តើសព្វថ្ងៃនេះ នៅពេលដែលអ្នកគេង តើអ្នកគេងបែរទៅ ខាងណា? ឆ្វេង ឬស្តាំ? តើខាងណាមួយ ដែលអ្នកគេងលក់ស្រួល និងមិនមានបញ្ហា នៅពេលដែលអ្នក ក្រោកពីគេងនោះ?
ទន្ទឹមគ្នានេះដែរ បើតាមការសង្កេត ភាគច្រើនគឺ តែងតែគេងចល័ត ទៅតាមខាងណា ដែលបែរទៅ មានអារម្មណ៍ថា ស្រួលខ្លួន។ ការគេងបែបនេះ បើសិនជា គេងបែរទៅទិស ខាងឆ្វេង អ្នកនឹងទទួលបាន អត្ថប្រយោជន៍ ល្អៗសម្រាប់ សុខភាព។ ប៉ុន្តែបើសិនជា អ្នកគេងបែរទៅ ខាងស្តាំនោះ អ្នកនឹងទទួលបាន លទ្ធផល ផ្ទុយពីអត្ថប្រយោជន៍វិញ ជាក់ស្តែងដូចជា រូបខាងក្រោមនេះដែរ បានបង្ហាញ ពីការគេងបែរ ទៅខាងឆ្វេង គឺមានសភាព គេងលក់យ៉ាងស្រួល ចំណែកឯរូបមួយទៀត បង្ហាញពី ការគេងបែរ ទៅខាងស្តាំ គឺធ្វើអោយមាន បញ្ហាដល់ដំណេក។

ដូចនេះ ដើម្បីទទួលបាន សុខភាពល្អ នៅពេលដែលអ្នកគេងនោះ អ្នកគួរតែ អនុវត្តទៅតាមក្បួន ដោយគេងបែរទៅ ខាងឆ្វេង ហើយចៀសវាង ខាងស្តាំ។ ចំពោះអត្ថប្រយោជន៍ នៃការគេងបែរ ទៅខាងឆ្វេងនោះ មានដូចជា៖
- ជួយសម្រួលដល់ការបង្ហូរជាលិកា
- ធ្វើអោយងាយស្រួល ដល់បេះដូងធ្វើការបញ្ជូនឈាម ពីទីខ្ពស់ទៅទាប
- ងាយស្រួលក្នុងការបញ្ចេញចោល
- ជួយរក្សាលំពែងអោយមានសុខភាពល្អ
- ជួយអោយការរំលាយអាហារ ប្រកបទៅបានយ៉ាងត្រឹមត្រូវ
- ជួយអោយចលនាឈាម រត់ត្រលប់ទៅកាន់ បេះដូងវិញ
- និងជួយអោយលំហូរនៃទឹកប្រមាត់ មានភាពរលូន។
នេះជាដំណឹងដ៏ល្អមួយ ដែលអ្នកគួរតែដឹង ហើយគួរតែប្រព្រឹត្តតាម និងចៀសវាង នូវចំណុចអវិជ្ជមាន ដែលបានហាមប្រាម ដើម្បីអោយសុខភាព របស់អ្នក មានភាពប្រសើរឡើង បន្ថែមទៀត។
0 comments:
Post a Comment