Thursday, November 5, 2015

កម្ចាត់ជាតិអាស៊ីត​ ចេញពីសន្លាក់ ដោយគ្រាន់តែ អនុវត្តតាមវិធីងាយៗនេះ

តាមពិតទៅបើតាមការសិក្សាបានឲ្យដឹងថា ទឹកត្រសក់ពិតជាមានប្រយោជន៍ខ្លាំងណាស់ ដល់សុខភាព របស់យើង ពោលគឺវាអាចជួយបន្ថយកម្តៅរាងកាយ ហើយលក្ខណៈសម្បតិ្តក្នុងការព្យាបាលជាមួយ សារធាតុ Alkali ដែលអាចមានឥទ្ធិពលទៅលើការកាត់បន្ថយជាតិអាស៊ីត នៅនឹងសន្លាក់បានថែមទៀតផង។

ជាមួយគ្នានេះដែរ ស្ពៃ (Celery) ហើយនឹងខ្ញី ក៏មានលក្ខណៈសម្បត្តិដ៏ខ្លាំងក្លា ក្នុងការប្រឆាំងការរលាក បានពូកែផងដែរ។ ហេតុដូច្នេះ ការរួមបញ្ចូលគ្នារបស់ពួកវានេះ អាចជួយកាត់បន្ថយការរលាកបានយ៉ាង អស្ចារ្យផងដែរ។
គ្រឿងផ្សំមានដូចជា៖
  • ក្រូចឆ្មា ១ចំណិត
  • ខ្ញីខ្ចី ១ដុំតូច
  • ត្រសក់ធំល្មម​ ១ផ្លែ
  • ដើមស្ពៃ (Celery) ២ដើម
វិធីធ្វើ៖ ជាដំបូង អ្នកត្រូវលាងសម្អាតគ្រឿងផ្សំទាំងនោះ ឲ្យបានស្អាតជាមុនសិន។ ហើយកាត់ស្ពៃ Celery និងត្រសក់ជាចំណិត រួចកាត់ក្រូចឆ្មាពាក់កណ្តាល ហាន់ខ្ញីជាបន្ទះស្តើងៗ។ រួចរាល់ហើយ ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នាកិនឲ្យម៉ត់ ហើយទទូលទាន ១ ទៅ ២ដង ក្នុងមួយថ្ងៃ៕

រូបតំណាងដើមស្ពៃម្យ៉ាង (Celery)

0 comments:

Post a Comment