វេជ្ជបណ្ឌិត ស្តាស៊ី ខាលីង (Stacy Carling) បាននិយាយថា
ការបំបៅដោះកូនក្នុងរយៈពេលយូរយូរ
លេចឡើងជាឥទ្ធិពលការពារប្រឆាំងនឹងរោគសញ្ញានៃការធាត់
និងលើសទម្ងន់។
អ្នកស្រាវជ្រាវបានតាមដានលើកុមារ៥៩៥នាក់
តាំងពីកើតដល់អាយុ២ឆ្នាំ។ ពួកគេបានពិនិត្យលើទម្ងន់
និងរយៈពេលហើយបានប្រៀបធៀបការលូតលាស់របស់គេ
ទៅនឹងរយៈពេលដែលកុមារបៅដោះម្តាយ។
កុមារដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ចំពោះការឡើង
ទម្ងន់នោះ
រួមមានអ្នកដែលសន្ទស្សន៍នៃទម្ងន់ខ្លួនបានឡើងលឿននៅពេលដែលកុមារ
បៅដោះ។
កុមារដែលមានហានិភ័យខ្ពស់បំផុតក្នុងការឡើងទម្ងន់នោះ
រួមមានកុមារដែលមានម្តាយលើសទម្ងន់
ឬធាត់ម្តាយដែលមានកម្រិតវប្បធម៌ទាប
និងម្តាយដែលបានជក់បារីអំឡុងពេលមានផ្ទៃពោះ។ ជិត៥៩ ភាគរយ
នៃកុមារដែលមានហានិភ័យក្នុងការលើសទម្ងន់នោះ
មានម្តាយដែលមានលក្ខណៈសម្គាល់ខាងលើលើសពីមួយ បើធៀបទៅនឹង៤៣ ភាគរយ
នៃកុមារដែលមិនមានហានិភ័យនៃការឡើងទម្ងន់នោះ។
ក្នុងចំណោមកុមារទាំងនោះ
អ្នកដែលមានហានិភ័យខ្ពស់ចំពោះការធាត់
គឺកុមារដែលបៅដោះម្តាយតិចជាង២ខែ
ងាយនឹងឡើងទម្ងន់ទ្វេដងជាងកុមារដែលបៅយ៉ាងហោចណាស់៤ខែ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Pediatrics។
ការស្រាវជ្រាវមិនអាចបង្ហាញថា
ការបៅដោះម្តាយបានបណ្តាលអោយបន្ថយហានិភ័យនៃការធាត់នោះទេ។
ប៉ុន្តែអ្នកស្រាវជ្រាវបានសម្គាល់ថា
មានហេតុផលជាច្រើនដែលថាតើហេតុអ្វីបានជាការផ្សារភ្ជាប់គ្នារវាងការ
បៅដោះម្តាយ និងការថយចុះហានិភ័យនៃការធាត់អាចមាននោះ។
វេជ្ជបណ្ឌិត Carling បាននិយាយថា ការបៅដោះម្តាយ
អាចអនុញ្ញាតអោយមានការវិវត្តនៃភាពឃ្លាន
និងសញ្ញានៃការចង់ញ៉ាំត្រឹមត្រូវ
ក៏ដូចជាជួយការពារអត្តចរិតមួយចំនួនដែលនាំអោយលើសទម្ងន់ និងធាត់។
គាត់បាននិយាយថា
ការបំបៅដោះកូនជាពិសេសនៅពេលត្រូវការប្រឆាំងនឹងការដាក់ម៉ោងពេល
ត្រឹមត្រូវនៃការបៅអនុញ្ញាតអោយកុមារបៅបាននៅពេលដែលគេឃ្លានលើសពី
ការជម្រុញការវិវត្តឆាប់ក្នុងការគ្រប់គ្រងពេលនៃការញ៉ាំ។
នៅពេលដែលកុមារបៅដោះម្តាយគេអាចគ្រប់គ្រងបរិមាណទឹកដោះ
និងភាពញឹកញាប់ដែលគេមានការឆ្លើយតបជាធម្មជាតិទៅនឹងសញ្ញាខាង
ក្នុងនៃការឃ្លាន និងការឆ្អែត។
វេជ្ជបណ្ឌិត ឡូរី ហ្វេលម៉េន វីនធឺរ (Lori Feldma-Winter)
ដែលមកពីសាកលវិទ្យាល័យ Cooper បានចង្អុលបង្ហាញថា
បន្ថែមពីលើការរក្សាខ្លួនប្រាណអោយបានប្រសើរទៅនឹងការញ៉ាំសមាសធាតុ
នៃទឹកដោះម្តាយ ហាក់ដូចជាមិនបណ្តាលអោយធាត់នោះទេ។
វេជ្ជបណ្ឌិត Feldman-Winter បានពន្យល់ថា
សមាសធាតុនៃទឹកដោះម្តាយដែលបានមើលក្នុងមីក្រូទស្សន៍រក្សាមេតា
ប៉ូលីស អាចបន្ថយហានិភ័យនៃការធាត់។
ការស្រាវជ្រាវមិនបានរាប់បញ្ចូលព័ត៌មានថាតើទារកដែលមិនបៅដោះ
ម្តាយ ឬភាពញឹកញាប់ប៉ុណ្ណាដែលពួកគេបៅដោះម្តាយ
ធៀបទៅនឹងបៅទឹកដោះគោនោះទេ
ប៉ុន្តែពេលដែលតម្រូវអោយបន្ថយហានិភ័យនៃការធាត់នោះ
គឺមិនយូរនោះ។
វេជ្ជបណ្ឌិត Carling បាននិយាយថា
ភាពខុសប្លែកគ្នានៃការបៅដោះម្តាយ២ខែ
អាចគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍មួយចំនួន។
នៅក្នុងការស្រាវជ្រាវនេះម្តាយដែលហាក់ដូចជាមិនបំបៅដោះកូន
ក្នុងរយៈពេល៤ខែ
រួមមានម្តាយដែលមានអាយុក្មេងម្តាយដែលមានចំណេះដឹងទាប
ឬមានប្រាក់ចំណូលទាបម្តាយដែលមិនមានគម្រោងបំបៅដោះកូននៅពេលដែល
ពួកគេមានទម្ងន់ជាដើម។
វេជ្ជបណ្ឌិត Carling បាននិយាយថា
ការផ្តល់ភាពប្រសើរឡើងដល់អត្រានៃការបំបៅដោះកូនក្នុងចំណោមម្តាយ
ទាំងនេះ នឹងតម្រូវអោយមានការគាំទ្រច្រើន៕
0 comments:
Post a Comment