Monday, July 20, 2015

ក្លិនមាត់មិនល្អបណ្ដាលមកពីអ្វីខ្លះ?

ក្លិនមាត់អាក្រក់ អាចជារឿងមួយគួរអោយខ្មាស់ និងពេលខ្លះ 
នាំឱ្យកើតជំងឺថប់បារម្ភទៀតផង។ វាគ្មានអ្វីដែលគួរឱ្យឆ្ងល់នោះ
ទេ ក្នុងការប្រើប្រាស់ផលិតផល ជាប្រភេទស្ករកៅស៊ូ ទឹកលាង
មាត់ និងផលិតផលផ្សេងទៀត ដើម្បីបំបាត់បញ្ហាក្លិនមាត់អាក្រក់។
ប៉ុន្តែ ភាគច្រើន ផលិតផលទាំងនេះ គ្រាន់តែមានប្រសិទ្ធភាព
បណ្តោះអាសន្នប៉ុណ្ណោះ ព្រោះវាមិនទៅលុបបំបាត់ អ្វីដែលជាមូល
ហេតុរបស់វាបានទេ។
អាហារដែលអ្នកទទួលទាន បញ្ហាសុខភាព និងទម្លាប់រស់នៅ គឺជា
មូលហេតុមួយចំនួន នៃក្លិនមាត់អាក្រក់តែម្តង។ ករណីភាគច្រើន
អ្នកអាចពង្រឹងសុខភាពមាត់ធ្មេញបាន តាមរយៈការរក្សាអនាម័យ
មាត់ធ្មេញ។ បើសិនជាការប្រើប្រាស់ វិធីសាស្ត្រថែរក្សាដោយខ្លួន
ឯង បែបធម្មតាៗ មិនអាចដោះស្រាយបញ្ហាបានទេនោះ ចូរទៅ
ពិគ្រោះជាមួយពេទ្យធ្មេញ ឬគ្រូពេទ្យ ដើម្បីប្រាកដថា អ្នកមិនមាន
ជំងឺអ្វីធ្ងន់ធ្ងរកំ ពុងនាំឱ្យមានក្លិនមាត់អាក្រក់ទេ។ ភាគច្រើន ក្លិន
មាត់អាក្រក់ ចាប់ផ្តើមនៅក្នុងមាត់ ហើយក៏មានមូលហេតុរបស់វា
ច្រើនណាស់ដែរ។
អាហារ
ការបំបែកអាហារ ទៅជាបំណែកតូចៗក្នុង និងជុំវិញធ្មេញ អាច
បង្កើនចំនួនបាក់តេរី និងបណ្តាលឱ្យកើតជាក្លិនអាក្រក់បាន។ ការ
ញ៉ាំអាហារដូចជា ខ្ទឹមបារាំង ខ្ទឹមស និងបន្លែផ្សេងទៀត ក៏អាច
បណ្តាលឱ្យមាន ក្លិនមាត់អាក្រក់ដែរ។ ក្រោយពីអាហារទាំងនេះ
ត្រូវបានរំលាយរួច វានឹងចូលទៅក្នុងចរន្តឈាម ដឹកនាំទៅសួត
និងប៉ះពាល់ដល់ក្លិនមាត់តែម្តង។
បារី
ការជក់បារី គឺបង្កើតបានជាក្លិនមាត់ ដូចបារីតែម្តង។ អ្នកជក់បារី
ក៏ទំនងជាមាន ជំងឺអញ្ជាញធ្មេញដែលនាំឱ្យមាន ក្លិនមានអាក្រក់
ដែរ។
កង្វះអនាម័យមាត់ធ្មេញ
បើសិនជាអ្នក មិនដុសសម្អាតធ្មេញរាល់ថ្ងៃទេ នោះកំទិចកំទី
អាហារ ដែលសល់ក្នុងមាត់ នឹងបង្កជាក្លិនមានអាក្រក់បាន។
កំណកជាប់ធ្មេញ ដែលមានពណ៌ អាចនឹងបង្កការរលាក នៅ
អញ្ជាញធ្មេញបាន។ ចំពោះអណ្តាត ក៏អាចជាកន្លែងផ្ទុកបាក់តេរី
សម្រាប់បង្កើតក្លិនមាត់មិនល្អបានដែរ។ ចំពោះធ្មេញដែលមិនបាន
សម្អាតទៀងទាត់ ឬមិនបានដាក់ត្រឹមត្រូវ សុទ្ធតែអាចជាប់កំណក
ធ្មេញ បង្កក្លិនមាត់បានទាំងអស់។
ស្ងួតមាត់
ទឹកមាត់ នឹងជួយសម្អាតមាត់ លុបបំបាត់កំទិចកំទី ដែលបណ្តាល
ឱ្យមាន ក្លិនមាត់អាក្រក់បាន។ ជំងឺស្ងួតមាត់ អាចនឹងបង្កក្លិនមាត់
បាន ព្រោះកង្វះការផលិតទឹកមាត់។ ការស្ងួតមាត់ ជាធម្មតា កើត
ឡើងនៅពេលកំពុងគេង ដែលជាហេតុនាំឱ្យ ធំក្លិនមាត់មិនល្អ
នៅពេលព្រឹក។ ថ្នាំមួយចំនួន អាចនាំឱ្យកើតជំងឺស្ងួតមាត់រ៉ាំរ៉ៃបាន។
ការបង្ករោគក្នុងមាត់
ក្លិនមាត់អាក្រក់ អាចបណ្តាលមកពី ការមានដំបៅក្រោយវះកាត់
ក្នុងមាត់រួច ដូចជាការដកធ្មេញ ឬពុកធ្មេញ ជំងឺអញ្ជាញធ្មេញ ឬ
ពងបែកក្នុងមាត់។
ជំងឺមាត់ ច្រមុះ និងបំពង់ក
ក្លិនមាត់អាក្រក់ អាចមានពេលខ្លះ បណ្តាលមកពីគ្រួសតូចៗជា
ច្រើន ដែលកើតឡើង ក្នុងក្រពេញអាមីដាល និងគ្របដណ្តប់
ដោយបាក់តេរី ដែលផលិតជាក្លិនអាក្រក់។ ការបង្ករោគ ឬការ
រលាករ៉ាំរ៉ៃក្នុងច្រមុះ ប្រហោងឆ្អឹងនៅមុខ ឬបំពង់ក សុទ្ធតែអាច
បង្កក្លិនមាត់អាក្រក់ទាំងអស់។
ការប្រើប្រាស់ថ្នាំ
ថ្នាំមួយចំនួន អាចបណ្តាលឱ្យមានក្លិនមាត់អាក្រក់ ដោយប្រយោល
ដែរ តាមរយៈការធ្វើឱ្យស្ងួតមាត់។ ថ្នាំខ្លះទៀត បែរជារំលាយក្នុង
ខ្លួនមែន តែវាបញ្ចេញជាតិគីមីរបស់វា ចូលក្នុងផ្លូវដង្ហើមទៅវិញ។
មូលហេតុផ្សេងៗទៀត
ជំងឺផ្សេងៗទៀតដូចជា ជំងឺមហារីកមួយចំនួន និងជំងឺនៃកា
រំលាយអាហារផ្សេងៗទៀត សុទ្ធតែអាចបង្កក្លិនមាត់អាក្រក់ទាំង
អស់ នេះដោយសារតែវា ផលិតជាសារធាតុគីមីក្នុងផ្លូវដង្ហើម។
ជំងឺច្រាលទឹកអាស៊ីតពីក្រពះ ក៏អាចបង្កក្លិនមានអាក្រក់បានដែរ។
ក្លិនមាត់អាក្រក់លើក្មេងតូចៗ ប្រហែលជាបណ្តាលមកពី របស់អ្វី
មួយក្រៅខ្លួន ដូចជា តុក្តតាតូចៗ ឬកំទិចអាហារជាដើម៕
ប្រភពពី ៖ Health

0 comments:

Post a Comment