This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, February 28, 2015

វិធីងាយអាច​ពិនិត្យដឹងថាអ្នក​មាន​ផ្ទៃពោះ ដោយមិន​បាច់ប្រើឧបករណ៍


តើ​អាការៈបែបណាទើប​សម្គាល់ថាអ្នក​ពិតជាមាន​ផ្ទៃពោះ? មានអាការៈ​មួយចំនួន​​ដែល​ធ្វើ​ឲ្យ​អ្នក ដឹង​ថាមាន​ផ្ទៃពោះ ឬក៏អត់។ ការ​ធ្វើតេស្ត​ពិនិត្យ​ផ្ទៃពោះ​ដោយ​ខ្លួនឯង​តាមរយៈ​ការ​ប្រើ​ឧបករណ៏​ដែល​មាន ​លក់​នៅលើទីផ្សារ។ ប៉ុន្តែ​មាន​វិធីមួយ​ចំនួន​ទៀត ដែល​អាច​ឲ្យ​អ្នក​ធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង​ដឹង​ថា មាន​ផ្ទៃពោះពិតឬក៏អត់?។

យកទឹកនោម​មកធ្វើតេស្ត
ការធ្វើតេស្ត​ពិនិត្យ​ផ្ទៃពោះនៅ​ផ្ទះ​ដោយធ្វើ​បែបនេះ​ដើម្បី​ទទួល​បាន​ លទ្ធផល​ពិតប្រាកដ។ យក​ទឹកនោម​ដាក់​ក្នុងដបមួយ​ ហើយ​រក្សា​វាទុក​ដោយ​មិនប៉ះពាល់​រយៈពេល ៣-៤ម៉ោង។ ប្រសិនបើ​ឃើញ​មាន​សារធាតុ​ពពុះសៗ​អណ្តែត​លើផ្ទៃ​ទឹកនោម បញ្ជាក់​ថាអ្នក​មាន​ផ្ទៃពោះ។

សញ្ញា​នៃការមានផ្ទៃពោះ
តើអ្នក​មានអារម្មណ៏​ចង់ក្អួត​ដែរទេ ពេល​អ្នក​ក្រោក​ពីគេងព្រឹក? តើអ្នក​បាន​បាត់​វដ្តរដូវ​ធម្មតា​របស់​អ្នក​អស់រយៈ​ពេល ១-២ខែ ហើយ​មែនទេ? តើអ្នក​ឡើងទម្ងន់​ភ្លាមៗ​មែន​ទេ? នេះ​បញ្ជាក់​ថា​អ្នក​ពិតជាមាន​ផ្ទៃពោះ។

សាកល្បង​ប្រើថ្នាំដុសធ្មេញ
នេះជាវិធីធ្វើតេស្ត​ពិនិត្យ​ផ្ទៃពោះ​ដោយខ្លួន​ឯង​នៅផ្ទះ។ បន្តក់​ទឹក​នោម​ដំបូង​របស់​អ្នក ២-៣ដំណក់ ចូល​ទៅក្នុង​ថ្នាំដុសធ្មេញ។ ប្រសិនបើ​មួយ​សន្ទុះ​ក្រោយ​មក ថ្នាំ​ដុស​ធ្មេញ​ប្រែក្លាយ​ជាពណ៌​ខៀវ ឬក្លាយ​ជា​ដុំពពុះ​តូចៗសៗ បញ្ជាក់​ថាអ្នក​មាន​ផ្ទៃពោះ។

ធ្វើតេស្ត​ដោយ​ប្រើថ្នាំ​ជម្រះពណ៌
យក​ថ្នាំ​ជម្រះ​ពណ៌ដាក់​ក្នុង​ទឹកនោម​ដំបូង​របស់​អ្នក។ ប្រសិនបើ​កើត​មាន​ដុំពពុះៗសៗ​ច្រើន បញ្ជាក់​ថា​អ្នកមាន​ផ្ទៃពោះ។

ធ្វើតេស្តយក​កម្តៅ​ពីខ្លួនប្រាណ
តើអ្នក​អាចដឹ​ង​ថា ការ​បាត់​រដូវបង្ហាញ​ពីការ​មានផ្ទៃពោះ ហើយ​មិន​បង្ហាញ​ពីភាពមិន​ប្រក្រតី​ណាមួយដោយ​របៀបណា? ទឹក​ជ្រលក់​ជាអ្នកយក​កម្តៅ​រាងកាយ​របស់​អ្នក​បាន។ លាយ​ទឹក​ជ្រលក់​២ពែង​ចូល​ទៅក្នុង​អាង​ទឹក​របស់​អ្នក ហើយ​ត្រាំខ្លួន​របស់​អ្នក​រយៈពេល ១៥-២០នាទី។ បន្ទាប់​មក​ងូតទឹក​ក្តៅអ៊ុនៗ។ ប្រសិនបើ​អ្នក​បាត់​រដូវរយៈ​ពេល១សប្តាហ៏ បញ្ជាក់​ថា​អ្នក​មាន​ផ្ទៃពោះ។

ធ្វើតេស្ត​ដោយ​ប្រើស្លឹក
តើអ្នក​មាន​ដាំរុក្ខជាតិ​នៅ​ក្នុងផ្ទះ​របស់​អ្នកដែរទេ? បេះ​ស្លឹក​របស់​វា ២-៣សន្លឹក រួច​ត្រាំ​ក្នុងទឹក​នោមរបស់​អ្នក​បន្តិច។ ប្រសិនបើ​អ្នក​ឃើញ​មាន​ស្នាម​ក្រហមៗ​នៅ​លើ​ស្លឹក​ក្រោយ​រយៈពេល ១០នាទី វា​បញ្ជាក់​យ៉ាងច្បាស់​ថាអ្នកមាន​ផ្ទៃពោះ។

ធ្វើតេស្តដោយ​ប្រើសាប៊ូ
នេះ​ក៏ជាវិធីធ្វើតេស្ត​ពិនិត្យ​ផ្ទៃពោះ​មួយ​ដោយ​ខ្លួនឯង​ផងដែរ។ យក​ទឹកនោម​ដំបូង​របស់​អ្នក​ដាក់​ក្នុងដប​មួយ ហើយ​យកពពុះសាប៊ូដាក់​ចូល។ ប្រសិន​បើ​ឃើញ​មាន​ពពុះកាន់​តែ​ច្រើន​ឡើងៗ បញ្ជាក់​ថា​អ្នក​មាន​ផ្ទៃពោះ។

ប្រើទឹក​ធូណា និង​ទឹកខ្មេះ
យក​ទឹកនោម​ដំបូង ដាក់លាយ​ជាមួយ​ទឹកធូណា និង​ទឹកខ្មេះ​ក្នុង​បរិមាណ​ស្មើគ្នា។ ប្រសិន​បើ​ឃើញ​ថាវាប្រែជាពណ៌​បៃតង បញ្ជាក់​ថាអ្នក​មាន​ផ្ទៃពោះ។ ប្រសិនបើ​វា​ប្រែជា​ពណ៌លឿង ឬទឹក​ក្រូច បញ្ជាក់​ថា​អ្នកគ្មាន​ផ្ទៃពោះ​ទេ។

សាកល្បងប្រើថ្នាំ​សម្លាប់​បាក់តេរី និងថ្នាំ​បំបាត់​ការឈឺចាប់
យក​ទឹកនោម​ដំបូង​នៅពេលព្រឹក​របស់​អ្នក​ដាក់​ក្នុងចាន​ដែក​មួយ ហើយដា​ក់ថ្នាំទាំង២ប្រភេទ​នេះ​ចូល។ ប្រសិន​បើវា​ប្រែទៅ​ជាពណ៌ខៀវ បញ្ជាក់​ថា​អ្នក​មាន​ផ្ទៃពោះ។ ហើយ​ប្រសិន​បើអត់​ទេ អ្នក​មិន​ចាំបាច់​រង់ចាំ​ដំណឹង​ល្អ​ឡើយ។

ធ្វើតេស្ត​ដោយប្រើស្ករស
យក​ទឹកនោម​ដំបូង​របស់​អ្នក​ដាក់ចូល​ក្នុងចាន​មួយ ហើយ​ដាក់ស្ករស ២-៣​ស្លាប​ព្រាចូល។ ប្រសិន​បើវាក្លាយ​ជា​ដុំរឹងៗ​​ដូច​ដុំដី ហើយ​មិន​រលាយ​ក្នុង​ទឹក បញ្ជាក់​ថា​អ្នក​មាន​ផ្ទៃពោះ​ហើយ៕

ផ្លែល្វា​ជាឱសថ​ដ៏ពូកែ​អាច​ព្យាបាល​ជំងឺ​បាន​ច្រើនមុខ

ផ្លែល្វាមិនត្រឹមតែជាអាហារ​បំប៉ន​ដែលរាងកាយ​របស់​យើង​ត្រូវការ​ប៉ុណ្ណោះទេ វា​ថែមទាំង​ជាឱសថ​សម្រាប់ព្យាល​ជំងឺ​បាន​ច្រើន​មុខ​ថែម​ទៀត។
 



តាមការ​សិក្សាថ្មីបានបង្ហាញថា នៅក្នុងផ្លែល្វា ១០០ ក្រាម មាន​ផ្ទុកប្រូតេអ៊ីន ១ ក្រាម, ជាតិខ្លាញ់ ០,៤​ ក្រាម, ស្ករ ១២ ក្រាម, ជាតិ​ដែក ០,៤ ក្រាម, ការ​រ៉ូទីន ០,០៥ ក្រាម និងសារជាតិរ៉ែផ្សេងៗទៀត។ សារធាតុ​ដ៏សម្បូរ​បែបទាំងនេះ​ហើយទើប​ធ្វើឲ្យ​វាក្លាយ​ជា​ឱសថ​អាច​ជួយព្យាបាល ​ជំងឺមួយ​ចំនួន​ដូច​ខាងក្រោម៖


គាំទ្រក្នុងកាព្យាបាលជំងឺមហារីក
លទ្ធផលនៃការសិក្សានេះបានបង្ហាញថា ផ្លែល្វាដែលមាន​សំបកពណ៌បៃតងមាន​ ឥទ្ធិពលកាត់បន្ថយកំណើនៃប្រភេទកោសិកាមហារីកដូចជា ដុំសាច់នៃជំងឺមហារីកសុដន់, ដុះសាច់នៅក្នុងក្រពេញ...។ ដូច្នេះ ការ​ ប្រើប្រាស់ផ្លែល្វាគឺអាចជួយព្យាបាលជំងឺមហារីកនៅដោយប្រើវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖

ជំងឺមហារីកក្រពះ, ឬពោះវៀនធំ៖
ជារៀងរាល់ថ្ងៃអ្នកគួរតែបរិភោគផ្លែល្លាស្រស់ ៥ផ្លែ ឬ២០ក្រាមនៃផ្លែល្វាស្ងួត។
ជំងឺមហារីកបំពង់អាហារផ្លែល្វាស្រស់ ៥០០ ក្រាម, សាច់ជ្រូកគ្មានខ្លាញ់ ១០០ ក្រាម ដាក់ចម្អិនរយៈពេល ៣០នាទី។ បន្ទាប់មកបរិភោគជំនួសស៊ុប។
ជំងឺមហារីកសួត៖ ផ្លែល្វាពណ៌បៃតង ២០ ក្រាម, តែបៃតង ១០ ក្រាម។ យក​វត្ថុធាតុដើមទាំងពីរនេះទៅដាំឲ្យពុះរយៈពេល ១៥នាទី។ ប្រើសម្រាប់ជំនួសតែក្នុងកំឡុងពេលថ្ងៃ។
លទ្ធផល៖ ជួយសម្អាតពោះវៀន, រារាំងកំណើននៃកោមហារីក, អាចជួយ​ទប់ស្កាត់​ការ​ការ​វិវត្ត​ក្លាយ​ទៅជា​ជំងឺមហារីកសួត​ដំណាក់​កាល​ដំបូង។

សម្រកទម្ងន់
ផ្លែល្វាមានជាតិសសៃក៏អាចជួយក្នុងការកម្រកទម្ងន់ និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធាត់។ ទោះជាយ៉ាងណា អ្នកដែលមាន​កាឡូរីខ្ពស់ក៏អាចប្រើផ្លែល្វាបានដែរ ជាពិសេសនៅពេលដែលបានលាយវាជាមួយនឹងទឹកដោះគោ។

ក្អកស្ងួតតែមិនមែនជាជំងឺរបេង
សំបកផ្លែល្វាទុំ ៥០-១០០ ក្រាម, អង្ក ៥០-១០០ ក្រោមដូចគ្នាយកទៅដាំឲ្យពុះ សម្រាប់បរិភោគមួយថ្ងៃ។ អ្នកអាចបន្ថែមទំពាំងបាយយូរក្រៀមបន្តិចបន្តួច ឬ​ស្ករ​បន្តិច​ដើម្បី​ងាយស្រួល​បរិភោគ។

ចំណាំ៖ ប្រសិនបើមាន​ការ​អារៈជំងឺធ្ងន់ធ្ងរ ឬមាន​ការ​សង្ស័យណាមួយ សូម​ប្រញាប់ទៅពិគ្រោះជាមួយ​គ្រូពេទ្យជំនាញទើបប្រសើរ។

វិធីព្យាបាល​បបូរមាត់​ប្រេះយ៉ាង​មាន​ប្រសិទ្ធិភាព

អ្នក​ប្រាកដ​ជា​បាន​ដឹង​ហើយថា បញ្ហា​ប្រេះបបូរមាត់​ធ្វើឲ​មាន​ការ​ឈឺចាប់ ហើយ​ពិបាក​នឹង​ទ្រាំ។ មាន​​ហេតុផល​មួយ​ចំនួន​ធ្វើឲ​ប្រេះបបូរមាត់ រួម​ទាំង​ភាព​គ្រើម​លើ​បបូរមាត់, អាកាសធាតុ​ត្រជាក់ និង​អាកាសក្តៅ​ស្ងួត។

ប្រសិនបើ​អ្នក​ឧស្សាហ៏​លិត​បបូរមាត់​របស់​អ្នក​ញឹកញាប់ ធ្វើឲ​ស្រទាប់​ស្បែក​ខាងក្រៅ​នៃបបូរមាត់​របស់​អ្នក​នឹង​ត្រូវ​ស្ងួត បណ្តាល​ឲជាតិ​សំណើម​លើ​ស្បែក​ត្រូវ​បាត់​អស់ ហើយ​ធ្វើឲ​បបូរ​មាត់​របស់​អ្នក​ស្ងួត។ បបូរមាត់​របស់អ្នក​នឹង​ឡើង​រឹង, ងាយប្រតិកម្ម ហើយ​ប្រេះ​បបូរមាត់ ជារឿង​មួយ​ដែល​មិន​ចង់​បាន​ទាល់​តែសោះ។

ខាង​ក្រោមនេះជា​វិធីព្យាបាល​មួយ​ចំនួន ដើម្បី​បំបាត់​បញ្ហា​ប្រេះ​បបូរមាត់៖


ប្រេងដូង
ប្រសិនបើ​អ្នកចង់​ព្យាបាល​បញ្ហាប្រេះ​បបូរមាត់ អ្នក​គួរតែ​ប្រើ​ប្រេងដូង។ ប្រេងដូង​ជា​សារធាតុសំណើម​ធម្មជាតិ ដែល​ជួយ​ព្យាបាល​បបូរមាត់ ដោយ​មិនផ្តល់​ផល​អាក្រក់​ផ្សេង​ឡើយ។

លាប​ប្រេងដូង​នេះ​លើបបូរមាត់​របស់​អ្នក​ពេញមួយថ្ងៃ​ដើម្បីផ្តល់​សំណើម​ គ្រប់ពេលវេលា។ ប្រេងដូង​កាន់​តែ​មានប្រយោជន៏ និង​ប្រសិទ្ធិភាព ប្រសិនបើ​អ្នក​ប្រើប្រាស់​វា​នៅ​ក្នុង​រដូវ​រងារ។ ក្រៅ​ពី​ប្រេង​ដូង អ្នក​ក៏​អាច​ប្រើប្រេង​ស្ពៃខៀវ ឬប្រេង​អូលីវ។

ទឹកឃ្មុំ
ទឹកឃ្មុំ​មិនត្រឹមតែ​ផ្តល់​សំណើម​ប៉ុណ្ណោះទេ តែថែម​ទាំង​ជាធាតុ​ដែល​ប្រឆាំង​នឹង​បាក់តេរីផង​ដែរ។ អ្វីដែល​អ្នកត្រូវធ្វើ​នោះគឺ យក​ទឹកឃ្មុំ១ស្លាបព្រា ហើយ​លាបលើ​បបូរមាត់​ស្ងួត។
គួរ​ធ្វើវិធី​បែបនេះ​ឲបាន ៣ ទៅ ៤ដង​ក្នុង​១ថ្ងៃ ដូច្នេះអ្នក​អាចព្យាបាល​ការប្រេះមាត់​នេះបាន​ឆាប់រហ័ស។ ជម្រើស​ផ្សេងទៀត​អាច​ប្រើទឹក​ឃ្មុំលាយ​ជា​មួយ​គ្លីសេរីន​បន្តិច។

ក្រែម​ទឹក​ដោះគោស្រស់ ឬក្រែម​ដូង
វា​គ្រឿង​ផ្សំ​ដែល​ងាយ​រកបំផុត​នៅក្នុង​ផ្ទះ អ្នក​ប្រើទឹកដោះគោ​ដើម្បី​ព្យាបាល​បបូរមាត់​ប្រេះ។ មានសារធាតុ​ខ្លាញ់ល្អៗ​មួយចំនួន​រក​ឃើញ​នៅ​ក្នុង​ក្រែម ដែល​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​បបូរមាត់។

ក្រែម​ស្រស់​អាចលាបលើ​​បបូរមាត់ ហើយទុក​វា​ចោលរយៈ​ពេល​យ៉ាង​តិចណាស់ ១៥នាទី។ បន្ទាប់​មក អ្នក​អាច​ជូត​វាចេញ វិធីនេះ​ក៏អាច​ជម្រះកោសិកា​ងាប់ៗ​ផង​ដែរ។ គួរ​ធ្វើវិធី​នេះឲ​បាន​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ​បបូរមាត់​ទន់​ល្មើយ។

ប្រទាលកន្ទុយ​ក្រពើ
ប្រទាល​កន្ទុយក្រពើ​ជារុក្ខជាតិ​ដែល​អាចព្យាបាល​ជំងឺបាន​ស្ទើតែ​គ្រប់​យ៉ាង។ សារធាតុ​សំណើម​ដែល​ចម្រាញ់​ចេញ​ពីប្រទាល​កន្ទុយ​ក្រពើផ្តល់​អត្ថប្រយោជន៏​ យ៉ាង​ខ្លាំង ជួយ​ព្យាបាល​ការ​ប្រេះ​បបូរមាត់។ វត្តមាន​នៃសារធាតុហិល​នៅក្នុង​ប្រទាលកន្ទុយក្រពើ​ក៏ផ្តល់​អត្ថប្រយោជន៏​ជួយ​ បំបាត់​ការឈឺចាប់​លើ​បបូរមាត់​ផងដែរ។

ផ្លាស់ប្តូរ​របបអាហារ
ក្រៅ​ពីវិធីព្យាបាល អ្វីដែលសំខាន់​ផង​ដែរ អ្នកគួរ​ទទួល​អាហារឲ​បាន​ត្រឹមត្រូវ, ទទួលទាន​ប្រភេទអាហារ​ដែល​ត្រឹមត្រូវ និងធ្វើ​លំហាត់ប្រាណ​ជាប្រចាំ។

ប្រេងល្ហុង
ប្រេងល្ហុង ជាប្រភេទ​ប្រេងដែល​មានដាក់លក់​លើ​ទីផ្សារ មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង​ជួយព្យាបាល​បបូរមាត់​ប្រេះ។ ប្រេងល្ហុង​នេះ អាចជួយ​ឲបបូរមាត់​របស់​អ្នករលោង និង​មាន​ពណ៌ផា្ក​ឈូក។ អត្ថប្រយោជន៏​នៃប្រេងល្ហុង​នេះ អ្នកអាច​ប្រើវា​តែមួយ ឬអាច​លាយជាមួយ​គ្រឿង​ផ្សំផ្សេង​ទៀត។ ឧទាហរណ៏៖ ទឹកក្រូចឆ្មា និងគ្លីសេរីន​អាចលាយ​ជាមួយ​ប្រេងល្ហុង រួច​លាប​លើ​បបូរមាត់ប្រេះ។

អ្វីដែល​អ្នក​ត្រូវធ្វើគឺ ត្រូវ​ប្រើល្បាយ​ទាំងនេះ១ស្លាប​ព្រាដូចគ្នា បន្ទាប់​មកលាប​លើបបូរមាត់ មុនពេល​ចូល​គេង។ អ្នកអាច​លាង​សម្អាត​ចេញ នៅពេល​ព្រឹក​ដោយ​ប្រើទឹកក្តៅឧណ្ឌៗ។

វិធីព្យាបាល​ផ្សេងៗទៀត
ក្រៅពីវិធីសាស្ត្រ​ព្យាបាល​ដែល​បានរៀបរាប់​ខាង​លើ អ្នកអាច​ប្រើក្រែមផ្តល់​សំណើម ឬថ្នាំ​គ្មាន​ក្លិន។ វិធីនេះ​អាច​ព្យាបាល​ការប្រេះ​បបូរមាត់ និង​កាត់បន្ថយ​ការឈឺចាប់។
ជម្រើស​ផ្សេងមួយ​ទៀតគឺ យក​ចំណិតត្រសក់​មកជូត​ត្រង់តំបន់​ប្រេះរយៈ​ពេលយ៉ាង​តិចណាស់ ៥ទៅ១០នាទី។ ហើយ​ក៏អាចប្រើ​ដំណក់​ប្រេងម៉ាស្សា, ប្រើគ្រាប់​ធញ្ញជាតិ​អាល់ម៉ុន ឬប្រេង​អូលីវ៕

អាហារដែល​ជួយ​ឲ្យប្រុសៗ​ខ្លាំង​នៅ​ពេលយប់


នៅ​ ក្នុងឆាកជីវិតរបស់​មនុស្ស​ប្រុសបាន​ចាត់​ទុក្ខ​សុខភាព​ផ្លូវភេទគឺជារឿងមួយ​ ដ៏​សំខាន់ដែលមិនអាចខ្វះបាន ព្រោះមនុស្សស្រីអាច​ទទួលអារម្មណ៍មាន​ក្តីសុខ​បាន ឬ​មិនបាន​ក៏​អាស្រ័យ​​លើ​សមត្ថភាព​របស់វា។


ដូច្នេះហើយ ដើម្បី​បង្កើតជីវិតផ្លូវភេទរបស់បុរសឲកាន់តែមាន​ភាព​ រឹងមាំអ្នកគួរតែបរិភោគអាហារដែលមាន​ជីវជាតិមួយ​ចំនួន។ ទន្ទឹមនឹងនេះផងដែរអ្នកគួរតែជៀសវាង​ការ​សេព​គ្រឿង​ស្រវឹង, ការប្រើប្រាស់គ្រឿងញៀន, ខ្វះការគេង និងប្រើប្រាស់ថ្នាំមួយផ្សេងៗដែលអតុល្យភាពអ័រម៉ូន ដែលជាហេតុបង្កឲ្យអ្នកមាន​ចំណង់ផ្លូវភេទទាប។ សកម្មភាព​ទាំង​នេះ​ប្រសិនបើករណីធ្ងន់ធ្ងរអាចធ្វើឲ្យមាន​ជំងឺងាប់លិង្គ។

ទឹកដោះគោ
អាហារដែលបាន​មកពីសត្វដូចជាទឹកដោះគោ សម្បូរទៅដោយក្រែម និងប៊ឺសម្រាប់ជំនួយដល់ជីវិតផ្លូវភេទឲ្យមាន​សុខភាពល្អ។ បរិភោគ​ទឹកដោះ​គោ​ក្តៅៗ​មួយកែវ​មុន​ពេល​ចូលគេង​នឹង​ជួយ​អ្នកបាន។

អយស្ទ័រ
អយស្ទ័រគឺជាអាហារដែលសម្បូរទៅក្នុងជីវជាតិ ហើយត្រូវបាន​គេទទួលស្គាល់ថាជាប្រភពដ៏ប្រសើរសម្រាប់ជំនួយដល់ផ្លូវភេទ។ អាហារសមុទ្រ​មួយ​ប្រភេទនេះ​គឺ​ជា​ដំណោះស្រាយ​មួយ​ដ៏ពិសេស​ក្នុង​ការ​បង្កើន​ ចំណង់​ផ្លូវ​ភេទ​បុរស។

ថ្លើម
ថ្លើម​មាន​ផ្ទុកជាស័ង្កសី និងជំនួយក្នុងការរក្សាកម្រិតអ័រម៉ូន Tstosterone ល្អបំផុត។

ស៊ុត
ស៊ុតជាអាហារមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាពផ្លូវភេទរបស់បុរស។ ការបញ្ចូលស៊ុតទៅក្នុងរបបអាហារជាប្រចាំអ្នកនឹងទទួលបាន វីតាមីន B5 និង B6 មិនតែប៉ុណ្ណោះ​ជាតិប្រូតេអ៊ីនដ៏សម្បូរបែប​​នៅក្នុងស៊ុត​គឺជាអាហារប៊ូវ​ សម្រាប់សុខភាព​ផ្លូវភេទបុរស។

ចេក
ចេកគឺជាប្រភពប៉ូតាស្យូម, ម៉ាញេស្យូម, វីតាមីន B ហើយត្រូវបាន​រាប់បញ្ចូលក្នុងអាហារដែលបង្កើនសុខភាពផ្លូវភេទដូចគ្នា។

កាហ្វេ
កាហ្វេក៏ត្រូវបាន​ជាប់ក្នុងបញ្ចីភេសជ្ជៈប៊ូវកំលាំងសម្រាប់បុរសផងដែរ។ ផឹកកាហ្វេមួយពែងរៀងរាល់ព្រឹក នឹងជួយបង្កើន​ចំណងផ្លូវភេទរបស់អ្នក។

ត្រី
ត្រីដែលសម្បូរទៅដោយអូមេហ្គា ៣ គឺជាអាហារដ៏ល្អសសម្រាប់ចំណង់ផ្លូវភេទ ជាពិសេសគឺខ្លាញ់ត្រីអាចជួយបំប៉នដំណើរការរបស់អ្នកឲ្យកាន់តែខ្លាំង។

សាច់គោអាំង
សាច់គោអាំងស្រដៀងគ្នាទៅនឹងមុខងាររបស់ថ្លើមដែរ ហើយ​វាមាន​ផ្ទុកជាស័ង្កសីដូចគ្នា។ គ្រាន់តែអ្នករួមបញ្ចូលសាច់គោបន្តិចបន្តួចចូលទៅក្នុងរបបអាហារ នឹងជួយឲ្យអ្នកមាន​កំលាំងខ្លាំង។

សាច់ចៀម
សាច់ចៀមជាប្រភពដ៏សម្បូរបែបនៃសារធាតុស័ង្កសី។ លោកអ្នកអាចច្នៃសាច់ចៀមទៅជា​អាហារផ្សេងៗបាន ព្រោះវាអាចជួយជំរុញដល់ចំណង់ផ្លូវភេទដូចគ្នា។

ស្រាក្រហម
នេះគឺជាជម្រើសមួយដ៏ល្អ​ជាជាងការសេពគ្រឿងស្រវឹង។ ទទួលទានស្រាក្រហម មួយឬពីរកែវនឹងជួយបង្កើន​ចំណង់ផ្លូវភេទរបស់អ្នកបាន៕

វិធី៨យ៉ាង​អាច​កម្ចាត់​ស្នាម​សង្វាយ៉ាងឆាប់រហ័ស


ហេតុផល​ចម្បង​ដែល ​ធ្វើឲ​មាន​ស្នាម​សង្វារ​នៅ​លើ​ស្បែក គឺបណ្តាលមកពី​បាត់បង់​ភាព​រឹត​បន្តឹង​ស្បែក។ លក្ខខណ្ឌ​មួយចំនួន​ទៀត​បណ្តាល​មកពី​ផ្តល់​សម្ពាធ​បន្ថែម​ទៅលើ​ស្បែក​របស់​ អ្នក​ដូច​ជា ការ​សម្រកទម្ងន់​ភ្លាមៗ, រាងកាយ​លូតលាស់​ភ្លាមៗ​នៅ​ក្នុង​វ័យជំទង់ និង​ពេល​មាន​ផ្ទៃពោះ, ពេលខ្លះ​ក៏អាច​បណ្តាល​មក​ពីការធ្វើ​លំហាត់ប្រាណ​ផងដែរ។ នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ អ្នក​នឹង​មាន​ស្នាមក្រហម​នៅ​លើស្បែក​របស់អ្នក។ ស្នាមនេះ​ភាគច្រើន​កើត​ចំពោះ​ស្ត្រី។ ស្នាម​សង្វារ​មិន​អាច​បាត់​ទៅវិញ​ដោយ​ឯកឯង​ឡើយ អ្នក​ត្រូវ​ព្យាបាល​វា​ឲ​បាន​ត្រឹម​ត្រូវ។ ជារឿង​ធម្មជាតិ ស្នាម​សង្វារ​នេះកើត​ចំពោះ​ស្ត្រីនៅ​ក្នុង​ពេល​វេលាណា​មួយ ប៉ុន្តែ​វា​បាន​ធ្វើឲ​ស្បែក​របស់​អ្នក​អាក្រក់​មើល។


ខាង​ក្រោមនេះ​ជាវិធីសាស្ត្រ​ព្យាបាល​ស្នាម​សង្វារ​យ៉ាង​លឿនរហ័ស៖

លាយស្ករស, ទឹកក្រូចឆ្មា និង​ប្រេង​គ្រាប់ធញ្ញ​ជាតិអាល់ម៉ុន
ស្ករស​ត្រូវ​បាន​ប្រើដើម្បី​ជម្រះ​កោសិកា​ងាប់ៗ​នៅលើស្បែក។ នេះជា​វិធីសាមញ្ញ​មួយ​ដើម្បី​បំបាត់​ស្នាម​សង្វារ។ យក​ស្ករស១ស្លាប​ព្រាកាហ្វេ និង​បន្ថែម​ទឹក​ក្រូចឆ្មា១ដំណក់ ហើយ​ប្រេង​គ្រាប់​ធញ្ញជាតិអាល់ម៉ុន១​ស្លាប​ព្រា​កាហ្វេ​ចូល។ រួច​កូរ​វាឲសព្វចូលគ្នា ហើយ​លាប​លើស្នាម​សង្វារ ត្រូវ​លាប​ថ្នមៗ ទុក​រយៈ​ពេល ៥ ទៅ ១០នាទី។ ធ្វើ​វិធី​នេះត្រូវប្រើ​រហូត​ដល់​ស្នាម​ត្រូវ​បាត់​អស់។

ចំណិតដំឡូង​បារាំង
ដំឡូង​បារាំង​សម្បូរទៅ​ដោយវីតាមីន​ជាច្រើន រួម​ទាំងសារ​ធាតុខនិជ, កាល់ស្យូម, ស័ង្កសី និង​ផូស្វ័រឺ។ វាអាច​ជួយឲ​កោសិកាស្បែក​លូតលាស់​ឡើង​វិញ។ វិធី​នេះ​ត្រូវ​ចំណាយ​តិច​បំផុត ហើយ​ជា​វិធីព្យាបាល​ស្នាម​សង្វារ​សាមញ្ញៗ។ យក​បន្ទះ​ដំឡូង​បារាំង មក​ជូតថ្នមៗ​លើស្នាម​សង្វាររយៈពេល ២ ទៅ ៣នាទី។ នៅ​ពេល​ទឹក​ដំឡូងបារាំង​នេះស្ងួត លាង​សម្អាត​ស្បែក​នឹង​ទឹកក្តៅ​ឧណ្ឌៗ។

ទទួលទាន​ទឹកឲ​បាន​គ្រប់គ្រាន់
ទឹក​ជា​ប្រភព​នៃអុកស៊ីសែន​ និង​សារធាតុចិញ្ចឹម​សម្រាប់គ្រប់​ផ្នែក​ទាំង​អស់នៃ​រាងកាយ។ ការ​ទទួលទាន​ទឹក​ឲបាន​គ្រប់គ្រាន់​អាច​ជួយការពារស្បែក​ពីបញ្ហា​ផ្សេងៗ។ ដើម្បី​ការពារ​ស្នាម​សង្វារ ត្រូវ​ផ្តល់ជាតិ​ទឹក​ដល់​ស្បែក ដើម្បី​កម្ចាត់​ជាតិពុល​ចេញ​ពីរន្ធ​ញើស។ ទទួលទាន​ទឹក​ឲ​បាន ១០ ទៅ ១២ កែវ​ក្នុង១ថ្ងៃ នោះរាងកាយ​នឹង​មាន​ជាតិ​ទឹក​ល្អ។

លាប​ប្រេង​អូលីវ​ក្តៅៗ
នេះជាវិធីព្យាបាល​ស្នាម​សង្វារ​ដ៏ល្បីល្បាញ​មួយ។ វាមាន​ផ្ទុក​នូវ​សារធាតុ​អុកស៊ីតកម្ម និង​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត។ ប្រេង​នេះ​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង អាច​ព្យាបាល​ស្នាម​សង្វារ​បាន។ យក​ប្រេងអូលី​វក្តៅ​ឧណ្ឌៗ លាប​លើស្នាម ហើយ​ម៉ាស្សាថ្នមៗ វា​នឹង​ជួយ​បង្កើន​ចរាចរណ៏​ឈាម ហើយ​កាត់​បន្ថយ​ស្លាក​ស្នាម។ បន្ត​ធ្វើវិធីនេះ​ឲបាន​ទៀង​ទាត់ ដើម្បី​អាច​ទទួលបាន​លទ្ធផល​ល្អ​បំផុត។

ទឹក​ក្រូចឆ្មា
ក្រូចឆ្មា​មាន​ផ្ទុកនូវ​ភ្នាក់ងារ​ជម្រះ​ពណ៌។ វិធីនេះមាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង ជួយកាត់​បន្ថយ​ស្នាម​សង្វារ។ វត្តមាន​អាស៊ីត​នៅក្នុង​ក្រូចឆ្មានឹងជួយព្យាបាល​ស្លាក​ស្នាម។ ច្របាច់​ក្រូចឆ្មា​យក​ទឹក លាបលើ​ស្នាម​ហើយ​ម៉ាស្សា​ជារង្វង់​រយៈ​ពេល ៣០នាទី បន្ទាប់​មក​លាង​សម្អាត​នឹង​ទឹកក្តៅឧណ្ឌៗ។ អ្នក​ក៏​អាច​លាយ​ទឹក​ត្រសក់​បន្ថែម​ក៏បាន​ដែរ។

លាប​ស៊ុតស
ស៊ុត​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ជា​ច្រើន​ផ្សេង​គ្នា។ ស៊ុត​ស​ជា​ប្រភព​នៃវីតាមីន A និង​សរសៃ​ទឹក​ប្រូតេ​អ៊ីន ដូច្នេះ​វា​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង​ក្នុង​ការព្យាបាល​ស្នាម​សង្វារ និង​ស្លាក​ស្នាម។ ចម្រាញ់​យក​ស៊ុតស ដោយ​យក​ស៊ុត​លឿង​ចេញ។ បន្ទាប់​មក​កូរវា​ឲ​សព្វ​ដោយ​ប្រើសម រួចលាប​នៅ​លើស្លាក​ស្នាម។ ទុក​វា​ឲ​ស្ងួត​រយៈ​ពេល១៥នាទី ហើយ​លាង​សម្អាង​នឹង​ទឹក​ក្តៅ។

លាប​សាច់​ប្រទាល​កន្ទុយ​ក្រពើ
អត្ថប្រយោជន៏​នៃប្រទាល​កន្ទុយ​ក្រពើ​មាន​ការពេញ​និយម​បំផុត​នៅក្នុង​ ការ​ថែរក្សា​ស្បែក។ វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ប្រូតេអ៊ីន​ដែល​អាច​ជួសជុល​ស្បែក​មនុស្ស។ សាច់​ប្រទាល​នេះ​អាច​ជួយព្យាបាល​ស្នាម​សង្វារ​បាន​យ៉ាង​ល្អ។ ចម្រាញ់​យក​សាច់​ចេញ​ពីប្រទាល​កន្ទុយ​ក្រពើ រួច​យក​ទៅ​លាបដោយ​ផ្ទាល់​លើកន្លែង​មាន​ស្លាកស្នាម​លើរាងកាយ ហើយ​ម៉ាស្សា​ថ្នមៗ ទុក​វា​ឲ​ស្ងួត​រយៈ​ពេល ២-៣នាទី រួច​លាង​សម្អាត​នឹង​ទឹក​ក្តៅឧណ្ឌៗ។

លាបប្រេង​ដើមតែ
ប្រេងនេះ​មានផ្ទុក​នូវសារធាតុ​ប្រឆាំង​នឹង​ការ​រលាក និង​សារធាតុប្រឆាំង​នឹងវីរុស។ វា​មាន​ប្រសិទ្ធិភាព​ជួយព្យាបាល​ការឈឺចាប់​លើស្បែក​គ្រប់​ប្រភេទ។ យកប្រេង​ដើម​តែបន្តិច រួច​ម៉ាស្សា​ថ្នមៗ​លើ​ស្នាម​សង្វារ។ បន្ត​វិធីព្យាបាល​នេះរយៈ​ពេល១ខែ៕