Sunday, November 22, 2015

តើអ្នកបានទទួលទឹក ត្រូវនឹង​ស្តង់ដា​ទំងន់​របស់​អ្នក​ហើយ​រឺ​នៅ? បើ​អ្នក​មិន​ទាន់​ដឹង​ទេ​សូម​ស្វែង​យល់​ជាមួយ​យើង​ទាំងអស់គ្នា

ទឹក គឺជាអាហារដ៏សំខាន់បំផុតមួយសម្រាប់ភាវៈមានជីវិត​នានា​លើ​ពិភព​លោក​មិន​អាច​ ខ្វះ​បាន​នោះ​ទេ។ យ៉ាង​ណា​មិញ មនុស្ស​មួយ​ចំនួន​ធំ​មិន​សូវ​ខ្វល់​ខ្វាយ​អំពី​បរិមាណ​ទឹក​ដែល​គេ​បាន​ទទួល​ នោះ​ទេ ពោល​គេ​គ្រាន់​តែ​ទទួល​ទាន​ទឹក​នៅ​ពេល​គេ​ស្រេក​តែ​ប៉ុណ្ណោះ ដែល​ទំលាប់​អាក្រក់​នេះ​នឹង​ជះ​មក​វិញ​នូវ​លទ្ធផល​អាក្រក់​ជា​ច្រើន​នៅ​ថ្ងៃ ​មុខ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម តម្រង​នោម​ចុះ​ខ្សោយ កើត​ជំងឺ​លើស​ឈាម ។ល។ យ៉ាង​ណា​មិញ ប្រសិន​បើ​ជា​យើង​ទទួល​ទាន​ច្រើន​ពេក លើស​ចំនួន​កំណត់ វា​នឹង​ផ្តល់​ផល​ប៉ះ​ពាល់​អោយ​អ្នក​វិញ ហេតុ​ដូច្នេះ​ហើយ​យើង​គួរ​តែ​សិក្សា​ទាំង​អស់​គ្នា​អំពី​បរិមាណ​ទឹក​ដែល​ អ្នក​គួរ​ទទួល​ទាន​ជា​រៀង​រាល់​ថ្ងៃ អោយ​សម​ស្រប​ទៅ​នឹង​ទំងន់​របស់អ្នក។
cover
ខាងក្រោមនេះ គឺជាវីធីគណនីអំពីបរិមាណទឹក ដែលអ្នកគួរតែ​ទទួល​ទាន​ប្រចាំ​ថ្ងៃ ដែល​ត្រឹម​ត្រូវ​តាម​ស្តង់ដា​បំផុត អាស្រ័យ​ទៅ​លើ​ទំងន់​របស់​អ្នក។ វា​អាច​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ រក្សា​ទំងន់​បាន​ត្រឹម​ត្រូវ និង​នៅ​ក្នុង​ខ្លួន​ពោរពេញ​ទៅ​ដោយ​ភាព​សំណើមជានិច្ច។
  • ដំបូងអ្នកត្រូវតែថ្លឹងទំងន់របស់អ្នកសិន ដែលខ្នាតគិតជាគីឡូក្រាម (Kg)
  • បន្ទាប់មកទៀតសូមធ្វើតាមប្រមាណវិធីនេះ នោះអ្នកនឹង​ឃើញ​នូវ​បរិមាណ​ទឹក គិត​ជា​លីត្រ ដែល​អ្នក​ត្រូវ​ទទួល​ទៀន​ជា​រៀង​រាល់ថ្ងៃ។
1
ជាមធ្យម សម្រាប់អ្នកដែលមានទំងន់ចន្លោះពី 45 ដល់ 50 គីឡូក្រាម អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​មិន​អោយ​តិច​ជាង 2 លីត្រ​នោះ​ទេ ហើយ​សម្រាប់​អ្នក​ដែល​មាន​ទំងន់​ច្រើន​វិញ អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​អោយ​ច្រើន​ជាង 2 លីត្រ​កន្លះ។ មនុស្ស​មួយ​ចំនួន​គិត​ថា ទទួល​ទាន​ទឹក​ច្រើន នឹង​ធ្វើ​អោយ​យើង​ឆាប់​ធាត់ ជាក់​ស្តែង​វា​មិន​ពិត​នោះ​ទេ។ ទឹក​គឺ​ជា​សមាសធាតុ​ដ៏​ស្អាត​មួយ គ្មាន​ផ្ទុក​កាឡូរី ដែល​អាច​ធ្វើ​អោយ​យើង​ឡើង​ទំងន់​ដូច​ភេសជ្ជៈ​ផ្អែម រឺ​ទឹក​ក្រូច​នានា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​នឹង​ជួយ​អោយ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត មិន​ឃ្លាន ហេតុ​ដូច្នេះ​ហើយ​អ្នក​ដែល​ចង់​សម្រក​ទំងន់​ទាំង​ឡាយ​គួរ​តែ​ទទួល​ទាន​ទឹក​ អោយ​បាន​កាន់​តែច្រើន។
2
 ទឹកគឺជាអាហារដ៏ចាំបាច់បំផុតមួយ ដែលអ្នកគួរតែគប្បីយកចិត្ត​ទុក​ដាក់​អោយ​បាន​ដិត​ដល់​ដូច​ការ​ទទួល​ទាន​អាហារ ​ដទៃ​ទៀត​ដែរ។ ប្រសិន​បើ​អ្នក​ទទួល​ទាន​វា​បាន​តិច​ជាង​បរិមាណ​ដែល​ខ្លួន​ប្រាណ​យើង​ត្រូវ​ ការ អ្នក​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​នៅ​ថ្ងៃ​មុខ ហើយ​ប្រសិន​បើ​យើង​ទទួល​ទាន​ច្រើន​ពេក​ហួស​ចំនួន​កំណត់​វិញ​ក៏​មិន​ល្អ​ដែរ។ បើ​យើង​ប្រៀប​ធៀប​ខ្លួន​យើង​ដូច​ទៅ​នឹង​រថយន្ត​វិញ ទឹក​គឺ​ប្រៀប​បាន​ជា​ប្រេង​ម៉ាស៊ីន​អញ្ជឹង ដែល​ជួយ​អោយ​រថយន្ត​អាច​ដំនើរ​ការ​ទៅ​មុខ​បាន​ដោយ​រលូន ហើយ​ប្រសិន​បើ​អ្នក​មិន​បាន​ផ្លាស់​ប្តូរ​ប្រេង​ម៉ាស៊ីន រឺ​ក៏​ទុក​អោយ​វា​ហួត​ហែង​អស់​វិញ ម៉ាស៊ីន​របស់​អ្នក​នឹង​ដំណើរ​ការ​បាន​ខ្សោយ ឆាប់​ឡោក​ខូច​ផងដែរ។
ប្រសិនបើអ្នកចង់សិក្សាស្វែងយលអំពីអត្ថប្រយោជន៍​ជា​ច្រើន​នៃ​ការ​ទទួល​ទាន ​ ទឹក​នោះ សូម​ក្រឡេក​ទៅ​មើល​ក្រឡោន​អត្ថបទ​ទាក់​ទង​ដែល​ស្ថិត​នៅ​ផ្នែក​ខាងឆ្វេង។

0 comments:

Post a Comment