This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 27, 2017

វិធីលាងសំអាតជាតិពុល និងថ្នាំកសិកម្មចេញពីបន្លែផ្លែឈើ

ដំបូង យើងត្រូវលាងបន្លែឬ ផ្លែឈើទាំងនោះជាមួយទឹកធម្មតាជាមុនសិន
-បន្ទាប់មកទៀតត្រូវដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗ ដែលទឹកក្តៅឧណ្ហៗមួយលីត្រត្រូវដាក់ទឹកខ្មេះមួយស្លាបព្រា
-ចុងក្រោយ បន្ទាប់ពីត្រាំក្នុងទឹកក្តៅឧណ្ហៗអស់រយៈពេល២០នាទីត្រូវស្រង់បន្លែ ឬផ្លែឈើនោះមកលាងជាថ្មីជាមួយទឹកធម្មតាម្តងទៀត។
មានប្រសិទ្ធភាពសំអាតជាតិពុលបាន៩០%
ណែនាំបង្ហាញដោយ ក្រសួងបរិស្ថាន


Saturday, August 5, 2017

ចង់ដឹងថា​នឹង​ស្លាប់​នៅពេលណា​ទេ​? សូម​សាកល្បង​ធ្វើ​ចលនា​តាមរបៀប​នេះ​!

ជាមួយនឹង​លំ​ហាត់ប្រាណ​សាមញ្ញ​នេះ អ្នកវិទ្យាសាស្ត្រ​ប្រេ​ស៊ី​ល​បាន​ទស្សន៍ទាយ​ឃើញ​លទ្ធភាព​នៃ​ការស្លាប់​របស់​មនុ​ស្សបាន​។​
​    ​រាល់​ការធ្វើ​លំ​ហាត់ប្រាណ​របៀបនេះ គឺ​គ្មាន​ការ​ទប់​ជញ្ជាំង​ឬក៏​កៅអី​ទេ​។ ហើយ​ធ្វើបែបនេះ​សា​ឡើងវិញ​ឱ្យបាន ១០ ដង​។​
​    ​តេស្ដ​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​សម្រាប់​អត្ត​ព​លិ​ក​ដើម្បី​វាស់វែង​បំលាស់​ទី​របស់​ពួកគេ ប៉ុន្ដែ​យោងតាម​អ្នកវិទ្យាសាស្ត្រ អ្នក​ទាំងអស់គ្នា​អាច​សាកល្បង​វា​បាន​។ យោងទៅលើ​វេជ្ជបណ្ឌិត​លោក Mark Gilinovu អ្នកជំនាញ​រោគ​បេះដូង​មកពី​ទីក្រុង Cleveland សហរដ្ឋអាមេរិក​បាន​ឱ្យដឹងថា ការធ្វើ​តេស្ដ​នេះ​គឺជា​វិធី​ដ៏​អស្ចារ្យ​ដើម្បី​សាកល្បង​មើល​សុខភាព​រួម​របស់​យើង​។​
​    ​យោងទៅលើ​ការសិក្សា ធ្វើឡើង​ដោយ​អ្នកស្ម័គ្រចិត្ត ២០០០​នាក់ វេជ្ជបណ្ឌិត​សញ្ជាតិ​ប្រេ​ស៊ី​លអាច​តេស្ត​មើលឃើញ​ហានិភ័យ​នៃ​ការស្លាប់​បាន​។​
​    ​គ្រប់​ពេលដែល​អ្នក​ពឹង​លើ​ជង្គង់ ឬ ដៃ ពេលធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ចលនា​ទាំង ៤ ប្រភេទ​នេះ មានន័យថា​បាន​ពិន្ទុ ០​។ ប្រសិនបើ​អ្នក​បាត់បង់​លំនឹង​ខ្លួន​តែមួយ​ភ្លែត មានន័យថា​អ្នកទទួលបាន ១ ពិន្ទុ​។ ក្នុងករណី​ល្អ​បំផុត​គឺ​នៅពេល​អ្នកធ្វើ​វា ១០ ដង​បាត់​លំនឹង​ទាំង ១០ ដង​បានន័យថា​ទទួលបាន ១០ ពិន្ទុ​។​
​    ​- ប្រសិនបើ​អ្នកធ្វើ​បាន ៨ ពិន្ទុ ឬ​ច្រើនជាង​នេះ មានន័យថា​អ្នក​មិនត្រូវ​បារម្ភ​ទេ អ្នក​នឹងមាន​អាយុ​វែង​។​
​    ​- ពិន្ទុ​តិចជាង ៨ អ្នក​ប្រឈម​ការស្លាប់​មុន​អាយុ​ទ្វេដង​។​
​    ​- ប្រសិនបើ​អ្នកធ្វើ​តិចជាង ៣ ពិន្ទុ ច្បាស់​ណាស់​ប្រាំ​មួយឆ្នាំ​ទៀត​អ្នកនឹង​ស្លាប់​ហើយ​។​
​    ​នេះ​ជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ​ដើម្បី​វាស់​ការស្លាប់​របស់​អ្នក​៖
​    ​១. ឈរជើង​ទទេរ ស្លៀកពាក់​រលុង
​    ​២. បន្ទាប់​មកឈរ​ចំកោងខ្លួន​ក្នុង​ចលនា​អង្គុយ​ចុះ​ដោយ​គ្មានអ្វី​តោង​ឡើយ​
​    ​៣. រួច​បន្ទន់​ជង្គង់​អង្គុយពែនភ្នែន​
​    ​៤. ព្យាយាម​ក្រោកឈរ ដោយ​មិន​ពឹង​ដៃ ជង្គង់ កំភួនដៃ ឬ​សងខាង​ជើង​របស់​អ្នក​
​    ​ធ្វើ​ចលនា​ទាំង ៤ នេះ​ឱ្យ​គ្រប់ ១០ ដង​។ ប្រសិនបើ​អ្នក​ក្រោក​ឡើង​រួចហើយ​បាត់​លំនឹង​ទៅវិញ​ភ្លាម​ទាំង ១០ ដង​មានន័យថា​ទទួលបាន ១០ ពិន្ទុ​ពេញ​។ ករណី​ដែល​លោកអ្នក​ពឹង​លើ​ជើង ដៃ ជង្គង់ ដើម្បី​ក្រោក​ឡើង​ក្នុង​ចលនា​នីមួយៗ​មានន័យថា មិន​ទទួលបាន​ពិន្ទុ​ទេ (​ឬ​មានន័យ​ម្យ៉ាង​ទៀតថា ងើប​មិន​រួច​តែម្តង​)៕

Wednesday, July 26, 2017

ព្យាបាលជំងឺថ្លើម និងរលាកថ្លើម/ Natural Remedy for Liver disease and Hepatitis!

ជំងឺ/ ILLNESS: ជំងឺថ្លើម និងជំងឺរលាកថ្លើម​ / Liver disease and Hepatitis






រុក្ខជាតិ/ PLANT: ស្លឹកអម្ពិល / tamarind and tamarind leaves
វិធីធ្វើ/ INSTRUCTION:

– ដាក់ស្លឹកអម្ពិល ២៥ស្លឹកនៅក្នុងឆ្នាំងជាមួយទឹកមួយលីត្រ
o Place 25 pieces of tamarind leaves in a pot with one liter of water.
– រំងាស់២ ទៅ ៣ នាទី ហើយទុកវាឱ្យត្រជាក់។
o Boil the mixture for 2-3 minutes then let it cool.
វិធីប្រើប្រាស់/ Dosage
– ផឹកពីរពែងជារៀងរាល់ថ្ងៃ មួយពែងនៅពេលព្រឹក និងមួយពែងទៀតនៅពេលល្ងាច។
o Drink two cup daily, one in the morning and one in the evening.
 – អាចបន្ថែមទឹកឃ្មុំមួយស្លាបព្រា សម្រាប់បន្ថែមរសជាតិ។
o Can add one tablespoon of honey for taste

កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**
Please consult with a doctor or a specialist before consuming. This natural medicine treatment can be used when there is no other choice.

Saturday, July 15, 2017

រកឃើញហើយបងប្អូន! វិធីព្យាបាលជំងឺរលាកសាច់ដុះបំពង់ក សូមជួយស៊ែរឱ្យអ្នកជំងឺនេះបានដឹងផង!

ជំងឺ: រលាកក្រពេញអាមីដាល់ (រលាកសាច់ដុះបំពង់ក)


រុក្ខជាតិ: ជីនាងវង
វិធីធ្វើ:
– យកជីនាងវង១០ទៅ១២សន្លឹកដាក់ក្នុងទឹកកន្លះកែវ
ដាំឲ្យពុះរយ:ពេល១០នាទី។
វិធីប្រើប្រាស់ :
– ត្រងយកទឹក និងបន្ថែមក្រូចឆ្មារ ( អាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ)
– ផឹក ៣ ដងក្នុងមួយថ្ងៃ រយៈពេល ២ ទៅ ៣ ថ្ងៃ។
កំណត់ចំណាំ:
ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ធាតុផ្សំតែ១មុខគត់ តែអាចព្យាបាលការឡើងជាតិអាស៊ីត និងឈឺសន្លាក់រ៉ាំរ៉ៃយ៉ាងមានប្រសិទ្ធភាព៖
៙ អ្នកកំពុងតែជួបប្រទះការឡើងជាតិអាស៊ីត ឬឈឺសន្លាក់រ៉ាំរ៉ៃ តើមែនទេ? ដឹងថាការលេបថ្នាំបែបទំនើបអាចជួយបាន ប៉ុន្តែមិនចង់ចំណាយច្រើន និងចង់សាកល្បងព្យាបាលបែបធម្មជាតិៗ ត្រូវទេ? ការឡើងជាតិអាស៊ីត និងឈឺសន្លាក់អាចធ្វើអោយអ្នកកើតដើរមិនរួច ធ្វើអ្វីក៏មិនកើត ដូច្នេះធាតុផ្សំតែ១មុខនេះអាចជួយអ្នកបានព្រោះមានអ្នកប្រើប្រាស់ទទួលបានលទ្ធផលហើយ ហើយក៏មិនពិបាករកទិញដែរ ធាតុផ្សំនោះគឺ ជីនាងវង។

៙ យកជីនាងវង ឬឈ្មោះមួយទៀតហៅថាជីក្រហមស្រស់១ដុំល្មម លាងទឹកអោយស្អាត ដាំទឹក២លីត្រ ស្ងោររយៈពេល១០នាទី រួចយកទឹកវាពិសារជាប្រចាំ។ អស់តែពីរ ឬបីកំសៀវអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងបានធូរស្រាលច្រើនជាមិនខាន។
៙ ចំណាំ៖ នៅពេលដែលពិសារអស់ម្តងត្រូវប្តូរដាក់ជីថ្មីទៀត៕

Friday, July 14, 2017

មិននឹកស្មានថា ផឹកថ្នាំនេះ៧ថ្ងៃសោះជាដាច់! អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន ឈឺក្រពះរ៉ាំរៃដែលលេបថ្នាំមិនជា! ជួយស៊ែរបន្តផង!

ពិតជាមិននឹកស្មាន ហូបថ្នាំនេះ៧ថ្ងៃសោះជាដាច់! អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន ឈឺក្រពះរ៉ាំរៃដែលលេបថ្នាំមិនជា! ប្រើវិធីនេះនឹងបានជាសះស្បើយដោយមិនអស់ប្រាក់ឡើយ!!!
ជួយស៊ែរចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ!

ខ្ញុំញ៉ាំទឹកដូងត្រាំចេកណាំវ៉ាចាស់គ្រប់៧ផ្លែថ្ងៃនេះហើយ។ វាជាឱសថពិសេសដែលលោកប្ដីខ្ញុំមិននឹកស្មានដល់ហើយក៏លោកប្ដីខ្ញុំគាត់មិនចង់ជឿទាល់តែសោះ តែពេលនេះខ្ញុំជាភរិយាបានជាដោយសារទឹកថ្នាំធម្មជាតិនេះ លោកប្ដីធ្វើទុកឱ្យ១ព្រឹក១ផ្លែៗ រហូតគ្រប់៧ផ្លែថ្ងៃនេះ វាជាទឹកថ្នាំងាយរកមិនមានចំណាយលុយកាក់អស់ច្រើនទេអស្ចារ្យណាស់ ថ្នាំគ្រុនពោះវៀន គឺរលាកពោះវៀនហ្នឹងឯង ជាហើយមិនចេះលាប់ឡើងវិញទេ។ នេះជាវិធីដែលប្អូនស្រី Moly Moly អនុវត្តបានជាដោយផ្ទាល់។
* វិធីធ្វើ៖
– ដំបូងយកចេកណាំវ៉ាចាស់ចំនួន៣ផ្លែ លាងទឹកឲ្យស្អាត ចិតក្បាល និងកន្ទុយចេញ



– ហាន់ជាចំណិតស្តើងៗ កាប់ដូងខ្ចីល្មម១ផ្លែ រួចដាក់ចំណិតចេកនោះចូលត្រាំរយៈពេលប្រមាណ១០-១៥នាទី
– រួចហូបវារាល់ព្រឹកចំនួន១ផ្លែ រហូតដល់រយៈពេល១អាទិត្យនឹងបានជាសះស្បើយ។
ចេកខ្ចីល្អយ៉ាងណាសម្រាប់សុខភាព?
បើ​ទោះបីជា​ចេក​ខ្ចី​គឺជា​ចេក​មិន​ទាន់​ទុំ តែ​វា​មានការ​ប្រើប្រាស់​ផ្សេង​គ្នា ។ ខណៈ​ពេល​ដែល​អ្នក​អាច​បរិភោគ​ចេកទុំ​ភ្លាម​បន្ទាប់​ពី​បក ប៉ុន្តែ​ចំពោះ​ចេក​ខ្ចី​អ្នក​ត្រូវ​ចម្អិន​រួម​មាន​ស្ងោរ ឬ​បំពង​។ ចេក​ខ្ចី​គឺជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ និង​មាន​ជាតិ​ម្សៅ​ដែល​អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម គ្រប់គ្រង​ទម្ងន់ និង​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ។ 

ខាង ក្រោម​នេះ គឺជា​អត្ថប្រយោជន៍​នៃ​ចេក​ខ្ចី​ចំពោះ​សុខភាព ៖
១-​ប្រភព​នៃ​ជាតិ​កាក​សរសៃ
ចេក​ខ្ចី​គឺជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ ។ ការ​ទទួលទាន​ចេក​ខ្ចី​ស្ងោរ​មួយ​ពែង​មាន​ផ្ទុក​ជាតិ​កាក​សរសៃ​៣,៦​ក្រាម ដែល​មាន​ចំនួន​១៤%​នៃ​តម្លៃ​ដែល​ត្រូវការ​ប្រចាំ​ថ្ងៃ ។ តម្លៃ​ជាតិ​កាក​សរសៃ​ដែល​ត្រូវការ​ប្រចាំ​ថ្ងៃ​មាន​ចំនួន​២.០០០​កាឡូរី សម្រាប់​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ ។ ជាតិ​កាក​សរសៃ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត ជាតិ​កាក​សរសៃ​នៅ​ក្នុង​អាហារ​បន្ថយ​ការ​រំលាយ​អាហារ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​ជួយ​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់ ។
២-​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់
ដូច​ជា​ចេកទុំ ចេក​ខ្ចី​មាន​បរិមាណ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ការ​ទទួលទាន​ចេក​ខ្ចី​ស្ងោរ​មួយ​ពែង​មាន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចំនួន​៥៣១​មី​លី​ក្រាម ។ ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​សម្ពាធ​ឈាម ។ ប៉ុន្តែ ប្រសិនបើ​អ្នកមាន​កម្រិត​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​ខ្ពស់ ឬ​មាន​ជំងឺ​តម្រងនោម អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ដើម្បី​កំណត់​ពី​បរិមាណ​នៃ​ចេក​ខ្ចី​ដែល​សម​ស្រប​ទៅ​នឹង​ផែនការ​របប​អាហារ​របស់​អ្នក ។
៣-​វីតាមីន​B-៦​ខ្ពស់
ចេក​ខ្ចី​មាន​បរិមាណ​វីតាមីន B-៦​ក្នុង​កម្រិត​ខ្ពស់ ។ វីតាមីន B-៦ ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រតិកម្ម​អង់ស៊ីម​ជាង​១00​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ។ វា​ក៏​ចាំបាច់​សម្រាប់​ការ​បង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន ដែល​ជា​ប្រូ​តេ​អីុន​ដឹកនាំ​អុក​ស៊ី​សែន​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ។ លើស​ពី​នេះ​វីតាមីន​B-៦​ជួយ​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ។

៤-​ព្យាបាល​ជំងឺ​រាគ
ចេក​ខ្ចី​អាច​បង្ការ និង​ព្យាបាល​ជំងឺ​រាគ ។​ប៉ុន្តែ​អ្នក​ត្រូវ​ចំអិន​វា​ឱ្យ​បាន​ល្អ មុន​ពេល​បរិភោគ​។
ជំងឺ​រាគ​បង្ក​ឡើង​ដោយ​ការ​ឆ្លង​បាក់តេរី វីរុស ឬ​ប៉ារ៉ាស៊ីត ។ រោគ​សញ្ញា​នៃ​ជំងឺ​រាគ​រូស​រួម​មាន​ឈឺក្បាល ចង្អោរ អស់កម្លាំង រមួល​ពោះ ។​ល​។ចេក​ខ្ចី​អាច​ជួយ​ដោះស្រាយ​នូវ​រោគ​សញ្ញា​ទាំងនេះ ៕
នៅមន្ទីរពេទ្យ S-spine & Nerve Hospital មានបច្ចេកវិទ្យាថ្មីទំនើបដែលទើបនឹងរកឃើញក្នុងការព្យាបាលអាការៈឈឺខ្នងដោយមិនចំបាច់ធ្វើការវះកាត់ រួមទាំងក្រុមវេជ្ជបណ្ឌិតជំនាញៗដែលមានបទពិសោធន៍ខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ នឹងព្យាបាលយ៉ាងមានប្រសិទ្ធិភាព ប្រកបដោយសុវត្ថិភាពខ្ពស់ព្រោះមិនចាំបាច់វះកាត់ក៏អាចព្យាបាលជំងឺឈឺឆ្អឹងខ្នងបានដែរ។ លើសពីនេះអ្នកជំងឺឆាប់ជាសះស្បើយនិងអាចឆាប់ត្រលប់មកប្រើប្រាស់ជីវិតនិងធ្វើការងារបានយ៉ាងធម្មតាវិញ។

ពិតជាភ្ញាក់ផ្អើលមែន! តាមពិតថ្នាំព្យាបាលជម្ងឺឫសដូងបាតនៅក្បែរផ្ទះសោះ! ជួយចែកគ្នាដឹងផង!

ជម្ងឺឫសដូងបាតគឺជាជម្ងឺមួយដែលអាក្រក់ ហើយនិងគួរអោយខ្មាសអៀនខ្លាំងណាស់ ជាពិសេសនោះគឺចំពោះមនុស្សវ័យកណ្តាល។ ជាទូទៅវាបានកើតនៅចុងនៃពោះវៀនធំរបស់យើងពោលគឺនៅលើរន្ធគូថរបស់យើងតែម្តង!

វាបានលេចចេញនូវដុំពកៗកន្ទួលនៅគែមនៃទ្វារធំរបស់យើង ដែលដុំពកទាំងនោះវាអាចនៅខាងក្នុង ហើយនិងនៅខាងក្រៅ ហើយវាមិនមានការឈឺចាប់អ្វីឡើយ តែបើសិនជាមានការរលាកណាមួយនោះ វានឹងធ្វើអោយយើងមានការឈឺចាប់យ៉ាងខ្លាំង។ ចំពោះការរលាករហូតបណ្តាលធ្វើអោយមានការឈឺចាប់បែបនេះគឺវាបណ្តាលមកពីការទទួលទានចំណីអាហារមិនបានត្រឹមត្រូវល្អហើយនិងរស់នៅមិនបានសមរម្យផងដែរ។
ជំងឺនេះភាគច្រើនវាកើតចំពោះអ្នកដែលចូលចិត្តអង្គុយយួរម៉ោង ដោយមិនបានក្រោកដើរទៅក្រៅ ហើយសូម្បីតែក្រោកដើរបន្តិចបន្ទូចហើយនោះវាក៏អាចធ្វើអោយយើងកើតជម្ងឺឬសដូងនេះផងដែរ។ លើសពីនេះទៅទៀត វាបណ្តាលមកពីការទទួលទាននូវបន្លែផ្លែឈើអោយបានគ្រាប់គ្រាន់ហើយនិងត្រឹមត្រូវ។
ចំពោះរោគសញ្ញារបស់វាវិញគឺនៅក្នុងដំណាក់កាលដំបូងគឺវាបានធ្វើអោយយើងរមាស់នៅខាងចុងនៃទ្វារធំ(រន្ធគូថ) រហូតដល់មិនអាចអត់ទ្រាំបាន។
ចំពោះការព្យាបាលវិញគឺប្រិយមិត្តអាចធ្វើការព្យាបាលដោយវិធីងាយៗដោយការស្បុង(ឆ្ពុង)ដូចខាងក្រោម៖
តម្រូវការ៖
– ស្លឹកតែស្រស់
– ខ្ទឹមបារាំង
– ស្លឹកបាស

បន្ទាប់ពីរកបានឪសថទិព្ទខាងលើហើយអ្នកត្រូវយកវាមកដាំទឹកអោយក្តៅហើយចាប់ផ្តើមស្បុង ជារៀងរាល់យប់ហើយនិងរៀងរាល់ព្រឹកប្រហែល 30 នាទី ហើយបន្តធ្វើបែបនេះរហូតដល់ជាសះស្បើយ។

ដកស្រង់ពី៖ healthysecretsbase
…ផលប្រយោជន៍បានមកពីការបរិភោគម្ទេស ដែលលោកអ្នកមិនគួរមើលរំលង…៖
ស្លឹកបាសជាប្រភេទដើមវល្លិដុះតាមធម្មជាតិគ្រប់រដូវកាល ជាពិសេសរដូវភ្លៀង តែបច្ចុប្បន្នមានដាំ លក់នៅស្ទើរគ្រប់ទីផ្សារ។ ប្រជាជនយើងនិយមបរិភោគយូរលង់ណាស់មកហើយដោយយកមក ស្ល ស្រឡក់ ប្រហើរ កកូរ ជាដើម ។ តែការស្រាវជ្រាវបានអោយដឹងពីផលប្រយោជន៍ ដ៏អស្ចារ្យ របស់ ស្លឹកបាស់ចំពោះសុខភាពនិងអាចជួយដល់ជំងឺមួយចំនួន ដូចជាទឹកនោមផ្អែម ការពារជំងឺមហារីក ដោយសារស្លឹកបាស់សម្បូរដោយ បេតាការូទីន, បំប៉នស្បែកឲ្យស្រស់ថ្លា, ការពារជំងឺ មហារីកក្រពះ, បំប៉នគ្រាប់ឈាមក្រហម,បំប៉នកែវភ្នែក,បំបាត់គ្រុនក្តៅ, កែវិលមុខ..។ល។
ស្លឹកបាស់មានសារៈប្រយោជន៍ជាច្រើនសម្រាប់កែវភ្នែក ជាពិសេស អ្នកដែលប្រើព្យូទ័រ ច្រើន។ យកស្លឹកបាស់ស្ងោរយកទឹកបន្តក់ភ្នែក។
…ផលប្រយោជន៍បានមកពីការបរិភោគម្ទេស ដែលលោកអ្នកមិនគួរមើលរំលង…
-បំប៉នស្បែកមុខ ដោយយកត្រួយបុកអោយម៉ត់ ដាក់លាយទឹកឃ្មុំកន្លះពែង កូរឲ្យសព្វ លាបមុខទុកចោល២០នាទី រួចលាងចេញ ស្បែកមុខនិងសថ្លាភ្លឺរលោង ។
-សង្កេតៈ ស្លឹកបាស់មានធាតុត្រជាក់ បើយកទឹកស្លឹកបាស់មកលាបស្បែកហើយមិនត្រជាក់ បានន័យថា ខ្លួនយើងមិនត្រូវនិងស្លឹកបាស់នោះ មិនគួរប្រើឡើយ។
បច្ចុប្បន្នគេយកស្លឹកបាស់មកប្រកបម្ហូបបានជាច្រើនបែបច្រើនយ៉ាង ដូចជាស៊ុប របៀបអ៊ឺរ៉ុប,គុយទាវ, ញាំបង្គាស្រស់, ចៀនពង​, ស្ងោរសាច់ជ្រូក និងស្ងោរកិនលាយដំឡូងឲ្យទារកពី៦ ខែទៅបរិភោគ។
ក្នុងស្លឹកបាស់មានសារធាតុសំខាន់ៗជាច្រើន ដូចជា ដែក, Vit B1 B2 Vit Cពិសេសសម្បូរដោយ បេតាការូទីនBetacarotine កាកសរសែ Fiber , Amilase, Amino Acid , Calcium , Cucurbitacin , pectin ដែលមានប្រសិទ្ធភាពបញ្ចុះស្ករក្នុងឈាមបាន…។ល។
ដូច្នេះហើយបានជាស្លឹកបាស់ជាអាហារបំប៉នធម្មជាតិដែលនៅជិតយើងហើយមានតម្លៃថោកនិងគេចផុតពីសារធាតុគីមី និងជាតិពុលដែលបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិត។​

Friday, February 3, 2017

សុដន់ នឹង​តឹង​ណែន ហើយទ្រលុកទ្រលន់ បើ​អ្នក​ធ្វើ​បែប​នេះ មួយ​អាទិត្យ​ម្តង​

សុដន់ គឺជា​គ្រឿង​លម្អ​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ​បំផុត​របស់​មនុស្ស​ស្រី​។ មនុស្ស​ស្រី​ណា ក៏​ដូច​ជា​នរណា​ដែរ តែងតែ​ប្រាថ្នា​ចង់បាន​សុដន់ ដែល​មូលក្លំ និង​តឹង​ណែន​ល្អ រហូតដល់​អ្នក​ខ្លះ ហ៊ាន​ចំណាយ​លុយ ពេលវេលា សុខភាព និង​ភាព​អៀនខ្មាស់ ទៅ​ធ្វើ​ការវះកាត់ ឬ​ប្រើ​ថ្នាំ ដើម្បី​ឲ្យ​សុដន់​ធំ​ទៀតផង​។ ប៉ុន្តែ ពួកគេ​មិន​បានដឹង​ទេ​ថា វា​គ្រោះថ្នាក់ និង​បង្ក​ផលវិបាក​ច្រើន ចំពោះ​សុខភាព​ទៅ​ថ្ងៃ​អនាគត​។​


​យ៉ាងណាមិញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ជួយ​ឲ្យ​ស្ត្រី​មាន​ទំនុកចិត្ត ក្នុង​ការទទួលបាន​នូវ​សុដន់​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ​ពិតៗ​នោះ យើងខ្ញុំ​សូម​បង្ហាញ​នូវ​គន្លឹះ​ដ៏​ងាយស្រួល​មួយចំនួន ដើម្បី​ឲ្យ​បងប្អូន​សាកល្ប​ង​។​

១. ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
២. ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម​
៣. ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​
៤. រក្សា​ទម្ងន់​ឲ្យបាន​ល្អ​
៥. ម៉ាស្សា​សុដន់ ដោយ​ប្រើ​ប្រទាល​កន្ទុយក្រពើ ជា​រៀងរាល់​អាទិត្យ​៕

អត្ថប្រយោជន៍ទាំង ១០ របស់ទឹកកាមដែលអ្នកមិនធ្លាប់បានដឹងមកពីមុន

 សុខភាព: តាមការសិក្សារបស់ជនជាតិហូឡង់បានបង្ហាញថា កំឡុងពេលរួម ស្រ្តីក៏ទទួលបានអារម្មណ៍ស្រើបស្រាលណាស់ ហើយទឹករំអិលរបស់នាងក៏បានកើនឡើងដែរ និងហៀរចេញមកខាងក្រៅ។
ការសិក្សា​ស្រាវជ្រា​នេះ បាន​ធ្វើ​ការ​សាក​ល្បង​ដោយ​ឲ្យ​ពួក​គេ​ចាប់​កាន់​នូវ ឆ្អឹងមាន​ឈាម (ដែល​គ្រាន់​តែ​ជា​ឆ្អឹង​សត្វ​ធម្មតា​ស្រោច​ទឹក​ថ្នាំ​ក្រហម​ប៉ុណ្ណោះ) និង​ស្រោម​អនាម័យ​ថ្មី​ប៉ុន្តែ​ត្រូវ​គេ​បក​ចេញ​ដាក់​ក្នុង​ចាន​រួច​ស្រោច​ទឹក​រំអិល​ចូលចាន​នោះ។ លទ្ធផល​បង្ហាញ​ថា​ក្រុម​ស្ត្រី​ដែល​មាន​សម្រើប​ស្រើបស្រាល​ខ្លាំង​មាន​ការ​ខ្មាស់​អៀន និងស្អប់​ខ្ពើម​របស់​ទាំង​នោះ​តិច​ជាង​ក្រុម​ស្ត្រី​ផ្សេង​ទៀត​ដែល​ពុំ​សូវ​មាន​ភាព​ស្រើបស្រាល។ ការ​សិក្សា​នេះ​បាន​ធ្វើ​ទៅ​លើ​បុរស​ផង​ដែរ បង្ហាញ​ថា​បុរស​ភាគ​ច្រើន​ចង់​បញ្ចេញ​ទឹក​កាម​របស់​ខ្លួន​នៅ​ខាង​ក្នុង​ប្រដាប់​ភេទ​របស់​ស្ត្រី។ ដែល​បុរស​ទាំង​អស់​មិន​បាន​ដឹង​ពី​អត្ថប្រយោជន៍ជា​ច្រើន​ត្រូវ​បាន​បញ្ចេញ​នៅ​ក្នុង​ទ្វាមាស​របស់​ស្ត្រី ព្រោះ​ក្នុង​ទឹក​កាម​នោះ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ ហើយ​បើ​ទឹកកាម​នោះ​ត្រូវ​លេប​ចូល​ក្នុង​ទៅ​
ទៀត​នោះ​ក៏​កាន់​តែ​ប្រសើរ​បំផុត។ ការ​សិក្សា​មួយ​ទៀត​បាន​បង្ហាញ​ផង​ដែរ​ថា ការ​បាញ់​ទឹក​កាម​នោះ​ចូល​ទៅ​ក្នុង​រន្ធគូថ​ក៏​គង់​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ផង​ដែរ។
ពិតណាស់! អ្នក​អាន​អត្ថបទ​ដែល​ត្រឹម​ត្រូវ​ហើយ! ទឹក​កាម​មាន​សារៈ​ប្រយោជន៍​សម្រាប់​សុខភាព​អ្នក​ណាស់។
ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បាន​ពី​ទឹកកាម៖
១. ប្រឆាំងភាពបាក់ទឹកពីចិត្តធម្មជាតិ
២. ការកាត់បន្ថយការថប់អារម្មណ៍ធម្មជាតិ
៣. បង្កើន​ការ​គេង​ឲ្យ​លក់​ស្កប់ស្កល់
៤. បង្កើនថាមពល
៥. ធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍
៦. រក្សា និង​បង្កើន​ការ​ចង​ចាំ
៧. ធ្វើ​ឲ្យ​ដំណើរ​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ
៨. ជួយ​ជាមួយ​នឹង​ការ​ថែទាំ​ពេល​មាន​ផ្ទៃ​ពោះ
៩. ជួយ​ឲ្យ​ស្ត្រី​ផ្តួចផ្តើម និង​កំកើន​ចំណង់​ចំណូល​ចិត្ត​ផ្លូវភេទ
១០. ជួយកាត់បន្ថយការឈឺចាប់

Wednesday, February 1, 2017

ថ្នាំធម្មជាតិជួយព្យាបាលជំងឺធ្លាក់ស នោមទាស់ ប្រមេះទឹកបាយ រលាកផ្លូវនោម ការមុតដែលមានខ្ទុះខាងក្នុង ជួយចែកគ្នាដឹងផង!

ថ្នាំធម្មជាតិជួយព្យាបាលជំងឺធ្លាក់ស នោមទាស់ ប្រមេះទឹកបាយ រលាកផ្លូវនោម ការមុតដែលមានខ្ទុះខាងក្នុង ជួយចែកគ្នាដឹងផង!
អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH
ទំពាំងបាយជូព្រៃ
* ផ្នែកប្រើប្រាស់ៈ ដើម ស្លឹក
* ការព្យាបាល៖ ដាំទឹកហូបសម្រាប់ព្យាបាលធ្លាក់ស,នោមទាស់,ប្រមេះទឹកបាយ,រលាកផ្លូវនោម។
* វិធីប្រើ និងកម្រិតប្រើៈ ហាលស្ងួត១៥-៣០ ដាំទឹក១លីត្រផឹកក្នុងមួយថ្ងៃ។
– បើហើមដោយមុតមានខ្ទុះខាងក្នុងគេច្រើនយកមើមទំពាំងបាយជូរ និងមើមតាថុកដុសនឹងទឹកអង្ករលាបពីលើនឹងបានជាសះស្បើយ។
ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ ផ្តល់សិទ្ធិដោយ៖ អ៊ាង សុផល្លែត




Wednesday, January 4, 2017

រកឃើញ​អត្ថបទ​នេះ​ដូច​រកឃើញ​ដុំ​ពេជ្រ​! ជំងឺមហារីក ៨ ប្រភេទ​នេះ​មាន​អាហារ ៨ មុខជា​សត្រូវ​របស់​វា​


​    ​

   ​ដុំ​សាច់​មហារីក​ឬ​ជំងឺមហារីក​បង្កឡើង​ដោយ​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។ ថ្ងៃនេះ លោក​អ្នកនឹង​បានដឹង​អំពី "​សត្រូវ​របស់​ជំងឺមហារីក​" ដើម្បី​ជា​ទន់​ចំណេះដឹង​មួយ​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ លោកអ្នក​អាច​ការពារ​ខ្លួន​ពី​ជំងឺមហារីក​ទាំងនេះ តាមរយៈ​ការទទួល​ទាន​អាហារ​ខាងក្រោម​ជាប្រចាំ​៖
   ​១. សត្រូវ​របស់​ជំងឺមហារីក​ក្រពះ គឺ​ខ្ទឹមស​

​    ​២. សត្រូវ​របស់​ជំងឺមហារីក​ថ្លើម គឺ​ផ្សិត​


​    ​៣. សត្រូវ​របស់​ជំងឺមហារីក​លំ​ពែ គឺ​ស្ពៃ​ប្រូ​ខូ​លី (Broccoli)


​    ​៤. សត្រូវ​របស់​ជំងឺមហារីក​សួត គឺ​ស្ពៃ​ស្ពី​ណា​ច់ (Spinach)


​    ​៥. សត្រូវ​របស់​ជំងឺមហារីក​ពោះវៀនធំ គឺ​ស្លឹកគ្រៃ


​    ​៦. សត្រូវ​របស់​ជំងឺមហារីក​សុដន់ គឺ​សា​រ៉ា​យ​សមុទ្រ​


​    ​៧. សត្រូវ​របស់​ជំងឺមហារីក​ស្បែក គឺ​ទំពាំង​ពីងពង់​


​    ​៨. សត្រូវ​របស់​ជំងឺមហារីក​ស្បូន គឺ​សណ្ដែកសៀង​៕