ការកើតមុនពិតជាលំបាកណាស់
ហើយក្រោយពេលដែលកើតរួច
វាតែងតែមានស្នាមដែលអាចបំផ្លាញសម្រស់អ្នកយ៉ាងងាយបំផុត
ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចបំបាត់ស្នាមដ៏អាក្រក់មើល
ទាំងនោះទៅ? អ្នកអាចសាកល្បងតាមវិធីទាំងឡាយដែលយើងខ្ញុំប្រាប់បាន
នោះអ្នកនឹងអាចបាត់នូវស្នាមទាំងនោះដោយមិនដឹងខ្លួន។
តើមានរូបមន្តអ្វីខ្លះទៅ?
ទឹកក្រូចឆ្មារ
នៅពេលដែលអ្នកមានស្នាមមុន អ្នកអាចយកទឹកក្រូចឆ្មារលាយជាមួយទឹកបានដោយយកមកលាបលើស្នាមមុន នោះ មិនត្រូវឲ្យប៉ះនឹងស្បែកនៅជុំវិញឡើយ ដោយទុក១៥ទៅ២០នាទីរួចទើបលាងចេញ នៅក្រោយពេលដែលអ្នកលាងរួច អ្នកត្រូវតែរក្សាស្បែកអ្នកឲ្យមានសំណើម ព្រោះទឹកក្រូចឆ្មារមានជាតិកាត់ខ្លាំង ជាហេតុដែលអាចធ្វើឲ្យស្បែកអ្នកស្ងួត។
ទឹកឃ្មុំ
នៅពេលដែលអ្នកកើតមុន អ្នកអាចប្រើទឹកឃ្មុំមកកំចាត់វាបាន ព្រោះទឹកឃ្មុំមានសំណើម មិនធ្វើឲ្យស្បែកអ្នកស្ងួតទេ ជាងនេះទៅទៀតវាមានសារធាតុដែលអាចកំចាត់មេរោគបាន ដូចនេះក្រោយពេលដែលអ្នកប្រើវា វានឹងជួយកំចាត់មេរោគក្នុងមុនអ្នក នោះមុននោះនឹងមិនសូវមានលក្ខណៈក្រហមទេ ម្យ៉ាងទៀតចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម អ្នកក៏អាចប្រើបានដែរ ព្រោះវាមិនប៉ះពាល់ដល់ស្បែកអ្នកឡើយ។
ប្រទាលកន្ទុយក្រពើ
អ្នកអាចប្រើប្រទាលកន្ទុយក្រពើបាន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកភ្លឺ ថែមទាំងធ្វើឲ្យស្បែកអ្នកមានសំណើម ម្យ៉ាងទៀតវានឹងធ្វើឲ្យស្នាមមុនអ្នកមានលក្ខណៈមិនសូវក្រហមឡើយ។
ទឹកកក
អ្នកអាចយកកន្សែងដែលស្អាតមួយ រួចយកទឹកកកដាក់ក្នុងកន្សែងនោះ រួចយកមកស្អំលើមុនរបស់អ្នកដល់អ្នកមានអារម្មណ៍ថាស្ពឹក នោះវានឹងជួយឲ្យមុនអ្នកមិនសូវក្រហម ហើយស្នាមនៃមុនក៏អាចបាត់បណ្តើរៗដែរ ជាងនេះទៅទៀតអ្នកអាចយកទឹកតែដែលក្រាស់ យកទៅធ្វើជាទឹកកក រួចយកមកស្អំលើមុខអ្នកក៏បាន នោះអ្នកនឹងទទួលបានលទ្ធផលកាន់តែល្អ ដោយសារតែនៅក្នុងទឹកតែមានសារធាតុជាច្រើនដែលអាចជំនួយដល់ស្បែកអ្នក បាន។
ទឹកខ្មេះផ្លែប៉ោម
អ្នកអាចយកទឹកខ្មេះដែលធ្វើពីផ្លែ ប៉ោមលាយជាមួយទឹក បន្ទាប់មកយកសំលីជ្រលក់លាបលើមុនអ្នកជារៀងរាល់ថ្ងៃ ដល់ស្នាមមុនអ្នកបាត់ និងជាសះស្បើយទើបឈប់លាប៕

0 comments:
Post a Comment