Friday, February 5, 2016

តោះ ! ​មករៀន​ធ្វើ ​លតស្វិត ​!


វិធីធ្វើ
- - ចាក់ទឹកស៊ីរ៉ូក្រហម ១ស្លាបព្រាចូល រួចកូរអោយសព្វ។បើអត់ទឹកស៊ីរ៉ូទេអាចច្របាច់គ្រាប់ទទឹមយកទឹករបស់វាមកលាយនឹងម្សៅក៏បាន។ បើសិនមិនចង់ដាក់ពណ៌ ក៏បាន។
រោយម្សៅឆា (ឆៅ)បន្ថែមហើយច្របាច់សាច់ម្សៅលាយបញ្ចូលគ្នាបន្តិចម្តងៗទាល់តែបានជាម្សៅមួយដុំម៉ដ្ឋល្មួតចូលគ្នា
បើសាច់ម្សៅនៅជាប់ដៃ យកម្សៅឆាមករោយតិចៗពីលើទាល់តែសាច់ម្សៅឈប់ជាប់ដៃ
យកបន្ទះក្តារ ឬជ្រុញ បបោសម្សៅឆាផាត់ពីលើតិចៗ
បេះម្សៅមួយដុំ ដាក់លើក្តារ ឬជ្រុញនោះហើយកិនវាឱ្យសំប៉ែតៗ ជាបន្ទះស្តើងៗ
យកម្សៅឆាទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់បន្ទះម្សៅនោះ អោយទៅជាសរសៃៗ
រោយម្សៅឆាពីលើសរសៃលត ហើយពង្រាយសរសៃលតឱ្យដាច់ៗពីគ្នា
ដាំទឹកក្តៅមួយឆ្នាំងឱ្យពុះល្អ
ចាក់សរសៃលតចូលក្នុងឆ្នាំងយកចង្កឺះកូរតិចៗដើម្បីឱ្យសរសៃលតរបូតចេញពីគ្នា (កុំឱ្យជាប់ស្អិតជាមួយគ្នា)
ទុកឱ្យឆ្នាំងលតពុះមួយស្របក់
នៅពេលសរសៃលតចេញសម្បុរថ្លាហើយអណ្តែតនៅលើផ្ទៃទឹក ចូរស្រង់វាចេញមកក្រៅ និងលាងជាមួយទឹកត្រជាក់។
នៅពេលស្រង់លតដាក់ចាន សូមដាក់ទឹកកកចូលដើម្បីរក្សាលតកុំអោយជាប់គ្នា។
ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រាបន្តិច
ពេលទទួលទាន អ្នកអាចដួសលតដាក់ចានថែមទឹកស្ករបន្តិច និងខ្ទិះដូងបន្តិច (ឬបើមានខ្នុរ ហែកខ្នុរជាចំណិតៗ តូចៗដាក់បន្ថែមដើម្បីបង្កើនរសជាតិនិងក្លិនឈ្ងុយ) ៕




ដោយ៖ ឈូក ស

0 comments:

Post a Comment