ស្បែក
គឺជាសរីរាង្គខាងក្រៅដ៏ធំបំផុតដែលគ្របដណ្តប់រូបរាងមនុស្សទាំងមូល។
វាមានភ្នាសនៃជាលិកាជាច្រើនស្រទាប់
និងមានកោសិកាមួយចំនួនសម្រាប់ការពារដូចជា កោសិកាសាច់ដុំ ឆ្អឹង
សរសៃ និង សរីរាង្គខាងក្នុងជាដើម។ ការថែរក្សាស្បែក
ជាកត្តាសំខាន់ណាស់សម្រាប់សុខភាព។
ការថែរក្សាស្បែកអោយមានសុខភាពល្អ
គឺលោកអ្នកគួរគប្បីការពារស្បែកពីពន្លឺថ្ងៃ និង
ធ្វើការសម្អាតជាប្រចាំ ហើយខាងក្រោមនេះ
យើងនឹងបង្ហាញលោកអ្នកពីគន្លឹះល្អប្រាំយ៉ាង
សម្រាប់សុខភាពស្បែករបស់យើង។

1. ការពារខ្លួនរបស់អ្នកពីពន្លឺព្រះអាទិត្យ
មួយក្នុងចំណោមវិធីដ៏សំខាន់បំផុតក្នុងការថែរក្សាស្បែករបស់អ្នកគឺការពារ
ខ្លួនរបស់អ្នកពីព្រះអាទិត្យ។
ពេញមួយជីវិតនៃការទទួលពន្លឺព្រះអាទិត្យអាចបង្កអោយមានស្នាម
ជ្រួញ, មើលទៅចាស់ជាងអាយុ និងបញ្ហាស្បែកផ្សេងៗទៀត
ដែលជាហានិភ័យឈានទៅដល់ការកើតជម្ងឺ
មហារីកស្បែក។
មហារីកស្បែក។

ចំពោះការការពារខ្លួនរបស់អ្នកពីពន្លឺព្រះអាទិត្យ
ពុំមែនមានន័យថា មិនអោយអ្នកដើរត្រូវថ្ងៃនោះទេ
គឺអ្នកត្រូវមានវិធីសាស្រ្តឬមធ្យោបាយការពារនៅពេលដើរត្រូវថ្ងៃ
ដូចជា៖
- ប្រើឡេការពារពន្លឺព្រះអាទិត្យ នៅពេលចេញទៅខាងក្រៅ ឬ ក្រោយពេលងូតទឹកឬហែលទឹក។
- រក្សាខ្លួននៅក្នុងម្លប់ មានន័យថា ត្រូវជៀសវាងការចេញទៅត្រូវថ្ងៃ ចន្លោះម៉ោង 10 ព្រឹក រហូតដល់ម៉ោង 4 រសៀល។
- ស្លៀកពាក់សម្លៀកបំពាក់វែងៗ ហោមព័ទ្ធជុំវិញខ្លួនរបស់អ្នកអោយជិត។
2. កុំជក់បារី
ការជក់បារីធ្វើអោយស្បែករបស់អ្នកមើលទៅចាស់ជាងវ័យនិងធ្វើអោយជ្រួញ
ខ្លាំង។
ការជក់បារីបង្កអោយសរសៃឈាមនៅក្នុងស្រទាប់ខាងក្រៅបង្អស់នៃស្បែក
រួមតូច ធ្វើឲ្យលំហូរឈាមថយចុះ។
វិធីសាស្រ្តដើម្បីការពារស្បែករបស់អ្នកនោះគឺថា
អ្នកត្រូវតែឈប់ជក់បារី ហើយការឈប់ជក់បារីនេះបាន
អ្នកអាចទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត
ដើម្បីឲ្យលោកបង្ហាញពីរបៀបផ្តាច់បារី។

3. ថែរក្សាស្បែករបស់អ្នកថ្នមៗ
សកម្មភាពសម្អាតស្បែកជាប្រចាំ នឹងនាំអ្នកអោយមានសុខភាពល្អ ដូចជា៖
- ងូតទឹកក្តៅអ៊ុនៗ និង កុំក្តៅពេក
- ជៀសវាងការប្រើប្រាស់សាប៊ូដុំ រឹងៗ គឺអ្នកត្រូវប្រើប្រាស់នូវប្រភេទទឹកលាងសម្អាតវិញល្អជាង។
- ត្រូវប្រើឡេលាបជាមុនសិន មុននឹងកោររោមនៅលើដងខ្លួនរបស់អ្នក។
- បន្ទាប់ពីងូតទឹកហើយ ត្រូវមានកន្សែងជូតខ្លួន ហើយកន្លែងនោះ មិនត្រូវស្ងួតជ្រឺងនោះទេ គឺត្រូវយកកន្លែងណាដែលមានលក្ខណៈទន់ ងាយស្រួលជូត ជៀសជាងយកកន្លែងទើបតែហាលរួច។
- ត្រូវប្រើផលិតផលដែលមានសំណើម សមស្របទៅតាមស្បែករបស់លោកអ្នក។

4. បរិភោគរបបអាហារដែលមានជីវជាតិ
របបអាហារដែលមានជីវជាតិល្អអាចជួយអោយអ្នកមើលទៅនិងមានអារម្មណ៍ស្រស់
ស្រាយបំផុត។ បរិភោគផ្លែឈើច្រើន បន្លែ
គ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនគ្មានខ្លាញ់
ធ្វើអោយស្បែកមានសភាពភ្លឺក្មេងជាងវ័យ។

5. ការគ្រប់គ្រប់ទៅលើបញ្ហា Stress
បញ្ហា Stress
ក៏ជាហេតុធ្វើអោយស្បែករបស់យើងមានសុខភាពមិនល្អផងដែរ។
ដូច្នេះអ្នកត្រូវរៀបចំផែនការ កាលវិភាគការងារអោយបានច្បាស់លាស់
និង សមហេតុផល ទើបធ្វើអោយលែងមាន Stress ឬ មន្ទិលសៅហ្មងក្នុងចិត្ត។

ដូច្នេះ ដើម្បីអោយស្បែករបស់យើងមានសុខភាពល្អ
យើងគប្បីចេះថែរក្សាខ្លួនរបស់យើងពីពន្លឺព្រះអាទិត្យ កុំជក់បារី
ថែរក្សាស្បែកដោយប្រើឡេលាប បរិភោគរបបអាហារដែលមានជីវជាតិ និង
ចេះគ្រប់គ្រងនូវបញ្ហា Stress ឬ
តប់ប្រម៉ល់នៅក្នុងចិត្តរបស់លោកអ្នកឲ្យបានល្អ៕
0 comments:
Post a Comment