បពេលស៊ុតពណ៌សមិនមានផ្ទុកជាតិខ្លាញ់ ស៊ុតពណ៌ក្រហមគឺសម្បូរដោយសារធាតុប្រូតេអ៊ីន ដូច្នេះហើយស៊ុតទាំងពីរចំណែកនេះគឺល្អគ្រប់គ្រាន់សម្រាប់យកមកទទួលទាន ហើយគួរទទួលទានវាទាំងពីរយ៉ាងរួមគ្នាតែម្ដង។ តើអ្នកពិតជាចូលចិត្ដពិសាស៊ុតណាស់មែនទេ? បើដូច្នេះមែន អ្នកប្រាកដជាមានការងឿងឆ្ងល់ថា ស៊ុតចំណែកស ឬស៊ុតពណ៌ក្រហម
ដែលមានគុណប្រយោជន៍ច្រើនជាង។ ក្រុមអ្នកជំនាញបានប្រាប់យើងថា ជាទូទៅ ការពិសាស៊ុតទាំងអស់តែម្ដង ពិតជាល្អប្រសើរសម្រាប់សុខភាព។ ត្រង់ចំណុចនេះ មានន័យថា គ្រប់ផ្នែកទាំងអស់នៃស៊ុត សុទ្ធតែមានសមាសធាតុពិសេស ដែលអ្នកអាចរកឃើញនៅក្នុងអត្ថបទនេះ។ ស៊ុតគឺជាផ្នែកដ៏សំខាន់ នៃរបបអាហារប្រចាំថ្ងៃរបស់យើង ដែលជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹម
ដែលមានគុណតម្លៃគួរដាក់បញ្ចូលទៅក្នុងអាហាប្រចាំថ្ងៃ។ អ្នកមិនចាំបាច់ព្រួយបារម្ភពីការយល់ខុស ដែលថា ស៊ុតនេះមានផ្ទុកនូវជាតិកូឡេស្ដេរ៉ូលខ្ពស់នោះទេ។ ប៉ុន្ដែផ្ទុយទៅវិញ វាគឺជាប្រភេទអាស៊ីដខ្លាញ់(Unsaturated Fat) ដែលល្អប្រសើរសម្រាប់ការថែរក្សា ប្រព័ន្ធបេះដូង និងសរសៃឈាមរបស់យើង។

គុណប្រយោជន៍នៃស៊ុតពណ៌ស៖ តើចំណែកណា ដែលចូលចិត្ដពិសាជាងគេ ចំណែកស ឬចំណែកក្រហម? ចំពោះការពិសានេះ មានមនុស្សជាច្រើន ដែលបែងចែកស៊ុតឱ្យដាច់ចំណែកពីគ្នា ដោយគិតថា ពួកគេនឹងអាចកំណត់នូវជាតិកូឡេស្ដេរ៉ូលបានល្អនៅក្នុងរាងកាយរបស់ខ្លួន។ វាត្រូវបានមនុស្សគិតថា ស៊ុតចំណែកស គឺជាផ្នែកដ៏ល្អបំផុតសម្រាប់សុខភាព។ សូមស្វែងយល់ពីគុណប្រយោជន៍នៃស៊ុតចំណែកស ទាំងអស់គ្នាដូចខាងក្រោមនេះ៖
•ស៊ុតចំណែកស គឺមិនមានផ្ទុកជាតិខ្លាញ់យ៉ាងពិតប្រាកដ។ វាមានផ្ទុកជាតិខ្លាញ់តិចតួចបំផុត ដែលធ្វើឱ្យវាក្លាយជាអាហារដ៏ល្អប្រសើរសម្រាប់សុខភាព។ ការប្រឈមនឹងគ្រោះថ្នាក់អាចកើតមានឡើង នៅពេលដែលយើងទទួលទានស៊ុតចៀន ពីព្រោះប្រេង ដែលប្រើសម្រាប់ចៀនគឺមានផ្ទុកនូវជាតិខ្លាញ់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើង។
•វាសម្បូរទៅដោយវីតាមីន B-complex
•ស៊ុតចំណែកស មានផ្ទុកនូវជាតិកាល់ឡូរីទាបជាង ស៊ុតចំណែកក្រហម
•ដូច្នេះវាទំនងជាល្អប្រសើរសម្រាប់អ្នក ដែលព្យាយាមសម្រកទម្ងន់។ មនុស្សជាច្រើនពិសាតែស៊ុតចំណែកសប៉ុណ្ណោះសម្រាប់អាហារពេលព្រឹករបស់ពួកគេ ពីព្រោះវាផ្ដល់ជាតិប្រូតេអ៊ីន និងវីតាមីនច្រើនដល់រាងកាយ ហើយម្យ៉ាងទៀតវាងាយស្រួលពិសាទៀតផង។ ប៉ុន្ដែទោះជាយ៉ាងណា យើងសូមមិនណែនាំឱ្យអ្នកពិសាតែស៊ុតចំណែកសតែមួយមុខនោះទេសម្រាប់អាហារពេលព្រឹក។ យកល្អ អ្នកត្រូវលាយច្របល់វាជាមួយអាហារដទៃទៀតដូចជា ធញ្ញជាតិ ឬទឹកក្រឡុកផ្លែឈើជាដើម។
•ស៊ុតចំណែកស ត្រូវបានសុភាពនារីភាគច្រើនប្រើ សម្រាប់ជាឱសថព្យាបាលសម្ផស្សបែបធម្មជាតិ ពោលគឺវាមានប្រសិទ្ធភាពប្រសើរជួយឱ្យស្បែកតឹងណែនម៉ត់រលោង និងទន់ និងអាចជួយព្យាបាលការរលាកប្រភេទមួយចំនួនផងដែរ។

គុណប្រយោជន៍នៃស៊ុតចំណែកក្រហម៖
•ស៊ុតក្រហមមានផ្ទុកជាតិប្រូតេអ៊ីនច្រើនជាងស៊ុតពណ៌ស
•ស៊ុតចំណែកមានផ្ទុកជាតិខ្លាញ់ខ្ពស់ ហើយយើងជឿថា អ្នកប្រាកដជាដឹងអំពីរឿងនេះ។ នៅក្នុងស៊ុតមួយគ្រាប់មានផ្ទុកជាតិខ្លាញ់ប្រមាណប្រហែល ៤ក្រាម ដែលនៅក្នុងចំណោមជាតិខ្លាញ់នោះ វាមានជាតិខ្លាញ់អវិជ្ជមានត្រឹម ១,៥ ក្រាមប៉ុណ្ណោះ។ ហើយជាតិខ្លាញ់ ដែលសល់ពីនោះគឺជាប្រភេទជាតិខ្លាញ់ល្អ(Unsaturated Fat) និងមានគុណប្រយោជន៍ច្រើនចំពោះរាងកាយ។ វាមានផ្ទុកជាតិកាល់ឡូរីទាប ហេតុដូច្នេះ វាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ដែលមានសុខភាពល្អនោះទេ។ ប្រសិនបើអ្នកទំនងជាអាចឡើងជាតិកូឡេស្ដេរ៉ូលខ្ពស់ អ្នកអាចកំណត់បរិមាណទទួលទានឱ្យបានត្រឹមត្រូវ ប៉ុន្ដែកុំឈប់ពិសាតែម្ដងអី ពីព្រោះសន្ទស្សន៍ជាតិប្រូតេអ៊ីនរបស់វា ពិតជាមានគុណប្រយោជន៍សម្រាប់សុខភាព។
•ស៊ុតពណ៌ក្រហមគឺជាប្រភពដ៏មានអំណាចនៃវីតាមីន និងសារធាតុរ៉ែ។ លើសពីនេះទៀតវាសម្បូរទៅដោយជាតិដែក ផូស្វ័រ ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ សម្រាប់ជាតិវីតាមីន អ្នកនឹងទទួលបាននូវប្រភេទវីតាមីនដូចជា វីតាមីន A, E, D, B9(អាស៊ីដហ្វូលីក), B12, B6, B2 និង B1។
•មូលហេតុមួយទៀតចំពោះស៊ុត ដែលយើងមិនគួរមើលរំលងនោះគឺថា វាមានផ្ទុកនូវសមាសធាតុម្យ៉ាង ដែលគេឱ្យឈ្មោះថា Choline។ តើអ្នកដឹងទេថា ហេតុអ្វីបានជាសារធាតុនេះមានគុណប្រយោជន៍ច្រើន? វាល្អប្រសើរសម្រាប់សុខភាពខួរក្បាល និងសម្រាប់អង្គចងចាំរបស់យើង និងមានប្រសិទ្ធភាពប្រឆាំងនឹងប្រភេទជំងឺមួយចំនួនដូចជា ជំងឺ Alzheimer’s ឬជំងឺវិកលចរិក ដូច្នេះវាពិតជាអស្ចារ្យ គ្មានសង្ស័យ។
•ស៊ុតពណ៌ក្រហមសម្បូរទៅដោយសារធាតុ Lecithin។ សារធាតុ Lecithin មានសារៈសំខាន់ចំពោះការចិញ្ចឹមថែទាំរាងកាយ និងជួយថែរក្សាខួរឆ្អឹង ខួរក្បាល ថ្លើម បេះដូង និងប្រព័ន្ធសរសៃប្រសាទ។ វាជួយថែរក្សាសុខភាពបេះដូងរបស់យើង និងថែមទាំងជួយលើកកម្ពស់ការចងចាំ និងការផ្ចង់អារម្មណ៍ផងដែរ។
•មានមនុស្សជាច្រើន ដែលពិសាស៊ុតក្រហមទាំងឆៅ ឬយកវាទៅលាយទាំងឆៅជាមួយនឹងទឹកក្រឡុកដើម្បីស្រូបយកជាតិប្រូតេអ៊ីន។ ត្រង់ចំណុចនេះ គឺជាកំហុសមួយ។ ការពិសាស៊ុតឆៅអាចបណ្ដាលឱ្យកើតជំងឺមួយចំនួន ដូចជាជំងឺពុលអាហារជាដើម។ អ្នកគួរតែដឹងថា វាជារឿងល្អក្នុងការពិសាស៊ុតឆ្អិន ពីព្រោះគុណប្រយោជន៍សុខភាពក៏នឹងសម្រេចបានដូចតែគ្នា ហើយអ្នកក៏នឹងចៀសផុតពីបញ្ហាសុខភាពផងដែរ៕
0 comments:
Post a Comment