ឬ មាត់មានក្លិនប្រហើរជាដើម។ ថែមពីលើនេះទៀត លោកអ្នកគួរណែនាំកូនឱ្យញ៉ាំអាហារណា ដែលសម្បូរសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងសារធាតុចិញ្ចឹម ដែលជួយរក្សាធ្មេញឱ្យរឹងមាំ ឬជ្រើសរើសយកការថែទាំបែបទន្ដសាស្រ្ដដូចជា Fissure Sealant ជាដើម។ ដើម្បីឱ្យលោកអ្នក ស្វែងយល់កាន់តែច្បាស់អំពីការថែទាំធ្មេញកូនតូចឱ្យរឹងមាំ វិទ្យុឃូលបានធ្វើបទសម្ភាសន៍ជាមួយ លោកស្រ្ដីទន្ដបណ្ឌិត សូវ សុខយី(Sov Sokyi) អ្នកឯកទេសផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹង នៃមន្ទីរព្យាបាលធ្មេញសុវណ្ណភូមិ ដើម្បីផ្ដល់កិត្ដិយសបកស្រាយនូវខ្លឹមសារទាំងស្រុងដូចខាងក្រោម នេះ៖

១. នៅពេលកុមារមានអាយុ ៦ឆ្នាំ ឪពុកម្ដាយ ឬអាណាព្យាបាលចាំបាច់ត្រូវតែនាំកុមារទៅជួបពិគ្រោះជាមួយ ទន្ដបណ្ឌិត ដើម្បីសុំការណែនាំ ជាពិសេសគឺវិធីសាស្រ្ដក្នុងការថែទាំធ្មេញ។ ទន្ដបណ្ឌិតអាចណែនាំនូវវិធីសាស្រ្ដថែទាំធ្មេញមួយចំនួនដូចជា៖
Fissure Sealants
Sealant អាចជួយការពារធ្មេញកូនរបស់លោកអ្នក កុំឱ្យកើតរោគពុកធ្មេញ ដែលឈានដល់ការប៉ះធ្មេញ ឬព្យាបាលដកដាក់ធ្មេញជាដើម។ Sealant គឺជាផ្លាស្ទីកម្យ៉ាង សម្រាប់បិទទៅលើផ្ទៃទំពាររបស់ធ្មេញ ដែលធ្វើឱ្យធ្មេញចៀសផុតពីរោគពុកធ្មេញ ហើយម្យ៉ាងនៅលើផ្ទៃទំពាររបស់ធ្មេញថ្គាមគឺមានចង្អូរ ឬក្រឡាតូចៗ បើទោះបីជាយើងដុសសម្អាតយ៉ាងណាក៏ដោយ ក៏លំបាកនឹងសម្អាតចង្អូរធ្មេញនោះដែរ។ ដូច្នេះ ចំណីអាហារ ដែលមានជាតិស្អិត ដែលជាប់នឹងចង្អូរធ្មេញ នឹងធ្វើឱ្យធ្មេញពុក។ ការធ្វើ Fissure Sealant នេះនឹងបិទនូវចង្អូរធ្មេញទាំងអស់ ហើយចៀសផុតពីរោគពុកធ្មេញនេះ ហើយការបិទប៉ះនេះវាមិនមានផលប៉ះពាល់ដល់កំណាំ(ការខាំ)ធ្មេញនោះឡើយ ។
របៀបនៃការធ្វើ
ជាដំបូង ទន្តបណ្ឌិតចាប់ផ្ដើមពិនិត្យថា តើធ្មេញមានពុកដែរឬអត់ បន្ទាប់មកគ្រាន់តែអនុវត្ដនូវការលាងសម្អាតចង្អូរនៃផ្ទៃទំពារ បន្ទាប់មកទៀត ប្រើថ្នាំសម្រាប់បិទតាមបច្ចេកទេស ហើយការធ្វើនេះគឺគ្មានការឈឺចាប់ ចាក់ថ្នាំ ឬឆាប រ៉ធ្មេញនោះឡើយ។ Fissure Sealant នេះត្រូវធ្វើទៅលើធ្មេញអចិន្រ្ដៃយ៍ ដែលបានដុះជាបន្ដបន្ទាប់រហូតដល់កុមារមានអាយុ ១២ ដល់ ១៣ឆ្នាំ។
២. ការសម្អាតធ្មេញឱ្យបានត្រឹមត្រូវ និងទៀងទាត់យ៉ាងតិចពីរដងក្នុងមួយថ្ងៃ ឪពុកម្ដាយត្រូវដាស់តឿនកូនៗរបស់គាត់ធ្វើការដុសធ្មេញឱ្យបានទៀងទាត់ បន្ទាប់ពីកូនៗដុសធ្មេញហើយត្រូវឱ្យកូនហាមាត់ឱ្យមើលដើម្បីពនិត្យថា តើកូនដុសធ្មេញបានស្អាត ឬនៅ។
•គួរតែប្រើថ្នាំ ដុសធ្មេញរសជាតិផ្លែឈើ ដែលមានសារធាតុ Fluorides និងច្រាសដុសធ្មេញស្អាតៗ ដើម្បីទាក់ទាញឱ្យពួកគាត់ចង់ដុសធ្មេញ។
•ត្រូវនិយាយលើកទឹកចិត្ដដល់កូនៗ ថាធ្មេញរបស់ពួកគាត់សស្អាត និងមាត់មានក្លិនក្រអូបជាដើម។
៣. អាហារបំប៉នក៏ជួយឱ្យធ្មេញរឹងមាំផងដែរ ហើយអាហារបំប៉នមានតួនាទីសំខាន់ក្នុងការជួយឱ្យធ្មេញរឹងមាំ ដោយសារមានមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម(Antioxidants) និងសារធាតុចិញ្ចឹម(Nutrition)យ៉ាងសម្បូរបែប ដោយសារធាតុទាំងអស់នេះគេបានរកឃើញមាននៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម។
៤. មិនគួរទទួលទានអាហារ ដែលមានជាតិស្ករ ឬជាតិស្អិតច្រើនពេកទេ ជាពិសេសគួរចៀសវាងភេសជ្ជៈ ដែលមានជាតិស្ករច្រើន។ ហើយត្រូវធ្វើការណាត់ជួបជាមួយទន្ដបណ្ឌិត ជារៀងរាល់ ៦ខែម្ដង៕