​ឲ្យ​បានច្រើន ដោយសារនៅក្នុងផ្លែល្ហុងមានវីតាមីន C, វីតាមីន E និងសារជាតិប្រឆាំងអុកស៊ីតកម្ម អាច​ថែរក្សា​ស្បែកឲ្យមានសុខភាពល្អ។
  1. ធ្វើឲ្យសក់លូតលាស់បានល្អ
នៅក្នុងផ្លែល្ហុងក៏មានវីតាមីន A ដែលអាចធ្វើឲ្យការលូតលាស់នៃសសៃរសក់បានល្អ, មានទំងន់ និង​ការពារ​ការច្រុះសក់ផងដែរ។
  1. ជួយកាត់បន្ថយភាពស្ត្រេស
បន្ទាប់ពីការធ្វើពិសោធន៍ពីសកលវិទ្យាល័យ Alabama បានរកឃើញថា នៅក្នុងផ្លែល្ហុងមានផ្ទុក Vitamin C ប្រមាណ 200 mg ដែលអាចជួយសំរួលលំហូរនៃអរម៉ូនស្ត្រេសដំនើរការមកធម្មតាវិញ។
2
ទាំងនេះសុទ្ធតែអ្វីដែលជាអត្ថប្រយោជន៍របស់ផ្លែល្ហុង ដូចនេះសំរាប់មិត្តអ្នកអានដែល​ខាន​​ញុំា​ផ្លែ​​ល្ហុង​​យូរ​គួរ​​តែដើររកជាវមកពិសារ ដើម្បីទទួលបានអត្ថប្រយោជន៍ពិតៗ ដូចអ្វីដែលយើងបានរៀបរាប់ខាង​លើ​នេះ។

0 comments:

Post a Comment