មុនក្រហមតូចៗ និងអាចម៍រុយដែលមាននៅលើផ្ទៃមុខ គឺជាមេរំខានមួយដែលធ្វើឲ្យអ្នកលែងមានភាពទាក់ទាញ ហើយបាត់បង់ភាពជឿជាក់លើខ្លួនឯងថែមទៀត។ ជាពិសេសនៅក្នុងរដូវក្តៅ ជាពេលវេលាដែលអ្នកបែកញើសច្រើន ហើយស្បែកឡើងជាតិខ្លាញ់ច្រើន ធ្វើឲ្យស្បែកកាន់តែមានបញ្ហាធ្ងន់ធ្ងរឡើង។
ដូច្នេះដើម្បីដោះស្រាយបញ្ហានេះឲ្យឆាប់រហ័ស និងមានប្រជាប្រសិទ្ធិភាព សូមព្យាយាមប្រើទឹកឃ្មុំ និងគ្រឿងផ្សំពីធម្មជាតិពីមុខទៀត។
គ្រឿងផ្សំ៖
- ទឹកឃ្មុំ ១ស្លាបព្រា
- ម្សៅ យីហ៊ុប (cinnamon) ១ស្លាបព្រា
- ម្សៅ ចន្ទន៍គ្រឹះស្នា (nutmeg) ១ស្លាបព្រា
របៀបធ្វើ៖
លាយគ្រឿងផ្សំទាំង៣មុខនេះបញ្ចូលគ្នាក្នុងចានមួយ ហើយកូរឲ្យរហូតដល់រលាយចូលគ្នាសព្វល្អ។
យកល្បាយនេះទៅលាបលើផ្ទៃមុខទាំងមូន រួចទុកកន្លះម៉ោង។ បន្ទាប់មកជូតសម្អាតវាចេញជាមួយនឹងកន្សែងសើម។
បន្ទាប់ពីប្រើបានរួចម្តងហើយ លោកអ្នកអ្នកឃើញថាស្បែកនឹងប្រែមានភាពស្រស់ថ្លាបណ្តើរ ដូច្នេះត្រូវបន្តប្រើវិធីនេះ មួយសប្តាហម្តង់រហូតដល់មុន និងស្នាមអាចម៍រុយបាត់អស់៕

0 comments:
Post a Comment