This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 30, 2015

តើ​ធ្វើ​​យ៉ាង​ណា ​ដើម្បី​កម្ចាត់​ជាតិ​អាស៊ីដ​ពីរាង​កាយ​ និង​គ្រប់​គ្រង​កម្រិត ​pH ​ឱ្យមាន​តុល្យ​ភាព?​

ក្រៅ​​ពី​ការ​ទទួល​​ទាន​​អាហារ​​ឱ្យបាន​​សមស្រប​ ​អ្នកក៏​គួរ​តែ​ដឹង​ថា​ ​មាន​កត្ដា​បី​យ៉ាង​​ ដែល​​អាច​​ជះឥទ្ធិពល​​ទៅ​លើ​តុល្យភាព​​កម្រិត ​​pH​ ​របស់​អ្នក។​ ​មូល​ហេតុ​នេះ​​ហើយ ​​អ្នកគួរ​​ប្តេជ្ញាចិត្ដ​​ចៀស​​វាង​ផលិត​​លាង​សម្អាត​​រ​បស់​អ្នក​ ដែល​ផ្ទុក​ជាតិ​ពុល​ខ្ពស់ ​និង​ជ្រើស​រើស​ប្រើនូវ​ផលិតផល​បែប​ជីវសាស្រ្ដ​​ ឬផលិត​ផល​ធម្មជាតិ។​ យកល្អ ​អ្នក​គួរអនុវត្ដ​តាម​ទិក​និក​ខាង​ក្រោម​ដើម្បី​បន្ថយ​ជាតិ​អាស៊ីដ ​និង​គ្រប់​គ្រង​កម្រិត​ pH ​នៅក្នុងរាង​កាយ​របស់​អ្នកឱ្យ​មាន​តុល្យ​ភាព៖​



•បង្កើន​បរិមាណ​បន្លែ​ស្លឹកពណ៌​បៃ​តង​ ដែល​អ្នក​ទទួល​ទាន ​និង​ពិសា​ទឹក​ក្រឡុក​ពណ៌​បៃតង​ឱ្យបាន​ ១កែវ​ក្នុង​មួយ​ថ្ងៃ។​
•ប្រកាន់​ខ្ជាប់​នូវទម្លាប់​ពិសា​ទឹក​ក្ដៅឧណ្ហៗ​មួយ​កែវ​ពេល​ពោះ​ទទេរ​ឱ្យ​បាន​រាល់ថ្ងៃ​(ជាតិ​អាស៊ីនីទ្រីក ​គឺជាធាតុល្អ​ប្រសើរ ​ដែល​មាន​គុ​ណ​សម្បត្ដិ​បង្កើន ​អាល់កា​ឡាំង ​ក៏ទោះ​បីវា​ជាជាតិ​អាស៊ីដ)​។
•បង្កើន​បរិមាណ​ផ្លែឈើ ​និងបន្លែ ​ដែល​អ្នក​ទទួល​ទាន ​ជាពិសេស​ប្រភេទ​បន្លែពណ៌​បៃតង​ឆៅ។​
•ចៀស​វាង​ការ​ទទួល​ទាន​អាហារ​ឆា​ ចៀន ​និង​អាហារច្នៃ។​
•ចៀស​វាង​ការ​ទទួលទាន​អាហារ​ចម្រាញ់​ដូច​ជា ​ស្ករ និង​ម្សៅ។​
•បង្កើន​បរិមាណ​ទឹក ​ដែលអ្នក​ទទួល​ទាន​ ជាពិសេស​ទឹក​ចម្រោះ​សម្លាប់​មេរោគ។​
•សាកល្បង​សម្អាត​ផ្ទះ​របស់​អ្នក​ដោយ​ប្រើ​ផលិត​ផល​ធម្មជាតិ​ដូច​ជា​ម្សៅ ​Baking Soda​ ក្រូចឆ្មារ ​និង​ទឹក​ខ្មេះ។​
•សូម​ប្រុងប្រយ័ត្ន​ នៅ​ពេល​ដែល​អ្នក​ធ្វើកា​រ​ជ្រើស​រើស​ផលិត​ផល​គីមី​ដើម្បី​ថែរក្សា​សម្រស់​ និងសក់ ​ពីព្រោះ​ផលិតផល​ទាំងនេះ​ជួន​កាល​អាច​បណ្ដាល​ឱ្យពុល។ ​សូម​ប្តេជ្ញា​ចិត្ដ​ប្រើផលិត​ផល​ធម្មជាតិ​សម្រាប់​ថែសក់ ​ក្រចក​ និងធ្មេញ​របស់​អ្នក។​
•សូម​ពិសាទឹក​មួយ​កែវ​ជា​មួយ​ម្សៅ ​Baking ​Soda ​ឱ្យបាន​រាល់​ថ្ងៃ៕ ​

Thursday, September 24, 2015

ឱសថបុរាណ​ធម្មជាតិ អាចជួយបំពេញ​បំណង​មនុស្សស្រី​មិន​ឲ្យសុដន់ធ្លាក់យារ

ជាទូទៅ​សុដន់ធ្លាក់យារ ហើយ​បាត់បង់​ភាព​ទាញចាប់ផ្តើមកើតឡើង​នៅពេល​ដែល​ស្ត្រី​មានអាយុ​កាន់តែ​ច្រើន។ ប៉ុន្តែ​មាន​វិធីសាស្រ្ត​មួយ​ចំនួន​ដែល​អាច​ជួយអ្នក​ឲ្យ​​​ដោះស្រាយ​បញ្ហានេះ​បាន។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួន​ដើម្បី​​រក្សាសុដន់មិនឲ្យយារធ្លាក់៖

– រក្សាទម្ងន់ឲ្យ​បានល្អប្រសើរបំផុត
– ផឹកទឹកឲ្យ​បានច្រើន
– ទទួលទានអាហារ​រូបត្ថម្ភឲ្យបានច្រើន
– ការធ្វើលំហាត់ប្រាណ​ទៀងទាត់
– ការម៉ាស្សដើមទ្រូងរបស់អ្នក​ជាមួយប្រេង​ប្រទាលកន្ទុយក្រពើ និង​ប្រេងទទឹម
ឱសថបុរាណសម្រាប់ធ្វើឲ្យសុដន់​របស់អ្នក​ធំតឹងណែន
១. ការធ្វើលំហាត់ប្រាណ​សុដន់
ជំរុញឲ្យមានការ​ពង្រឹងសាច់ដុំដើមទ្រូង​នៅក្រោម​សុដន់ គឺជាអ្វីដែល​អ្នកត្រូវធ្វើ។ នេះគឺជាការ​ធ្វើលំហាត់ប្រាណ​ដែលមាន​ភាពងាយស្រួលបំផុត​ក្នុងការ​ធ្វើឲ្យសុដន់​ធំតឹងណែន។ ការ​អនុវត្តន៍​លំហាត់ប្រាណបែប​នេះនឹងជួយឲ្យ​សុដន់​ងើយឡើង​មិនយារធ្លាក់ និងកាត់បន្ថយ​ការកើនឡើង​ជាតិខ្លាញ់​លើស​នៅជុំវិញ​ដើមទ្រូង។
២. ម៉ាសបិទសុដន់
ខាងក្រោមនេះ ជាម៉ាសបិទ​សុដន់ដែល​មិនគួរឲ្យជឿ និងមានប្រសិទ្ធភាព​ខ្លាំងណាស់ដែល​អ្នកគួរតែ​ប្រើឲ្យ​បានមួយដង​ក្នុងមួយសប្ដាហ៍ ដើម្បី​ទទួលបានលទ្ធផល​ដ៏ល្អបំផុត។
របៀបធ្វើម៉ាស៖
– ម្សៅទឹកដោះគោ yogurt ១ ស្លាបព្រាបាយ
– ប្រេងវីតាមីន E ១ ស្លាបព្រាបាយ
– ស៊ុត ១ គ្រាប់
សេចក្ដីណែនាំ៖
លាបម៉ាសនេះ នៅលើដើមទ្រូង​របស់អ្នកថ្នមៗ រួចរទុកប្រហែល ៣០ នាទី។ បន្ទាប់មក​ទើបធ្វើការលាង​ជម្រះចេញ​ជាមួយ​ទឹកត្រជាក់។
៣. ការម៉ាស្សា
យ៉ាងហោចណាស់​ត្រូវម៉ាស្សាដើមទ្រូង​ឲ្យ​បាន ២ ទៅ ៣ ដង​ក្នុងមួយសប្ដាហ៍​ជាមួយនឹង​ប្រេងអូលីវ ឬប្រេង​ដូង។
៤. ម៉ាស្សទឹកកក
ទឹកកកក៏អាចជួយឲ្យស្បែក​ភ្លឺថ្លា ដូចច្នេះអ្នក​អាច​យកទឹកកកមកលុញលើដើមទ្រូង​ជាមួយចលនា​រាងជារង្វង់។
៥. ប្រេងរុក្ខជាតិ
ម៉ាស្សដើមទ្រូង​ជាមួយនឹង​ប្រេងដូង, ប្រេងទំពាំង​បាយជូ, ឬប្រេងបន្លែ។
៦. ប្រេង​ពិសេស
ម៉ាស្សាដើមទ្រូង​ជាមួយនឹង​ប្រេងការ៉ុត, ប្រេងស្លឹក​គ្រៃ ឬប្រេង​គ្រាប់ធញ្ញជាតិ។
កត្តាដែលអ្នកគួរតែជៀសវាង
– ការជក់បារី និងការវាយខ្លាំងៗ​ទៅលើដើម​ទ្រូង
– ការពាក់​អាវទ្រនាប់​ដែល​មានទំហំមិនត្រឹមត្រូវ៕
1442809526.1

សញ្ញា ១០ យ៉ាងបង្ហាញថា អ្នកមានផ្ទុកនូវ សារធាតុពុល ច្រើនដល់កម្រិត ប្រកាសអាសន្ន

1. គេងមិនលក់ បង្ហាញថាក្នុងកោសិការាងកាយមានផ្ទុកសារធាតុពុលយ៉ាងច្រើន
2. កើតមានបញ្ហាផ្សេងៗលើស្បែកជាច្រើន ជាពិសេសនៅលើមុខ
3. មានអារម្មណ៏ថាអស់កម្លាំងជាំប្រចាំ
4. ឈឺក្បាលជាប្រចាំ
5. តឹងច្រមុះជាញឹកញាប់
6. ហើមពោះជាញឹកញាប់
7. កើតមានបញ្ហាថងទឹកប្រមាត់ជាញឹកញាប់
8. ខ្លួនប្រាណកើនឡើងកម្តៅខ្លាំងជាញឹកញាប់
9. អណ្តាតមានពណ៌លឿង
10. មានខ្លាញ់ក្បាលពោះខ្លាំង
10-symptoms-to-remind-you-to-rid-your-body-of-harmful-toxins

Thursday, September 17, 2015

វិធីលាងបន្លែឲ្យមានសុវត្ថិភាពពីសារជាតិពុល

នៅពេលលោកអ្នកជ្រើសរើសទិញបន្លែគួរជ្រើសយកបន្លែដែលមាន ស្នាមសត្វល្អិតយាយីឬបន្លែប្រភេទដូចជា
មានសារជាតិគីមីតិចបំផុតដូចជា ត្រកួនស្រែ ស្លឹកបាស ព្រើប្រការដែលរាងកាយសន្សំនូវ នៅពេលលោកអ្នក
ជ្រើសរើសទិញបន្លែគួរជ្រើសយកបន្លែដែលមាន ស្នាមសត្វល្អិតយាយីឬបន្លែប្រភេទដូចជាមានសារជាតិគីមី
តិចបំផុតដូចជា ត្រកួនស្រែ ស្លឹកបាស ព្រើប្រការដែលរាងកាយសន្សំនូវសារជាតិគីមីអស់ រយៈពេលយូរនោះ
អាចធ្វើឲ្យកោសិកាមានការប្រែប្រួលរហូតដល់កើតរោគមហារីកបាន។

ដូច្នេះការលាងបន្លែគឺជាកត្តាដ៍សំខាន់បំផុតដែលណែនាំឲ្យលាងជាមួយនឹងទឹកស្ងាតយ៉ាង ហោច២ដង។បន្លែ
ដែលមានស្នាមសត្វល្អិតយាយីគួរត្រាំដោយទឹកអំបិលទុកចោលមួយស្របក់ដង្កូវ និងសត្វល្អិតវានឹងនាំគ្នាចេញ
មកក្រៅទើបយកទៅលាងនឹងទឹកស្អាតម្តងទៀត។ក្នុងករណីដែល មានដីជាប់មកជាមួយគួរត្រាំទឹកចោលមួយ
ស្របក់ដើម្បីងាយស្រួលក្នុងការលាងជំរះ។ វិធីក្នុងការជ្រើសរើសទិញបន្លែដែលផុតពីសារជាតិពុលគួរស៊ីសត្វល្អិត
ចោះបន្តិចបន្តួច។

មាន៦វិធីនៃការលាងបន្លែ៖


១.ប្រើសូដ្យូមកាបូណាត(ប្រភេតម៉្សៅ)១ស្លាបព្រាបាយលាយជាមួយទឹក២០លីត្រត្រាំទុក ចោល១៥នាទី រួចនាំទៅលាងនឹងទឹកស្អាតបានច្រើនដងបន្ថែមទៀត។
២.ប្រើទឹកខ្មេះ៥ភាគរយមួយស្លាបព្រាបាយលាយជាមួយនឹងទឹក១ចានដែកត្រាំទុកចោលពី ១០-១៥នាទី។
៣.លាងបន្លែតាមទឹកហូរចេញពិក្បាលរ៉ូប៊ីណេដោយប្រើដៃជួយលាស្លឹកបន្លែរយៈពេល ២នាទី។ ៤.បកឬចិត្សំបកខាងក្រៅរបស់បន្លែ ប្រឡេះស្លឹកមួយៗរួចត្រាំក្នុងទឹកស្អាតរយៈពេល១០- ១៥នាទី។ ៥.ស្ងោរឬក៏ស្រុះបន្លែដោយទឹកក្តៅ។៦.ប្រើអំបិលម៉ដ្ឋ១ស្លាបព្រាបាយលាយជាមួយទឹកមួយចានដែកត្រាំទុកចោល១០នាទី រួចសឹមលាងទឹកស្អាត
តាមក្រោយបន្ថែមទៀត។