Monday, July 20, 2015

ខ្ញី និ​ង​ក្រូច​ឆ្មារ​៖ សមាស​ធាតុ​ផ្សំ​ដ៏​អស្ចារ្យ​ដើម្បី​សម្រកទ​ម្ងន់​

​ដើម្បីទ​ទួល​បានអ​ត្ថ​ប្រយោជន៍ទាំ​ង​ស្រុង​ពី​ការរួ​ម​ផ្សំ​គ្នារ​វាង​ខ្ញី ​និង​ក្រូច​ឆ្មារ​ យើង​ត្រូវ​នាំ​មុខដោ​យ​រ​បប​អាហារ​ប្រកបដោ​យតុ​ល្យភា​ព ​ការ​ធ្វើលំ​ហាត់​ប្រាណជា​​ទៀងទា​ត់ ​និងកា​រ​ពិសា​ទឹក​ឱ្យបា​នពី​រលី​ត្រ​ក្នុង​មួយ​ថ្ងៃ​។ ​ខ្ញីមា​នភា​ព​ល្បី​ល្បាញទូ​​ទាំងពិ​ភពលោ​ក​សម្រាប់  ​​​គុណ​​ប្រយោជន៍សុ​ខ​​​​​ភាព​ដ៏​សំខាន់រ​បស់វា​ ពិ​សេស​វា​មាន​ប្រសិទ្ធ​ភាព​ប្រឆាំងនឹ​ងកា​ររ​លាក ​និង​ល្អ​ប្រសើរ​សម្រាប់​ប្រព័ន្ធរំ​លាយ​អាហារ​។ ​



​ម្យ៉ាងទៀ​ត​រុក្ខជាតិ​ប្រភេទមើ​មនេះ​​មានអំ​ណាច​លើកក​ម្ពស់កា​រស​ម្រក​ទម្ងន់បែ​ប​ធម្ម​ជាតិ ​និងជំ​នួយ​ដល់កា​ររំ​លាយ​អាហារបា​ន​ប្រ​ក្រតី​ ហើយ​វា​មាន​ប្រសិទ្ធភា​ព​ផលិត​​ចេញ​នូវ​កម្ដៅ​ ដែល​លើក​កម្ពស់​ការ​រំលាយ​អាហារទៅ​​ជា​ថាមព​ល ​ដោយ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ភ្នាក់​ងារ​ដុតក​ម្ទេចជា​តិ​ខ្លាញ់ ​និង​កាល់​ឡូរីបា​នយ៉ា​ងមា​ន​ប្រ​សិទ្ធ​ភាព។​ ​ចំណែក​​ក្រូច​ឆ្មារវិ​ញ ក៏​​មានសា​រៈ​ប្រយោជន៍ស​ម្រាប់​ឱសថសម័យ​ទំនើប​ជា​ច្រើនយ៉ា​ង​ផងដែ​រ​។ ​

​វា​ត្រូវ​បានគេ​​ចាត់ទុ​កថា​​ជា​ភ្នាក់​ងារ​សម្រកទ​ម្ងន់​បែប​ធម្មជា​តិ ​ដែល​វីតាមី​នC ​និង​សារធា​តុ​ប្រ​ឆាំង​នឹង​អុក​ស៊ី​ដកម្មរ​បស់​វាជួ​យ​កម្ចាត់ចោ​លនូ​វ​កាកសំ​ណល់ពី​​រាងកា​យ ​​ប្រឆាំងនឹ​ងអ​ការៈ​ទល់​មូត្រ​ លើកក​ម្ពស់​ការ​បណ្ដេញជា​តិពុ​លពី​​រាង​កាយ ​និងកា​ត់បន្ថយ​អា​ការៈ​ហើ​​​ម​​ពោះ​។​
​​
​តើ​ខ្ញី​ និង​ក្រូច​ឆ្មារ ​អាច​មាន​ប្រសិទ្ធភា​ព​ក្នុងកា​រស​ម្រក​​ទម្ងន់បែ​បណា​?

​​អ្នក​ជំនាញ​បានចា​ត់ទុ​កថា​ ​គ្រឿង​ផ្សំទាំ​ងពី​រយ៉ា​ង​នេះ​​មាននូ​វគុ​ណ​សម្បត្ដិ​ជា​ច្រើន​ ដែ​ល​អាចជួ​យកា​ត់ប​ន្ថយជា​តិ​ខ្លាញ់ ​និង​កាក​សំណល់ពី​​រាងកា​យ ​ដោយ​ការរួ​ម​បញ្ចូលគ្នា​​នូវ​គ្រឿង​ទេស​ទាំងពី​រយ៉ា​ងនេះ​​បាន​ធ្វើ​ឱ្យ​វា​ក្លាយជា​ស​មាសធា​តុដ៏​​អស្ចារ្យ​ជួយ​ឱ្យរា​ង​ស្ល៊ីម​ ដែល​អាចយ​កម​កអ​នុវត្ដ​ជាទ​ម្លាប់ ​នៃកា​រស​ម្រកទ​ម្ងន់​ប្រកប​ដោយសុ​ខ​ភាព​​ល្អ​។ ​យើង​ជឿ​ថា ​អ្នកមិ​ន​ធ្លាប់នឹ​កស្មាន​ដល់ថា​​អ្នក​អាចលា​យ​គ្រឿង​ផ្សំទាំ​ងពី​រយ៉ា​ង​នេះ​បញ្ចូល​គ្នា​ដើម្បី​គោលបំ​ណង ​នៃកា​រស​ម្រក​ទម្ងន់នោះ​​ទេ ​ប៉ុន្ដែឥ​ឡូវនេះ​​អ្នក​នឹង​​​បាន​ដឹង​ថា​វា​មានល​ក្ខណៈ​ងាយ​ស្រួលស​ម្រាប់យ​កទៅ​​ផ្សំនៅ​​ក្នុងរូ​បម​ន្ដអា​ហារ​ផ្សេង​ៗ ហើយ​អ្នក​នឹង​ត្រៀម​ខ្លួនរួ​ចជា​​ស្រេច​ដើម្បីស​ម្រក​ទម្ងន់បែ​បធ​ម្ម​ជាតិ ​និងទ​ទួល​​​បាន​លទ្ធ​ផលគួ​រ​ឱ្យ​ភ្ញាក់​ផ្អើល។​

​ខ្ញី​ និង​តែ​ក្រូច​ឆ្មារ៖​ វិធី​មួយ​ដើម្បី​ទាញយ​កគុ​ណប្រ​យោជន៍ដ៏​ប្រ​សើរនៃ​​គ្រឿង​ទេស​ទាំងពី​រយ៉ា​ងនេះ​គឺ​ដោ​យ​ការឆុ​ងទឹ​កតែ​​មួយ​ពែងដ៏​​សាមញ្ញ​បំផុតតា​មជំ​ហាន​មួយចំ​នួន។​ ​ទឹក​តែនេះ​​​មាន​នូវរ​ស​ជាតិ​ឆ្ងាញ់​ ដែល​អ្នក​នឹងចូ​លចិ​ត្ដ​ពិសាវា។​
​តើ​ត្រូវឆុ​ង​វា​បែប​ណា? ​ដាក់​កម្ដៅ​ទឹកមួ​យពែ​ងរ​ហូត​ដល់វា​​ចាប់ផ្ដើម​ពុះ។ ​ដាក់ប​ន្ថែម​មើម​ខ្ញី​មួយ​ចំណិតតូ​ច ​ហើយ​ត្រាំ​វា​ឱ្យ​បាន ​​៥​​នាទី​​​ដោយ​​គ្រប​វាឱ្យជិ​ត។​ ប​ន្ទាប់ម​កដា​ក់​បន្ថែម​ទឹក​​ក្រូច​ឆ្មារ ​ដែល​ច្រ​បាច់ចេ​ញពី​​ក្រូច​ឆ្មារ​មួយ​ផ្លែ ​រួចសឹ​មពិ​សាវា​។​ វា​ជា​ការ​ល្អ​ ប្រសិនបើ​​អ្នកពិ​សា​ទឹកតែ​នេះ​​មុនអា​ហារ ​ឬពិ​សា​មុនអា​ហារ​ពេល​ព្រឹក។​
​ទឹក​សុស​សាឡាដ​ធ្វើ​ពី ​ខ្ញី ​និង​ក្រូច​ឆ្មារ​៖  នេះ​ជា​ប្រកា​រ​ប្រសើរ​ក្នុងកា​​រលាយ​គុណ​ប្រយោជន៍ ​នៃ​គ្រឿង​ទេស​ទាំង​ពីរយ៉ា​ង​នេះ​បញ្ចូល​គ្នា ​ហើយ​អ្នកមិ​នចាំ​​បាច់​រៀប​ចំ​ទឹក​សុស​នេះ​ទុកជា​​​​មុននោះ​​ទេ​។ ​វិធី​ធ្វើ៖​ យ​កសា​ច់​ខ្ញី​កិនម៉​ត់មួ​យ​ក្ដាប់​ ហើយប​ន្ថែមទឹ​ក​ក្រូច​ឆ្នារ​ ដែល​ច្របាច់ចេ​ញ​ពីរ​ទឹក​ក្រូច​ឆ្មារ​មួយ​ផ្លែ។​ សូ​ម​ប្រើ​គ្រឿងទេ​ស​​លាយប​ញ្ចូល​គ្នា​នេះ ជា​​ទឹកសុ​ស​សម្រាប់​​សាឡាដ ​ដែល​អ្នកចូ​ល​​ចិ​ត្ដ​៕

0 comments:

Post a Comment