ហេតុផលចម្បងដែល
ធ្វើឲមានស្នាមសង្វារនៅលើស្បែក
គឺបណ្តាលមកពីបាត់បង់ភាពរឹតបន្តឹងស្បែក។
លក្ខខណ្ឌមួយចំនួនទៀតបណ្តាលមកពីផ្តល់សម្ពាធបន្ថែមទៅលើស្បែករបស់
អ្នកដូចជា ការសម្រកទម្ងន់ភ្លាមៗ,
រាងកាយលូតលាស់ភ្លាមៗនៅក្នុងវ័យជំទង់ និងពេលមានផ្ទៃពោះ,
ពេលខ្លះក៏អាចបណ្តាលមកពីការធ្វើលំហាត់ប្រាណផងដែរ។
នៅក្នុងលក្ខខណ្ឌទាំងនេះ អ្នកនឹងមានស្នាមក្រហមនៅលើស្បែករបស់អ្នក។
ស្នាមនេះភាគច្រើនកើតចំពោះស្ត្រី។
ស្នាមសង្វារមិនអាចបាត់ទៅវិញដោយឯកឯងឡើយ
អ្នកត្រូវព្យាបាលវាឲបានត្រឹមត្រូវ។ ជារឿងធម្មជាតិ
ស្នាមសង្វារនេះកើតចំពោះស្ត្រីនៅក្នុងពេលវេលាណាមួយ
ប៉ុន្តែវាបានធ្វើឲស្បែករបស់អ្នកអាក្រក់មើល។

ខាងក្រោមនេះជាវិធីសាស្ត្រព្យាបាលស្នាមសង្វារយ៉ាងលឿនរហ័ស៖
លាយស្ករស, ទឹកក្រូចឆ្មា និងប្រេងគ្រាប់ធញ្ញជាតិអាល់ម៉ុន
ស្ករសត្រូវបានប្រើដើម្បីជម្រះកោសិកាងាប់ៗនៅលើស្បែក។
នេះជាវិធីសាមញ្ញមួយដើម្បីបំបាត់ស្នាមសង្វារ។
យកស្ករស១ស្លាបព្រាកាហ្វេ និងបន្ថែមទឹកក្រូចឆ្មា១ដំណក់
ហើយប្រេងគ្រាប់ធញ្ញជាតិអាល់ម៉ុន១ស្លាបព្រាកាហ្វេចូល។
រួចកូរវាឲសព្វចូលគ្នា ហើយលាបលើស្នាមសង្វារ ត្រូវលាបថ្នមៗ
ទុករយៈពេល ៥ ទៅ ១០នាទី។
ធ្វើវិធីនេះត្រូវប្រើរហូតដល់ស្នាមត្រូវបាត់អស់។
ចំណិតដំឡូងបារាំង
ដំឡូងបារាំងសម្បូរទៅដោយវីតាមីនជាច្រើន រួមទាំងសារធាតុខនិជ,
កាល់ស្យូម, ស័ង្កសី និងផូស្វ័រឺ។ វាអាចជួយឲកោសិកាស្បែកលូតលាស់ឡើងវិញ។
វិធីនេះត្រូវចំណាយតិចបំផុត ហើយជាវិធីព្យាបាលស្នាមសង្វារសាមញ្ញៗ។
យកបន្ទះដំឡូងបារាំង មកជូតថ្នមៗលើស្នាមសង្វាររយៈពេល ២ ទៅ ៣នាទី។
នៅពេលទឹកដំឡូងបារាំងនេះស្ងួត លាងសម្អាតស្បែកនឹងទឹកក្តៅឧណ្ឌៗ។
ទទួលទានទឹកឲបានគ្រប់គ្រាន់
ទឹកជាប្រភពនៃអុកស៊ីសែន
និងសារធាតុចិញ្ចឹមសម្រាប់គ្រប់ផ្នែកទាំងអស់នៃរាងកាយ។
ការទទួលទានទឹកឲបានគ្រប់គ្រាន់អាចជួយការពារស្បែកពីបញ្ហាផ្សេងៗ។
ដើម្បីការពារស្នាមសង្វារ ត្រូវផ្តល់ជាតិទឹកដល់ស្បែក
ដើម្បីកម្ចាត់ជាតិពុលចេញពីរន្ធញើស។ ទទួលទានទឹកឲបាន ១០ ទៅ ១២
កែវក្នុង១ថ្ងៃ នោះរាងកាយនឹងមានជាតិទឹកល្អ។
លាបប្រេងអូលីវក្តៅៗ
នេះជាវិធីព្យាបាលស្នាមសង្វារដ៏ល្បីល្បាញមួយ។
វាមានផ្ទុកនូវសារធាតុអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមច្រើនបំផុត។
ប្រេងនេះមានប្រសិទ្ធិភាពយ៉ាងខ្លាំង អាចព្យាបាលស្នាមសង្វារបាន។
យកប្រេងអូលីវក្តៅឧណ្ឌៗ លាបលើស្នាម ហើយម៉ាស្សាថ្នមៗ
វានឹងជួយបង្កើនចរាចរណ៏ឈាម ហើយកាត់បន្ថយស្លាកស្នាម។
បន្តធ្វើវិធីនេះឲបានទៀងទាត់ ដើម្បីអាចទទួលបានលទ្ធផលល្អបំផុត។
ទឹកក្រូចឆ្មា
ក្រូចឆ្មាមានផ្ទុកនូវភ្នាក់ងារជម្រះពណ៌។
វិធីនេះមានប្រសិទ្ធិភាពយ៉ាងខ្លាំង ជួយកាត់បន្ថយស្នាមសង្វារ។
វត្តមានអាស៊ីតនៅក្នុងក្រូចឆ្មានឹងជួយព្យាបាលស្លាកស្នាម។
ច្របាច់ក្រូចឆ្មាយកទឹក លាបលើស្នាមហើយម៉ាស្សាជារង្វង់រយៈពេល ៣០នាទី
បន្ទាប់មកលាងសម្អាតនឹងទឹកក្តៅឧណ្ឌៗ។
អ្នកក៏អាចលាយទឹកត្រសក់បន្ថែមក៏បានដែរ។
លាបស៊ុតស
ស៊ុតមានផ្ទុកនូវប្រូតេអ៊ីនជាច្រើនផ្សេងគ្នា។
ស៊ុតសជាប្រភពនៃវីតាមីន A និងសរសៃទឹកប្រូតេអ៊ីន
ដូច្នេះវាមានប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការព្យាបាលស្នាមសង្វារ
និងស្លាកស្នាម។ ចម្រាញ់យកស៊ុតស ដោយយកស៊ុតលឿងចេញ។
បន្ទាប់មកកូរវាឲសព្វដោយប្រើសម រួចលាបនៅលើស្លាកស្នាម។
ទុកវាឲស្ងួតរយៈពេល១៥នាទី ហើយលាងសម្អាងនឹងទឹកក្តៅ។
លាបសាច់ប្រទាលកន្ទុយក្រពើ
អត្ថប្រយោជន៏នៃប្រទាលកន្ទុយក្រពើមានការពេញនិយមបំផុតនៅក្នុង
ការថែរក្សាស្បែក។
វាសម្បូរទៅដោយជាតិសរសៃប្រូតេអ៊ីនដែលអាចជួសជុលស្បែកមនុស្ស។
សាច់ប្រទាលនេះអាចជួយព្យាបាលស្នាមសង្វារបានយ៉ាងល្អ។
ចម្រាញ់យកសាច់ចេញពីប្រទាលកន្ទុយក្រពើ
រួចយកទៅលាបដោយផ្ទាល់លើកន្លែងមានស្លាកស្នាមលើរាងកាយ
ហើយម៉ាស្សាថ្នមៗ ទុកវាឲស្ងួតរយៈពេល ២-៣នាទី
រួចលាងសម្អាតនឹងទឹកក្តៅឧណ្ឌៗ។
លាបប្រេងដើមតែ
ប្រេងនេះមានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក
និងសារធាតុប្រឆាំងនឹងវីរុស។
វាមានប្រសិទ្ធិភាពជួយព្យាបាលការឈឺចាប់លើស្បែកគ្រប់ប្រភេទ។
យកប្រេងដើមតែបន្តិច រួចម៉ាស្សាថ្នមៗលើស្នាមសង្វារ។
បន្តវិធីព្យាបាលនេះរយៈពេល១ខែ៕
0 comments:
Post a Comment