Monday, December 1, 2014

ធ្វើ​ម៉េច​កុំអោយ លើសឈាម​? ​


ខាងក្រោម​នេះ គឺ​ជា​ការណែនាំ​មួយ​ចំនួន ដែល​អាច​បន្ថយ​ឱកាស នៃ​ការវិវត្ត​ទៅ​ជា​ជំងឺលើសឈាម និង​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ ៖
-​    ​រក្សា​ទម្ងន់​អោយ​នៅ​ធម្មតា ទៅតាម​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​។​
-​    ​ធ្វើ​លំ​ហាត់ប្រាណ ជា​ទៀងទាត់​។ នេះ​អាច​ជួយ​ការពារ​អ្នក ពី​ការ​ក្លាយ​ជា​លើស​ទម្ងន់ ឬ​ជួយ​អ្នក​អោយ​ស្រក​ទម្ងន់ ប្រសិនបើ​អ្នកត្រូវការ​។ ការធ្វើ​លំ​ហាត់ប្រាណ ក៏​ជួយ​រក្សា​បេះដូង និង​សរសៃឈាម អោយមាន​សុខភាព​ល្អ និង​រឹងមាំ​។ ការធ្វើ​លំ​ហាត់ប្រាណ ជួយ​រក្សា​សម្ពាធ​ឈាម អោយ​នៅ​ល្អ នៅពេល​ដែល​អ្នក​មាន​វ័យ​ចំណាស់​ក៏ដោយ​។​
-​    ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ដែល​រួមមាន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ញ៉ាំ​ផ្លែឈើ និង​បន្លែ​។​
-​    ​កុំ​ជក់បារី​។ ការជក់បារី និង​ជំងឺលើសឈាម គឺជា​កត្តា​ហានិភ័យ ចម្បង សម្រាប់​ការ​គាំងបេះដូង ឬ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល នៅពេល​ក្រោយ​។​
-​    ​សូម​គ្រប់គ្រង​ស្ត្រេ​ស​របស់​អ្នក​។ វា​អាច​ជួយ ដោយ​អនុវត្ត​វិធីសាស្ត្រ នៃ​ការ​បន្ធូរ​អារម្មណ៍​ដូចជា ការដកដង្ហើម​ជ្រៅៗ​ជាដើម​។​
-​    ​បន្ថយ​ការ​ញ៉ាំ​ប្រៃ​។ ការ​ញ៉ាំ​ប្រៃ​តិច ត្រូវ​បាន​បង្ហាញថា ជួយ​បន្ថយ​សម្ពាធ​ឈាម ចំពោះ​មនុស្ស​មួយចំនួន និង​អាច​ការពារ​ការវិវត្ត ទៅ​ជា​ជំងឺលើសឈាម​។​
-​    ​ជៀសវាង​ការ​ផឹកស្រា​ច្រើន ដែល​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយ​នឹង​ជំងឺ​លើសឈាម​។​
-​    ​ត្រូវ​ដឹង​ពី​សម្ពាធ​ឈាម​របស់​អ្នក​។ ត្រូវ​ពិនិត្យ​អោយបាន​ទៀងទាត់ ទោះបីជា​ជំងឺលើសឈាម​កើតមាន​ជា​ញឹកញាប់ ចំពោះ​មនុស្ស​ពេញវ័យ​ក៏ដោយ ប៉ុន្តែ វា​ក៏​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ​ដែរ​៕

0 comments:

Post a Comment