Sunday, April 17, 2016

ឃើញ​គេ​លង់ទឹក​! អ្នក​គួរ​ជួយ​បែបណា​ទៅ ទើប​អាច​អាច​សង្គ្រោះ ជីវិត​គេ​បាន​?

ចំណុច​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ចងចាំ គឺ ៖
១. ហៅ​គ្នីគ្នា​ឲ្យបាន​ច្រើន ដើម្បី​ជួយ​
២. ត្រូវ​មាន​មនុស្ស​ម្នាក់ ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឡាន​សង្គ្រោះបន្ទាន់​
៣. ព្យាយាម​យក​ជនរងគ្រោះ ចេញពី​ទឹក​ឲ្យបាន​ឆាប់​
៤. ត្រួតពិនិត្យ​ដង្ហើម​រងគ្រោះ​
៥. បើ​ជន​រងគ្រោះ មិន​ដកដង្ហើម ត្រូវ​ពិនិត្យមើល​ជីព​ចរ​
៦. បើ​គ្មាន​ជីព​ចរ ត្រូវ​ប្រញាប់​ធ្វើ​ចលនា​បេះដូង​ភ្លាម​។​
​ដាក់​ជនរងគ្រោះ ឲ្យគេ​ង​ផ្ងា​រ ៖
•​    ​ដាក់​កែង​បាតដៃ​ម្ខាង ទៅ​ចំ​កណ្តាល​ទ្រូង របស់​ជនរងគ្រោះ ស្រប​នឹង​សុដន់ (​ប៉ុន្តែ សម្រាប់​ទារក គឺ​ដាក់​ម្រាម​ពីរ នៅលើ​ឆ្អឹងទ្រូង​)
•​    ​យកដៃ​ម្ខាង​ទៀត សង្កត់ពីលើ​ដៃ​នេះ ចុះ​ក្រោម​ប្រហែលជា ៥ សង់ទីម៉ែត្រ (​ត្រូវ​ប្រយ័ត្ន ៖ មិន​ត្រូវ​សង្កត់​លើ​ឆ្អឹងជំនី​ឡើយ​) ប៉ុន្តែ សម្រាប់​ទារក គឺ​ចុះក្រោម​តែ ២,៥ ឬ ៣ សង់ទីម៉ែត្រ​ប៉ុន​នោះ​
•​    ​សង្កត់​បែបនេះ ឲ្យបាន ៣០ ដង (​ក្នុង​អត្រា ១០០ ដង​ក្នុង​មួយ​នាទី ឬ​លឿន​ជាង​នេះ​)
•​    ​ត្រូវ​ឲ្យ​ទ្រូង​របស់​ជនរងគ្រោះ ងើបឡើង​លើ​វិញ រាល់ពេល​សង្កត់​ម្តងៗ​
•​    ​ពិនិត្យមើល​ដង្ហើម​ជនរងគ្រោះ ថា​តើ​គេ​ចាប់ផ្តើម​ដកដង្ហើម​ឬ​នៅ​
•​    ​បើ​មិន​ទាន់​មាន​ដង្ហើម អ្នក​គួរ​ធ្វើ​វា​ម្តងទៀត សារ​ឡើងវិញ​។​
​ប្រសិនបើ​អ្នក បាន​រៀន​ចេះ​ច្បាស់​ពី​វិធី​សង្គ្រោះ​បឋម​បាន​ច្រើន អ្នក​អាច​បើកផ្លូវ​ខ្យល់ របស់​ជនរងគ្រោះ តាមរយៈ ៖
•​    ​ការ​ផ្ងើយ​ចង្ការ​ជនរងគ្រោះ​ឡើង​លើ​
•​    ​បិទ​ច្រមុះ​ជនរងគ្រោះ ឲ្យបាន​ជិត​ល្អ​
•​    ​អ្នក​ត្រូវ​ដកដង្ហើម​តាម​ធម្មតា​
•​    ​យក​មាត់​របស់​អ្នក គ្រប​ពីលើ​មាត់​ជនរងគ្រោះ ឲ្យបាន​ជិត​ដូចគ្នា​
•​    ​រួច​ផ្លុំ​ខ្យល់​ចេញពី​មាត់​អ្នក ចូល​ទៅ​មាត់​ជនរងគ្រោះ ដើម្បី​បើក​សន្ទះ​ខ្យល់​ដែល​បិទ​ជិត​
•​    ​ឆ្លៀត​ដកដង្ហើម ២ វិនាទី ដើម្បី​ប្រាកដថា ទ្រូង​ជនរងគ្រោះ​កម្រើក
•​    ​ផ្លុំ​ខ្យល់​បែបនេះ ២ ដង តាម​ពីក្រោយ ដោយ​ការ​សង្កត់​ទ្រូង ៣០ ដង​ទៀត​
•​    ​ចូរ​ធ្វើ​ដំណើរការ​នេះ​ឆ្លាស់គ្នា​នេះ (​សង្កត់ ៣០ ដង ផ្លុំ​ខ្យល់ ២ ដង​) រហូត​ដល់​អ្នកជំនាញ ឬ​គ្រូពេទ្យ​មកដល់ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​បន្ត​។
ដើម្បីកាន់តែច្បាស់ សូមមើលវីដេអូ https://www.youtube.com/watch?v=ZXL8S0PXX7A ៕

0 comments:

Post a Comment