This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 26, 2017

ព្យាបាលជំងឺថ្លើម និងរលាកថ្លើម/ Natural Remedy for Liver disease and Hepatitis!

ជំងឺ/ ILLNESS: ជំងឺថ្លើម និងជំងឺរលាកថ្លើម​ / Liver disease and Hepatitis






រុក្ខជាតិ/ PLANT: ស្លឹកអម្ពិល / tamarind and tamarind leaves
វិធីធ្វើ/ INSTRUCTION:

– ដាក់ស្លឹកអម្ពិល ២៥ស្លឹកនៅក្នុងឆ្នាំងជាមួយទឹកមួយលីត្រ
o Place 25 pieces of tamarind leaves in a pot with one liter of water.
– រំងាស់២ ទៅ ៣ នាទី ហើយទុកវាឱ្យត្រជាក់។
o Boil the mixture for 2-3 minutes then let it cool.
វិធីប្រើប្រាស់/ Dosage
– ផឹកពីរពែងជារៀងរាល់ថ្ងៃ មួយពែងនៅពេលព្រឹក និងមួយពែងទៀតនៅពេលល្ងាច។
o Drink two cup daily, one in the morning and one in the evening.
 – អាចបន្ថែមទឹកឃ្មុំមួយស្លាបព្រា សម្រាប់បន្ថែមរសជាតិ។
o Can add one tablespoon of honey for taste

កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**
Please consult with a doctor or a specialist before consuming. This natural medicine treatment can be used when there is no other choice.

Saturday, July 15, 2017

រកឃើញហើយបងប្អូន! វិធីព្យាបាលជំងឺរលាកសាច់ដុះបំពង់ក សូមជួយស៊ែរឱ្យអ្នកជំងឺនេះបានដឹងផង!

ជំងឺ: រលាកក្រពេញអាមីដាល់ (រលាកសាច់ដុះបំពង់ក)


រុក្ខជាតិ: ជីនាងវង
វិធីធ្វើ:
– យកជីនាងវង១០ទៅ១២សន្លឹកដាក់ក្នុងទឹកកន្លះកែវ
ដាំឲ្យពុះរយ:ពេល១០នាទី។
វិធីប្រើប្រាស់ :
– ត្រងយកទឹក និងបន្ថែមក្រូចឆ្មារ ( អាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ)
– ផឹក ៣ ដងក្នុងមួយថ្ងៃ រយៈពេល ២ ទៅ ៣ ថ្ងៃ។
កំណត់ចំណាំ:
ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ធាតុផ្សំតែ១មុខគត់ តែអាចព្យាបាលការឡើងជាតិអាស៊ីត និងឈឺសន្លាក់រ៉ាំរ៉ៃយ៉ាងមានប្រសិទ្ធភាព៖
៙ អ្នកកំពុងតែជួបប្រទះការឡើងជាតិអាស៊ីត ឬឈឺសន្លាក់រ៉ាំរ៉ៃ តើមែនទេ? ដឹងថាការលេបថ្នាំបែបទំនើបអាចជួយបាន ប៉ុន្តែមិនចង់ចំណាយច្រើន និងចង់សាកល្បងព្យាបាលបែបធម្មជាតិៗ ត្រូវទេ? ការឡើងជាតិអាស៊ីត និងឈឺសន្លាក់អាចធ្វើអោយអ្នកកើតដើរមិនរួច ធ្វើអ្វីក៏មិនកើត ដូច្នេះធាតុផ្សំតែ១មុខនេះអាចជួយអ្នកបានព្រោះមានអ្នកប្រើប្រាស់ទទួលបានលទ្ធផលហើយ ហើយក៏មិនពិបាករកទិញដែរ ធាតុផ្សំនោះគឺ ជីនាងវង។

៙ យកជីនាងវង ឬឈ្មោះមួយទៀតហៅថាជីក្រហមស្រស់១ដុំល្មម លាងទឹកអោយស្អាត ដាំទឹក២លីត្រ ស្ងោររយៈពេល១០នាទី រួចយកទឹកវាពិសារជាប្រចាំ។ អស់តែពីរ ឬបីកំសៀវអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងបានធូរស្រាលច្រើនជាមិនខាន។
៙ ចំណាំ៖ នៅពេលដែលពិសារអស់ម្តងត្រូវប្តូរដាក់ជីថ្មីទៀត៕

Friday, July 14, 2017

មិននឹកស្មានថា ផឹកថ្នាំនេះ៧ថ្ងៃសោះជាដាច់! អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន ឈឺក្រពះរ៉ាំរៃដែលលេបថ្នាំមិនជា! ជួយស៊ែរបន្តផង!

ពិតជាមិននឹកស្មាន ហូបថ្នាំនេះ៧ថ្ងៃសោះជាដាច់! អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន ឈឺក្រពះរ៉ាំរៃដែលលេបថ្នាំមិនជា! ប្រើវិធីនេះនឹងបានជាសះស្បើយដោយមិនអស់ប្រាក់ឡើយ!!!
ជួយស៊ែរចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ!

ខ្ញុំញ៉ាំទឹកដូងត្រាំចេកណាំវ៉ាចាស់គ្រប់៧ផ្លែថ្ងៃនេះហើយ។ វាជាឱសថពិសេសដែលលោកប្ដីខ្ញុំមិននឹកស្មានដល់ហើយក៏លោកប្ដីខ្ញុំគាត់មិនចង់ជឿទាល់តែសោះ តែពេលនេះខ្ញុំជាភរិយាបានជាដោយសារទឹកថ្នាំធម្មជាតិនេះ លោកប្ដីធ្វើទុកឱ្យ១ព្រឹក១ផ្លែៗ រហូតគ្រប់៧ផ្លែថ្ងៃនេះ វាជាទឹកថ្នាំងាយរកមិនមានចំណាយលុយកាក់អស់ច្រើនទេអស្ចារ្យណាស់ ថ្នាំគ្រុនពោះវៀន គឺរលាកពោះវៀនហ្នឹងឯង ជាហើយមិនចេះលាប់ឡើងវិញទេ។ នេះជាវិធីដែលប្អូនស្រី Moly Moly អនុវត្តបានជាដោយផ្ទាល់។
* វិធីធ្វើ៖
– ដំបូងយកចេកណាំវ៉ាចាស់ចំនួន៣ផ្លែ លាងទឹកឲ្យស្អាត ចិតក្បាល និងកន្ទុយចេញ



– ហាន់ជាចំណិតស្តើងៗ កាប់ដូងខ្ចីល្មម១ផ្លែ រួចដាក់ចំណិតចេកនោះចូលត្រាំរយៈពេលប្រមាណ១០-១៥នាទី
– រួចហូបវារាល់ព្រឹកចំនួន១ផ្លែ រហូតដល់រយៈពេល១អាទិត្យនឹងបានជាសះស្បើយ។
ចេកខ្ចីល្អយ៉ាងណាសម្រាប់សុខភាព?
បើ​ទោះបីជា​ចេក​ខ្ចី​គឺជា​ចេក​មិន​ទាន់​ទុំ តែ​វា​មានការ​ប្រើប្រាស់​ផ្សេង​គ្នា ។ ខណៈ​ពេល​ដែល​អ្នក​អាច​បរិភោគ​ចេកទុំ​ភ្លាម​បន្ទាប់​ពី​បក ប៉ុន្តែ​ចំពោះ​ចេក​ខ្ចី​អ្នក​ត្រូវ​ចម្អិន​រួម​មាន​ស្ងោរ ឬ​បំពង​។ ចេក​ខ្ចី​គឺជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ និង​មាន​ជាតិ​ម្សៅ​ដែល​អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម គ្រប់គ្រង​ទម្ងន់ និង​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ។ 

ខាង ក្រោម​នេះ គឺជា​អត្ថប្រយោជន៍​នៃ​ចេក​ខ្ចី​ចំពោះ​សុខភាព ៖
១-​ប្រភព​នៃ​ជាតិ​កាក​សរសៃ
ចេក​ខ្ចី​គឺជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ ។ ការ​ទទួលទាន​ចេក​ខ្ចី​ស្ងោរ​មួយ​ពែង​មាន​ផ្ទុក​ជាតិ​កាក​សរសៃ​៣,៦​ក្រាម ដែល​មាន​ចំនួន​១៤%​នៃ​តម្លៃ​ដែល​ត្រូវការ​ប្រចាំ​ថ្ងៃ ។ តម្លៃ​ជាតិ​កាក​សរសៃ​ដែល​ត្រូវការ​ប្រចាំ​ថ្ងៃ​មាន​ចំនួន​២.០០០​កាឡូរី សម្រាប់​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ ។ ជាតិ​កាក​សរសៃ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត ជាតិ​កាក​សរសៃ​នៅ​ក្នុង​អាហារ​បន្ថយ​ការ​រំលាយ​អាហារ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​ជួយ​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់ ។
២-​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់
ដូច​ជា​ចេកទុំ ចេក​ខ្ចី​មាន​បរិមាណ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ការ​ទទួលទាន​ចេក​ខ្ចី​ស្ងោរ​មួយ​ពែង​មាន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចំនួន​៥៣១​មី​លី​ក្រាម ។ ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​សម្ពាធ​ឈាម ។ ប៉ុន្តែ ប្រសិនបើ​អ្នកមាន​កម្រិត​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​ខ្ពស់ ឬ​មាន​ជំងឺ​តម្រងនោម អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ដើម្បី​កំណត់​ពី​បរិមាណ​នៃ​ចេក​ខ្ចី​ដែល​សម​ស្រប​ទៅ​នឹង​ផែនការ​របប​អាហារ​របស់​អ្នក ។
៣-​វីតាមីន​B-៦​ខ្ពស់
ចេក​ខ្ចី​មាន​បរិមាណ​វីតាមីន B-៦​ក្នុង​កម្រិត​ខ្ពស់ ។ វីតាមីន B-៦ ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រតិកម្ម​អង់ស៊ីម​ជាង​១00​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ។ វា​ក៏​ចាំបាច់​សម្រាប់​ការ​បង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន ដែល​ជា​ប្រូ​តេ​អីុន​ដឹកនាំ​អុក​ស៊ី​សែន​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ។ លើស​ពី​នេះ​វីតាមីន​B-៦​ជួយ​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ។

៤-​ព្យាបាល​ជំងឺ​រាគ
ចេក​ខ្ចី​អាច​បង្ការ និង​ព្យាបាល​ជំងឺ​រាគ ។​ប៉ុន្តែ​អ្នក​ត្រូវ​ចំអិន​វា​ឱ្យ​បាន​ល្អ មុន​ពេល​បរិភោគ​។
ជំងឺ​រាគ​បង្ក​ឡើង​ដោយ​ការ​ឆ្លង​បាក់តេរី វីរុស ឬ​ប៉ារ៉ាស៊ីត ។ រោគ​សញ្ញា​នៃ​ជំងឺ​រាគ​រូស​រួម​មាន​ឈឺក្បាល ចង្អោរ អស់កម្លាំង រមួល​ពោះ ។​ល​។ចេក​ខ្ចី​អាច​ជួយ​ដោះស្រាយ​នូវ​រោគ​សញ្ញា​ទាំងនេះ ៕
នៅមន្ទីរពេទ្យ S-spine & Nerve Hospital មានបច្ចេកវិទ្យាថ្មីទំនើបដែលទើបនឹងរកឃើញក្នុងការព្យាបាលអាការៈឈឺខ្នងដោយមិនចំបាច់ធ្វើការវះកាត់ រួមទាំងក្រុមវេជ្ជបណ្ឌិតជំនាញៗដែលមានបទពិសោធន៍ខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ នឹងព្យាបាលយ៉ាងមានប្រសិទ្ធិភាព ប្រកបដោយសុវត្ថិភាពខ្ពស់ព្រោះមិនចាំបាច់វះកាត់ក៏អាចព្យាបាលជំងឺឈឺឆ្អឹងខ្នងបានដែរ។ លើសពីនេះអ្នកជំងឺឆាប់ជាសះស្បើយនិងអាចឆាប់ត្រលប់មកប្រើប្រាស់ជីវិតនិងធ្វើការងារបានយ៉ាងធម្មតាវិញ។

ពិតជាភ្ញាក់ផ្អើលមែន! តាមពិតថ្នាំព្យាបាលជម្ងឺឫសដូងបាតនៅក្បែរផ្ទះសោះ! ជួយចែកគ្នាដឹងផង!

ជម្ងឺឫសដូងបាតគឺជាជម្ងឺមួយដែលអាក្រក់ ហើយនិងគួរអោយខ្មាសអៀនខ្លាំងណាស់ ជាពិសេសនោះគឺចំពោះមនុស្សវ័យកណ្តាល។ ជាទូទៅវាបានកើតនៅចុងនៃពោះវៀនធំរបស់យើងពោលគឺនៅលើរន្ធគូថរបស់យើងតែម្តង!

វាបានលេចចេញនូវដុំពកៗកន្ទួលនៅគែមនៃទ្វារធំរបស់យើង ដែលដុំពកទាំងនោះវាអាចនៅខាងក្នុង ហើយនិងនៅខាងក្រៅ ហើយវាមិនមានការឈឺចាប់អ្វីឡើយ តែបើសិនជាមានការរលាកណាមួយនោះ វានឹងធ្វើអោយយើងមានការឈឺចាប់យ៉ាងខ្លាំង។ ចំពោះការរលាករហូតបណ្តាលធ្វើអោយមានការឈឺចាប់បែបនេះគឺវាបណ្តាលមកពីការទទួលទានចំណីអាហារមិនបានត្រឹមត្រូវល្អហើយនិងរស់នៅមិនបានសមរម្យផងដែរ។
ជំងឺនេះភាគច្រើនវាកើតចំពោះអ្នកដែលចូលចិត្តអង្គុយយួរម៉ោង ដោយមិនបានក្រោកដើរទៅក្រៅ ហើយសូម្បីតែក្រោកដើរបន្តិចបន្ទូចហើយនោះវាក៏អាចធ្វើអោយយើងកើតជម្ងឺឬសដូងនេះផងដែរ។ លើសពីនេះទៅទៀត វាបណ្តាលមកពីការទទួលទាននូវបន្លែផ្លែឈើអោយបានគ្រាប់គ្រាន់ហើយនិងត្រឹមត្រូវ។
ចំពោះរោគសញ្ញារបស់វាវិញគឺនៅក្នុងដំណាក់កាលដំបូងគឺវាបានធ្វើអោយយើងរមាស់នៅខាងចុងនៃទ្វារធំ(រន្ធគូថ) រហូតដល់មិនអាចអត់ទ្រាំបាន។
ចំពោះការព្យាបាលវិញគឺប្រិយមិត្តអាចធ្វើការព្យាបាលដោយវិធីងាយៗដោយការស្បុង(ឆ្ពុង)ដូចខាងក្រោម៖
តម្រូវការ៖
– ស្លឹកតែស្រស់
– ខ្ទឹមបារាំង
– ស្លឹកបាស

បន្ទាប់ពីរកបានឪសថទិព្ទខាងលើហើយអ្នកត្រូវយកវាមកដាំទឹកអោយក្តៅហើយចាប់ផ្តើមស្បុង ជារៀងរាល់យប់ហើយនិងរៀងរាល់ព្រឹកប្រហែល 30 នាទី ហើយបន្តធ្វើបែបនេះរហូតដល់ជាសះស្បើយ។

ដកស្រង់ពី៖ healthysecretsbase
…ផលប្រយោជន៍បានមកពីការបរិភោគម្ទេស ដែលលោកអ្នកមិនគួរមើលរំលង…៖
ស្លឹកបាសជាប្រភេទដើមវល្លិដុះតាមធម្មជាតិគ្រប់រដូវកាល ជាពិសេសរដូវភ្លៀង តែបច្ចុប្បន្នមានដាំ លក់នៅស្ទើរគ្រប់ទីផ្សារ។ ប្រជាជនយើងនិយមបរិភោគយូរលង់ណាស់មកហើយដោយយកមក ស្ល ស្រឡក់ ប្រហើរ កកូរ ជាដើម ។ តែការស្រាវជ្រាវបានអោយដឹងពីផលប្រយោជន៍ ដ៏អស្ចារ្យ របស់ ស្លឹកបាស់ចំពោះសុខភាពនិងអាចជួយដល់ជំងឺមួយចំនួន ដូចជាទឹកនោមផ្អែម ការពារជំងឺមហារីក ដោយសារស្លឹកបាស់សម្បូរដោយ បេតាការូទីន, បំប៉នស្បែកឲ្យស្រស់ថ្លា, ការពារជំងឺ មហារីកក្រពះ, បំប៉នគ្រាប់ឈាមក្រហម,បំប៉នកែវភ្នែក,បំបាត់គ្រុនក្តៅ, កែវិលមុខ..។ល។
ស្លឹកបាស់មានសារៈប្រយោជន៍ជាច្រើនសម្រាប់កែវភ្នែក ជាពិសេស អ្នកដែលប្រើព្យូទ័រ ច្រើន។ យកស្លឹកបាស់ស្ងោរយកទឹកបន្តក់ភ្នែក។
…ផលប្រយោជន៍បានមកពីការបរិភោគម្ទេស ដែលលោកអ្នកមិនគួរមើលរំលង…
-បំប៉នស្បែកមុខ ដោយយកត្រួយបុកអោយម៉ត់ ដាក់លាយទឹកឃ្មុំកន្លះពែង កូរឲ្យសព្វ លាបមុខទុកចោល២០នាទី រួចលាងចេញ ស្បែកមុខនិងសថ្លាភ្លឺរលោង ។
-សង្កេតៈ ស្លឹកបាស់មានធាតុត្រជាក់ បើយកទឹកស្លឹកបាស់មកលាបស្បែកហើយមិនត្រជាក់ បានន័យថា ខ្លួនយើងមិនត្រូវនិងស្លឹកបាស់នោះ មិនគួរប្រើឡើយ។
បច្ចុប្បន្នគេយកស្លឹកបាស់មកប្រកបម្ហូបបានជាច្រើនបែបច្រើនយ៉ាង ដូចជាស៊ុប របៀបអ៊ឺរ៉ុប,គុយទាវ, ញាំបង្គាស្រស់, ចៀនពង​, ស្ងោរសាច់ជ្រូក និងស្ងោរកិនលាយដំឡូងឲ្យទារកពី៦ ខែទៅបរិភោគ។
ក្នុងស្លឹកបាស់មានសារធាតុសំខាន់ៗជាច្រើន ដូចជា ដែក, Vit B1 B2 Vit Cពិសេសសម្បូរដោយ បេតាការូទីនBetacarotine កាកសរសែ Fiber , Amilase, Amino Acid , Calcium , Cucurbitacin , pectin ដែលមានប្រសិទ្ធភាពបញ្ចុះស្ករក្នុងឈាមបាន…។ល។
ដូច្នេះហើយបានជាស្លឹកបាស់ជាអាហារបំប៉នធម្មជាតិដែលនៅជិតយើងហើយមានតម្លៃថោកនិងគេចផុតពីសារធាតុគីមី និងជាតិពុលដែលបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិត។​