This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, December 20, 2014

អត្ថប្រយោជន៍ យ៉ាងច្រើន របស់ កញ្ចប់តែ ដែលអ្នក មិនដែល នឹកស្មានដល់!

ភាគច្រើន អ្នកតែងតែ បោះចោល កញ្ចប់តែ នៅពេលឆុងរួច ប៉ុន្តែវាពិតជា មានអត្ថប្រយោជន៍ យ៉ាងច្រើន ដែលអ្នកមិននឹក ស្មានដល់បាន។ ១) ភ្នែកហើម រឺក៏ ចុករោយស្រពន់ភ្នែក៖  អ្នកអាចយក កញ្ចប់តែ ទៅស្អំ នៅពេលភ្នែក របស់អ្នក ឡើងហើម និង រោយស្រពន់បាន។ វិធីអនុវត្ត៖ យកកញ្ចប់តែ ទៅដាក់ លើទឹក ដែលត្រជាក់ មួយសន្ទុះ រឺក៏ដាក់ ក្នុងទូរទឹកកក រួចយក មកដាក់ ចំភ្នែករបស់អ្នក វានឹងជួយ សម្រួលដល់ អាការៈ ហើមបាន។
២) ជាំសាច់៖ ប្រសិនបើស្បែករបស់អ្នក រងប៉ះនឹងទង្គិច នឹងអ្វីមួយ រួចឡើងទៅ ជាជាំខ្មៅ អ្នកអាច យកកញ្ចប់តែ មកស្អំពីលើបាន។ បន្ថែមពីនេះ ទៅទៀត កញ្ចប់តែ បានផ្ទុក នូវសារធាតុតែខ្មៅ ដែលវាជួយ ឲ្យឈាម ដើរបានស្រួល និងជួយបន្ថូរបន្ថយ នូវបញ្ហាជាំបាន។
៣) រងការរលាក ដោយកម្តៅថ្ងៃ៖ កញ្ចប់តែ ដែលនៅសើម អ្នកអាចយក មកញី លើស្បែក ដែលរង នឹងការរលាក នូវកម្តៅថ្ងៃ វានឹងជួយ ឲ្យ ស្នាមរលាក អាចរលាយ បាត់ទៅវិញ បានផងដែរ។ ប៉ុន្តែប្រសិនបើអ្នក រងការរលាក ពេញដងខ្លួន អ្នកយកកញ្ចប់តែ លាយជាមួយនឹងទឹក រួចចាក់មុជ តែម្តង។
៤) បន្ថូរបន្ថយ ភាពឈឺចាប់ បន្ទាប់ពី កោរពុកមាត់៖ ជាការពិត ភាគច្រើនមនុស្សប្រុស តែងតែ មានការឈឺចាប់ បន្ទាប់ពីកោរពុកមាត់ ជាមួយនឹង ផ្លែឡាម ប៉ុន្តែអ្នកអាច យកកញ្ចប់តែ មកញីថ្នមៗ ត្រង់កន្លែង ដែលកោរពុកមាត់ វាជួយកាត់បន្ថយ ភាពឈឺចាប់បានផងដែរ។
៥) ជួយលើបញ្ហាមុន៖ ប្រសិនបើអ្នក មានបញ្ហាមុន កញ្ចប់តែ អាចជួយអ្នកបាន គ្រាន់តែអ្នក ឧស្សាហ៍ លុបមុខ ជាមួយនឹង ការប្រើប្រាស់ កញ្ចប់តែបៃតង។ ចំពោះវិធីនេះ អាចជួយអ្នកបាន ប៉ុន្តែអាស្រ័យ ទៅលើអ្នកផងដែរ ថាអ្នកព្យាយាម អនុវត្តវិធីនេះ ដែររឺអត់?
៦) ជួយលើ បញ្ហាឈឺមាត់៖ បើអ្នក មានអាការៈឈឺមាត់ អ្នកអាចយក កញ្ចប់តែ លាយជាមួយទឹក រួចក្រពុលមាត់ វានឹងជួយព្យាបាល នូវបញ្ហាឈឺ មាត់បាន។
៧) ជួយឲ្យមានក្លិន ដកដង្ហើមក្រអូបប្រហើរ ៖ ក្លិនមាត់ជា រឿងសំខាន់ សម្រាប់ មនុស្សគ្រប់គ្នា ក្នុងការ ប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក។ ក្នុងនោះដែរ កញ្ចប់តែ ក៏បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការ ជួយបំបាត់ក្លិនមាត់ របស់អ្នក ឲ្យត្រឡប់ មកជា ក្លិនក្រអូបប្រហើរ បានដែរ។ វិធីអនុវត្ត៖ អ្នកអាច យកកញ្ចប់តែ លាយជាមួយទឹក រួចក្រពុលមាត់ ជាការស្រេច។
៨) ជួយឲ្យជើង មានសំណើម៖ មុនអ្នកចូលគេង អ្នកអាច យកទឹកក្តៅឧណ្ឌៗ លាយជាមួយនឹង កញ្ចប់តែ ត្រាំរយៈពេល១០ ទៅ១៥នាទី ចុងក្រោយ ជូតជើងឲ្យស្ងួត ជាការស្រេច ព្រោះវាអាច ធ្វើឲ្យជើងរបស់អ្នក មានសំណើមបានផងដែរ។
៩) ជួយដោះស្រាយ នូវក្លិនមិនល្អ៖ ប្រហែលជាអ្នក មិនធ្លាប់ដឹងនោះទេ ថាកញ្ចប់តែ អាចជួយ  ដោះស្រាយ នូវបញ្ហាក្លិនល្អ ដែលជាប់ ដៃរបស់អ្នក បាន ដូចជាក្លិនត្រី ឬក្លិនខ្ទឹមជាដើម។ មិនតែប៉ុណ្ណោះ វាអាចជួយដោះស្រាយ នូវក្លិនស្អុយ ដែលជាប់ ក្នុងទូរទឹកកកបានផងដែរ។
១០) កញ្ចប់តែជួយ លាងសម្អាតចានរបស់អ្នកបាន៖ ចំពោះចំនុចនេះ ហាក់ដូចជា ចម្លែកបន្តិច ប៉ុន្តែវាជាការពិត ដែលកញ្ចប់តែ អាចលាងសម្អាត ចាន របស់អ្នកបានយ៉ាង ល្អប្រសើរ។  បន្ថែមពីនេះទៅទៀត អ្នកអាចជូត កញ្ចក់ទ្វារ បង្អួច ឥដ្ឋ រឺក៏គ្រឿងសង្ហារឹម បានផងដែរ ជាមួយនឹងកញ្ចប់តែ ។ ប៉ុន្តែអ្នកត្រូវ ចងចាំថា បន្ទាប់ពីអ្នក លាងសម្អាត នូវរបស់ទាំងអស់នេះហើយ ត្រូវប្រាកដចិត្តថា វាបានស្ងួតល្អ ពីព្រោះថា តែ ជាធនធានធម្មជាតិ មួយ ដែលជ្រលក់ពណ៌បានល្អ ដូច្នេះប្រសិនបើអ្នក មិនបានជូត របស់ទាំងនោះ បានស្អាតល្អទេ វាអាចបង្កទៅជា ឡើងពណ៌ ជាប់ផងដែរ។
ទាំងនេះជាគុណប្រយោជន៍ យ៉ាងច្រើន ពីកញ្ចប់តែ ដែលអ្នកមិនដែលជ្រាបពីមុនមក៕  

Wednesday, December 17, 2014

ចំនុចសំខាន់ៗសម្រាប់​អ្នកត្រូវ​យល់ដឹង ​មុន​ពេ​លស​ម្រេ​ចចិត្ត​ទិញ​ទឹក​បរិសុទ្ធទទួល​ទា​ន


​​
នៅក្នុងព្រះរាជាណាចក្រកម្ពុជា​​នាពេលបច្ចុប្បន្ន ទៅណា​មកណា​យើងតែង​តែឃើញ​មនុស្សជា​ច្រើនបាន​ជាវទឹក​សុទ្ធមក​ទទួល​ទាន មិ​ន​ថាខ្ញុំ ឬគេឡើយដោយ​សារតែស្រេ​ក​ទឹក ឬហត់​ពេល​ជាដើម។ នៅក្នុង​នោះ​មាន​ទឹកសុទ្ធខ្លះ​តម្លៃ 500៛ 1000៛ 2000៛ និងខ្លះ​ទៀតថ្លៃ​ដល់ទៅ 2-3$ ឯណោះ សម្រាប់​ម៉ាកល្បី​ៗ ហេតុនេះតើរវាងទឹក​សុទ្ធមាន​តម្លៃថោក និង​ថ្លៃមាន​អ្វីខុស​ប្លែកគ្នា​ខ្លះទៅ? ប្រាកដជា​មាន! តែបើទោះ​បីជាយើង​ម្នាក់ៗ​ដឹង​ថាវាមាន​អ​ត្ថប្រយោជន៍​​បែបណា​ក្ដីក៏នៅ​​តែមាន ​អ្នក​ខ្លះ​នៅជាវ​ទឹក​សុទ្ធធម្មតា​មកទទួ​លទាន ព្រោះពួក​គេគិតថា​ទឹកដូច​តែគ្នា ផឹកបាន​ដូចគ្នា រីឯ​មនុស្សខ្លះវិញក៏ទទួលទាន​ទឹក​តាមម៉ាកផ​ងដែរ តែសម្រាប់​ខ្ញុំផ្ទាល់​គិតថា អ្នកទាំង​អស់គ្នា​ភាគច្រើន​ពុំទាន់​បានដឹងអំ​ពីចំនុចសំ​ខាន់ៗនៃ​ទឹកសុ​ ទ្ធទាំងនោះ ដែល​មានលក់​នៅក្នុ​ងទីផ្សារព្រះរាជា​ណាចក្រកម្ពុជា​យើងនៅ​ឡើយនោះ​ទេ ហេតុនេះហើយ​ការទទួល​ទានទឹក​សុទ្ធអា​ចធ្វើអោយ​ប៉ះពាល់ដ​ល់សុខ​ភាព បើអ្នក​ពុំមាន​ការប្រុង​ប្រយ័ត្ន។
​​
ជាក់ស្ដែងការទទួលទានទឹកសុទ្ធមិនមែនមើលតែបាតដប ដើម្បីពិនិត្យ​មើលថ្ងៃផុត​កំនត់​គុណ​ភាពនោះទេ ផ្ទុយ​ទៅវិញនៅ​មានចំនុច​មួយចំនួន​ផ្សេងទៀតស​ម្រាប់អោយ​យើ​ងទាំងអស់គ្នាស្វែ​ ងយល់បន្ថែ​ម មុនពេល​សម្រេចចិ​ត្តជាវយ​កទឹកសុទ្ធមក​ទទួលទាន។ ហេ​តុនេះ Cambo Report សូម​ធ្វើ​ការណែនាំ​​អំពីវិធីសាស្ត្រ​មួ​យចំនួន ដែ​លអ្នក​គួរ​ស្វែង​យល់ និ​ងដឹង​អោយបានគ្រ​ប់គ្នា ព្រោះទឹ​កសុទ្ធមិន​មែនចេះតែ​ទទួលទា​ន​នោះទេ ដោ​យ​សំបក​ដប​គឺជាជ័​រ ហេតុដូ​ច្នេះ​វាអាចនឹ​​ងមានសារ​ធា​តុគី​មីនៅក្នុ​ង​​នោះហើ​យ​យើងពុំ​បា​នដឹ​ ង ចេះតែទិ​ញ​ដោយពុំ​បានពិនិត្យ ឬមិនដឹ​ងពិនិ​ត្យ​ដោយរ​បៀបណា។ ខាង​ក្រោមយើងនឹងធ្វើការបក​ស្រាយទៅ​លើចំនុចធំ​ៗមួយចំ​នួនដែលអ្ន​កអាចស្វែ​ ងយល់ប​ន្ថែមអំពី​ការទិញ​ទឹកដប។
​​
ជាការពិតកាលណាអ្នកទិញទឹកសុទ្ធមួយដប អ្វីដែលអ្នកគិតមុ​នគឺម៉ាករបស់វា​តែម្ដងមិន​ដែលគិត​អំពីគុណភា​ពថ្ងៃខែឆ្នាំ នោះទេ តែ​វាក៏មិនមែ​នជាបញ្ហាធំផ​ងដែរស​ម្រាប់ស្រុ​កយើង ​ព្រោះទឹកសុទ្ធ​ដែលចរា​ចរណ៍នៅ​តាមទី​ផ្សារគឺ​មានគុណ​ភាពល្អ ពុំមាន​ហួសគុណ​ភាព​អ្វីនោះឡើយ។ យ៉ាងណាមិញអ្នកត្រូវកត់សំខាន់​នៅបា​តដប​ផង ដែលវា​គឺជាចំ​នុចសំខា​ន់អាចបញ្ជា​ក់ប្រាប់អ្នកដឹងអំពីសារធា​តុគីមីនៅក្នុ​ ងទឹកនោះ ដោយ​ភាគ​ច្រើននៅ​ក្រោមបាទ​ដប តែងតែមា​នអក្សផុសដូចជា H​DP, HDPE និង PP ជាដើម ជាស​ញ្ជាបញ្ជាក់អោ​យយើ​ងដឹងថា ទឹកសុ​ទ្ធនោះ​ពុំមា​នសារធាតុ​គីមីរលា​យចេញពីដ​បជ័រ​ឡើយ តែបើមានអក្សរផ្សេ​ងពីនេះមា​នន័យ​ថាសារធាតុជ័​រអាចរលាយចេ​ញពីដបចូល​ក្នុងទឹក ជាហេតុធ្វើ​អោយពេល​ទទួលទា​នទៅប៉ះ​ពាល់ដ​ល់ខុស​ភាពធ្ងន់ធ្ងរ។
1. អក្ស PET ឬ PETE
នៅពេលមើលទៅបាតដបអ្នកនឹងឃើញមានសញ្ជាត្រីកោនមួយ ហើយក្នុ​ងនោះបា​នបង្ក​ប់​ទៅដោ​យលេខ​សំគា​ល់ ពិសេសនៅ​ផ្នែកខា​ង​ក្រោម​នោះមានដាក់អក្សរទៅតាមប្រភេទនៃ​សាច់​ដប ហេតុនេះ​កាលណាអ្នក​ឃើញអក្ស ​PET ឬ PET​E មានន័​យថាដបជ័រ​នោះងាយនឹង​ចេញសារធា​តុគីមីពុ​លចូលទៅ​ក្នុង​ទឹកខ្លាំងណា​ស់ ហើយភាគ​ច្រើនទឹកសុទ្ធ ​ទឹកផ្លែឈើ ឬភេស​ជ្ជះដបតែ​ងតែប្រើប្រា​ស់លេខ 1 ឬ PETE នេះ​តែម្ដង ដោយសារវាមានតម្លៃធូថ្លៃ អាចចំនេញបានប្រាក់ច្រើន តែសម្រាប់អ្នកទទួលទានក៏ទទួលបានគីមីចូលក្នុងខ្លួនច្រើនដូចគ្នា។
2. អក្ស HDP ឬ HDPE
កាលណាមើលទៅបាតដបហើយអ្នកឃើញ​សញ្ញាត្រីកោ​ននោះ​បង្កប់ទៅ​ដោយលេខ 2 ឬមានអក្សនៅ​ខាងក្រោម​ដាក់ថា​ HDP ឬ HDPE មា​នន័យថា វាគឺជាសំបកដបជ័រពិសេ​សដោយពុំ​មានសារ​ធាតុគីមីណា​អាច​ជ្រាបចូលទៅក្នុ​ងទឹកបា​ នឡើយ។ ​វាត្រូវបាន​គេទទួលស្គា​ល់ថាជាសំប​កដបជ័រមា​នគុណភាព​ខ្ពស់ក្នុ​ ងការវិចខ្ចប់វត្ថុរាវដើម្បីទទួលទានបានយ៉ាងល្អបំផុត ហើយថែមទាំងអាចរំលាយធ្វើជាជ័រអ្វីផ្សេងទៀត ឬដបទឹកសុទ្ធដដែលបានទៀផង។
3. អក្ស PVC ឬ 3V
PVC ឬ 3V មានលេខសម្គាល់ 3 នៅក្នុងត្រីកោណ វាគឺជាជ័​រម្យ៉ាងដែលមានស​ភាពទន់ងា​យបត់បែន​ ងាយ​ស្រួលកាច់ ហើយវា​ក៏ជា​ជ័រអាចរលាយ​សារធាតុគីមីចូលទៅក្នុងទឹកបា​នផងដែ​រ ដែលអាចធ្វើ​អោយប៉ះពាល់ទៅ​ដល់ខុស​ភាពអ្នកទទួល​ទានបាន។
4. អក្ស LDPE
​ ភាគច្រើនអក្ស LDPE នេះកម្រមានគេយ​កសារធា​តុជ័រគីមីនេះផលិ​តទៅជា​ដបទឹកសុ​ទ្ធណាស់ ព្រោះវាថ្លៃ ហើយ​ក៏ពុំបញ្ចេ​ញសារធា​តុគីមីពុលចូលទៅក្នុ​ងទឹកផង​ដែរ ដោយភា​គច្រើនវា​ត្រូវបា​នយក​ទៅ​ធ្វើជាកា​រតាប ឬការបូ​បស្ពាយជាដើម។
5. អក្ស PP
នេះក៏ជាសារធាតុជ័រមួយផងដែរ ដែលគេបានប្រើប្រាស់​វា​វិចខ្ចប់ទឹ​កដោះ​គោ​ជូដែ​លអ្នកចូល​ចិត្ត​ទទួលទាន ហើយវា​ក៏ពុំមាន​បញ្ចេញ​​សារធាតុគីមី​​អ្វីចូ​លទៅក្នុ​ងទឹកបា​​នផង​ដែ​រ។ វាក៏បា​ន​ជាប់ចំនា​ត់​ថ្នាក់ជា​សារ​ធា​តុជ័រល្អ​ក្នុង​ការ​បង្កើត​​ទៅ​ជាដប មិ​ន​ចាញ់​​លេខ 2 ឬ ​អក្ស HDP/HDPE ឡើយ។
6. អក្ស PS
វាគឺជាសារធាតុជ័រដ៏មានគ្រោះថ្នាក់មួយផងដែរ តែពុំមាន​នរណា​យកវា​ទៅផលិតជាជ័​រដបសម្រា​ប់ដាក់​ទឹក​ឡើយ តែវាត្រូ​វបា​នយក​ទៅធ្វើជា​ជ័រ​សម្រាប់ខ្ចប់​កាហ្វេ ឬអា​ហាបែ​បអឺរ៉ុប (Fast Food) ដោយវា​អាចប​ញ្ចេញសារធា​តុគីមី​ចូលក្នុងអា​ហា​របាន នឹង​ធ្វើ​អោ​យកើ​តជម្ងឺមហា​រីក​ថែមទៀត​ផង។ 
7. អក្ស PC ឬ គ្មានអ្វីសោះ
កាលណាមានអក្ស PC ឬគ្មានអ្វីសោះ មានន័យថាវាគឺ​ជាជ័រគីមីម្យ៉ាង​ដែលមានគ្រោះ​ថ្នាក់​បំផុត​ក្នុងចំនោ​មជ័រណា​ ណាទាំងអស់ក្នុ​ងពិភព​លោក ដោយវាអាចបញ្ចេញជាតិពុលចូលទៅក្នុងទឹក ឬចំនីអា​ហាបាន​យ៉ាង​ងាយបំផុត។
​​
សរុបសេចក្ដីមក មិនមែនមានតែដបទឹកសុទ្ធនោះទេ ដែលអ្នក​គួរមើល​នៅបា​តក្រោមរ​បស់វា តែ​អ្នក​ក៏ត្រូវ​មើលទៅ​លើដបទឹ​កផ្លែឈើ​ ដបទឹ​កក្រូច ឬដបជ័​រផ្សេង​ៗផង​ដែរ ដែលដ​បទាំង​នោះត្រូវមាន​សញ្ជាដូចរូបខាង​លើបញ្ជាក់​អំពីសា​ច់ជ័រវិ​ចខ្ចប់ ហេតុនេះ​សូមប​ងប្អូនប្រ​ជាជន​កម្ពុ​ជាទាំងអ​ស់មាន​ការប្រុង​ប្រយ័ត្នទាំងអ​ ស់គ្នាការជាវ​ទឹក ឬអា​ហាចវិ​ចខ្ច​ប់ផ្សេង​ៗដោយគួរ​ជាសវាង​លេ​ខ 1, 3, 6 និង 7 ឬអក្ស PETE, V, PS, PC ជាដើម -ល-។ បើដបនោះ ឬវត្ថុវិច​ខ្ចប់នោះផ​លិតចេញ​ពីជ័រមា​នលេខ 2, 4 និង 5 គឺល្អសម្រា​ប់អ្នក ដោយវាពុំមា​នសារធាតុ​គីមីរលា​យចូលចំណី​អាហារ​ឡើយ តែបើ​មាន​លេខ 7 វិញគឺកា​ន់តែ​មានគ្រោះ​ថ្នា​ក់ថែម​មួយក​ម្រិតទៀត។

Sunday, December 14, 2014

បំបៅ​ដោះ​កូន​យូរ អាច​ការពារ​កុមារ​ពី​ការ​ធា​ត់​បំបៅ​ដោះ​កូន​យូរ អាច​ការពារ​កុមារ​ពី​ការ​ធា​ត់​

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ចំពោះ​កុមារ​ដែល​មាន​ហានិភ័យ​ខ្ពស់​ទៅ​នឹង​ការ​ធា​ត់ រយៈពេល​យូរ​ប៉ុណ្ណា​ដែល​ពួកគេ​បៅដោះ​ម្តាយ​ភាព​ដែល​លើស​ទម្ងន់​គឺ​តិច​ប៉ុន​ ហ្នឹង​។​
​វេជ្ជបណ្ឌិត ស្តា​ស៊ី ខា​លីង (Stacy Carling) បាន​និយាយថា ការ​បំបៅ​ដោះកូន​ក្នុងរយៈពេល​យូរយូរ លេច​ឡើងជា​ឥទ្ធិពល​ការពារ​ប្រឆាំង​នឹង​រោគ​សញ្ញា​នៃ​ការ​ធា​ត់ និង​លើស​ទម្ងន់​។​
​អ្នកស្រាវជ្រាវ​បាន​តាមដាន​លើ​កុមារ​៥៩៥​នាក់ តាំង​ពី​កើត​ដល់​អាយុ​២​ឆ្នាំ​។ ពួកគេ​បាន​ពិនិត្យ​លើ​ទម្ងន់ និង​រយៈពេល​ហើយ​បាន​ប្រៀបធៀប​ការលូតលាស់​របស់​គេ ទៅ​នឹង​រយៈពេល​ដែល​កុមារ​បៅដោះ​ម្តាយ​។​
​កុមារ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការឡើង​ ទម្ងន់​នោះ រួម​មាន​អ្នក​ដែល​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​បាន​ឡើង​លឿន​នៅពេលដែល​កុមារ​ បៅដោះ​។​
​កុមារ​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ក្នុង​ការឡើង​ទម្ងន់​នោះ រួម​មាន​កុមារ​ដែល​មាន​ម្តាយ​លើស​ទម្ងន់ ឬ​ធាត់​ម្តាយ​ដែល​មាន​កម្រិតវប្បធម៌​ទាប និង​ម្តាយ​ដែល​បាន​ជក់បារី​អំឡុងពេល​មាន​ផ្ទៃពោះ​។ ជិត​៥៩ ភាគរយ នៃ​កុមារ​ដែល​មាន​ហានិភ័យ​ក្នុងការ​លើស​ទម្ងន់​នោះ មាន​ម្តាយ​ដែល​មាន​លក្ខណៈ​សម្គាល់​ខាងលើ​លើស​ពី​មួយ បើ​ធៀប​ទៅនឹង​៤៣ ភាគរយ នៃ​កុមារ​ដែល​មិន​មាន​ហានិភ័យ​នៃ​ការឡើង​ទម្ងន់​នោះ​។​
​ក្នុងចំណោម​កុមារ​ទាំងនោះ អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ធា​ត់ គឺ​កុមារ​ដែល​បៅដោះ​ម្តាយ​តិចជាង​២​ខែ ងាយ​នឹង​ឡើង​ទម្ងន់​ទ្វេ​ដង​ជាង​កុមារ​ដែល​បៅ​យ៉ាងហោចណាស់​៤​ខែ​។​
​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Pediatrics​។​
​ការស្រាវជ្រាវ​មិន​អាច​បង្ហាញ​ថា ការ​បៅដោះ​ម្តាយ​បាន​បណ្តាលអោយ​បន្ថយ​ហានិភ័យ​នៃ​ការ​ធាត់​នោះទេ​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​សម្គាល់ថា មាន​ហេតុផល​ជាច្រើន​ដែល​ថា​តើ​ហេតុអ្វី​បានជា​ការផ្សារភ្ជាប់​គ្នា​រវាង​ការ ​បៅដោះ​ម្តាយ និង​ការថយចុះ​ហានិភ័យ​នៃ​ការ​ធាត់​អាច​មាន​នោះ​។​
​វេជ្ជបណ្ឌិត Carling បាន​និយាយថា ការ​បៅដោះ​ម្តាយ អាច​អនុញ្ញាត​អោយមាន​ការវិវត្ត​នៃ​ភាព​ឃ្លាន និង​សញ្ញា​នៃ​ការចង់​ញ៉ាំ​ត្រឹមត្រូវ ក៏ដូចជា​ជួយ​ការពារ​អត្តចរិត​មួយចំនួន​ដែលនាំអោយ​លើស​ទម្ងន់ និង​ធាត់​។​
​គាត់​បាន​និយាយថា ការ​បំបៅ​ដោះកូន​ជាពិសេស​នៅពេល​ត្រូវ​ការប្រឆាំង​នឹង​ការដាក់​ម៉ោង​ពេល​ ត្រឹមត្រូវ​នៃ​ការ​បៅ​អនុញ្ញាតអោយ​កុមារ​បៅ​បាន​នៅពេល​ដែល​គេ​ឃ្លាន​លើស​ពី​ ការ​ជម្រុញ​ការវិវត្ត​ឆាប់​ក្នុង​ការគ្រប់គ្រង​ពេល​នៃ​ការ​ញ៉ាំ​។ នៅពេល​ដែល​កុមារ​បៅដោះ​ម្តាយ​គេ​អាច​គ្រប់គ្រង​បរិមាណ​ទឹកដោះ និង​ភាព​ញឹកញាប់​ដែល​គេ​មាន​ការឆ្លើយតប​ជា​ធម្មជាតិ​ទៅនឹង​សញ្ញា​ខាង​ ក្នុងនៃ​ការ​ឃ្លាន និង​ការ​ឆ្អែត​។​
​វេជ្ជបណ្ឌិត ឡូរី ហ្វេ​ល​ម៉េន វីន​ធឺរ (Lori Feldma-Winter) ដែល​មកពី​សាកលវិទ្យាល័យ Cooper បានចង្អុលបង្ហាញ​ថា បន្ថែម​ពីលើ​ការរក្សា​ខ្លួនប្រាណ​អោយបាន​ប្រសើរ​ទៅ​នឹង​ការ​ញ៉ាំ​សមាសធាតុ​ នៃ​ទឹកដោះ​ម្តាយ ហាក់ដូចជា​មិន​បណ្តាល​អោយ​ធាត់​នោះទេ​។​
​វេជ្ជបណ្ឌិត Feldman-Winter បាន​ពន្យល់ថា សមាសធាតុ​នៃ​ទឹកដោះ​ម្តាយ​ដែល​បាន​មើល​ក្នុង​មីក្រូ​ទស្សន៍​រក្សា​មេ​តា​ ប៉ូលីស អាច​បន្ថយ​ហានិភ័យ​នៃ​ការ​ធា​ត់​។​
​ការស្រាវជ្រាវ​មិនបាន​រាប់បញ្ចូល​ព័ត៌មាន​ថា​តើ​ទារក​ដែល​មិន​បៅដោះ​ ម្តាយ ឬ​ភាព​ញឹកញាប់​ប៉ុណ្ណា​ដែល​ពួកគេ​បៅដោះ​ម្តាយ ធៀប​ទៅនឹង​បៅ​ទឹកដោះគោ​នោះទេ ប៉ុន្តែ​ពេល​ដែល​តម្រូវ​អោយ​បន្ថយ​ហានិភ័យ​នៃ​ការ​ធាត់​នោះ គឺ​មិន​យូរ​នោះ​។​
​វេជ្ជបណ្ឌិត Carling បាន​និយាយថា ភាព​ខុសប្លែក​គ្នា​នៃ​ការ​បៅដោះ​ម្តាយ​២​ខែ អាច​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​។​
​នៅ​ក្នុង​ការស្រាវជ្រាវ​នេះ​ម្តាយ​ដែល​ហាក់ដូចជា​មិន​បំបៅ​ដោះ​កូន​ ក្នុង​រយៈពេល​៤​ខែ រួម​មាន​ម្តាយ​ដែល​មាន​អាយុ​ក្មេង​ម្តាយ​ដែល​មាន​ចំណេះដឹង​ទាប ឬ​មាន​ប្រាក់​ចំណូល​ទាប​ម្តាយ​ដែល​មិន​មាន​គម្រោង​បំបៅ​ដោះកូ​ននៅពេលដែល​ ពួកគេ​មាន​ទម្ងន់​ជាដើម​។​
​វេជ្ជបណ្ឌិត Carling បាន​និយាយថា ការផ្តល់​ភាពប្រសើរ​ឡើង​ដល់​អត្រា​នៃ​ការ​បំបៅ​ដោះកូន​ក្នុងចំណោម​ម្តាយ​ ទាំងនេះ នឹង​តម្រូវ​អោយមាន​ការគាំទ្រ​ច្រើន​៕

អត្ថប្រយោជន៍ដ៏​អាថ៌​កំបាំង​ទាំង 28 របស់​ផ្លែ​ត្រសក់


ត្រសក់គឺជាបន្លែមួយប្រភេទ ដែ​ល​គេ​និយម​ប្រើ​ប្រាស់​បំផុត​ក្នុង​ចំណី​អាហារ​នានា ព្រោះ​អី​វា​ត្រជាក់ មាន​រស់​ជាតិ​ផ្អែម ណា​មួយ​ទៀត​ក៏​មាន​តម្លៃ​ថោក ងាយ​ស្រួល​ក្នុង​ការ​រក​ជាវ​ផង​ដែរ។ បន្លែ​មួយ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់ និង​ងាយ​ស្រួល​រក​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​មាណ​គុណ​សម្បត្តិ​ជា​ច្រើន​ដែល​អាច​អោយ​អ្នក​ភ្ញាក់​ផ្អើល​ បាន។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​ទាំង 28 របស់​ផ្លែ​ត្រសក់ សម្រាប់​សុខភាព​របស់​អ្នក។
​​
1. ល្អសម្រាប់អ្នកចង់ស្រកទំងន់ : ផ្លែត្រសក់មាន​កម្រិត​កាឡូរី​តិច​តូច​បំផុត ហេតុ​ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចង់​ស្រក​ទំងន់ រឺក៏​មាន​រាង​ស្អាត គួរ​តែ​ជ្រើស​រើស​បន្លែ​នេះ​ទៅ​ទទួលទាន។
2. សំបូរជាតិទឹក : ត្រសក់មួយផ្លែ មានទឹកក្នុងនោះចំនួន 95% ឯ​ណោះ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជីវ​ជាតិ​ផង​ដែរ។
3. កំចាត់ជាតិពុលក្នុងខ្លួន : វានឹងជួយកំចាត់ជាតិ​ពុល​មួយ​ចំនួន​ក្នុង​ខ្លួន​យើង និង​បង្ហូរ​មក​តាម​រយៈ​ទឹក​នោម​បាន ដែល​ល្អ​បំផុត​សម្រាប់​អ្នក​មាន​បញ្ហា​តម្រង់​នោម។
4. សំបូរដោយជីវជាតិចិញ្ចឹម : ត្រសក់សំបូរទៅដោយវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អា​ស៊ីត វីតា​មីន C, ផូស្វ័រ, ប៉ូតា​ស្យ៉ូម, ម៉ាញ៉េ​ស្យូម, និង​ស័ង្កសី។
5. ផ្តល់ថាមពល : វាសំបូរទៅយសារវីតាមីន B និង កាបូនអ៊ីដ្រាត​ដែល​អាច​ផ្តល់​ថាមពល​បាន​រហ័ស​ដល់​រាងកាយ
6. ល្អបំផុតសម្រាប់ស្បែក : ដោយសារតែវាសំបូរដោយ​ជាតិ​ទឹក សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារ​ធាតុ​រ៉ែ​ដូច​ជា ប៉ូតា​ស្យូម និង​ម៉ាញ៉េស្យូម​ជា​ដើម​នោះ ត្រសក់​ជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​របស់​យើង។ យើង​អាច​ប្រើ​ប្រាស់​ត្រសក់​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួស​ជុល​ស្បែក​ដែល​បាន​រង​ការ​ខូចខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ​បាន​ ដោយ​គ្រាន់​តែ​យក​ត្រសក់​ទៅ​ទ្រាប់​ពីលើ រឺក៏​ទទួល​ទានវា។
7. ប្រើសម្រាប់សំអាតកញ្ចក់ : ត្រសក់មានប្រសិទ្ធភាពខ្ពស់ អាច​សំអាត​កញ្ចក់ កំចាត់​អ័ព្ទ និង​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន។
8. បញ្ចៀសមហារីក : នៅក្នុងត្រសក់វាមានផ្ទុកនូវសារ​ធាតុ lariciresinol, pinoresinol, and secoisolariciresinol ដែល​វា​អាច​បញ្ចៀស​បាន​នូវ​មហារីក​មួយ​ចំនួន​មិន​អោយ​កើត​លើ​យើង​បាន។
9. កំចាត់សត្វល្អិត : ក្លិនត្រសក់អាចបណ្តេញនូវសត្វល្អ​ឥត​បាន​ការ​មួយ​ចំនួន​បាន។
10. ព្យាបាលស្បែកដែលបានរលាក : ប្រសិនបើអ្នកបាន​រលាក​ភ្លើង រឺ​ក៏​អ្វី​ដែល​មាន​កំដៅ​ក្តៅ សូម​ចិត​ត្រសក់​មួយ​ចំណិត​មក​បិត​លើ​តំបន់​ដែល​រលាក​នោះ ដើម្បី​បន្ថយ​កំដៅ​ស្បែក និង​ព្យាបាល​ស្បែក។
11. គ្របគ្រងសម្ពាធឈាម : ប៉ូតាស្យ៉ូម ម៉ាញ៉េស្យូម និង​កាក​សរសៃ Fiber ក្នុង​ត្រសក់ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​របស់​យើង។
12. ជំរុញអោយសក់លូតលាស់បានល្អ : ត្រសក់មានសារធាតុសីលីកូន និង​ស្ពាន់​ធ័រ ដែល​វា​នឹង​ជំរុញ​អោយ​សក់ ដុះ​បាន​ក្រាស់​ល្អ។ ដើម្បី​ប្រសិទ្ធ​ភាព​ខ្ពស់ សូម​ឧស្សាហ៍​ផឹក​ទឹក​ការុត លាយ​ជា​មួយ​ត្រសក់។
13. ប្រើជាអាហារសំរន់ : ប្រសិនបើអ្នកឃ្លាន អ្នក​អាច​ប្រើ​ត្រសក់​ជា​អាហារ​សំរន់​បាន ហើយ​វា​ក៏​ល្អ​ជាង​អាហារ​សំ​រន់​ដូច​ជា​នំ​កញ្ចប់ និង​អ្វី​ផ្សេងៗ​ដែរ។
14. សំអាតស្បែកជើង : យកត្រសក់ត្រដុះ​នឹង​ស្បែក​ជើង​ស្បែក​អ្នក នោះ​វា​នឹង​ភ្លឺ​ចិញ្ចាញ
15. ល្អសម្រាប់ធ្មេញ និងអញ្ចាញ : សារធាតុ Fiber ក្នុងត្រសក់​ជួយ​ម៉ាស្សា​អោយ​ធ្មេញ និង​អញ្ចាញ​អោយ​មាន​សុខភាព​ល្អ និង​រឹង​មាំ​បាន។
16. បំបាត់សម្លេងគ្រឺតចេញពីទ្វារ : ប្រសិនបើទ្វាររបស់អ្នកមាន​សម្លេង​គ្រាតៗ​ដែល​រំខាន​នោះ សូម​យក​ត្រសក់​ទៅ​ញី​ត្រង់​ត្រចៀក​ទ្វារ រឺ​បង្អួច នោះ​សម្លេង​នោះ​នឹង​បាត់​ជាក់​ជា​មិន​ខាន។
17. ជួយអោយយើងមានអារម្មណ៍ធូរស្រាល : ប្រើប្រាស់ត្រសក់​នៅ​ពេល​ដែល​យើង​ស្ទីម នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល បំ​បាត់​ស្ត្រេស​បាន។
18. បំបាត់ក្លិនមាត់ស្អុយ : គ្រាន់តែយកត្រសក់ទៅ​ទំពារ​ផ្អាប់​ទុក​ក្នុង​មាត់​រយៈ​ពេល 30 វិនាទី នោះ​វានឹង​បំបាត់​អស់​នូវ​ក្លិន​ស្អុយ ក៏​ដូច​ជា​បាក់​តេរី​ចេញ​ពី​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
19. សំអាតលោហៈធាតុផ្សេងៗអោយសស្អាត : ត្រសក់អាច​ជួយ​សម្អាត​គ្រឿង​លោហៈ​ផ្សេងៗ​អោយ​ស្អាត​ចែង​ចាំង​បាន។
20. សំអាតទឹកហ្វឺត រឺស្នាមប្រលាក់ : សំបករបស់ត្រសក់អាច​ជួយ​សំអាត​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន​ដូច​ជា​ទឹកហ្វឺត គូល័រ​ទៀន និង​អ្វី​ដែល​លុប​មិន​ជ្រះ។
21. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ : សារធាតុទឹក​ដ៏​ច្រើន​របស់​ត្រសក់ អាច​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ស្រួល នឹង​កាត់​បន្ថយ​ជាតិ​ពុល​ផ្សេងៗ។
22. ល្អសម្រាប់ជាលិការ : សិលាកាក្នុងត្រសក់ ជួយ​អោយ​ជាលិកា​ក្នុង​ខ្លួន​កាន់​តែ​មាន​ភាព​រឹងមាំ ដែល​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ​បាន។
23. កំចាត់ព្រូន និងតេនញ៉ា : ត្រសក់អាចកំចាត់​ព្រូន និង​តេនញ៉ា​មួយ​នួន​ចេញ​ពី​ខ្លួន​ប្រាណ​របស់​យើង​បាន ដោយ​គ្រាន់​តែ​ទទួល​ទា​នវា​ជាមួយ​ទឹក។
24. ល្អសម្រាប់ក្រចក : សារធាតិស៊ីលីកានឹងជួយ​អោយ​ក្រចក​យើង​មាន​ភាព​រឺងមាំ និង​ថ្លា​ស្អាត
25. បំបាត់ការឈឺនៃការគ្រេចជើង រឺសន្លាក់ : វីតាមីន A, B1, B6, C និង D ព្រម​ទាំង​សារធាតុ កាល់​ស្យូម និង​ម៉ាញ៉េ​ស្យូម អាច​ជួយ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​នៅ​តាម​សន្លាក់ រឺ​ជើង​របស់​យើង​បាន។
26. ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម : វា​មាន​សារធាតុ​មួយ ដែល​កោសិកា​ចំបាច់​ត្រូវ​ការ​ដើម្បី​បង្កើត​អាំងស៊ុយលីន ដែល​អាច​អោយ​អាការៈ​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​បាន។
27. កាត់បន្ថយកូឡេស្តរ៉ល : ការសិក្សា​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា សារ​ធាតុ​ស្តេរ៉ូល​ក្នុង​ត្រសក់ អាច​កាត់​បន្ថយ​កម្រិត​កូឡេស្តរ៉ូល​អោយ​ថយ​ចុះ​បាន។
28. អាហារដ៏ល្អសម្រាប់ធ្មេញ : ត្រសក់​ក្លាសេ​មួយ​ចំ​ណិត​គឺ​ជា​របស់​លេង​ដ៏​ល្អ​សម្រាប់​អញ្ចាញ​ធ្មេញ​យើង ដែល​អាច​ជួយ​ម៉ាស្សា និង​ធ្វើ​អោយ​វា​មាន​ភាព​ល្អ​ប្រសើរ​បាន ទាំង​កុមារ​តូចៗ និង​មនុស្សធំ។
​​
ត្រសក់គឺពិតជាបន្លែមួយដែលសំបូរ​ទៅ​ដោយ​អត្ថ​ប្រយោជន៍​មែន ហើយ​ថែម​ទាំង​មាន​តម្លៃ​ថោក​និង​ងាយ​ស្រួល​រក​ទិញ​ផង​ដែរ។ ក៏ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ខ្ពស់ សូម​អ្នក​ទាំង​អស់​គ្នា​ទទួលទាន​ត្រសក់​ណា​ដែល​មាន​គុណ​ភាព​ល្អ ជៀសវាង​ត្រសក់​ដែល​ខូច​គុណ​ភាព និង​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ជ្រុល។

វីធីទាំង 10 នេះអាច​ជំនួយ​ដល់​សុខភាព​បេះដូង​អ្នក​ដំនើរ​ការ​បាន​កាន់​តែប្រសើរ!

មនុស្សគ្រប់វ័យមានចង្វាក់បេះដូងខុសៗគ្នា ដូចជា​កុមារ, មនុស្ស​ពេញ​វ័យ, មនុស្ស​វ័យ​ចំណាស់ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ សុទ្ធ​តែ​មាន​ចង្វាក់​បេះ​ដូង​លោត​លឿន និង​យឺត​ខុស​គ្នា ហើយ​អាស្រ័យ​លើ​ស្ថានភាព និង​សុខភាព​របស់​ពួក​គេ​ផង​ដែរ។ តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ដឹង​ពី​​លំហែ​ទាំ​បេះដូង​ដែរ​ឬ​ទេ? បេះដូង​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​របស់​មាន​ជីវិត​ អាច​រស់នៅ​បាន មិន​ថា​តែ​សត្វ ឬ​មនុស្ស សុទ្ធ​តែ​ត្រូវ​ការ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ និង​រឹងមាំ។
នៅពេលនេះយើងនឹងណែនាំពីវិធីលំហែទាំពិសេសៗ​ទាំង 10 ចំនុច​មក​ជំរាប​ជូន​ដល់​មិត្ត​អ្នក​អាន ដើម្បី​ដឹង​ពី​វិធី​ថែ​ទាំ​សុខភាព​បេះដូង និង​សុខភាព​រាង​កាយ​របស់​អ្នក​ទាំង​អស់​គ្នា​កាន់​តែ​មាន​សុខភាព​ល្អ ដូចនេះ​សូម​មើល​ការ​ណែនាំ​នៅ​ខាងក្រោម៖
1. កំណត់ថ្ងៃពិនិត្យសុខភាពបេះដូង
នេះជារឿងងាយស្រួលបំផុត ដែលអ្នកត្រូវ​តែ​ចង​ចាំ​ថ្ងៃ​មួយ​សំរាប់​ពិនិត្យ​សុខភាព​ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ ហើយ​ទុក​វា​ដូច​ថ្ងៃ​ពិសេស​របស់​អ្នក​ចឹង ដូចនេះ​អ្នក​អាច​រក្សា​នូវ​ការ​តាម​ដាន​សុខភាព​បេះដូង​របស់​អ្នក​បាន​ទៀង​ ទាត់ ដើម្បី​ជៀស​វាង​ពី​ជំងឺ​ផ្សេងៗ​ដែល​វាយ​ប្រហារ​ទៅ​កាន់​បេះដូង​របស់​អ្នក​ បាន បើ​សិន​ជា​អ្នក​ដឹង​មុន​ពេល​ដែល​ជំងឺ​ធ្ងន់ធ្ងរ។
2. សំរួលចលនានៃរាងកាយ
ជំហ៊ានដំបូងអ្នកអាចព្យាយាមរត់នៅជុំវិញផ្ទះឬនៅស្តាតអូឡាំពិច ឬ​កន្លែង​ណា​ដែល​អ្នក​អាច​រត់​បាន ក្នុង​មួយ​ថ្ងៃ 30 នាទី ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ដំនើរ​ការ​ទាំង​អស់ រួម​ទាំង​បេះដូង​ផង​ដែរ ទើប​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដំនើរ​ការ​បាន​ល្អ។ បើ​សិន​ជា​អ្នក​ទើប​តែ​ចាប់​ផ្តើម​រត់ អ្នក​អាច​រត់​ត្រឹម 15 នាទី​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង បន្ទាប់​អ្នក​អាច​កើន​ម្តង​បន្តិចៗ រហូត​ដល់ 30 នាទី​តាម​ដែល​អ្នក​
អាច​ធ្វើបាន។
3. ពិសារទឹកឲ្យបានច្រើន
ការពិសារទឹកពិតជាមានសារៈសំខាន់សំរាប់មនុស្ស សូម្បី​តែ​សត្វ ឬ​រុក្ខជាតិ​ក៏​ត្រូវ​ការ​ទឹក​ដែរ។ ទឹក​អាច​សំរួល​ដល់​ដំនើរ​ការ​របស់​ក្រពះ, ពោះវៀន និង​មាន​សរីរាង្គ​ជា​ច្រើន​នៅ​ក្នុង​ខ្លួន​មនុស្ស​ត្រូវ​ការ​ទឹក​ជា​ចាំបាច់ ​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ដំនើរ​ការ​ផ្សេងៗ រួម​ទាំង​បេះដូង​ផងដែរ។
4. ទទួលទានអាហារដែលមានជីវជាតិ និងល្អដល់សុខភាព
ព្យាយាមញុំាអាហារដែលគ្មានផលប៉ះពាល់ដល់សុខភាព ដូចជា​ផ្លែឈើ​ដែល​មាន​សារជាតិ​វីតាមីន​គ្រប់​គ្រាន់ និង​បន្លែ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ពី​ធម្មជាតិ ដោយ​គ្មាន​ប្រើ​ប្រាស់​ជី​គីមី យក​មក​បរិភោគ​ប្រចាំ​ថ្ងៃ ហើយ​សូម​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ខ្ពស់។
5. គ្រប់គ្រងកូឡេស្ត្រេរ៉ូល
ជាតិកូឡេស្ត្រេរ៉ូល អាចធ្វើឲ្យអ្នកញុំាច្រើនស្ទះសរសៃ​ឈាម​បេះដូង និង​ធាត់​ដោយ​គ្មាន​សុខភាព​ល្អ ដូច​នេះ​សូម​កាត់​បន្ថយ ដោយសារ​តែ​អាហារ​ដែល​យើង​ចំអិន និង​ញុំាំ​រាល់​ថ្ងៃ​ពោរពេញ​ទៅ​ជាតិ​នេះ ដូច​នេះ​យើង​បាន​ត្រឹម​តែ​កាត់​បន្ថយ មិន​អាច​ដល់​ថ្នាក់​ផ្តាច់​បានទេ។
6. កាត់បន្ថយជាតិប្រៃ
ការញុំាជាតិប្រៃលើសកំណត់អាចធ្វើឲ្យសំពាធឈាមមនុស្ស​យើង​ឡើង​ខ្ពស់​ខុស​ ប្រក្រតី ដូច​នេះ​វា​អាច​បណ្តាល​ឲ្យ​ដាច់​សរសៃ​ឈាម​ដែល​ត​ភ្ជាប់​ទៅ​កាន់​បេះដូង​បាន​ យ៉ាង​ងាយ។ បើ​សិន​ជា​អាច អ្នក​ដែល​ចូល​ចិត្ត​ញុំា​ប្រៃ​ខ្លាំង​គួរ​តែ​កាត់​បន្ថយ​ទើប​អាច​រក្សា​ ជីវិត​បាន​យូរអង្វែង។
7. បញ្ឈប់ការជក់បារី
បើសិនជាអ្នកពិបាកក្នុងការបញ្ឈប់ យើងមានវិធី​ណែនាំ ថ្ងៃ​ទី 1 អ្នក​ត្រូវ​កាត់​បន្ថយ​ពាក់​កណ្តាល​នៃ​បារី​ដែល​អ្នក​បាន​ជក់​ប្រចាំ​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី 3 អ្នក​ត្រូវ​កាត់​បន្ថយ​ការ​ជក់​បារី​ពាក់​កណ្តាល​នៃ​ថ្ងៃ​ដែល​អ្នក​បាន​ជក់​ កាត់​បន្ថយ​ហើយ​នោះ បន្ទាប់​ដល់​ថ្ងៃ​ទី 5 អ្នក​ត្រូវ​កាត់​បន្ថយ​ពាក់​កណ្តាល​ទៀត រហូត​ដល់​អស់ ឬ​នៅ​សល់​ភាគ​រយ​តិចបំផុត។
8. រក្សាទំងន់ឲ្យសមល្មម និងការហាត់ប្រាណ
អ្នកត្រូវកំណត់ការញុំារបស់អ្នកអោយសមប្រមាណ ដូចជា​កុំ​ញុំា​ច្រើន​ជ្រុល ឬ​កុំ​ញុំា​តិច​ពេក ហើយ​ព្យាយាម​ថ្លឹង​មើល​ទំងន់​របស់​អ្នក​ជា​ប្រចាំ ដើម្បី​តាម​ដាន​ដំនើរ​ការ​ប្រែ​ប្រួល​នៃ​ទំងន់​របស់​អ្នក ឲ្យ​សាក​សម​ជាមួយ​កំពស់​ផង និង​សុខភាពផង។
9. រក្សាការតាំងចិត្តដោយកុំបោះបង់
បើសិនជាអ្នកមិនបានតាំងចិត្តថែរក្សាសុខភាព ហើយ​ធ្វើ​តាម​វិធី​ខាង​លើ​នេះ​ទេ អ្នក​ប្រាកដ​ជា​ស្តាយ​ក្រោយ បន្ទាប់​ពី​ជួប​បញ្ហា​បេះដូង​ណា​មួយ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់។ សំរាប់​អ្នក​ដែល​បាន​ធ្វើ​តាម​ការ​ថែ​ទាំ​ទាំង​នេះ​ហើយ ប៉ុន្តែ​ធ្វើ​បាន​រយៈពេល​ខ្លី ក៏​ត្រលប់​ទៅ​កាន់​ការ​ញុំា​ច្រើន​វិញ ឬ​មិន​ហាត់​ប្រាណ​ច្បាស់​ជា​សោក​ស្តាយ​ជា​មិន​ខាន ដូច​នេះ​អ្នក​គួរ​តែ​សំរួល​អារម្មណ៍ ហើយ​តាំង​ចិត្ត​ថា អ្នក​អាច​ធ្វើ​បាន​ដើម្បី​សុខភាពអ្នក។
10. អោយរង្វាន់ដល់ខ្លួនអ្នក
បន្ទាប់ពីការពិនិត្យ, ការខំប្រឹងហាត់ប្រាណទៀងទាត់ និង​ញុំា​អាហារ​ដែល​មាន​សុខភាព​ល្អ​ជា​ប្រចាំ អ្នក​អាច​ធ្វើ​អ្វី​មួយ​ដែល​ចូល​ចិត្ត ឬ​ទិញ​អ្វី​មួយ​សំរាប់​ទុក​ជា​អនុស្សារីយ៍​ដែល​បង្ហាញ​ថា​អ្នក​អាច​ថែទាំ​ សុខភាព​ខ្លួន​ឯង រួម​ទាំង​បេះដូង​ដំនើរ​ការ​បាន​ល្អ ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​​សប្យាយ​ចិត្ត​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ មាន​សុខភាពល្អ។

គន្លឹះប្រាំយ៉ាង ដើម្បី​អោយ​ស្បែក​របស់​អ្នក​មាន​សុខភាពល្អ

ស្បែក គឺជាសរីរាង្គខាងក្រៅដ៏ធំបំផុតដែលគ្រប​ដណ្តប់​រូប​រាង​មនុស្ស​ទាំង​មូល។ វា​មាន​ភ្នាស​នៃ​ជាលិកា​ជា​ច្រើន​ស្រទាប់ និង​មាន​កោសិកា​មួយ​ចំនួន​សម្រាប់​ការពារ​ដូច​ជា កោសិកា​សាច់​ដុំ ឆ្អឹង សរសៃ និង សរីរាង្គ​ខាង​ក្នុង​ជា​ដើម។ ការ​ថែ​រក្សា​ស្បែក ជា​កត្តា​សំខាន់​ណាស់​សម្រាប់​សុខភាព។ ការ​ថែ​រក្សា​ស្បែក​អោយ​មាន​សុខភាព​ល្អ គឺ​លោក​អ្នក​គួរ​គប្បី​ការពារ​ស្បែក​ពី​ពន្លឺ​ថ្ងៃ និង ធ្វើ​ការ​សម្អាត​ជា​ប្រចាំ ហើយ​ខាង​ក្រោម​នេះ យើង​នឹង​បង្ហាញ​លោក​អ្នក​ពី​គន្លឹះ​ល្អ​ប្រាំ​យ៉ាង សម្រាប់​សុខភាព​ស្បែក​របស់យើង។
1. ការពារខ្លួនរបស់អ្នកពីពន្លឺព្រះអាទិត្យ
មួយក្នុងចំណោមវិធីដ៏សំខាន់បំផុតក្នុងការថែរក្សា​ស្បែក​របស់​អ្នក​គឺ​ការពារ​ ខ្លួន​របស់​អ្នក​ពី​ព្រះ​អាទិត្យ។ ពេញ​មួយ​ជីវិត​នៃ​ការ​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​អាច​បង្ក​អោយ​មាន​ស្នាម​ ជ្រួញ, មើល​ទៅ​ចាស់​ជាង​អាយុ និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត ដែល​ជា​ហានិភ័យ​ឈាន​ទៅ​ដល់​ការ​កើត​ជម្ងឺ​
មហារីកស្បែក។
ចំពោះការការពារខ្លួនរបស់អ្នកពីពន្លឺព្រះអាទិត្យ ពុំ​មែន​មាន​ន័យ​ថា មិន​អោយ​អ្នក​ដើរ​ត្រូវ​ថ្ងៃ​នោះ​ទេ គឺ​អ្នក​ត្រូវ​មាន​វិធី​សាស្រ្ត​ឬ​មធ្យោបាយ​ការពារ​នៅ​ពេល​ដើរ​ត្រូវ​ថ្ងៃ ដូចជា៖
  • ប្រើឡេការពារពន្លឺព្រះអាទិត្យ នៅពេលចេញទៅខាង​ក្រៅ ឬ ក្រោយ​ពេល​ងូត​ទឹក​ឬ​ហែលទឹក។
  • រក្សាខ្លួននៅក្នុងម្លប់ មានន័យថា ត្រូវជៀសវាងការចេញ​ទៅ​ត្រូវ​ថ្ងៃ ចន្លោះ​ម៉ោង 10 ព្រឹក រហូត​ដល់​ម៉ោង 4 រសៀល។
  • ស្លៀកពាក់សម្លៀកបំពាក់វែងៗ ហោមព័ទ្ធជុំវិញ​ខ្លួន​របស់​អ្នក​អោយជិត។
2. កុំជក់បារី
ការជក់បារីធ្វើអោយស្បែករបស់អ្នកមើលទៅចាស់​ជាង​វ័យ​និង​ធ្វើ​អោយ​ជ្រួញ​ ខ្លាំង។ ការ​ជក់​បារី​បង្ក​អោយ​សរសៃ​ឈាម​នៅ​ក្នុង​ស្រទាប់​ខាង​ក្រៅ​បង្អស់​នៃ​ស្បែក រួម​តូច ធ្វើ​ឲ្យ​លំហូរ​ឈាម​ថយ​ចុះ។ វិធី​សាស្រ្ត​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​នោះ​គឺ​ថា អ្នក​ត្រូវ​តែ​ឈប់​ជក់​បារី ហើយ​ការ​ឈប់​ជក់​បារី​នេះ​បាន អ្នក​អាច​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ឲ្យ​លោក​បង្ហាញ​ពី​របៀប​ផ្តាច់បារី។
3. ថែរក្សាស្បែករបស់អ្នកថ្នមៗ
សកម្មភាពសម្អាតស្បែកជាប្រចាំ នឹងនាំអ្នកអោយមានសុខភាពល្អ ដូចជា៖
  • ងូតទឹកក្តៅអ៊ុនៗ និង កុំក្តៅពេក
  • ជៀសវាងការប្រើប្រាស់សាប៊ូដុំ រឹងៗ គឺអ្នកត្រូវប្រើប្រាស់​នូវ​ប្រភេទ​ទឹក​លាង​សម្អាត​វិញ​ល្អជាង។
  • ត្រូវប្រើឡេលាបជាមុនសិន មុននឹងកោររោមនៅលើដងខ្លួនរបស់អ្នក។
  • បន្ទាប់ពីងូតទឹកហើយ ត្រូវមានកន្សែងជូតខ្លួន ហើយកន្លែងនោះ មិន​ត្រូវ​ស្ងួត​ជ្រឺង​នោះ​ទេ គឺ​ត្រូវ​យក​កន្លែង​ណា​ដែល​មាន​លក្ខណៈ​ទន់ ងាយ​ស្រួល​ជូត ជៀស​ជាង​យក​កន្លែង​ទើប​តែ​ហាលរួច។
  • ត្រូវប្រើផលិតផលដែលមានសំណើម សមស្របទៅតាមស្បែករបស់លោកអ្នក។
4. បរិភោគរបបអាហារដែលមានជីវជាតិ
របបអាហារដែលមានជីវជាតិល្អអាចជួយអោយ​អ្នក​មើល​ទៅ​និង​មាន​អារម្មណ៍​ស្រស់​ ស្រាយ​បំផុត។ បរិភោគ​ផ្លែ​ឈើ​ច្រើន បន្លែ គ្រាប់​ធញ្ញជាតិ​និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ធ្វើ​អោយ​ស្បែក​មាន​សភាព​ភ្លឺ​ក្មេង​ជាងវ័យ។
5. ការគ្រប់គ្រប់ទៅលើបញ្ហា Stress
បញ្ហា Stress ក៏ជាហេតុធ្វើអោយស្បែករបស់​យើង​មាន​សុខភាព​មិន​ល្អ​ផង​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​រៀប​ចំ​ផែនការ កាល​វិភាគ​ការងារ​អោយ​បាន​ច្បាស់​លាស់ និង សម​ហេតុ​ផល ទើប​ធ្វើ​អោយ​លែង​មាន Stress ឬ មន្ទិល​សៅហ្មង​ក្នុងចិត្ត។
ដូច្នេះ ដើម្បីអោយស្បែករបស់យើងមានសុខភាពល្អ យើង​គប្បី​ចេះ​ថែរក្សា​ខ្លួន​របស់​យើង​ពី​ពន្លឺ​ព្រះអាទិត្យ កុំ​ជក់​បារី ថែ​រក្សា​ស្បែក​ដោយ​ប្រើ​ឡេ​លាប បរិភោគ​របប​អាហារ​ដែល​មាន​ជីវជាតិ និង ចេះ​គ្រប់​គ្រង​នូវ​បញ្ហា Stress ឬ តប់​ប្រម៉ល់​នៅ​ក្នុង​ចិត្ត​របស់​លោក​អ្នក​ឲ្យ​បានល្អ៕

អត្ថប្រយោជន៍​ទាំង 5 របស់​ប្រទាល​កន្ទុយ​ក្រពើ សម្រាប់​សុខ​ភាព​របស់​យើង​ទាំង​អស់គ្នា

ប្រទាលកន្ទុយក្រពើរត្រូវបានប្រជាជនកម្ពុជាដាំនៅ​តាម​ផ្ទះ​ជា​ច្រើន ​មិន​ថា​អ្នក​នៅ​ផ្ទះ​ល្វែង ​ឬ​ផ្ទះ​វីឡា​ឡើយ ​ដោយ​សារ​តែ​វា​ងាយ​ស្រួល​ដាំ​មិន​ចាំ​បាច់​មើល​ថែ​អ្វី​ច្រើន​ទេ ពិសេស​បំផុត​នោះ​គឺ​ចាស់ៗ​ពួក​គាត់​ចូល​ចិត្ត​ដាំ​វា​ណាស់ នោះ​ក៏​ដោយ​សារ​តែ​វា​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​របស់​មនុស្ស​ យើង។ ជាក់​ស្ដែង​ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​មួយ​ ចំនួន​យក​ទៅ​ផលិត​ជា​ភេសជ្ជៈ​លក់​ពេញ​ទឹក​ពេញ​ដី ដោយ​សារ​តែ​វា​ផ្ដល់​ផល​ប្រយោជន៍​ច្រើន ហេតុ​នេះ Cambo Report សូម​លើក​យក​ចំនុច​សំខាន់ៗ​ទាំង 5 ធំៗ​របស់​ប្រទាល​កន្ទុយក្រពើ​មក​បក​ស្រាយ​ប្រាប់​ប្រិយ​មិត្ត​អោយ​បាន​ដឹង​ ទាំង​អស់គ្នា ក៏​ដូចជា​ចែក​ជូនទៅ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​អោយ​បាន​យល់​អំពីវា​កាន់​ តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ដូច​ខាង​ក្រោម។
​​
1. ល្អបំផុតសម្រាប់ព្យាបាលស្បែក
នេះគឺជាចំនុចមួយធំជាងគេបំផុតរបស់ប្រទាលកន្ទុយ​ក្រពើ​សម្រាប់​សុខ​ភាព​ស្បែក​ របស់​យើង​ទាំ​ង​អស់​គ្នា​មិន​ថា​ក្មេង ចាស់ ប្រុស ស្រី​ឡើយ វាត្រូវ​បាន​ក្រុម​ហ៊ុន​ផ្នែក​សម្ភស្ស​ជា​ច្រើន​យក​ទៅ​ផលិត​ជា​ផលិត​ផល​ ថែរក្សា​ស្បែក​សម្រាប់​ការពារ​ស្បែក​នៅ​ពេល ឆេះ រលាក​ភ្លើង សត្វ​ល្អិត​ទិច និង​ជម្ងឺ​ក្រហម​ស្បែក​ជា​ដើម ព្រោះ​ប្រទាល​កន្ទុយ​ក្រពើ​មាន​សារ​ជាតិ​ពិសេស​ធ្វើ​អោយ​ស្បែក​ត្រជាក់​មាន​ សំនើម​ល្អ។ បើ​ចង់​អោយ​វា​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្ពស់​នោះ​គឺ​អាច​កាត់​មក​ពី​ដើម​ ភ្លាមៗ ហើយ​ហាន់​ជា​ចំនិត​ស្ដើងៗ​បិទ​ត្រង់​ចំនុច​របួស​នោះ​គឺ​កាន់​តែ​ពិសេស បើ​មាន​ទូរទឹកកក ឬ​ធុង​ទឹកកក អ្នក​អាច​ដាក់​អោយ​វា​ត្រជាក់​គឺ​កាន់​តែ​ល្អ​ថែម​មួយ​កម្រិត​ទៀត។
2. ជួយបណ្ដេញជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ
បន្ទាយកន្ទុយក្រពើរផ្ទុកទៅដោយជាតិរអិលទន់ៗដូចចាហួយអញ្ចឹង​ដែរ ដែល​នៅ​ពេល​អ្នក​ទទួលទាន​វា​មិន​ត្រឹម​តែ​កាន់​តែ​បន្ថយ​ក​ម្ដៅ​ក្នុង​ខ្លួន ​ប្រាណ​នោះ​ទេ វា​ថែម​ទាំង​ទៅ​ស្រូប​យក​សារ​ជាតិពុល​ដែល​មាន​នៅ​ក្នុង​ពោះ​វៀន​ធំ​របស់​ អ្នក​មក​ជាមួយ​ផងដែរ ដូច្នេះ​វា​អាច​កាត់​បន្ថយ​សារ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​បាន​យ៉ាង​ល្អ​ ប្រសើរ ពិសេស​សា​រជាតិ​ពុល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​តែម្ដង។
3. ធ្វើអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយដំណើរការបានល្អ
រុក្ខជាតិមួយនេះក៏ផ្ទុកទៅដោយសារជាតិប្រឆាំងនឹងអុកស៊ីតកម្ម ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​ជួយ​ទៅ​ដល់​ការ​ពន្លឿន​កោសិកា​ឈាមស​នៅ​ក្នុង​រាង​កាយ​ របស់​អ្នក ដែល​ធ្វើ​អោយ​ស្នូល​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​កាន់​តែ​ខ្លាំង​ក្លា​ ជាង​មុន ដែល​ជួយ​ទៅ​ដល់​រាង​កាយ​របស់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង និង​ហានិ​ភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ ពិសេស​គឺ​ជម្ងឺ​ឆ្លង​តែម្ដង។
4. អារម្មណ៍ល្អ
ប្រទាលកន្ទុយក្រពើរជួយអោយរាងកាយរបស់អ្នកស៊ាំទៅនឹងបរិស្ថានជុំវិញខ្លួន ក៏ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​ផងដែរ ដែល​នៅ​ពេល​ទទួល​ទាន​វា រាង​កាយ​របស់​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​បរិស្ថាន​ ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ ដោយ​សារ​តែ​កម្ដៅ​ក្នុង​ខ្លួន​អ្នក​មិន​សូវ​ជា​ក្ដៅ​ខ្លាំង​ពេក។
5. សម្រកទម្ងន់
ចំនុចនេះមានការពាក់ព័ន្ធទៅនឹងចំនុចទី 2 ខាងលើ ដោយសារតែវាមាន​សមត្ថ​ភាព​ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​រ​បស់​អ្នក​ដំណើ​ ការ​បាន​ស្រួល មាន​ន័យ​ថា​វា​ធ្វើ​អោយ​ការ​បន្ទោរ​បង់​របស់​អ្នក​ទៀង​ទាត់ ថែម​ទាំង​បណ្ដេញ​ជាតិ​ពុល​បាន​យ៉ាង​ប្រសើរ ទើប​ធ្វើ​អោយ​អ្នក​ស្រក​ទម្ងន់​បាន​មួយ​ផ្នែក​ផង​ដែរ។ យ៉ាង​ណាមិញ​ការ​ប្រើ​ប្រាស់​ប្រទាលកន្ទុយ​ក្រពើ​ត្រូវ​បាន​គេសិក្សា ហើយ​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​ច្រើន​ពេក​ក៏​អាច​នឹង​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ អ្នក​ផងដែរ ពិសេស​គឺ​ការ​ទទួល​ទាន តែ​បើ​គ្រាន់​តែ​ការ​ប្រើ​ប្រាស់​បិទ​ស្បែក​គឺ​គ្មាន​បញ្ហា​ច្រើន​នោះទេ តែ​ការ​ទទួល​ទាន​ញឹក​ញាប់​អាច​នឹង​មាន​បញ្ហា​ខ្លះៗ​ទៅ​វិញ​ផងដែរ។
​​

Monday, December 1, 2014

ធ្វើ​ម៉េច​កុំអោយ លើសឈាម​? ​


ខាងក្រោម​នេះ គឺ​ជា​ការណែនាំ​មួយ​ចំនួន ដែល​អាច​បន្ថយ​ឱកាស នៃ​ការវិវត្ត​ទៅ​ជា​ជំងឺលើសឈាម និង​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ ៖
-​    ​រក្សា​ទម្ងន់​អោយ​នៅ​ធម្មតា ទៅតាម​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​។​
-​    ​ធ្វើ​លំ​ហាត់ប្រាណ ជា​ទៀងទាត់​។ នេះ​អាច​ជួយ​ការពារ​អ្នក ពី​ការ​ក្លាយ​ជា​លើស​ទម្ងន់ ឬ​ជួយ​អ្នក​អោយ​ស្រក​ទម្ងន់ ប្រសិនបើ​អ្នកត្រូវការ​។ ការធ្វើ​លំ​ហាត់ប្រាណ ក៏​ជួយ​រក្សា​បេះដូង និង​សរសៃឈាម អោយមាន​សុខភាព​ល្អ និង​រឹងមាំ​។ ការធ្វើ​លំ​ហាត់ប្រាណ ជួយ​រក្សា​សម្ពាធ​ឈាម អោយ​នៅ​ល្អ នៅពេល​ដែល​អ្នក​មាន​វ័យ​ចំណាស់​ក៏ដោយ​។​
-​    ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ដែល​រួមមាន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ញ៉ាំ​ផ្លែឈើ និង​បន្លែ​។​
-​    ​កុំ​ជក់បារី​។ ការជក់បារី និង​ជំងឺលើសឈាម គឺជា​កត្តា​ហានិភ័យ ចម្បង សម្រាប់​ការ​គាំងបេះដូង ឬ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល នៅពេល​ក្រោយ​។​
-​    ​សូម​គ្រប់គ្រង​ស្ត្រេ​ស​របស់​អ្នក​។ វា​អាច​ជួយ ដោយ​អនុវត្ត​វិធីសាស្ត្រ នៃ​ការ​បន្ធូរ​អារម្មណ៍​ដូចជា ការដកដង្ហើម​ជ្រៅៗ​ជាដើម​។​
-​    ​បន្ថយ​ការ​ញ៉ាំ​ប្រៃ​។ ការ​ញ៉ាំ​ប្រៃ​តិច ត្រូវ​បាន​បង្ហាញថា ជួយ​បន្ថយ​សម្ពាធ​ឈាម ចំពោះ​មនុស្ស​មួយចំនួន និង​អាច​ការពារ​ការវិវត្ត ទៅ​ជា​ជំងឺលើសឈាម​។​
-​    ​ជៀសវាង​ការ​ផឹកស្រា​ច្រើន ដែល​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយ​នឹង​ជំងឺ​លើសឈាម​។​
-​    ​ត្រូវ​ដឹង​ពី​សម្ពាធ​ឈាម​របស់​អ្នក​។ ត្រូវ​ពិនិត្យ​អោយបាន​ទៀងទាត់ ទោះបីជា​ជំងឺលើសឈាម​កើតមាន​ជា​ញឹកញាប់ ចំពោះ​មនុស្ស​ពេញវ័យ​ក៏ដោយ ប៉ុន្តែ វា​ក៏​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ​ដែរ​៕