ជម្ងឺឫសដូងបាតគឺជាជម្ងឺមួយដែលអាក្រក់ ហើយនិងគួរអោយខ្មាសអៀនខ្លាំងណាស់ ជាពិសេសនោះគឺចំពោះមនុស្សវ័យកណ្តាល។ ជាទូទៅវាបានកើតនៅចុងនៃពោះវៀនធំរបស់យើងពោលគឺនៅលើរន្ធគូថរបស់យើងតែម្តង!
វាបានលេចចេញនូវដុំពកៗកន្ទួលនៅគែមនៃទ្វារធំរបស់យើង ដែលដុំពកទាំងនោះវាអាចនៅខាងក្នុង ហើយនិងនៅខាងក្រៅ ហើយវាមិនមានការឈឺចាប់អ្វីឡើយ តែបើសិនជាមានការរលាកណាមួយនោះ វានឹងធ្វើអោយយើងមានការឈឺចាប់យ៉ាងខ្លាំង។ ចំពោះការរលាករហូតបណ្តាលធ្វើអោយមានការឈឺចាប់បែបនេះគឺវាបណ្តាលមកពីការទទួលទានចំណីអាហារមិនបានត្រឹមត្រូវល្អហើយនិងរស់នៅមិនបានសមរម្យផងដែរ។
ជំងឺនេះភាគច្រើនវាកើតចំពោះអ្នកដែលចូលចិត្តអង្គុយយួរម៉ោង ដោយមិនបានក្រោកដើរទៅក្រៅ ហើយសូម្បីតែក្រោកដើរបន្តិចបន្ទូចហើយនោះវាក៏អាចធ្វើអោយយើងកើតជម្ងឺឬសដូងនេះផងដែរ។ លើសពីនេះទៅទៀត វាបណ្តាលមកពីការទទួលទាននូវបន្លែផ្លែឈើអោយបានគ្រាប់គ្រាន់ហើយនិងត្រឹមត្រូវ។
ចំពោះរោគសញ្ញារបស់វាវិញគឺនៅក្នុងដំណាក់កាលដំបូងគឺវាបានធ្វើអោយយើងរមាស់នៅខាងចុងនៃទ្វារធំ(រន្ធគូថ) រហូតដល់មិនអាចអត់ទ្រាំបាន។
ចំពោះការព្យាបាលវិញគឺប្រិយមិត្តអាចធ្វើការព្យាបាលដោយវិធីងាយៗដោយការស្បុង(ឆ្ពុង)ដូចខាងក្រោម៖
តម្រូវការ៖
– ស្លឹកតែស្រស់
– ខ្ទឹមបារាំង
– ស្លឹកបាស
បន្ទាប់ពីរកបានឪសថទិព្ទខាងលើហើយអ្នកត្រូវយកវាមកដាំទឹកអោយក្តៅហើយចាប់ផ្តើមស្បុង ជារៀងរាល់យប់ហើយនិងរៀងរាល់ព្រឹកប្រហែល 30 នាទី ហើយបន្តធ្វើបែបនេះរហូតដល់ជាសះស្បើយ។
ដកស្រង់ពី៖ healthysecretsbase
…ផលប្រយោជន៍បានមកពីការបរិភោគម្ទេស ដែលលោកអ្នកមិនគួរមើលរំលង…៖
ស្លឹកបាសជាប្រភេទដើមវល្លិដុះតាមធម្មជាតិគ្រប់រដូវកាល ជាពិសេសរដូវភ្លៀង តែបច្ចុប្បន្នមានដាំ លក់នៅស្ទើរគ្រប់ទីផ្សារ។ ប្រជាជនយើងនិយមបរិភោគយូរលង់ណាស់មកហើយដោយយកមក ស្ល ស្រឡក់ ប្រហើរ កកូរ ជាដើម ។ តែការស្រាវជ្រាវបានអោយដឹងពីផលប្រយោជន៍ ដ៏អស្ចារ្យ របស់ ស្លឹកបាស់ចំពោះសុខភាពនិងអាចជួយដល់ជំងឺមួយចំនួន ដូចជាទឹកនោមផ្អែម ការពារជំងឺមហារីក ដោយសារស្លឹកបាស់សម្បូរដោយ បេតាការូទីន, បំប៉នស្បែកឲ្យស្រស់ថ្លា, ការពារជំងឺ មហារីកក្រពះ, បំប៉នគ្រាប់ឈាមក្រហម,បំប៉នកែវភ្នែក,បំបាត់គ្រុនក្តៅ, កែវិលមុខ..។ល។
ស្លឹកបាស់មានសារៈប្រយោជន៍ជាច្រើនសម្រាប់កែវភ្នែក ជាពិសេស អ្នកដែលប្រើព្យូទ័រ ច្រើន។ យកស្លឹកបាស់ស្ងោរយកទឹកបន្តក់ភ្នែក។
…ផលប្រយោជន៍បានមកពីការបរិភោគម្ទេស ដែលលោកអ្នកមិនគួរមើលរំលង…
-បំប៉នស្បែកមុខ ដោយយកត្រួយបុកអោយម៉ត់ ដាក់លាយទឹកឃ្មុំកន្លះពែង កូរឲ្យសព្វ លាបមុខទុកចោល២០នាទី រួចលាងចេញ ស្បែកមុខនិងសថ្លាភ្លឺរលោង ។
-សង្កេតៈ ស្លឹកបាស់មានធាតុត្រជាក់ បើយកទឹកស្លឹកបាស់មកលាបស្បែកហើយមិនត្រជាក់ បានន័យថា ខ្លួនយើងមិនត្រូវនិងស្លឹកបាស់នោះ មិនគួរប្រើឡើយ។
បច្ចុប្បន្នគេយកស្លឹកបាស់មកប្រកបម្ហូបបានជាច្រើនបែបច្រើនយ៉ាង ដូចជាស៊ុប របៀបអ៊ឺរ៉ុប,គុយទាវ, ញាំបង្គាស្រស់, ចៀនពង, ស្ងោរសាច់ជ្រូក និងស្ងោរកិនលាយដំឡូងឲ្យទារកពី៦ ខែទៅបរិភោគ។
ក្នុងស្លឹកបាស់មានសារធាតុសំខាន់ៗជាច្រើន ដូចជា ដែក, Vit B1 B2 Vit Cពិសេសសម្បូរដោយ បេតាការូទីនBetacarotine កាកសរសែ Fiber , Amilase, Amino Acid , Calcium , Cucurbitacin , pectin ដែលមានប្រសិទ្ធភាពបញ្ចុះស្ករក្នុងឈាមបាន…។ល។
ដូច្នេះហើយបានជាស្លឹកបាស់ជាអាហារបំប៉នធម្មជាតិដែលនៅជិតយើងហើយមានតម្លៃថោកនិងគេចផុតពីសារធាតុគីមី និងជាតិពុលដែលបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិត។