
កាលពីអត្ថបទមុនៗយើងខ្ញុំបានណែនាំអ្នកពីបបរមួយចំនួនដែលល្អ ចំពោះសុខភាព និងឆ្អឹងរបស់កូនរួចមកហើយ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តនៃបបរម្យ៉ាងដែលអាច ធ្វើឲ្យកូនអ្នកចៀសពីជំងឺទល់លាមកបាន។ តើមានរបៀបធ្វើដូចម្តេចខ្លះទៅ?
គ្រឿងផ្សំ ៖ អង្ករចំនួន៤០ក្រាម ល្ពៅចំនួន៣០ក្រាម ទឹកចំនួន៤០០មីលីលីត្រ នេះជាគ្រឿងផ្សំសម្រាប់មនុស្សពីរនាក់។
របៀបចម្អិន ៖
- ដំបូងអ្នកត្រូវតែលាងអង្ករឲ្យស្អាត បន្ទាប់មកយកវាទៅត្រាំក្នុងទឹកចំនួន៣០នាទី។
- បន្ទាប់មកទៀត អ្នកត្រូវតែយកល្ពៅលាងទឹកឲ្យស្អាត ហើយចិតសំបកចេញ រួចចិតវាជាដុំៗ។
- ក្រោយពេលដែលអ្នករៀបចំគ្រឿងផ្សំទាំងនោះហើយ អ្នកអាចយកទាំងអង្ករ និងទឹកវា រួមជាមួយល្ពៅ និងទឹកចំនួន៤០០មីលីលីត្រយកទៅដាំជាមួយគ្នា។
- ក្រោយពេលដែលឆ្អិនរួច អ្នកអាចយកវាទៅកិនឲ្យម៉ត់ រួចយកស្បៃម៉ង់មកត្រងកាកវាចេញជាការស្រេច នោះកូនអ្នកនឹងអាចទទួលបានបបរដែលឆ្ងាញ់ជាមិនខានឡើយ៕
0 comments:
Post a Comment