Monday, July 6, 2015

វិធី​ព្យា​បាល អាការៈ​គ្រុន​ក្តៅ​ខ្លួន ដ៏​សម​គួរ​ដោយ​ខ្លួន​ឯង ដែល​អ្នក​គួរ​តែ​ដឹង !!


មនុស្សម្នាក់ៗ តែងតែ មាន​ជំងឺ ដែល​កើត​ឡើង​មិន​ទៀង​ទាត់​នោះ​ទេ ដោយ​ខ្លះ​មាន​ជំងឺ ផ្តាសាយ គ្រុនក្តៅ ជាដើម ប៉ុន្តែអាការៈ ទាំងនេះ មិនសូវជា ប្រឈមមុខ នឹងគ្រោះថ្នាក់ ដល់ជីវិតនោះ បើ​សិន​ជា អ្នកយក ចិត្តទុកដាក់ ទៅលើវា មិនអោយវា រាលដាល កាន់តែខ្លាំង។

Cover
នៅខណៈនេះដែរ ខេមបូ​សូមលើកយក​ពីវិធីព្យាបាល ជំងឹគ្រុនក្តៅខ្លួន​ដ៏សមគួរ ដែលប្រិយមិត្ត គួរ​តែដឹង មិនគួរបណ្តោយ ដោយមិនខ្វល់​ពីវានោះទេ។ ពេលខ្លះជំងឺ នេះអាចជាសះស្បើយ ក្នុង​រយៈ​ពេល ដ៏ខ្លី ដោយមិនមាន ការព្យាបាល ដោយវិធីអ្វីមួយ ក៏ពិតមែន នេះគឺដោយសារ តែ​សុខភាព រាងកាយរបស់​យើងអាចស៊ាំ​នឹងជំងឺមួយនេះ ប៉ុន្តែសូមចងចាំថា វាមិនអាច ស៊ាំបានក្នុង រយៈ​ពេល​យូរ នាពេលខាងមុខ នោះទេ ដូចនេះ សូមប្រិយមិត្ត យកចិត្តទុកដាក់ ទៅលើ សុខភាពរបស់ ខ្លួន​​ឯង ដោយអាន តាមការណែនាំ ខាងក្រោមនេះ៖
  1. ត្រួតពិនិត្យថាតើអ្នកក្តៅខ្លួនក្នុងកំរិតណា ដោយប្រើប្រាស់ ទែរម៉ូម៉ែត្រ
សីតុណ្ហភាពរាងកាយ ជាមធ្យមរបស់មនុស្សម្នាក់ មានកំដៅប្រមាណ 37 អង្សាសេ (98.6 ហ្វែរិន​ហាយ) ដូចនេះយើងអាច សម្គាល់ថាមាន ជំងឺគ្រុនក្តៅ រឺអត់ នៅត្រឹមសីតុណ្ហភាពនេះ។
  1. ព្យាយាមមិនរំខាន ដល់សមាជិកក្រុមគ្រួសាររបស់អ្នក ឬនរណាម្នាក់ អំពីជំងឺរបស់អ្នក រហូត​ដល់វា កើតឡើង ធ្ងន់ធ្ងរ
ការធ្វើបែបនេះ គឺមិនមែន ចង់អោយអ្នក មានបញ្ហាអ្វីមួយឡើយ ប៉ុន្តែដើម្បីចៀសវាង ពីការនៅជិត ពួកគេ ដើម្បីបង្ការការ រីករាលដាល នៃការឆ្លងមេរោគ។
  1. សម្រាកនៅផ្ទះ
ត្រង់ចំណុចនេះដែរ បើសិនជាអាច សូមអ្នកសម្រាកនៅផ្ទះ ដោយមិនចាំបាច់ ទៅសាលា រឺទៅ​ធ្វើ​ការ អ្វីឡើយ ព្រោះមានតែ បន្ថែមភាពតានតឹង ដល់រាងកាយ របស់អ្នកទៅវិញទេ ព្រោះតែ ការ​យកចិត្ត ទុកដាក់នឹង ការងារពេក។
  1. គេងអោយបានច្រើន
ការងារបន្ទាប់ នៅពេលដែលអ្នក មានអាការៈ ក្តៅខ្លួននេះ គឺត្រូវគេងសម្រាក អោយបានច្រើន។ ម្យ៉ាងទៀត ការគេង អាចជួយអ្នក និងប្រព័ន្ធ ការពាររាងកាយ របស់អ្នក អោយងើប ឡើងវិញ លឿនជាងមុន បានន័យថា ថាមពលកាន់តែច្រើន អាចនឹងត្រូវបាន រួចចំណែក ដល់​ការ​ប្រយុទ្ធ​ប្រឆាំង នឹងជំងឺ។
  1. ទុក ទែរម៉ូម៉ែត្រ នៅក្បែរខ្លួនអ្នកជានិច្ច
ត្រង់ចំណុចនេះ គឺដើម្បី ដឹងពីស្ថានភាព នៃសីតុណ្ហភាព រាងកាយរបស់អ្នក ហើយត្រូវ ទូរស័ព្ទទៅ វេជ្ជបណ្ឌិត ឬមិត្តភក្តិ ប្រសិនបើ សីតុណ្ហភាព នៅតែរក្សា ភាពខ្ពស់ជាងមុន ហើយប្រាប់ពួកគេពី ការលំបាក ផ្សេងៗទៀត ដែលអ្នកមាន ឧទាហរណ៍ ឈឺក្បាល ឈឺរាងកាយ ឬបាត់បង់ ចំណង់​អាហារ ។
  1. ប្រើប្រាស់កន្សែងសើម ដើម្បីធ្វើការស្អំ
ត្រូវប្រើវិធីនេះ អោយបានញឹកញាប់ ដោយជ្រលក់វា នឹងទឹកត្រជាក់។ កន្លែងដែលអ្នក ត្រូវស្អំគឺនៅលើ ថ្ងាសដោយដាក់ស្អំ រហូតដល់កន្សែងស្ងួត រួចចាប់ អនុវត្តវិធីនេះ ម្តងទៀត ដើម្បីកាត់បន្ថយ កំដៅនៃរាងកាយ របស់អ្នក ម្យ៉ាងទៀត វិធីនេះក៏អាច ជួយកាត់បន្ថយ ដល់អាការៈ ហូរឈាមច្រមុះ បានទៀតផង។
  1. លេបថ្នាំ តាមវេជ្ជបញ្ជា របស់ពេទ្យ
មិនមែន ត្រឹមតែអនុវត្ត វិធីខាងលើ នោះទេ តែអ្នកក៏ត្រូវតែ ព្យាបាលដោយការ លេបថ្នាំផងដែរ ដើម្បីជួយ កាត់បន្ថយ ការឈឺចាប់ផ្សេងៗ។
ប្រសិនបើអ្នកមាន រោគសញ្ញា ផ្សេងៗទៀតនោះ សូមប្រាប់ទៅកាន់ គ្រូពេទ្យ ពីសេចក្តីលម្អិត ទាំង​អស់នោះ ឧទាហរណ៍ដូចជា ចង់ក្អួត ឈឺក្បាល វិលមុខ ក្អួត រាងកាយស្រៀវស្រាញ និយាយមិន​ច្បាស់ ការមើលមានលក្ខណៈព្រិល ឬមានអាការៈ មិនប្រក្រតី ផ្សេងៗទៀត។

0 comments:

Post a Comment