Friday, November 6, 2015

ជំងឺ​សុក​មិន​ធ្លាក់​៖ អ្វីដែល​ស្ត្រី​ត្រូវ​ដឹង​

​អាកា​រៈសុក​មិន​ព្រម​ធ្លាក់​គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​កើតឡើង​ដោយសារ​តែ​សរសៃឈាម និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ទងសុក​ដុះ​ចាក់​ទៅ​នឹង​ជញ្ជាំង​ស្បូន​ជ្រៅ​ពេក​។​
​សុក​គឺជា​រចនាសម្ព័ន្ធ​មួយ​ដែល​កើតឡើង​នៅក្នុង​ស្បូន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ សុក​គឺជា​អ្នកផ្តល់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ដើម្បី​អោយ​ទារក​ក្នុង​ផ្ទៃ​លូតលាស់ ព្រមទាំង​បញ្ចេញ​កាក​សំណល់​ពី​ឈាម​របស់​កូន​ដែរ​។​
​ជាធម្មតា សុក​នេះ​ត្រូវរ​បេះ​ចេញពី​ជញ្ជាំង​ស្បូន​ក្រោយ​ពី​កូន​សម្រាល​រួច​។ ប៉ុន្តែ​ការ​ដែល​សុក​មិន​ព្រម​ធ្លាក់​ទាំងស្រុង ឬ​នៅ​សល់​ផ្នែក​ណាមួយ​នោះ វា​ក្លាយទៅជា​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​ម្តាយ ព្រោះ​វា​អាច​បណ្តាលអោយ​ហូរឈាម​តាម​ទ្វារមាស​ជាប់​ខ្លាំង​ក្រោយពេល​សម្រាល​រួច​។​
​សុក​ក៏​អាច​ដុះ​ចាក់​ចូលទៅក្នុង​ស្រទាប់​សាច់ដុំ​របស់​ស្បូន (Placenta Increta) ឬ​ធ្លុះ​ជញ្ជាំង​ស្បូន​ទៀតផង (Placenta Percreta)​។​
​ប្រសិន​បើ​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​សង្ស័យ​ថា​សុក​មិន​អាច​ធ្លាក់​បានទេ អ្នក​ត្រូវ​តែ​សម្រាលកូន​តាម​ការ​វះ បន្ទាប់​មក​កាត់​ស្បូន​នោះ​ចោល (Hysterectomy)​។​
​រោគសញ្ញា​
សុក​មិន​ធ្លាក់​ច្រើនតែ​មិន​បង្ក​ទៅជា​រោគសញ្ញា​អ្វី​ទេ​ក្នុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​អាច​នឹង​មាន​ជាការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្នុង​ត្រីមាស​ទី​៣​។​
​ប្រសិនបើ​អ្នក​ធ្លាប់​មាន​អា​ការៈហូរ​ឈាម​តាម​ទ្វារមាស​ក្នុង​ត្រីមាស​ទី​២ ចូរ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ភ្លាម​។ ប្រសិនបើ​ការ​ហូរឈាម​នោះ​ធ្ងន់ធ្ងរ ចូរ​ស្វែងរក​នូវ​សេវា​សង្គ្រោះបន្ទាន់​។​
​មូលហេតុ​
សុក​មិន​ធ្លាក់​ត្រូវបាន​គេ​ដឹងថា​មាន​ជាប់ទាក់ទង​នឹង​ភាពមិនធម្មតា​នៃ​កម្រាល​ខាងក្នុង​របស់​ស្បូន ដោយសារតែ​ការ​សន្លាក​ក្រោយ​ពី​វះកាត់​យក​កូន​ចេញ​ពី​មុន ឬ​វះកាត់​នៅលើ​ស្បូន​ផ្សេងៗ​ទៀត​។ ហេតុនេះ​វា​ប្រហែល​ជា​បង្ក​អោយ​ទងសុក​ដុះ​ចាក់​ឬ​ស​ជ្រៅ​ទៅក្នុង​ជញ្ជាំង​ស្បូន​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពេលខ្លះ​អាកា​រៈសុក​មិន​ធ្លាក់​ក៏​អាច​កើតឡើង​បាន​ដែរ​ទោះបីជា​មិន​ធ្លាប់​មាន​ប្រវត្តិ​វះកាត់​ស្បូន​ពីមុនមក​ក៏ដោយ​។​
​កត្តា​ប្រឈមមុខ​
មាន​កត្តា​ជាច្រើន​ដែល​អាច​ធ្វើអោយ​ប្រឈម​នឹង​សុក​មិន​ធ្លាក់​ខ្លាំង​ដែរ​ដូចជា​៖
  • ធ្លាប់​វះកាត់​ស្បូន​ពីមុន​៖ ប្រសិនបើ​អ្នក​ធ្លាប់​វះកាត់​យក​កូន ឬ​ស្បូន​ពីមុនមក អ្នកនឹង​ប្រឈម​ខ្ពស់​នឹង​សុក​មិន​ធ្លាក់​ហើយ​ពេល​មានកូន​លើក​ក្រោយ​។ ការ​ប្រឈម​នឹង​ជំងឺ​សុក​មិន​ធ្លាក់​នឹង​កើន​ឡើង​ប្រសិនបើ​មាន​ការវះកាត់​នៅ​លើ​ស្បូន​ច្រើនដង​។​
  • ទីតាំង​របស់​សុក​៖ ប្រសិនបើ​សុក​បាំង​មាត់ស្បូន​ជិត ឬ​តិចតួច ឬ​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្បូន ការ​ប្រឈម​នឹង​សុក​មិន​ធ្លាក់​អាច​នឹង​កើតមាន​។​
  • អាយុ​ម្តាយ​៖ សុក​មិន​ធ្លាក់​ច្រើនតែ​កើតមាន​លើ​ស្ត្រី​អាយុ​ចាប់ពី ៣៥​ឆ្នាំ​ឡើង​ទៅ​។​
  • ធ្លាប់​សម្រាលកូន​ពីមុនមក​៖ ការ​ប្រឈម​នឹង​សុក​មិន​ធ្លាក់​នឹង​កើនឡើង​នៅ​ពេល​អ្នក​សម្រាលកូន​ម្តងៗ​
  • ជំងឺ​លើ​ស្បូន​៖ ការ​ប្រឈម​នឹង​សុក​មិន​ធ្លាក់​នឹង​មាន​ខ្ពស់​ប្រសិនបើ​អ្នក​មាន​ជាលិការ​សន្លាក ឬ​មិន​ធម្មតា​ពាស​លើ​ស្រទាប​ខាងក្នុង​របស់​ស្បូន​។ ថ្នក់​ដុំ​សាច់​ដុះ​ចេញពី​ស្បូន​ដែល​មិនមែន​មហារីក​ក៏​អាច​ប្រឈម​ខ្ពស់​។​
​ផលវិបាក​
​សុក​មិន​ធ្លាក់​អាច​បង្ក​ទៅ​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ច្រើន​ដូចជា​៖
  • ហូរ​ឈាម​តាម​ទ្វារមាស​ធ្ងន់ធ្ងរ​៖ ការ​ហូរ​ឈាម​នេះ​អាច​គំរាម​គំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន ព្រោះ​វា​មិន​ធ្វើអោយ​ហូរ​ឈាមកក​ដូច​ធម្មតា ព្រមទាំង​សួត និង​តម្រងនោម​ខ្សោយ​ទៀត​។​
  • កូន​កើត​មិន​គ្រប់​ខែ​៖ ប្រសិនបើ​សុក​មិន​ធ្លាក់ អ្នក​ប្រហែលជា​អាច​កើតមុន​កំណត់​។ ប្រសិនបើ​សុក​មិន​ធ្លាក់​វា​នឹង​ធ្វើ​អោយ​ហូរឈាម ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​ត្រូវការ​សម្រាលកូន​អោយ​បាន​លឿន​។​
​តេស្ត និង​រោគវិនិច្ឆ័យ​
​ប្រសិនបើ​អ្នក​មាន​ការប្រឈមមុខ​ទៅ​នឹង​សុក​មិន​ធ្លាក់​ក្នុងពេល​មាន​ផ្ទៃពោះ ដូចជា សុក​បាំង​មាត់ស្បូន​ជិត ឬ​តិចតួច ឬ​ធ្លាប់​វះកាត់​ស្បូន​ពីមុនមក គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅលើ​ការ​កាច់​សំបុក​របស់​សុក​យ៉ាង​ប្រុងប្រយ័ត្ន​។​
​តិច​និច​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​សុក​មិន​ធ្លាក់​៖
  • ថត​រូបភាព​វេជ្ជសាស្ត្រ​៖ គ្រូពេទ្យ​ប្រហែលជា​អាច​ថត​អេកូ ឬ Magnetic Resonance Imaging (MRI) ដើម្បី​វាយតម្លៃ​ពី​របៀប​ដែល​សុក​កាច់​សម្បុក​ក្នុង​ជញ្ជាំង​ស្បូន​។​
  • តេស្ត​ឈាម​៖ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​បូម​ឈាម​រក​មើល​ការកើនឡើង​នៃ Alpha Fetoprotein ។ ការកើនឡើង​បែបនេះ​មាន​ទំនាក់ទំនង​ទៅ​នឹង​សុក​មិន​ធ្លាក់​ដែរ​។​
​ការព្យាបាល​
​ប្រសិនបើ​គ្រូពេទ្យ​សង្ស័យ​ថា​សុក​មិន​ធ្លាក់​ទេ គាត់​អាច​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​កូន​កើត​មក​មាន​សុវត្ថិភាព​ហើយ​។​
​ករណី​សុក​ជាប់​នឹង​ស្បូន​ខ្លាំង​មិន​ព្រម​ធ្លាក់​សោះ ការ​វះកាត់​យក​កូន​ចេញ​អាច​នឹង​ត្រូវ​ធ្វើ បន្ទាប់​មក​កាត់​ស្បូន​នោះ​ចោល​តែ​ម្តង​ប្រសិនបើ​ករណី​ចាំបាច់​។ ការ​កាត់​ស្បូន​បែបនេះ​អាច​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​បាន​ពី​ការ​ហូរ​ឈាម​ជាប់​រហូត​ពេល​សុក​មិន​ធ្លាក់​។​
​ការ​សម្រាលកូន​ដោយ​វះកាត់​ហើយ​កាត់​ស្បូន​ចោល​ទៀត​នេះ​គួរតែ​ធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ ព្រម​ទាំង​នៅ​បន្ទប់​សង្គ្រោះ​កម្រិតធ្ងន់​ទៀតផង​ព្រោះ​ទីនោះ​មាន​សំភារៈ​គ្រប់គ្រាន់​សម្រាប់​ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ​។ ក្រុម​គ្រូពេទ្យ​វះកាត់​មានដូចជា គ្រូពេទ្យ​វះកាត់​ខាង​សម្ភព គ្រូពេទ្យ​វះកាត់​ខាង​អាង​ត្រគៀក និង​អ្នកជំនាញ​ខាង​ថ្នាំ​សណ្តំ ព្រមទាំង​អ្នកជំនាញ​ខាង​ទារក​តូចៗ​ដើម្បី​ព្យាបាល​កូន​ដែល​កើត​រួច​។​
​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ដាក់​កម្មវិធី​វះ​យក​កូន​ចេញ និង​កាត់​ស្បូន​ចោល​អោយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន ៣៥​សប្តាហ៍​ហើយ​។ ដើម្បី​វាយតម្លៃ​លើ​ភាព​លូតលាស់​នៃ​សួត​របស់​ក្មេង គ្រូពេទ្យ​ប្រហែលជា​អាច​ធ្វើ​តេស្ត​ពិនិត្យ​លើ​ទឹកភ្លោះ​។​
​ក្នុង​ពេល​វះកាត់​យក​កូន​ចេញ គ្រូពេទ្យ​នឹង​បញ្ជូន​អ្នកនឹង​យក​កូន​ចេញ​តាម​កន្លែង​វះ​នៅលើ​ពោះ​ដំបូង និង​វះ​លើ​ពោះ​មួយកន្លែង​ទៀត​ដើម្បី​យក​ស្បូន​ចេញ​។ បន្ទាប់​ពី​សម្រាលកូន​រួច គ្រូពេទ្យ​នឹង​កាត់​ស្បូន​របស់​អ្នក​ចេញ​ដើម្បី​កុំអោយ​មាន​ការ​ហូរ​ឈាម​ច្រើន​។​
​ការ​កាត់​ស្បូន​នេះ​នឹង​បញ្ឈប់​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ទៀតហើយ​។ ប្រសិនបើ​អ្នក​មាន​គម្រោង​ចង់​បាន​កូន​ម្តង​ទៀត​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ទៅ​។​
​ជា​ការកម្រ ស្បូន និង​សុក​ប្រហែល​ជា​នៅជាប់​គ្នា​រហូត​ទៀត ដែល​ជាហេតុ​នាំ​អោយ​សុក​នោះ​រលួយ​បាន​គ្រប់ពេល​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​បណ្តោយអោយ​ធ្វើ​បែប​នេះ​អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​៖
  • ហូរ​ឈាម​តាម​ទ្វា​មាស​ធ្ងន់ធ្ងរ​
  • ឆ្លង​ជំងឺ​
  • កំណក​ឈាម​ដែល​អាច​អោយ​ស្ទះ​ដល់​សរសៃឈាម​អាក់ទែ​មួយ ឬ​ពី​នៅ​នឹង​សួត​
  • ត្រូវ​ការវះកាត់​ស្បូន​ចោល​នៅ​ថ្ងៃក្រោយ​។​
​លើសពីនេះទៅទៀត ការស្រាវជ្រាវ​មួយ​បញ្ជាក់​អោយដឹងថា ស្ត្រី​ដែល​អាច​ចៀសវាង​ការ​កាត់​ស្បូន​ក្រោយ​ពី​សុក​មិន​ធ្លាក់​រួចមក មានការ​ប្រឈម​នឹង​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា រលូត​កូន កូន​កើត​មិន​គ្រប់​ខែ និង​សុក​អាច​នឹង​មិន​ធ្លាក់​ម្តងទៀត​។​
​ប្រសិនបើ​អ្នក​ចង់​រក្សា​ស្បូន​នោះទេ ចូរ​សុំ​យោបល់​ពី​គ្រូពេទ្យ​ប្រសិនបើ​អាច​ធ្វើបាន​។ ករណី​អាច​ធ្វើបាន​គ្រូពេទ្យ​អាច​នឹង​ជួយ​អ្នក​សម្រាល​ទម្ងន់​នៃ​ការប្រឈមមុខ​បាន​។

0 comments:

Post a Comment