Sunday, April 17, 2016

ញុាំ​ទឹក​ពេលព្រឹក​ព្រលឹម​ល្អ​ចំពោះ​សុខភាព

អត្ថប្រយោជន៍​នៃ​ការទទួល​ទឹក​ពេលព្រឹក​ចំពោះ​សុខភាព​មាន​ដូចជា​៖
  • ​ជួយ​អោយ​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ល្អ​៖ ការផឹក​ទឹក​នៅ​លើ​ពោះ​ទទេ​អាចជួយ​ជម្រះ​ពោះវៀនធំ​ដែល​ធ្វើអោយ​វា​កាន់តែ​ ងាយស្រួល​សម្រាប់​រាងកាយ​របស់​អ្នក​ក្នុងការ​ស្រូប​យក​សារធាតុចិញ្ចឹម​។​
  • ទឹក​ជួយ​ផលិត​កោសិកា​ថ្មីៗ​៖​ឈាម​របស់​យើង​ផ្សំ​ឡើង​ដោយ​ទឹក​ប្រហែល ​៨៣​ភាគរយ​។​កា​រញុំា​ទឹកពេល​ព្រឹកព្រលឹ​មអា​ច​ជួយ​បង្កើន​ការផលិត​កោសិកា​ ឈាម​និង​កោសិកា​សាច់ដុំ​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ​។​
  • ទឹក​ជួយ​សម្រក​ទម្ងន់ ៖​ញុំ​ា​ទឹក​យ៉ាង​ហោច​ណាស់​មួយ​កែវ​ធំ​ពេលព្រឹក​អាច​បង្កើន​ការរំលាយ​អាហារ​ ប្រចាំ​ថ្ងៃ​របស់​អ្នក​រហូតដល់​ទៅ​២៤ ភាគរយ​។​
  • ​ទឹក​ជួយ​អោយ​ស្បែក​មាន​សំណើម និង​ភ្លឺរលោង​៖​ទឹក​ជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ឈាម​ហើយ​ជួយ​រក្សា​ស្បែក​ របស់​អ្នក​មាន​សំណើម​និង​ភ្លឹរលោង​។​
  • ​ទឹក​ជួយ​ធ្វើអោយ​ប្រព័ន្ធ​ទឹករងៃ​មាន​តុល្យភាព​៖​កូនកណ្តុរ​ដែល​ជា ​ផ្នែក​មួយ​នៃ​ប្រពន្ធ័​ទឹក​រងៃនៅក្នុង​ខ្លួន​របស់​អ្នក​មាន​តួនាទី​ជា​ តម្រង​សម្រាប់​ត្រង​ភាគល្អិតៗ​ដែល​មិនល្អ និង​មាន​សារៈសំខាន់​នៅក្នុង​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ ការឆ្លង​មេរោគ​៕

0 comments:

Post a Comment