មនុស្សជាច្រើនប្រហែលជាធ្លាប់បានដឹងពីអាការៈចម្លែកៗ
ដែលនឹងកើតមានចំពោះរាងកាយស្ត្រី នៅពេលនាងមានផ្ទៃពោះ។
ក្រៅពីមានអាការៈឈឺមិនស្រួលខ្លួនជារៀងរាល់ព្រឹក រហូតដល់ឡើងទម្ងន់
តែនៅមានអាការៈមួយចំនួនទៀតដែលអ្នករាល់គ្នាគួរដឹង។
ប៉ុន្តែក៏នៅមានរឿងខ្មាស់អៀនជាច្រើនទៀតដែលស្ត្រីធ្លាប់ជួប
តែពួកនាងមិនចង់ឲ្យអ្នកណាដឹង។

១. លេចនោមនៅពេលក្រដាស
ដោយសារតែបន្ថែមសម្ពាធទៅលើប្លោកនោម ស្ត្រីមានផ្ទៃពោះអាចលេចនោម
នៅពេលក្រដាស ឬក្អក។
ចលនានេះផ្ទុះឡើងភ្លាមៗអាចកើនសម្ពាធច្រើនបន្តិចលើប្លោកនោមរបស់អ្នកដែលបណ្តាលឲ្យលេចនោម។
២. ជើងធំជាងមុន
បំរែបំរួលទំហំជើងអាចកើតឡើងដោយសារមូលហេតុមួយចំនួនរួមមាន ឡើងទម្ងន់
និងបន្ថែមសម្ពាធលើជើងរបស់អ្នក។ បញ្ហាជើងធំ
និងហើមជើងរបស់ស្ត្រីនឹងត្រលប់មកសភាពដើមវិញ បន្ទាប់ពីសម្រាលកូនរួច។
ប៉ុន្តែប្រសិនបើបំរែបំរួលមានលក្ខណៈធ្ងន់ធ្ងរ
ជើងរបស់អ្នកអាចនៅតែមានទំហំធំដដែល។
៣. ជាតិហ្គាស និងភើ
ដោយសារតែទារករបស់អ្នកកំពុងលូតលាស់,
ទារកតូចរបស់អ្នកបានជ្រៀតយកកន្លែងទំនេរកាន់តែច្រើនឡើងនៅក្នុងពោះរបស់អ្នក,
មានន័យថាខ្យល់ជាច្រើនត្រូវបញ្ចេញមកក្រៅ។ មានវិធី
២យ៉ាងដែលខ្យល់នេះអាចបញ្ចេញមកក្រៅបាន ដូច្នេះព្យាយាមញ៉ាំអាហារតិចតួច
តែញឹកញាប់ ឬសុំថ្នាំបំបាត់ជាតិហ្គាសពីវេជ្ជបណ្ឌិត។
៤. ចេញកន្ទួលក្រហមលើចុងសុដន់
រាងកាយរបស់អ្នកកំពុងត្រៀមកំណើតរបស់ទារក ហើយនេះមានន័យថា
ក្បាលសុដន់របស់អ្នកកំពុងតែរីកធំឡើងត្រៀមសម្រាប់បំបៅដោះ។
នេះបានធ្វើឲ្យវាប្រតិកម្ម, រីកកាន់តែធំឡើងៗ កកិតនឹងអាវទ្រនាប់ និងអាវ
ហើយបណ្តាលឲ្យចេញជាកន្ទួលក្រហមឡើងមក។ រក្សាសំណើមចុងសុដន់របស់អ្នកជានិច្ច
និងចៀសវាងពាក់អាវដែលធ្វើឲ្យរោលកន្ទួល។
៥. ចេញមុន
ជាធម្មតា អរម៉ូនស្ត្រីមានផ្ទៃពោះគ្រប់គ្រងលែងបាន
ដូចកាលពីនាងនៅជាយុវវ័យ។ មនុស្សស្រីខ្លះធ្លាប់មានស្បែកស្អាត, ម៉ត់រលោង,
មនុស្សស្រីផ្សេងទៀតឃើញថា ស្បែករបស់ពួកគេមានចេញមុន នៅពេលពួកគេនៅជាយុវវ័យ។
ចៀសវាងការប្រើវិធីស្តង់ដាព្យាបាលមុន ព្រោះវាមិនទាន់ប្រាកដនៅឡើយទេថា
តើមានសុវត្ថិភាព ឬក៏អត់ ក្នុងពេលមានផ្ទៃពោះបែបនេះ
តែផ្ទុយទៅវិញគួរពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញផ្នែករោគស្ត្រី
ដើម្បីព្យាបាលមុនលើស្បែករបស់អ្នក។
៦. សុបិន្តអាក្រក់
មានហេតុផលជាច្រើនដែលធ្វើឲ្យអ្នកយល់សប្តិ ក្នុងពេលមានផ្ទៃពោះ
ប៉ុន្តែជាធម្មតាវាបណ្តាលមកពីអារម្មណ៏តានតឹងច្រើន និងបំរែបំរួលអរម៉ូន
ជាពិសេសនៅពេលអ្នកទើបនឹងមានកូនដំបូង។ ការសុបិន្តឃើញឡានបុកគ្នា
ឬបញ្ហាកំណើតកូនជារឿងមួយធម្មតា
ប៉ុន្តែគួរកត់ត្រាក្តីសុបិន្តរបស់អ្នកចូលទៅក្នុងសៀវភៅកំណត់ហេតុ
ដើម្បីកម្ចាត់វាចេញពីចិត្តរបស់អ្នក។
៧. ហូរទឹកដោះ
ដោយសារខ្លួនប្រាណរបស់អ្នកនឹងត្រូវបន្តមើលថែទារកដែលត្រូវកើតមក
អ្នកអាចជួបនឹងបញ្ហាហូរទឹកដោះ។ អ្នកអាចការពារពីការហូរទឹកដោះកើតឡើងបាន
ដោយអ្នកអាចប្រើក្រដាសជូតមាត់ទ្រាប់ពីលើក្បាលសុដន់របស់អ្នក
ដើម្បីស្រូបយកទឹកដោះដែលហូរចេញមក។
៨. បំរែបំរួលរន្ធផ្ចិត
ស្ត្រីមានផ្ទៃពោះតែងតែប្រឈមនឹងបំរែបំរួលរាងកាយជាច្រើន
ប៉ុន្តែបញ្ហាបំរែបំរួលរន្ធផ្ចិតនេះកម្រនឹងគាត់គិតណាស់។
ការលានរន្ធផ្ចិតបែបនេះជាសមត្ថភាពឱកាសចុងក្រោយជាកន្លែងជ្រៀតជ្រករបស់ទារកក្នុងផ្ទៃ
និងនៅតែបែបនេះរហូតដល់សម្រាលកូនរួច។
៩. ជំងឺទល់លាមក
អរម៉ូនក្នុងពេលមានផ្ទៃពោះអាចបណ្តាលឲ្យរាងកាយរបស់អ្នកចាប់ផ្តើមរក្សាទុកសារធាតុចិញ្ចឹមជាជាងបញ្ចេញចោល។
នេះបានធ្វើឲ្យកើតជំងឺទល់លាមក។ ដើម្បីព្យាបាលជំងឺទល់លាមកនេះ
អ្នកត្រូវទទួលទានអាហារសម្បូរជាតិសរសៃឲ្យបានច្រើន។
១០. បត់ជើងធំពេលសម្រាលកូន
នេះមិនមែនជារឿងមួយដែលស្ត្រីគ្រប់រូបនឹងត្រូវជួបប្រទះនៅពេលសម្រាលកូនឡើយ
វាគ្រាន់តែជាបទពិសោធន៏ដ៏គួរឲ្យអៀនខ្មាស់មួយ។ នៅពេលអ្នកសម្រាលកូនចេញមក
វាអាចនឹងធ្វើឲ្យអ្នកបញ្ចេញនូវលាមកផងដែរ៕
0 comments:
Post a Comment