This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, April 19, 2016

ពិតជាអស្ចារ្យ!! របៀប​ផ្សំ​​​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស​ ដោយ​រូប​មន្ត​តែ​ពីរ​មុខ មានប្រសិទ្ធិភាព ១០០% តាមបែបធម្ម​ជាតិ

ប្រសិន​បើ​លោក​អ្នក​​ផលិត​​ថ្នាំ​ជំនួយ​​ផ្លូវ​ភេទ​​បុរស​ដោយ​ខ្លួន​ឯង លោក​អ្នក​ត្រូវ​ការ​រូប​មន្ត​ខាង​ក្រោម​​នេះ​​ដែល​អាច​រក​ជាវ​បាន​នៅ​​គ្រប់ ​​ទី​ផ្សារ​លក់​ដូរ​ទាំង​អស់​។ គ្រឿង​ផ្សំ​ទាំង​នេះ​នឹង​ផ្តល់​នូវ​ថាម​ពល និង​​ជួយ​ជំ​រុញ​កម្លាំង​ផ្លូវ​ភេទ​របស់​បុរស​។ ថ្នាំ Viagra ឬ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស​គឺ​ជា​ប្រភេទ​ថ្នាំ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ សម្រាប់​បុរស ដែល​មាន​​អត្ថ​ប្រយោជន៍​ក្នុង​ការ​បង្កើន​ផ្លូវ​ភេទ និង​កម្លាំង​ថាម​ពល​។ មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ដឹង​ពី​រូប​មន្ត​ដ៏​សម្ងាត់​នេះ ដែល​អាច​ធ្វើ​​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ​​បាន​។
cov1
១). គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​ថ្នាំ Viagra ធម្ម​ជាតិ​៖
– ផ្លែ​ឪឡឹក
– ផ្លែ​ក្រូច​ឆ្មា
ផ្លែ​ឪឡឹក​មាន​ពោរ​ពេញ​ដោយ​​អាមី​ណូ​អាសុីត ដែល​ជួយ​​ជំ​រុញ​ចល​នា​ឈាម​​ហូរ​ទៅ​កាន់​បេះ​ដូង និង​​ប្រដាប់​ភេទ​បុរស​។ ពិត​ណាស់ វា​បង្កើត​ឲ្យ​មាន​​ឥទ្ធិ​ពល​ស្រដៀង​គ្នា​ទៅ​នឹង​​​ថ្នាំ​មួយ​ចំនួន​ដូច​ជា Viagra ដែរ​។ លោក​អ្នក​មិន​គួរ​ប្រើ​ប្រាស់​ស្ក គ្រឿង​ទេស អំ​បិល ឬ​​គ្រឿង​បន្ថែម​រស​ជាតិ​ផ្សេង​ឡើយ ដែល​អាច​នឹង​កាត់​បន្ថយ​ភាព​ខ្លាំង​នៃ​គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​។
២). របៀបធ្វើ៖
– លោក​អ្នក​ចាំ​បាច់​ត្រូវ​តែ​​ចិត​​ផ្លែ​ឪឡឹក​ជា​ចំណិត​តូច​ៗ និង​ដាក់​ផ្លែ​ឪឡឹក​ដែល​ចិត​រួច​នោះ​ក្នុង​ម៉ា​ស៊ីន​កិន ឬ​ក្រឡុក​ផ្លែ​ឈើ បន្ទាប់​​មក​​ក្រឡុក​យក​ទឹក​ផ្លែ​ឪឡឹក​នោះ​​ចំនួន​មួយ​លីត្រ​​។ ផ្នែក​ស​​​នៅ​ជាប់​សំ​បក​ឪឡឹក​ក៏​មាន​សារធាតុ​អា​មី​អាស៊ីត​ខ្ពស់​ផង​ដែរ​ ហើយ​ក៏​ត្រូវ​​កិន​យក​ទឹក​ដែរ​។
– ចាក់​​ទឹក​ឪឡឹក​នោះ​ទៅ​ក្នុងឆ្នាំង​មួយ​​ ហើយដាំ ឬ​ស្ងោ​ទឹក​នោះ​​ប្រមាណ​ជា​២​នាទី ​ក្រោយ​មក​ ច្របាច់​​ទឹកក្រូច​ឆ្មា​ចូល​ទៅ​ក្នុង​ឆ្នាំង​នោះ​ មុន​នឹង​ច្របល់​​គ្រឿង​ផ្សំ​ទាំង​ពីរ​នោះ​បញ្ចូល​គ្នា​​។ វា​គឺ​ជា​រឿង​ដ៏​ល្អ​ក្នុង​ការ​បន្ត​ដាំ​ទឹក​នោះ​ឲ្យ​ពុះ និង​ហួត​បន្តិច ហើយ​បន្ទាប់​មក​ឈប់​ដាំ​ទឹក​នោះ នៅ​ពេល​ដែល​​វា​ស្រក់​នៅ​សល់​ប្រមាណ​ជា​ពាក់​កណ្តាល​។
– ទុក​​ទឹក​ឪឡឹក​ដែល​ដាំ​រួច​នោះ​ប្រមាណ​ជា​រយៈ​​ពេលមួយ​ម៉ោង​។ បន្ទាប់​មក​ ចាក់​ទឹក​នៅ​ក្នុង​កែវ​ដែល​ស្អាត​មួយ និង​រក្សា​ទុក​កន្លែង​ត្រជាក់ និង​ស្ងួត​ដូច​ជា​ទូរ​ទឹក​កក​។
លោក​​អ្នក​ត្រូវ​តែ​ចង​ចាំ​ថា ត្រូវ​​ផឹក​ភេស​ជ្ជះ​នេះ​​នៅ​ពេល​​​មិន​ទាន់​ញាំ​អី​ដូច​ជា​ពេល​ព្រឹក និង​មុន​​អាហារ​ពេល​​ល្ងាច ហើយ​លោក​អ្នក​ត្រូវ​តែ​ផឹក​​ពី​ចន្លោះ​២​ស្លាប​ព្រា​បាយ ទៅ​​មួយ​ភាគ​​បី​នៃ​កែវ​ក្នុង​មួយ​លើក​។
ប្រសិទ្ធិ​ភាព​​អាស្រ័យ​ទៅ​លើ​​ទម្ងន់ និង​ទំហំ​នៃ​រាង​កាយ​មនុស្ស​ម្នាក់​ៗ​។ ថ្នាំ Viagra ធម្ម​ជាតិ​នេះ មាន​សុវត្ថិ​​ភាព និង​ផ្តល់​តាម​ពល​ដល់​រាល់​មនុស្ស​​គ្រប់​វ័យ​ទាំង​អស់​៕

https://youtu.be/UBILMc9w7po

Sunday, April 17, 2016

ឃើញ​គេ​លង់ទឹក​! អ្នក​គួរ​ជួយ​បែបណា​ទៅ ទើប​អាច​អាច​សង្គ្រោះ ជីវិត​គេ​បាន​?

ចំណុច​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ចងចាំ គឺ ៖
១. ហៅ​គ្នីគ្នា​ឲ្យបាន​ច្រើន ដើម្បី​ជួយ​
២. ត្រូវ​មាន​មនុស្ស​ម្នាក់ ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឡាន​សង្គ្រោះបន្ទាន់​
៣. ព្យាយាម​យក​ជនរងគ្រោះ ចេញពី​ទឹក​ឲ្យបាន​ឆាប់​
៤. ត្រួតពិនិត្យ​ដង្ហើម​រងគ្រោះ​
៥. បើ​ជន​រងគ្រោះ មិន​ដកដង្ហើម ត្រូវ​ពិនិត្យមើល​ជីព​ចរ​
៦. បើ​គ្មាន​ជីព​ចរ ត្រូវ​ប្រញាប់​ធ្វើ​ចលនា​បេះដូង​ភ្លាម​។​
​ដាក់​ជនរងគ្រោះ ឲ្យគេ​ង​ផ្ងា​រ ៖
•​    ​ដាក់​កែង​បាតដៃ​ម្ខាង ទៅ​ចំ​កណ្តាល​ទ្រូង របស់​ជនរងគ្រោះ ស្រប​នឹង​សុដន់ (​ប៉ុន្តែ សម្រាប់​ទារក គឺ​ដាក់​ម្រាម​ពីរ នៅលើ​ឆ្អឹងទ្រូង​)
•​    ​យកដៃ​ម្ខាង​ទៀត សង្កត់ពីលើ​ដៃ​នេះ ចុះ​ក្រោម​ប្រហែលជា ៥ សង់ទីម៉ែត្រ (​ត្រូវ​ប្រយ័ត្ន ៖ មិន​ត្រូវ​សង្កត់​លើ​ឆ្អឹងជំនី​ឡើយ​) ប៉ុន្តែ សម្រាប់​ទារក គឺ​ចុះក្រោម​តែ ២,៥ ឬ ៣ សង់ទីម៉ែត្រ​ប៉ុន​នោះ​
•​    ​សង្កត់​បែបនេះ ឲ្យបាន ៣០ ដង (​ក្នុង​អត្រា ១០០ ដង​ក្នុង​មួយ​នាទី ឬ​លឿន​ជាង​នេះ​)
•​    ​ត្រូវ​ឲ្យ​ទ្រូង​របស់​ជនរងគ្រោះ ងើបឡើង​លើ​វិញ រាល់ពេល​សង្កត់​ម្តងៗ​
•​    ​ពិនិត្យមើល​ដង្ហើម​ជនរងគ្រោះ ថា​តើ​គេ​ចាប់ផ្តើម​ដកដង្ហើម​ឬ​នៅ​
•​    ​បើ​មិន​ទាន់​មាន​ដង្ហើម អ្នក​គួរ​ធ្វើ​វា​ម្តងទៀត សារ​ឡើងវិញ​។​
​ប្រសិនបើ​អ្នក បាន​រៀន​ចេះ​ច្បាស់​ពី​វិធី​សង្គ្រោះ​បឋម​បាន​ច្រើន អ្នក​អាច​បើកផ្លូវ​ខ្យល់ របស់​ជនរងគ្រោះ តាមរយៈ ៖
•​    ​ការ​ផ្ងើយ​ចង្ការ​ជនរងគ្រោះ​ឡើង​លើ​
•​    ​បិទ​ច្រមុះ​ជនរងគ្រោះ ឲ្យបាន​ជិត​ល្អ​
•​    ​អ្នក​ត្រូវ​ដកដង្ហើម​តាម​ធម្មតា​
•​    ​យក​មាត់​របស់​អ្នក គ្រប​ពីលើ​មាត់​ជនរងគ្រោះ ឲ្យបាន​ជិត​ដូចគ្នា​
•​    ​រួច​ផ្លុំ​ខ្យល់​ចេញពី​មាត់​អ្នក ចូល​ទៅ​មាត់​ជនរងគ្រោះ ដើម្បី​បើក​សន្ទះ​ខ្យល់​ដែល​បិទ​ជិត​
•​    ​ឆ្លៀត​ដកដង្ហើម ២ វិនាទី ដើម្បី​ប្រាកដថា ទ្រូង​ជនរងគ្រោះ​កម្រើក
•​    ​ផ្លុំ​ខ្យល់​បែបនេះ ២ ដង តាម​ពីក្រោយ ដោយ​ការ​សង្កត់​ទ្រូង ៣០ ដង​ទៀត​
•​    ​ចូរ​ធ្វើ​ដំណើរការ​នេះ​ឆ្លាស់គ្នា​នេះ (​សង្កត់ ៣០ ដង ផ្លុំ​ខ្យល់ ២ ដង​) រហូត​ដល់​អ្នកជំនាញ ឬ​គ្រូពេទ្យ​មកដល់ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​បន្ត​។
ដើម្បីកាន់តែច្បាស់ សូមមើលវីដេអូ https://www.youtube.com/watch?v=ZXL8S0PXX7A ៕

ញុាំ​ទឹក​ពេលព្រឹក​ព្រលឹម​ល្អ​ចំពោះ​សុខភាព

អត្ថប្រយោជន៍​នៃ​ការទទួល​ទឹក​ពេលព្រឹក​ចំពោះ​សុខភាព​មាន​ដូចជា​៖
  • ​ជួយ​អោយ​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ល្អ​៖ ការផឹក​ទឹក​នៅ​លើ​ពោះ​ទទេ​អាចជួយ​ជម្រះ​ពោះវៀនធំ​ដែល​ធ្វើអោយ​វា​កាន់តែ​ ងាយស្រួល​សម្រាប់​រាងកាយ​របស់​អ្នក​ក្នុងការ​ស្រូប​យក​សារធាតុចិញ្ចឹម​។​
  • ទឹក​ជួយ​ផលិត​កោសិកា​ថ្មីៗ​៖​ឈាម​របស់​យើង​ផ្សំ​ឡើង​ដោយ​ទឹក​ប្រហែល ​៨៣​ភាគរយ​។​កា​រញុំា​ទឹកពេល​ព្រឹកព្រលឹ​មអា​ច​ជួយ​បង្កើន​ការផលិត​កោសិកា​ ឈាម​និង​កោសិកា​សាច់ដុំ​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ​។​
  • ទឹក​ជួយ​សម្រក​ទម្ងន់ ៖​ញុំ​ា​ទឹក​យ៉ាង​ហោច​ណាស់​មួយ​កែវ​ធំ​ពេលព្រឹក​អាច​បង្កើន​ការរំលាយ​អាហារ​ ប្រចាំ​ថ្ងៃ​របស់​អ្នក​រហូតដល់​ទៅ​២៤ ភាគរយ​។​
  • ​ទឹក​ជួយ​អោយ​ស្បែក​មាន​សំណើម និង​ភ្លឺរលោង​៖​ទឹក​ជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ឈាម​ហើយ​ជួយ​រក្សា​ស្បែក​ របស់​អ្នក​មាន​សំណើម​និង​ភ្លឹរលោង​។​
  • ​ទឹក​ជួយ​ធ្វើអោយ​ប្រព័ន្ធ​ទឹករងៃ​មាន​តុល្យភាព​៖​កូនកណ្តុរ​ដែល​ជា ​ផ្នែក​មួយ​នៃ​ប្រពន្ធ័​ទឹក​រងៃនៅក្នុង​ខ្លួន​របស់​អ្នក​មាន​តួនាទី​ជា​ តម្រង​សម្រាប់​ត្រង​ភាគល្អិតៗ​ដែល​មិនល្អ និង​មាន​សារៈសំខាន់​នៅក្នុង​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ ការឆ្លង​មេរោគ​៕

Friday, April 8, 2016

​កូន​ទល់លាមក គួរតែ​ញ៉ាំ​អ្វី​?























កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ណែនាំ​អ្នក​ពី​បបរ​មួយចំនួន​ដែល​ល្អ​ ចំពោះ​សុខភាព និង​ឆ្អឹង​របស់​កូន​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​នៃ​បបរ​ម្យ៉ាង​ដែល​អាច ​ធ្វើ​ឲ្យ​កូន​អ្នក​ចៀស​ពី​ជំងឺ​ទល់លាមក​បាន​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ អង្ករ​ចំនួន​៤០​ក្រាម ល្ពៅ​ចំនួន​៣០​ក្រាម ទឹក​ចំនួន​៤០០​មី​លី​លីត្រ នេះ​ជា​គ្រឿងផ្សំ​សម្រាប់​មនុស្ស​ពីរ​នាក់​។​

របៀប​ចម្អិន ៖

  1. ​ដំបូង​អ្នក​ត្រូវតែ​លាង​អង្ករ​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​៣០​នាទី​។​
  2. ​បន្ទាប់មកទៀត អ្នក​ត្រូវ​តែ​យក​ល្ពៅ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​ចិត​សំបក​ចេញ រួច​ចិត​វា​ជា​ដុំៗ​។​
  3. ​ក្រោយពេល​ដែល​អ្នក​រៀបចំ​គ្រឿងផ្សំ​ទាំងនោះ​ហើយ អ្នក​អាច​យក​ទាំង​អង្ករ និង​ទឹក​វា រួម​ជាមួយ​ល្ពៅ និង​ទឹក​ចំនួន​៤០០​មី​លី​លីត្រ​យកទៅ​ដាំ​ជាមួយគ្នា​។​
  4. ​ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​យក​វា​ទៅ​កិន​ឲ្យ​ម៉ត់ រួច​យក​ស្បៃ​ម៉ង់ម​កត្រង​កាកវា​ចេញ​ជា​ការស្រេច នោះ​កូន​អ្នកនឹង​អាច​ទទួលបាន​បប​រដែ​ល​ឆ្ងាញ់​ជា​មិនខានឡើយ​៕


ស្នាម​មុន ងាយ​បាត់​តើ​!












ស្នាម​មុន ងាយ​បាត់​តើ​! 


ការកើត​មុន​ពិតជា​លំបាក​ណាស់ ហើយ​ក្រោយពេល​ដែល​កើត​រួច វា​តែងតែ​មាន​ស្នាម​ដែល​អាច​បំផ្លាញ​សម្រស់​អ្នក​យ៉ាង​ងាយ​បំផុត ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​បំបាត់​ស្នាម​ដ៏​អាក្រក់​មើល​ ទាំងនោះ​ទៅ​? អ្នក​អាច​សាកល្បង​តាម​វិធី​ទាំងឡាយ​ដែល​យើងខ្ញុំ​ប្រាប់​បាន នោះ​អ្នកនឹង​អាច​បាត់​នូវ​ស្នាម​ទាំងនោះ​ដោយ​មិន​ដឹង​ខ្លួន​។ តើ​មាន​រូបមន្ត​អ្វី​ខ្លះ​ទៅ​?
ទឹក​ក្រូចឆ្មារ​
​នៅពេល​ដែល​អ្នក​មាន​ស្នាម​មុន អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹក​បាន​ដោយ​យក​មក​លាប​លើ​ស្នាម​មុន​ នោះ មិន​ត្រូវ​ឲ្យ​ប៉ះ​នឹង​ស្បែក​នៅ​ជុំវិញ​ឡើយ ដោយ​ទុក​១៥​ទៅ​២០​នាទី​រួច​ទើប​លាង​ចេញ នៅក្រោយពេល​ដែល​អ្នក​លា​ង​រួច អ្នក​ត្រូវ​តែ​រក្សា​ស្បែក​អ្នកឲ្យមាន​សំណើម ព្រោះ​ទឹក​ក្រូចឆ្មារ​មាន​ជាតិ​កាត់​ខ្លាំង ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ស្ងួត​។​
ទឹកឃ្មុំ​
​នៅពេល​ដែល​អ្នក​កើតមុន អ្នក​អាច​ប្រើ​ទឹកឃ្មុំ​មក​កំចាត់​វា​បាន ព្រោះ​ទឹកឃ្មុំ​មាន​សំណើម មិន​ធ្វើឲ្យ​ស្បែក​អ្នក​ស្ងួត​ទេ ជាងនេះទៅទៀត​វា​មាន​សារធាតុ​ដែល​អាច​កំចាត់​មេរោគ​បាន ដូចនេះ​ក្រោយពេល​ដែល​អ្នក​ប្រើ​វា វា​នឹង​ជួយ​កំចាត់​មេរោគ​ក្នុង​មុន​អ្នក នោះ​មុន​នោះ​នឹង​មិន​សូវ​មាន​លក្ខណៈ​ក្រហម​ទេ ម្យ៉ាងទៀត​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម អ្នក​ក៏​អាច​ប្រើ​បានដែរ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​ស្បែក​អ្នក​ឡើយ​។​
ប្រទាល​កន្ទុយក្រពើ​
​អ្នក​អាច​ប្រើ​ប្រទាល​កន្ទុយក្រពើ​បាន ព្រោះ​វា​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ភ្លឺ ថែមទាំង​ធ្វើឲ្យ​ស្បែក​អ្នក​មាន​សំណើម ម្យ៉ាងទៀត​វា​នឹង​ធ្វើឲ្យ​ស្នាម​មុន​អ្នក​មាន​លក្ខណៈ​មិនសូវ​ក្រហម​ឡើយ​។​
ទឹកកក​
​អ្នក​អាច​យក​កន្សែង​ដែល​ស្អាត​មួយ រួច​យក​ទឹកកក​ដាក់​ក្នុង​កន្សែង​នោះ រួច​យកមក​ស្អំ​លើ​មុន​របស់​អ្នក​ដល់​អ្នក​មាន​អារម្មណ៍​ថា​ស្ពឹក នោះ​វា​នឹង​ជួយ​ឲ្យ​មុន​អ្នក​មិន​សូវ​ក្រហម ហើយ​ស្នាម​នៃ​មុន​ក៏​អាច​បាត់​បណ្តើរៗ​ដែរ ជាងនេះទៅទៀត​អ្នក​អាច​យក​ទឹកតែ​ដែល​ក្រាស់ យក​ទៅ​ធ្វើ​ជា​ទឹកកក រួច​យកមក​ស្អំ​លើ​មុខ​អ្នក​ក៏បាន នោះ​អ្នកនឹង​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ ដោយសារតែ​នៅក្នុង​ទឹក​តែ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជំនួយ​ដល់​ស្បែក​អ្នក ​បាន​។​
​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម​
អ្នក​អាច​យក​ទឹកខ្មេះ​ដែល​ធ្វើ​ពី​ផ្លែ​ ប៉ោម​លាយ​ជាមួយ​ទឹក បន្ទាប់មក​យក​សំលី​ជ្រលក់​លាប​លើ​មុន​អ្នក​ជា​រៀងរាល់ថ្ងៃ ដល់​ស្នាម​មុន​អ្នក​បាត់ និង​ជា​សះស្បើយ​ទើប​ឈប់​លាប​៕