Sunday, December 14, 2014

វីធីទាំង 10 នេះអាច​ជំនួយ​ដល់​សុខភាព​បេះដូង​អ្នក​ដំនើរ​ការ​បាន​កាន់​តែប្រសើរ!

មនុស្សគ្រប់វ័យមានចង្វាក់បេះដូងខុសៗគ្នា ដូចជា​កុមារ, មនុស្ស​ពេញ​វ័យ, មនុស្ស​វ័យ​ចំណាស់ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ សុទ្ធ​តែ​មាន​ចង្វាក់​បេះ​ដូង​លោត​លឿន និង​យឺត​ខុស​គ្នា ហើយ​អាស្រ័យ​លើ​ស្ថានភាព និង​សុខភាព​របស់​ពួក​គេ​ផង​ដែរ។ តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ដឹង​ពី​​លំហែ​ទាំ​បេះដូង​ដែរ​ឬ​ទេ? បេះដូង​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​របស់​មាន​ជីវិត​ អាច​រស់នៅ​បាន មិន​ថា​តែ​សត្វ ឬ​មនុស្ស សុទ្ធ​តែ​ត្រូវ​ការ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ និង​រឹងមាំ។
នៅពេលនេះយើងនឹងណែនាំពីវិធីលំហែទាំពិសេសៗ​ទាំង 10 ចំនុច​មក​ជំរាប​ជូន​ដល់​មិត្ត​អ្នក​អាន ដើម្បី​ដឹង​ពី​វិធី​ថែ​ទាំ​សុខភាព​បេះដូង និង​សុខភាព​រាង​កាយ​របស់​អ្នក​ទាំង​អស់​គ្នា​កាន់​តែ​មាន​សុខភាព​ល្អ ដូចនេះ​សូម​មើល​ការ​ណែនាំ​នៅ​ខាងក្រោម៖
1. កំណត់ថ្ងៃពិនិត្យសុខភាពបេះដូង
នេះជារឿងងាយស្រួលបំផុត ដែលអ្នកត្រូវ​តែ​ចង​ចាំ​ថ្ងៃ​មួយ​សំរាប់​ពិនិត្យ​សុខភាព​ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ ហើយ​ទុក​វា​ដូច​ថ្ងៃ​ពិសេស​របស់​អ្នក​ចឹង ដូចនេះ​អ្នក​អាច​រក្សា​នូវ​ការ​តាម​ដាន​សុខភាព​បេះដូង​របស់​អ្នក​បាន​ទៀង​ ទាត់ ដើម្បី​ជៀស​វាង​ពី​ជំងឺ​ផ្សេងៗ​ដែល​វាយ​ប្រហារ​ទៅ​កាន់​បេះដូង​របស់​អ្នក​ បាន បើ​សិន​ជា​អ្នក​ដឹង​មុន​ពេល​ដែល​ជំងឺ​ធ្ងន់ធ្ងរ។
2. សំរួលចលនានៃរាងកាយ
ជំហ៊ានដំបូងអ្នកអាចព្យាយាមរត់នៅជុំវិញផ្ទះឬនៅស្តាតអូឡាំពិច ឬ​កន្លែង​ណា​ដែល​អ្នក​អាច​រត់​បាន ក្នុង​មួយ​ថ្ងៃ 30 នាទី ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ដំនើរ​ការ​ទាំង​អស់ រួម​ទាំង​បេះដូង​ផង​ដែរ ទើប​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដំនើរ​ការ​បាន​ល្អ។ បើ​សិន​ជា​អ្នក​ទើប​តែ​ចាប់​ផ្តើម​រត់ អ្នក​អាច​រត់​ត្រឹម 15 នាទី​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង បន្ទាប់​អ្នក​អាច​កើន​ម្តង​បន្តិចៗ រហូត​ដល់ 30 នាទី​តាម​ដែល​អ្នក​
អាច​ធ្វើបាន។
3. ពិសារទឹកឲ្យបានច្រើន
ការពិសារទឹកពិតជាមានសារៈសំខាន់សំរាប់មនុស្ស សូម្បី​តែ​សត្វ ឬ​រុក្ខជាតិ​ក៏​ត្រូវ​ការ​ទឹក​ដែរ។ ទឹក​អាច​សំរួល​ដល់​ដំនើរ​ការ​របស់​ក្រពះ, ពោះវៀន និង​មាន​សរីរាង្គ​ជា​ច្រើន​នៅ​ក្នុង​ខ្លួន​មនុស្ស​ត្រូវ​ការ​ទឹក​ជា​ចាំបាច់ ​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ដំនើរ​ការ​ផ្សេងៗ រួម​ទាំង​បេះដូង​ផងដែរ។
4. ទទួលទានអាហារដែលមានជីវជាតិ និងល្អដល់សុខភាព
ព្យាយាមញុំាអាហារដែលគ្មានផលប៉ះពាល់ដល់សុខភាព ដូចជា​ផ្លែឈើ​ដែល​មាន​សារជាតិ​វីតាមីន​គ្រប់​គ្រាន់ និង​បន្លែ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ពី​ធម្មជាតិ ដោយ​គ្មាន​ប្រើ​ប្រាស់​ជី​គីមី យក​មក​បរិភោគ​ប្រចាំ​ថ្ងៃ ហើយ​សូម​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ខ្ពស់។
5. គ្រប់គ្រងកូឡេស្ត្រេរ៉ូល
ជាតិកូឡេស្ត្រេរ៉ូល អាចធ្វើឲ្យអ្នកញុំាច្រើនស្ទះសរសៃ​ឈាម​បេះដូង និង​ធាត់​ដោយ​គ្មាន​សុខភាព​ល្អ ដូច​នេះ​សូម​កាត់​បន្ថយ ដោយសារ​តែ​អាហារ​ដែល​យើង​ចំអិន និង​ញុំាំ​រាល់​ថ្ងៃ​ពោរពេញ​ទៅ​ជាតិ​នេះ ដូច​នេះ​យើង​បាន​ត្រឹម​តែ​កាត់​បន្ថយ មិន​អាច​ដល់​ថ្នាក់​ផ្តាច់​បានទេ។
6. កាត់បន្ថយជាតិប្រៃ
ការញុំាជាតិប្រៃលើសកំណត់អាចធ្វើឲ្យសំពាធឈាមមនុស្ស​យើង​ឡើង​ខ្ពស់​ខុស​ ប្រក្រតី ដូច​នេះ​វា​អាច​បណ្តាល​ឲ្យ​ដាច់​សរសៃ​ឈាម​ដែល​ត​ភ្ជាប់​ទៅ​កាន់​បេះដូង​បាន​ យ៉ាង​ងាយ។ បើ​សិន​ជា​អាច អ្នក​ដែល​ចូល​ចិត្ត​ញុំា​ប្រៃ​ខ្លាំង​គួរ​តែ​កាត់​បន្ថយ​ទើប​អាច​រក្សា​ ជីវិត​បាន​យូរអង្វែង។
7. បញ្ឈប់ការជក់បារី
បើសិនជាអ្នកពិបាកក្នុងការបញ្ឈប់ យើងមានវិធី​ណែនាំ ថ្ងៃ​ទី 1 អ្នក​ត្រូវ​កាត់​បន្ថយ​ពាក់​កណ្តាល​នៃ​បារី​ដែល​អ្នក​បាន​ជក់​ប្រចាំ​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី 3 អ្នក​ត្រូវ​កាត់​បន្ថយ​ការ​ជក់​បារី​ពាក់​កណ្តាល​នៃ​ថ្ងៃ​ដែល​អ្នក​បាន​ជក់​ កាត់​បន្ថយ​ហើយ​នោះ បន្ទាប់​ដល់​ថ្ងៃ​ទី 5 អ្នក​ត្រូវ​កាត់​បន្ថយ​ពាក់​កណ្តាល​ទៀត រហូត​ដល់​អស់ ឬ​នៅ​សល់​ភាគ​រយ​តិចបំផុត។
8. រក្សាទំងន់ឲ្យសមល្មម និងការហាត់ប្រាណ
អ្នកត្រូវកំណត់ការញុំារបស់អ្នកអោយសមប្រមាណ ដូចជា​កុំ​ញុំា​ច្រើន​ជ្រុល ឬ​កុំ​ញុំា​តិច​ពេក ហើយ​ព្យាយាម​ថ្លឹង​មើល​ទំងន់​របស់​អ្នក​ជា​ប្រចាំ ដើម្បី​តាម​ដាន​ដំនើរ​ការ​ប្រែ​ប្រួល​នៃ​ទំងន់​របស់​អ្នក ឲ្យ​សាក​សម​ជាមួយ​កំពស់​ផង និង​សុខភាពផង។
9. រក្សាការតាំងចិត្តដោយកុំបោះបង់
បើសិនជាអ្នកមិនបានតាំងចិត្តថែរក្សាសុខភាព ហើយ​ធ្វើ​តាម​វិធី​ខាង​លើ​នេះ​ទេ អ្នក​ប្រាកដ​ជា​ស្តាយ​ក្រោយ បន្ទាប់​ពី​ជួប​បញ្ហា​បេះដូង​ណា​មួយ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់។ សំរាប់​អ្នក​ដែល​បាន​ធ្វើ​តាម​ការ​ថែ​ទាំ​ទាំង​នេះ​ហើយ ប៉ុន្តែ​ធ្វើ​បាន​រយៈពេល​ខ្លី ក៏​ត្រលប់​ទៅ​កាន់​ការ​ញុំា​ច្រើន​វិញ ឬ​មិន​ហាត់​ប្រាណ​ច្បាស់​ជា​សោក​ស្តាយ​ជា​មិន​ខាន ដូច​នេះ​អ្នក​គួរ​តែ​សំរួល​អារម្មណ៍ ហើយ​តាំង​ចិត្ត​ថា អ្នក​អាច​ធ្វើ​បាន​ដើម្បី​សុខភាពអ្នក។
10. អោយរង្វាន់ដល់ខ្លួនអ្នក
បន្ទាប់ពីការពិនិត្យ, ការខំប្រឹងហាត់ប្រាណទៀងទាត់ និង​ញុំា​អាហារ​ដែល​មាន​សុខភាព​ល្អ​ជា​ប្រចាំ អ្នក​អាច​ធ្វើ​អ្វី​មួយ​ដែល​ចូល​ចិត្ត ឬ​ទិញ​អ្វី​មួយ​សំរាប់​ទុក​ជា​អនុស្សារីយ៍​ដែល​បង្ហាញ​ថា​អ្នក​អាច​ថែទាំ​ សុខភាព​ខ្លួន​ឯង រួម​ទាំង​បេះដូង​ដំនើរ​ការ​បាន​ល្អ ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​​សប្យាយ​ចិត្ត​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ មាន​សុខភាពល្អ។

0 comments:

Post a Comment