អ្នកប្រាកដជាបានដឹងហើយថា
បញ្ហាប្រេះបបូរមាត់ធ្វើឲមានការឈឺចាប់ ហើយពិបាកនឹងទ្រាំ។
មានហេតុផលមួយចំនួនធ្វើឲប្រេះបបូរមាត់
រួមទាំងភាពគ្រើមលើបបូរមាត់, អាកាសធាតុត្រជាក់ និងអាកាសក្តៅស្ងួត។

ប្រសិនបើអ្នកឧស្សាហ៏លិតបបូរមាត់របស់អ្នកញឹកញាប់
ធ្វើឲស្រទាប់ស្បែកខាងក្រៅនៃបបូរមាត់របស់អ្នកនឹងត្រូវស្ងួត
បណ្តាលឲជាតិសំណើមលើស្បែកត្រូវបាត់អស់
ហើយធ្វើឲបបូរមាត់របស់អ្នកស្ងួត។ បបូរមាត់របស់អ្នកនឹងឡើងរឹង,
ងាយប្រតិកម្ម ហើយប្រេះបបូរមាត់ ជារឿងមួយដែលមិនចង់បានទាល់តែសោះ។
ខាងក្រោមនេះជាវិធីព្យាបាលមួយចំនួន ដើម្បីបំបាត់បញ្ហាប្រេះបបូរមាត់៖
ប្រេងដូង
ប្រសិនបើអ្នកចង់ព្យាបាលបញ្ហាប្រេះបបូរមាត់ អ្នកគួរតែប្រើប្រេងដូង។ ប្រេងដូងជាសារធាតុសំណើមធម្មជាតិ ដែលជួយព្យាបាលបបូរមាត់ ដោយមិនផ្តល់ផលអាក្រក់ផ្សេងឡើយ។
លាបប្រេងដូងនេះលើបបូរមាត់របស់អ្នកពេញមួយថ្ងៃដើម្បីផ្តល់សំណើម គ្រប់ពេលវេលា។ ប្រេងដូងកាន់តែមានប្រយោជន៏ និងប្រសិទ្ធិភាព ប្រសិនបើអ្នកប្រើប្រាស់វានៅក្នុងរដូវរងារ។ ក្រៅពីប្រេងដូង អ្នកក៏អាចប្រើប្រេងស្ពៃខៀវ ឬប្រេងអូលីវ។
ទឹកឃ្មុំ
ទឹកឃ្មុំមិនត្រឹមតែផ្តល់សំណើមប៉ុណ្ណោះទេ តែថែមទាំងជាធាតុដែលប្រឆាំងនឹងបាក់តេរីផងដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ យកទឹកឃ្មុំ១ស្លាបព្រា ហើយលាបលើបបូរមាត់ស្ងួត។
គួរធ្វើវិធីបែបនេះឲបាន ៣ ទៅ ៤ដងក្នុង១ថ្ងៃ ដូច្នេះអ្នកអាចព្យាបាលការប្រេះមាត់នេះបានឆាប់រហ័ស។ ជម្រើសផ្សេងទៀតអាចប្រើទឹកឃ្មុំលាយជាមួយគ្លីសេរីនបន្តិច។
ក្រែមទឹកដោះគោស្រស់ ឬក្រែមដូង
វាគ្រឿងផ្សំដែលងាយរកបំផុតនៅក្នុងផ្ទះ អ្នកប្រើទឹកដោះគោដើម្បីព្យាបាលបបូរមាត់ប្រេះ។ មានសារធាតុខ្លាញ់ល្អៗមួយចំនួនរកឃើញនៅក្នុងក្រែម ដែលជួយផ្តល់សារធាតុចិញ្ចឹមដល់បបូរមាត់។
ក្រែមស្រស់អាចលាបលើបបូរមាត់ ហើយទុកវាចោលរយៈពេលយ៉ាងតិចណាស់ ១៥នាទី។ បន្ទាប់មក អ្នកអាចជូតវាចេញ វិធីនេះក៏អាចជម្រះកោសិកាងាប់ៗផងដែរ។ គួរធ្វើវិធីនេះឲបានរៀងរាល់ថ្ងៃដើម្បីឲបបូរមាត់ទន់ល្មើយ។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជារុក្ខជាតិដែលអាចព្យាបាលជំងឺបានស្ទើតែគ្រប់យ៉ាង។ សារធាតុសំណើមដែលចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើផ្តល់អត្ថប្រយោជន៏ យ៉ាងខ្លាំង ជួយព្យាបាលការប្រេះបបូរមាត់។ វត្តមាននៃសារធាតុហិលនៅក្នុងប្រទាលកន្ទុយក្រពើក៏ផ្តល់អត្ថប្រយោជន៏ជួយ បំបាត់ការឈឺចាប់លើបបូរមាត់ផងដែរ។
ផ្លាស់ប្តូររបបអាហារ
ក្រៅពីវិធីព្យាបាល អ្វីដែលសំខាន់ផងដែរ អ្នកគួរទទួលអាហារឲបានត្រឹមត្រូវ, ទទួលទានប្រភេទអាហារដែលត្រឹមត្រូវ និងធ្វើលំហាត់ប្រាណជាប្រចាំ។
ប្រេងល្ហុង
ប្រេងល្ហុង ជាប្រភេទប្រេងដែលមានដាក់លក់លើទីផ្សារ មានប្រសិទ្ធិភាពយ៉ាងខ្លាំងជួយព្យាបាលបបូរមាត់ប្រេះ។ ប្រេងល្ហុងនេះ អាចជួយឲបបូរមាត់របស់អ្នករលោង និងមានពណ៌ផា្កឈូក។ អត្ថប្រយោជន៏នៃប្រេងល្ហុងនេះ អ្នកអាចប្រើវាតែមួយ ឬអាចលាយជាមួយគ្រឿងផ្សំផ្សេងទៀត។ ឧទាហរណ៏៖ ទឹកក្រូចឆ្មា និងគ្លីសេរីនអាចលាយជាមួយប្រេងល្ហុង រួចលាបលើបបូរមាត់ប្រេះ។
អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវប្រើល្បាយទាំងនេះ១ស្លាបព្រាដូចគ្នា បន្ទាប់មកលាបលើបបូរមាត់ មុនពេលចូលគេង។ អ្នកអាចលាងសម្អាតចេញ នៅពេលព្រឹកដោយប្រើទឹកក្តៅឧណ្ឌៗ។
វិធីព្យាបាលផ្សេងៗទៀត
ក្រៅពីវិធីសាស្ត្រព្យាបាលដែលបានរៀបរាប់ខាងលើ អ្នកអាចប្រើក្រែមផ្តល់សំណើម ឬថ្នាំគ្មានក្លិន។ វិធីនេះអាចព្យាបាលការប្រេះបបូរមាត់ និងកាត់បន្ថយការឈឺចាប់។
ជម្រើសផ្សេងមួយទៀតគឺ យកចំណិតត្រសក់មកជូតត្រង់តំបន់ប្រេះរយៈពេលយ៉ាងតិចណាស់ ៥ទៅ១០នាទី។ ហើយក៏អាចប្រើដំណក់ប្រេងម៉ាស្សា, ប្រើគ្រាប់ធញ្ញជាតិអាល់ម៉ុន ឬប្រេងអូលីវ៕

0 comments:
Post a Comment