Saturday, February 27, 2016

ផឹកភេសជ្ជៈនេះមួយពែង អាចសម្រករាង ១ អ៊ីញក្នុងមួយថ្ងៃ

យើងទាំងអស់គ្នាបានដឹងហើយថា គម្រោងតមអាហារកម្រនឹងមានប្រសិទ្ធិភាពណាស់ ព្រោះអ្នកគ្មានពេលវេលាគ្រប់គ្រាន់។ ដូច្នេះ តើមានវិធីណាដែលងាយស្រួលបំផុតជួយដល់ការសម្រកខ្លាញ់ក្នុងរាងកាយ? តើត្រូវខំប្រឹងហាត់ប្រាណដោយខ្លួនឯង ហើយត្រូវចៀសវាងពីប្រភេទអាហារឆ្ងាញ់ទាំងអស់នោះមែនទេ?
1456535236.1
ប្រភេទភេសជ្ជៈនេះមួយនេះតម្រូវឲ្យអ្នកទទួលទានជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចង់សម្រកជាតិខ្លាញ់ក្នុងខ្លួនបាន ១អ៊ីញ។ ការទទួលទានភេសជ្ជៈនេះ ១ ពែងក្នុង ១ថ្ងៃអាចជួយសម្រកកោសិកាជាតិខ្លាញ់ចេញពីក្នុងខ្លួនបាន ១អ៊ីញ។ ខាងក្រោមនេះជាការបង្ហាញពីវិធីធ្វើភេសជ្ជៈធ្មជាតិដ៏អស្ចារ្យ៖
របៀបធ្វើទឹកខ្ញីក្រូចឆ្មា
វាមិនត្រឹមតែអាចជួយរំលាយកោសិកាជាតិខ្លាញ់ចេញពីក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកម្ចាត់ជាតិពុលចេញពីក្នុងខ្លួនផងដែរ។
អ្វីដែលអ្នកត្រូវមាន
ក្រូចឆ្មា ៤ផ្លែធំៗ និងខ្ញី ២ដុំធំៗ។
វិធីហាន់វា
ខ្ញីគួរតែហាន់ជាដុំៗតូចៗ ហើយក្រូចឆ្មាត្រូវហាន់ជាបន្ទះៗ។
រៀបធ្វើ
– ត្រាំខ្ញីក្នុងទឹកក្តៅឧណ្ឌៗ
– ត្រាំវារយៈពេលប្រហែល ២០នាទី ដូច្នេះទឹកអាចស្រូបយកជាតិថ្នាំពីខ្ញីបានទាំងអស់។
– បន្ទាប់មក ដាក់ធាតុផ្សំទាំងអស់ចូលទៅក្នុងក្រឡកែវធំមួយ។
– នៅពេលអ្នកដាក់ខ្ញីចូលទៅក្នុងទឹក គួរបន្ថែមទឹកកកចូលខ្លះៗ។
– បន្ថែមទឹកសុទ្ធចូលទៅក្នុងក្រឡកែវ។
– ដាក់វាចូលទៅក្នុងទូរទឹកកករយៈពេល ២ម៉ោង រួចអ្នកអាចញ៉ាំវាបាន។ ភេសជ្ជៈនេះ អ្នកក៏អាចរក្សាវាទុកក្នុងទូរទឹកកករយៈពេល ២-៣ថ្ងៃ ៕

https://youtu.be/D6k49jnW0a8

0 comments:

Post a Comment