Sunday, December 14, 2014

អត្ថប្រយោជន៍​ទាំង 5 របស់​ប្រទាល​កន្ទុយ​ក្រពើ សម្រាប់​សុខ​ភាព​របស់​យើង​ទាំង​អស់គ្នា

ប្រទាលកន្ទុយក្រពើរត្រូវបានប្រជាជនកម្ពុជាដាំនៅ​តាម​ផ្ទះ​ជា​ច្រើន ​មិន​ថា​អ្នក​នៅ​ផ្ទះ​ល្វែង ​ឬ​ផ្ទះ​វីឡា​ឡើយ ​ដោយ​សារ​តែ​វា​ងាយ​ស្រួល​ដាំ​មិន​ចាំ​បាច់​មើល​ថែ​អ្វី​ច្រើន​ទេ ពិសេស​បំផុត​នោះ​គឺ​ចាស់ៗ​ពួក​គាត់​ចូល​ចិត្ត​ដាំ​វា​ណាស់ នោះ​ក៏​ដោយ​សារ​តែ​វា​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​របស់​មនុស្ស​ យើង។ ជាក់​ស្ដែង​ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​មួយ​ ចំនួន​យក​ទៅ​ផលិត​ជា​ភេសជ្ជៈ​លក់​ពេញ​ទឹក​ពេញ​ដី ដោយ​សារ​តែ​វា​ផ្ដល់​ផល​ប្រយោជន៍​ច្រើន ហេតុ​នេះ Cambo Report សូម​លើក​យក​ចំនុច​សំខាន់ៗ​ទាំង 5 ធំៗ​របស់​ប្រទាល​កន្ទុយក្រពើ​មក​បក​ស្រាយ​ប្រាប់​ប្រិយ​មិត្ត​អោយ​បាន​ដឹង​ ទាំង​អស់គ្នា ក៏​ដូចជា​ចែក​ជូនទៅ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​អោយ​បាន​យល់​អំពីវា​កាន់​ តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ដូច​ខាង​ក្រោម។
​​
1. ល្អបំផុតសម្រាប់ព្យាបាលស្បែក
នេះគឺជាចំនុចមួយធំជាងគេបំផុតរបស់ប្រទាលកន្ទុយ​ក្រពើ​សម្រាប់​សុខ​ភាព​ស្បែក​ របស់​យើង​ទាំ​ង​អស់​គ្នា​មិន​ថា​ក្មេង ចាស់ ប្រុស ស្រី​ឡើយ វាត្រូវ​បាន​ក្រុម​ហ៊ុន​ផ្នែក​សម្ភស្ស​ជា​ច្រើន​យក​ទៅ​ផលិត​ជា​ផលិត​ផល​ ថែរក្សា​ស្បែក​សម្រាប់​ការពារ​ស្បែក​នៅ​ពេល ឆេះ រលាក​ភ្លើង សត្វ​ល្អិត​ទិច និង​ជម្ងឺ​ក្រហម​ស្បែក​ជា​ដើម ព្រោះ​ប្រទាល​កន្ទុយ​ក្រពើ​មាន​សារ​ជាតិ​ពិសេស​ធ្វើ​អោយ​ស្បែក​ត្រជាក់​មាន​ សំនើម​ល្អ។ បើ​ចង់​អោយ​វា​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្ពស់​នោះ​គឺ​អាច​កាត់​មក​ពី​ដើម​ ភ្លាមៗ ហើយ​ហាន់​ជា​ចំនិត​ស្ដើងៗ​បិទ​ត្រង់​ចំនុច​របួស​នោះ​គឺ​កាន់​តែ​ពិសេស បើ​មាន​ទូរទឹកកក ឬ​ធុង​ទឹកកក អ្នក​អាច​ដាក់​អោយ​វា​ត្រជាក់​គឺ​កាន់​តែ​ល្អ​ថែម​មួយ​កម្រិត​ទៀត។
2. ជួយបណ្ដេញជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ
បន្ទាយកន្ទុយក្រពើរផ្ទុកទៅដោយជាតិរអិលទន់ៗដូចចាហួយអញ្ចឹង​ដែរ ដែល​នៅ​ពេល​អ្នក​ទទួលទាន​វា​មិន​ត្រឹម​តែ​កាន់​តែ​បន្ថយ​ក​ម្ដៅ​ក្នុង​ខ្លួន ​ប្រាណ​នោះ​ទេ វា​ថែម​ទាំង​ទៅ​ស្រូប​យក​សារ​ជាតិពុល​ដែល​មាន​នៅ​ក្នុង​ពោះ​វៀន​ធំ​របស់​ អ្នក​មក​ជាមួយ​ផងដែរ ដូច្នេះ​វា​អាច​កាត់​បន្ថយ​សារ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​បាន​យ៉ាង​ល្អ​ ប្រសើរ ពិសេស​សា​រជាតិ​ពុល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​តែម្ដង។
3. ធ្វើអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយដំណើរការបានល្អ
រុក្ខជាតិមួយនេះក៏ផ្ទុកទៅដោយសារជាតិប្រឆាំងនឹងអុកស៊ីតកម្ម ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​ជួយ​ទៅ​ដល់​ការ​ពន្លឿន​កោសិកា​ឈាមស​នៅ​ក្នុង​រាង​កាយ​ របស់​អ្នក ដែល​ធ្វើ​អោយ​ស្នូល​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​កាន់​តែ​ខ្លាំង​ក្លា​ ជាង​មុន ដែល​ជួយ​ទៅ​ដល់​រាង​កាយ​របស់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង និង​ហានិ​ភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ ពិសេស​គឺ​ជម្ងឺ​ឆ្លង​តែម្ដង។
4. អារម្មណ៍ល្អ
ប្រទាលកន្ទុយក្រពើរជួយអោយរាងកាយរបស់អ្នកស៊ាំទៅនឹងបរិស្ថានជុំវិញខ្លួន ក៏ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​ផងដែរ ដែល​នៅ​ពេល​ទទួល​ទាន​វា រាង​កាយ​របស់​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​បរិស្ថាន​ ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ ដោយ​សារ​តែ​កម្ដៅ​ក្នុង​ខ្លួន​អ្នក​មិន​សូវ​ជា​ក្ដៅ​ខ្លាំង​ពេក។
5. សម្រកទម្ងន់
ចំនុចនេះមានការពាក់ព័ន្ធទៅនឹងចំនុចទី 2 ខាងលើ ដោយសារតែវាមាន​សមត្ថ​ភាព​ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​រ​បស់​អ្នក​ដំណើ​ ការ​បាន​ស្រួល មាន​ន័យ​ថា​វា​ធ្វើ​អោយ​ការ​បន្ទោរ​បង់​របស់​អ្នក​ទៀង​ទាត់ ថែម​ទាំង​បណ្ដេញ​ជាតិ​ពុល​បាន​យ៉ាង​ប្រសើរ ទើប​ធ្វើ​អោយ​អ្នក​ស្រក​ទម្ងន់​បាន​មួយ​ផ្នែក​ផង​ដែរ។ យ៉ាង​ណាមិញ​ការ​ប្រើ​ប្រាស់​ប្រទាលកន្ទុយ​ក្រពើ​ត្រូវ​បាន​គេសិក្សា ហើយ​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​ច្រើន​ពេក​ក៏​អាច​នឹង​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ អ្នក​ផងដែរ ពិសេស​គឺ​ការ​ទទួល​ទាន តែ​បើ​គ្រាន់​តែ​ការ​ប្រើ​ប្រាស់​បិទ​ស្បែក​គឺ​គ្មាន​បញ្ហា​ច្រើន​នោះទេ តែ​ការ​ទទួល​ទាន​ញឹក​ញាប់​អាច​នឹង​មាន​បញ្ហា​ខ្លះៗ​ទៅ​វិញ​ផងដែរ។
​​

0 comments:

Post a Comment