នៅ
ក្នុងឆាកជីវិតរបស់មនុស្សប្រុសបានចាត់ទុក្ខសុខភាពផ្លូវភេទគឺជារឿងមួយ
ដ៏សំខាន់ដែលមិនអាចខ្វះបាន ព្រោះមនុស្សស្រីអាចទទួលអារម្មណ៍មានក្តីសុខបាន
ឬមិនបានក៏អាស្រ័យលើសមត្ថភាពរបស់វា។

ដូច្នេះហើយ
ដើម្បីបង្កើតជីវិតផ្លូវភេទរបស់បុរសឲកាន់តែមានភាព
រឹងមាំអ្នកគួរតែបរិភោគអាហារដែលមានជីវជាតិមួយចំនួន។
ទន្ទឹមនឹងនេះផងដែរអ្នកគួរតែជៀសវាងការសេពគ្រឿងស្រវឹង,
ការប្រើប្រាស់គ្រឿងញៀន, ខ្វះការគេង
និងប្រើប្រាស់ថ្នាំមួយផ្សេងៗដែលអតុល្យភាពអ័រម៉ូន
ដែលជាហេតុបង្កឲ្យអ្នកមានចំណង់ផ្លូវភេទទាប។
សកម្មភាពទាំងនេះប្រសិនបើករណីធ្ងន់ធ្ងរអាចធ្វើឲ្យមានជំងឺងាប់លិង្គ។
ទឹកដោះគោ
អាហារដែលបានមកពីសត្វដូចជាទឹកដោះគោ សម្បូរទៅដោយក្រែម
និងប៊ឺសម្រាប់ជំនួយដល់ជីវិតផ្លូវភេទឲ្យមានសុខភាពល្អ។
បរិភោគទឹកដោះគោក្តៅៗមួយកែវមុនពេលចូលគេងនឹងជួយអ្នកបាន។
អយស្ទ័រ
អយស្ទ័រគឺជាអាហារដែលសម្បូរទៅក្នុងជីវជាតិ
ហើយត្រូវបានគេទទួលស្គាល់ថាជាប្រភពដ៏ប្រសើរសម្រាប់ជំនួយដល់ផ្លូវភេទ។
អាហារសមុទ្រមួយប្រភេទនេះគឺជាដំណោះស្រាយមួយដ៏ពិសេសក្នុងការបង្កើន
ចំណង់ផ្លូវភេទបុរស។
ថ្លើម
ថ្លើមមានផ្ទុកជាស័ង្កសី និងជំនួយក្នុងការរក្សាកម្រិតអ័រម៉ូន Tstosterone ល្អបំផុត។
ស៊ុត
ស៊ុតជាអាហារមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាពផ្លូវភេទរបស់បុរស។
ការបញ្ចូលស៊ុតទៅក្នុងរបបអាហារជាប្រចាំអ្នកនឹងទទួលបាន វីតាមីន B5 និង B6
មិនតែប៉ុណ្ណោះជាតិប្រូតេអ៊ីនដ៏សម្បូរបែបនៅក្នុងស៊ុតគឺជាអាហារប៊ូវ
សម្រាប់សុខភាពផ្លូវភេទបុរស។
ចេក
ចេកគឺជាប្រភពប៉ូតាស្យូម, ម៉ាញេស្យូម, វីតាមីន B ហើយត្រូវបានរាប់បញ្ចូលក្នុងអាហារដែលបង្កើនសុខភាពផ្លូវភេទដូចគ្នា។
កាហ្វេ
កាហ្វេក៏ត្រូវបានជាប់ក្នុងបញ្ចីភេសជ្ជៈប៊ូវកំលាំងសម្រាប់បុរសផងដែរ។ ផឹកកាហ្វេមួយពែងរៀងរាល់ព្រឹក នឹងជួយបង្កើនចំណងផ្លូវភេទរបស់អ្នក។
ត្រី
ត្រីដែលសម្បូរទៅដោយអូមេហ្គា ៣ គឺជាអាហារដ៏ល្អសសម្រាប់ចំណង់ផ្លូវភេទ ជាពិសេសគឺខ្លាញ់ត្រីអាចជួយបំប៉នដំណើរការរបស់អ្នកឲ្យកាន់តែខ្លាំង។
សាច់គោអាំង
សាច់គោអាំងស្រដៀងគ្នាទៅនឹងមុខងាររបស់ថ្លើមដែរ
ហើយវាមានផ្ទុកជាស័ង្កសីដូចគ្នា។
គ្រាន់តែអ្នករួមបញ្ចូលសាច់គោបន្តិចបន្តួចចូលទៅក្នុងរបបអាហារ
នឹងជួយឲ្យអ្នកមានកំលាំងខ្លាំង។
សាច់ចៀម
សាច់ចៀមជាប្រភពដ៏សម្បូរបែបនៃសារធាតុស័ង្កសី។ លោកអ្នកអាចច្នៃសាច់ចៀមទៅជាអាហារផ្សេងៗបាន ព្រោះវាអាចជួយជំរុញដល់ចំណង់ផ្លូវភេទដូចគ្នា។
ស្រាក្រហម
នេះគឺជាជម្រើសមួយដ៏ល្អជាជាងការសេពគ្រឿងស្រវឹង។ ទទួលទានស្រាក្រហម មួយឬពីរកែវនឹងជួយបង្កើនចំណង់ផ្លូវភេទរបស់អ្នកបាន៕
0 comments:
Post a Comment