ជំងឺ: រលាកក្រពេញអាមីដាល់ (រលាកសាច់ដុះបំពង់ក)
រុក្ខជាតិ: ជីនាងវង
រុក្ខជាតិ: ជីនាងវង
វិធីធ្វើ:
– យកជីនាងវង១០ទៅ១២សន្លឹកដាក់ក្នុងទឹកកន្លះកែវ
ដាំឲ្យពុះរយ:ពេល១០នាទី។
វិធីប្រើប្រាស់ :
– ត្រងយកទឹក និងបន្ថែមក្រូចឆ្មារ ( អាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ)
– ផឹក ៣ ដងក្នុងមួយថ្ងៃ រយៈពេល ២ ទៅ ៣ ថ្ងៃ។
កំណត់ចំណាំ:
ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ធាតុផ្សំតែ១មុខគត់ តែអាចព្យាបាលការឡើងជាតិអាស៊ីត និងឈឺសន្លាក់រ៉ាំរ៉ៃយ៉ាងមានប្រសិទ្ធភាព៖
៙ អ្នកកំពុងតែជួបប្រទះការឡើងជាតិអាស៊ីត ឬឈឺសន្លាក់រ៉ាំរ៉ៃ តើមែនទេ? ដឹងថាការលេបថ្នាំបែបទំនើបអាចជួយបាន ប៉ុន្តែមិនចង់ចំណាយច្រើន និងចង់សាកល្បងព្យាបាលបែបធម្មជាតិៗ ត្រូវទេ? ការឡើងជាតិអាស៊ីត និងឈឺសន្លាក់អាចធ្វើអោយអ្នកកើតដើរមិនរួច ធ្វើអ្វីក៏មិនកើត ដូច្នេះធាតុផ្សំតែ១មុខនេះអាចជួយអ្នកបានព្រោះមានអ្នកប្រើប្រាស់ទទួលបានលទ្ធផលហើយ ហើយក៏មិនពិបាករកទិញដែរ ធាតុផ្សំនោះគឺ ជីនាងវង។
៙ យកជីនាងវង ឬឈ្មោះមួយទៀតហៅថាជីក្រហមស្រស់១ដុំល្មម លាងទឹកអោយស្អាត ដាំទឹក២លីត្រ ស្ងោររយៈពេល១០នាទី រួចយកទឹកវាពិសារជាប្រចាំ។ អស់តែពីរ ឬបីកំសៀវអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងបានធូរស្រាលច្រើនជាមិនខាន។
៙ ចំណាំ៖ នៅពេលដែលពិសារអស់ម្តងត្រូវប្តូរដាក់ជីថ្មីទៀត៕
0 comments:
Post a Comment