Wednesday, February 24, 2016

ប្រការ​ដែល​អ្នក​ម្ដាយ​គ្រប់​រូប​​គួរ​ដឹង ក្នុង​ការ​ប្រើ​ម្សៅ​លាប​ខ្លួន​សម្រាប់​កូន​ក្មេង

ប្រការ​ដែល​អ្នក​ម្ដាយ​គ្រប់​រូប​​គួរ​ដឹង ក្នុង​ការ​ប្រើ​ម្សៅ​លាប​ខ្លួន​សម្រាប់​កូន​ក្មេង
ម្សៅ​កូន​ក្មេង (Baby Powder) ជា​ម្សៅ​ហុយ​ដែល​ប្រើ​សម្រាប់​ការពារ​កន្ទួល​ពី​ការ​ប្រើ​កន្ទប​ ឬខោ​ទឹក​នោម​ទារក ជា​ថ្នាំ​បំបាត់​ក្លិន​មិន​ល្អ​ និង​សម្រាប់​ការ​ប្រើ​ជា​ម្សៅ​សម្រាប់​រោយ​ខ្លួន។ 
   តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា ការ​ប្រើ​ម្សៅ​ហុយ​ ឬម្សៅ​កូន​ក្មេង​បើ​ប្រើ​មិន​បាន​ត្រឹម​ត្រូវអាច​បង្ក​បញ្ហា​ដល់​ផ្លូវ​ដង្ហើម​ សួត និង​សម្បុក​ពងរបស់​ស្ដ្រី​បាន ពិសេស ការ​រលាក​នៅ​បរិវេណ​អវយវៈភេទ។
   ដូច្នេះ​ក្នុង​ការ​លាប​ម្សៅ​អោយ​កូន មាតាមិន​គួរ​មាន​ទម្លាប់​ចាក់​ម្សៅ​ច្រើន​ៗ​លើ​បាត​ដៃ​លាប​លើ​បរិវេណ​គូទ និង​អវយវៈភេទ​កូន​តូច​នោះ​ទេ គួរ​ចាក់​ម្ដង​បន្ដិច​ៗ រួច​យក​ទៅ​លាប​នៅ​បរិវេណ​ផ្សេងៗ​នៃ​រាង​កាយ​នៅ​ពេល​បាន​ជូត​ផ្ដិត​ស្ងួត​ល្អហើយ ដោយ​ព្យាយាម​កុំ​អោយ​ម្សៅ​ហុយ​ព្រោះ​វា​អាច​ចូល​តាម​ផ្លូវ​ដង្ហើម​ទៅ​កក​ផ្ដុំ​នៅ​ក្នុង​សួត៕

0 comments:

Post a Comment