អ្នកគិតថាការលាយទឹកដោះម្ដាយ និងម្សៅទឹកដោះគោជាមួយគ្នាក្នុងដបតែងមួយ នឹងផ្ដល់សារធាតុចិញ្ចឹម និងការលូតលាស់បន្ថែមដល់ទារកតូចរបស់អ្នក ហើយប្រហែលជាមានស្រ្ដីជាម្ដាយមួយចំនួនអាចប្រាប់អ្នកថា ការធ្វើដូច្នេះគឺជាគំនិតដ៏ប្រសើរមួយ។ ប៉ុន្ដែប្រសិនបើអ្នកគ្រោងនឹងធ្វើដូច្នេះនោះ យើងសូមបង្ហាញពីផលពាល់ នៃការលាយបញ្ចូលគ្នានេះឱ្យអ្នកបានដឹង។

វានឹងបង្កើនការស្រូបយកជាតិកាល់ឡូរីទៅក្នុងរាងកាយ៖ ទឹកដោះម្ដាយមានផ្ទុកបរិមាណកាល់រី សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម វីតាមីន សារធាតុរ៉ែដ៏សមស្រប ដែលត្រូវការចាំបាច់សម្រាប់ការវិវឌ្ឍន៍ផ្លូវចិត្ដ និងសារពាង្គកាយកូនរបស់អ្នក។ ម្យ៉ាងទៀតម្សៅទឹកដោះគោ គឺជាអាហារដែលត្រូវបានផលិតឡើងបែបកែច្នៃ ដែលធានាឱ្យបានថាវាផ្ដល់ឱ្យកូនតូចរបស់អ្នកនូវសារធាតុចិញ្ចឹមបែបគីមី ដែលសំខាន់ៗ។ នៅពេលអ្នកលាយវាទាំងពីរមុខបញ្ចូលគ្នា វានឹងកើតមានឡើងនូវប្រតិកម្មគីមី។ វានឹងធ្វើការផ្លាស់ប្ដូរសមាសភាគទឹកដោះម្ដាយ និងធ្វើឱ្យម៉ូលីគុល នៃទឹកដោះម្សៅខ្ជោលឡើង ដែលធ្វើឱ្យកើនឡើងបរិមាណជាតិកាល់ឡូរី។ ដូច្នេះរបៀបនេះ នៅចុងបញ្ចប់កូនរបស់អ្នកនឹងស្រូបយកជាតិកាល់រីច្រើនជាងធម្មតា ប្រសិនបើគាត់ត្រូវបានបំបៅទាំងទឹកដោះម្ដាយ និងម្សៅទឹកដោះគោ។
វាអាចបង្កការពិបាកដល់តម្រងនោមដ៏តូចរបស់ទារក៖ ទឹកដោះម្ដាយ លាយជាមួយម្សៅទឹកដោះគោ បង្កការពិបាកក្នុងការរំលាយ និងបង្កការពិបាកដល់តម្រងនោមរបស់ទារក។
វាអាចធ្វើឱ្យទឹកដោះម្ដាយប្រែទៅជាគ្មានតម្លៃ៖ ទឹកដោះម្ដាយមានតម្លៃខ្លាំងណាស់សម្រាប់ទារក ហើយអាចយកមករក្សាទុកបានយូរប្រសិនបើអ្នកច្របាច់ និងចង់រក្សាទុកវា។ ប៉ុន្ដែកាលណាអ្នកឆុងទឹកដោះគោម្សៅមួយដប អ្នកគួរតែចាក់ចោលចំណែកដែលនៅសល់ក្នុងរយៈពេលមួយម៉ោង។ ដូច្នេះប្រសិនបើអ្នកលាយទឹកដោះគោម្សៅពីរភាគ ជាមួយទឹកដោះម្ដាយពីរភាគ ហើយកូនរបស់អ្នកបៅបានត្រឹមតែពាក់កណ្ដាល ទឹកដោះម្ដាយនឹងត្រូវចាក់ចោលជាមួយគ្នានឹងទឹកគោម្សៅមិនខាន។
វាអាចធ្វើឱ្យការបំបៅកូនដោយទឹកដោះម្ដាយមានការពិបាក៖ ប្រសិនបើអ្នកគ្រោងនឹងផ្ដាច់ដោះកូន អញ្ចឹងវិធីសាស្រ្ដនេះអាចនឹងមិនប៉ះពាល់ដល់ដំណើរការផ្ដាច់ដោះនោះទេ។ ប៉ុន្ដែប្រសិនបើអ្នកគ្រោងនឹងបំបៅកូនដោយទឹកដោះម្ដាយវិញក្រោយមួយរយៈពេល ការលាយទឹកដោះម្ដាយ ជាមួយនិងម្សៅទឹកដោះគោអាចធ្វើឱ្យកូនតូចរបស់បដិសេធមិនបៅទឹកដោះម្ដាយតែម្ដង៕
0 comments:
Post a Comment