កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា
ការហាលខោអាវ នៅខាង ក្នុងផ្ទះ គឺបានបង្កឲ្យ មានការប៉ះពាល់ សុខភាពរបស់
មនុស្សយ៉ាងខ្លាំង និងបានបង្ក ឲ្យមានជំងឺ ផ្សេងៗទៀត ជាច្រើនដែល
យើងមិនធ្លាប់បានដឹង។

លោកសាស្ត្រាចារ្យ David Denning អ្នកស្រាវជ្រាវ ប្រចាំទីក្រុង Manchester ប្រទេស អង់គ្លេស បាន និយាយថា “ជាធម្មតាខោអាវ មួយគំនរដែល បោករួចហើយ អាចផ្ទុកទឹក បានជិត២លីត្រ ដូច្នេះបើសិន ជាយើងដាក់ហាល វាចោលនៅក្នុងផ្ទះ ជាតិទឹកទាំងនោះ នឹងធ្វើឲ្យបរិយាកាស ក្នុងផ្ទះមានសំណើម ជាហេតុធ្វើឲ្យ លំអងធូលី និងការដុះផ្សិត រីកលូតលាស់ យ៉ាងឆាប់រហ័ស ដែលវាជា ដើមហេតុក្នុងការ បង្កឲ្យមាន ការកកើត ជំងឺឆ្លងផ្សេងៗ ចំពោះប្រព័ន្ធ ដកដង្ហើមរបស់ មនុស្ស ដូចជាជំងឺ ហឺត ជាដើម”។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ បន្ថែមទៀតថា “ស្ថានភាពរបៀបនេះ គឺវាបានប៉ះពាល់ខ្លាំង ទៅដល់ អ្នកដែល មានបញ្ហាខាង ផ្លូវដង្ហើម ឬអ្នកដែលមានផ្ទុក មេរោគអេដស៍ ព្រោះថា ប្រព័ន្ធស៊ាំ របស់ពួកគេ មានភាពទន់ ខ្សោយស្រាប់ ដូច្នេះនៅពេល ពួកគេរស់នៅ ក្នុងផ្ទះដែលមាន បរិយាកាសបែបនេះ នោះជំងឺនឹងកាន់តែ ធ្ងន់ធ្ងរបន្ថែមទៀត”។
យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានផ្តល់ដំបូន្មាន ក្នុងការជៀសវាង បញ្ហានេះផងដែរ ដោយ លើកឡើងថា “គួរតែយកខោអាវ ដែលបោករួច ទៅហាលនៅខាងក្រៅផ្ទះ ឬក៏កន្លែង សុវត្ថិភាពណាមួយ ដែលមានពន្លឺថ្ងៃ និងខ្យល់ចេញចូល គ្រប់គ្រាន់ ទើបមេរោគ ក៏ដូចជា ជាតិលំអង និងការដុះផ្សិត មិនអាចរីក លូតលាស់ដើម្បី ទៅបំផ្លាញសុខភាព របស់មនុស្សបាន”៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

0 comments:
Post a Comment