ក្រៅពីការទទួលទានអាហារឱ្យបានសមស្រប អ្នកក៏គួរតែដឹងថា មានកត្ដាបីយ៉ាង ដែលអាចជះឥទ្ធិពលទៅលើតុល្យភាពកម្រិត pH របស់អ្នក។ មូលហេតុនេះហើយ អ្នកគួរប្តេជ្ញាចិត្ដចៀសវាងផលិតលាងសម្អាតរបស់អ្នក ដែលផ្ទុកជាតិពុលខ្ពស់ និងជ្រើសរើសប្រើនូវផលិតផលបែបជីវសាស្រ្ដ ឬផលិតផលធម្មជាតិ។ យកល្អ អ្នកគួរអនុវត្ដតាមទិកនិកខាងក្រោមដើម្បីបន្ថយជាតិអាស៊ីដ និងគ្រប់គ្រងកម្រិត pH នៅក្នុងរាងកាយរបស់អ្នកឱ្យមានតុល្យភាព៖

•បង្កើនបរិមាណបន្លែស្លឹកពណ៌បៃតង ដែលអ្នកទទួលទាន និងពិសាទឹកក្រឡុកពណ៌បៃតងឱ្យបាន ១កែវក្នុងមួយថ្ងៃ។
•ប្រកាន់ខ្ជាប់នូវទម្លាប់ពិសាទឹកក្ដៅឧណ្ហៗមួយកែវពេលពោះទទេរឱ្យបានរាល់ថ្ងៃ(ជាតិអាស៊ីនីទ្រីក គឺជាធាតុល្អប្រសើរ ដែលមានគុណសម្បត្ដិបង្កើន អាល់កាឡាំង ក៏ទោះបីវាជាជាតិអាស៊ីដ)។
•បង្កើនបរិមាណផ្លែឈើ និងបន្លែ ដែលអ្នកទទួលទាន ជាពិសេសប្រភេទបន្លែពណ៌បៃតងឆៅ។
•ចៀសវាងការទទួលទានអាហារឆា ចៀន និងអាហារច្នៃ។
•ចៀសវាងការទទួលទានអាហារចម្រាញ់ដូចជា ស្ករ និងម្សៅ។
•បង្កើនបរិមាណទឹក ដែលអ្នកទទួលទាន ជាពិសេសទឹកចម្រោះសម្លាប់មេរោគ។
•សាកល្បងសម្អាតផ្ទះរបស់អ្នកដោយប្រើផលិតផលធម្មជាតិដូចជាម្សៅ Baking Soda ក្រូចឆ្មារ និងទឹកខ្មេះ។
•សូមប្រុងប្រយ័ត្ន នៅពេលដែលអ្នកធ្វើការជ្រើសរើសផលិតផលគីមីដើម្បីថែរក្សាសម្រស់ និងសក់ ពីព្រោះផលិតផលទាំងនេះជួនកាលអាចបណ្ដាលឱ្យពុល។ សូមប្តេជ្ញាចិត្ដប្រើផលិតផលធម្មជាតិសម្រាប់ថែសក់ ក្រចក និងធ្មេញរបស់អ្នក។
•សូមពិសាទឹកមួយកែវជាមួយម្សៅ Baking Soda ឱ្យបានរាល់ថ្ងៃ៕
0 comments:
Post a Comment