តើអ្នកដឹងពីវិធីសម្អាតទ្វាមាសដោយខ្លួនហើយ ឬនៅ? ទ្វារមាសដែលមានសុខភាពល្អគឺមានអាស៊ីតធម្មជាតិ ហើយមានផ្ទុកបរិមាណដ៏សម្បូរបែបនៃពួកបាក់តេរីមានប្រយោជន៍។ បាក់តេរីទាំងនេះអាចជួយក្នុងការទប់ស្កាត់ការឆ្លងមេរោគ និងរក្សាកម្រិត PH របស់ទ្វាមាសឲ្យនៅធម្មតា។

មានស្ត្រីជាច្រើនណាស់ដែលមិនទាន់ដឹងពីគន្លឹះក្នុងការសម្អាតទ្វាមាសតាមបែបធម្មជាតិ។ ប្រសិនបើមានការជ្រៀតជ្រែកដោយលក្ខខណ្ឌណាមួយទៅលើទ្វាមាស អ្នកអាចប្រឈមមុខនឹងការរលាក ឬឆ្លងមេរោគ។ បញ្ហានេះអ្នកគួរតែទៅរកអ្នកជំនាញដើម្បីធ្វើការព្យាបាលជាបន្ទាន់។ ដូច្នេះដើម្បីរក្សាទ្វារមាសឲ្យមានសុខភាពល្អ និងស្អាត អ្នកអាចអនុវត្តតាមគន្លឹះមួយចំនួនដូចខាងក្រោម។
ការលាងសម្អាតទ្វារមាស
នៅពេលដែលអ្នកលាងសម្អាតទ្វាមាស អ្នកត្រូវប្រាដកថាបានលាងពីខាងមុខទៅក្រោយ នឹងមិនត្រូវលាងបញ្ច្រាស់មកវិញឡើយ។ នេះជាមូលដ្ឋានដែលអាចជួយរក្សា និងការពារទ្វារមាសឲ្យមានសុខភាពល្អ។

ផ្លាស់ប្តូរសំឡីអនាម័យ
រឿងដែលសំខាន់អ្នកត្រូវផ្លាស់ប្តូរសំឡីអនាម័យចេញយ៉ាងហោចណាស់ ៤ ម៉ោងម្តង។ ធ្វើបែបនេះទើបអាចជួយឲ្យទ្វារមាសរបស់អ្នកមានសុខភាពល្អ និងស្អាតគ្មានការរំខានពីបាក់តេរីចង្រៃ។

បន្ទាប់ពីការរួមភេទ
បន្ទាប់ពីការរួមភេទ ជាការចាំបាច់ដែលអ្នកត្រូវលាងតំបន់ពិសេសរបស់ខ្លួន។ គន្លឹះមួយនេះនឹងអាចជួយឲ្យអ្នកឃ្លាតឆ្ងាយពីមេរោគផ្សេងៗ។

ការប្រើប្រាស់ក្រដាសបង្គន់
ដើម្បីរក្សាទ្វារមាសឲ្យមានសុខភាពល្អ និងស្អាតគ្រប់ពេល យកល្អប្រើបង្គន់ ឬក្រដាស់ទន់ៗដែលមានការវេជ្ជខ្ចប់ត្រឹមត្រូវ បន្ទាប់ពីបទជើងតូចរួច។ កុំប្រើប្រាស់ដែលដាក់ចោលក្នុងបង្គន់ព្រោះវាអាចឆ្លងមេរោគ។

កត្តាចាំបាច់ គឺកាត់រោមចេញ
ការកាត់រោមដែលដាច់ជាប់នឹងទ្វាមាសចេញ អាចជួយរក្សាឲ្យវាមានសុខភាពល្អ និងស្អាតជានិច្ច។ គន្លឹះនេះនឹងជួយកាត់បន្ថយការប្រមូលផ្តុំនៃញើស ដែលអាចធ្វើឲ្យទ្វាមាសមានក្លិនអាក្រក់។

លាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ
នៅពេលដែលអ្នកលាងសម្អាតទ្វាមាសជារៀងរាល់ថ្ងៃ អ្នកត្រូវប្រើប្រាស់ទឹកក្តៅឧណ្ឌៗ។ ការប្រើទឹកក្តៅឧណ្ឌៗ និងសំលាប់បាក់តេរីផ្សេងៗចេញពីតំបន់ទ្វាមាស។

ផ្លាស់ប្តូរខោក្នុងពីរដងក្នុងមួយថ្ងៃ
នៅពេលដែលអ្នកផ្លាស់ប្តូរខោក្នុងពីរដងក្នុងពីរដងក្នុងមួយថ្ងៃ ទ្វាមាសរបស់អ្នកនឹងមានសុខភាពល្អ និងគ្មានក្លិនអាក្រក់។ ការផ្លាស់ប្តូរខោក្នុងរជារៀងប្រចាំ គឺជាជម្រើសដ៏ល្អបំផុត។

ប្រភេទសាច់ក្រណាត់នៃខោក្នុង
ទោះបីជាអ្នកធ្វើការផ្លាស់ប្តូរខោក្នុងបានទៀងទាត់ក៏ដោយ អ្នកមិនគួរជ្រើសយកក្រណាត់ដែលរឹង ឬក្រណាត់សាឡែននៅក្នុងរដូវក្តៅឡើយ។ ស្លៀកខោកប្បាសគឺជាវិធីដ៏ល្អបំផុត ដើម្បីរក្សាទ្វាមាសឲ្យស្អាតជានិច្ច។

មិនត្រូវទុកឲ្យទ្វាមាសសើម
បន្ទាប់ពីអ្នកចូលបង្គន់ អ្នកត្រូវជូតតំបន់ពិសេសឲ្យស្ងួត។ ការទុកវាឲ្យសើម អាចនឹងឆ្លងមេរោគ នាំឲ្យមានកំណើននៃផ្សិតកើតឡើង។

កុំភ្លេចនោមបន្ទាប់ពីរួមភេទ
នៅពេលដែលអ្នករួមភេទបាក់តេរីមួយចំនួនអាចឆ្លៀតឱកាសជ្រៀតចូលទៅដល់ប្លោកនោមរបស់អ្នក។ យកល្អក្រោយពេលរួមភេទគួរតែនោម ដើម្បីបញ្ចូនបាត់តេរីចេញតាមទ្វាមាសមកវិញ។

ប្រើស្រោមអនាម័យ
គន្លឹះដ៏ល្អបំផុតដើម្បីរក្សាទ្វាមាសឲ្យបានស្អាត និងមានសុខភាពល្អ អ្នកត្រូវប្រើស្រោមអនាម័យ។ វាអាចជួយរក្សាកម្រិត PH របស់ទ្វាមាស ហើយអាចជួយឲ្យបាត់តេរីមានប្រយោជន៍រស់នៅទីនេះបានដែរ។

បរិភោគអាហារ
ទឹកម្នាស់ត្រូវបានគេស្គាល់ថា អាចជួយឲ្យប្រើសើរឡើងនូវក្លិនរបស់ទឹករំអិលដែលហូរចេញតាមទ្វាមាស។ ចំណែកឯការប្រើប្រាស់ខ្ទឹមសក៏អាចជួយឲ្យសម្អាតទ្វារមាសរបស់អ្នកតាមបែបធម្មជាតិផងដែរ។

ធ្វើលំហាត់ប្រាណទ្វាមាស
ការធ្វើលំហាត់ប្រាណទ្វាមាស ក៏អាចជួយរក្សាឲ្យវាមានសុខភាពល្អផងដែរ។ នេះជាកត្តាមួយដែលជួយឲ្យប្រសើរឡើងនូវជីវិតផ្លូវភេទ។ ដូច្នេះសូមប្រើយុទ្ធិសាស្ត្រមួយនេះដើម្បីជួយឲ្យទ្វាមាសមានសុខភាពល្អ និងស្អាត។

ជៀសវាងប្រើទឹកក្រអូប
នៅពេលដែលអ្នកលាងសម្អាតទ្វាមាស សូមជៀសឲ្យឆ្ងាយពីទឹកក្រអូប។ ការធ្វើបែបនេះអាចបណ្តោលឲ្យរលាក ហើយបង្កឲ្យស្បែកនៅតំបន់នេះមានបញ្ហាផ្សេងៗ។

កុំប្រើប្រាស់ផលិតផលដែលសម្រាប់សម្អាតរាងកាយ
កុំធ្វើឲ្យមានកំហុសនៅពេលដែលលាងសម្អាតទ្វាមាសរបស់អ្នក។ ចូរប្រើប្រាស់សាប៊ូទន់ៗមកជំនួសវិញ៕

0 comments:
Post a Comment